គោមងារឧកញ៉ា សំដៅដល់ងារកិត្តិយសដែល ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមជំរំជាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួម អភិវឌ្ឍនិងកសាងជាតិ។
គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិមានជាអាទិ៍៖
• ការផ្ដល់អំណោយថវិការ
• ការចូលរួមបរិច្ចាកធនធានទ្រព្យសម្បត្តិ
• សម្ភារៈបរិក្ខារនានាជូនរដ្ឋ
• ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា
• រករបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ
ក្រៅពីលក្ខខណ្ឌទាំងនេះ រូបវន្តជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្ដល់គោរមងារឧកញ៉ា ត្រូវមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា៖
• មានប្រវត្តិរូបច្បាស់លាស់
• មានកិរិយាមាយាទល្អ
• ពុំធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ
• ប្រកបមុខរបរស្របច្បាប់។
នៅក្នុងមាត្រា៧ នៃជំពូកទី៣ ស្ដីពី លំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖
*លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
*លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
*លំដាប់ថា្នក់ទី៣ ឧកញ៉ា










