បរទេស៖ កំពូលតារាបាល់ទាត់ពិភពលោក Cristiano Ronaldo ត្រូវបានតុលាការរបស់ប្រទេសអ៊ីរ៉ង់កាត់ទោសពីបទបំពានលើស្រ្តីម្នាក់ ខណៈដែលលោកបានទៅប៉ះពាល់ស្រ្តីពិការម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៤ ខែតុលាកន្លងទៅ។

ព័ត៌មានកក្រើកមួយនេះបានធ្វើឱ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេហទំព័រ​​បរទេសមួយ​បាន​រាយការណ៍​ថា ប្រទេសអ៊ីរ៉ង់ និងដាក់​ទណ្ឌកម្មដោយវាយខ្សែតីចំនួន ៩៩ ដងលើខ្សែប្រយុទ្ធ Cristiano Ronaldo។ ដោយភ្លាមៗនោះស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញបានបដិសេធថា ព័ត៌មានទាំងនេះមិនពិតនោះទេ។Cristiano Ronaldo faces sentence of 99 lashes for 'adultery act' in Iran: Report - Arabian Business

 

ហេតុការណ៍នេះកើតឡើងនៅពេលដែល Cristiano Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីជួយក្រុម Al Nasser ក្នុងការប្រកួតពានរង្វាន់ AFC Champions League។ ហើយក៏បានជួបស្ត្រីពិការម្នាក់មានឈ្មោះថា Fatima Hamami ដែលនាងគឺជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Ronaldo និងជាវិចិត្រករជនជាតិអ៊ីរ៉ង់ម្នាក់ Fatima Hamami បានប្រើជើងរបស់នាងដើម្បីគូររូបភាពដ៏ស្រស់ស្អាតជូន Cristiano Ronaldo បន្ទាប់មកខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះក៏បានឱបថើបស្ត្រីនោះក្នុងគោលបំណងចង់អរគុណប៉ុណ្ណោះ។Cristiano Ronaldo facing '99 lashes' for Iranian adultery charge

 

ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់មានច្បាប់មួយគឺថា​ ការឱបរឺប៉ះ​ស្ត្រី​មិន​ទាន់​រៀបនៅទីសាធារណៈការ គឺជាការខុសច្បាប់ និងល្មើសប្រពៃណី ដូច្នេះ Ronaldo និង​ទទួល​ទណ្ឌកម្មពីបទអំពើ សាហាយស្មន់ដោយលួចលាក់​ប្រសិនគាត់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​ម្ដង​ទៀត។ ដោយប្រភពមួយបានសរសេរថា មេធាវីមួយចំនួន​របស់​អ៊ីរ៉ង់បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌអំពីទង្វើដែលប្រទេសមួយនេះយល់ថាល្មើសប្រពៃណី និង ខុសច្បាប់​ហើយប្រព័ន្ធ​តុលាការ​បាន​ចាត់​វិធាន​ការ​យ៉ាង​ឆាប់​រហ័ស ដោយ​កាត់​ទោស​ខ្សែប្រយុទ្ធ​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ឱ្យទទួលរងពិន័យវាយនិងខ្សែតីចំនួន ៩៩ ដងផងដែរ។Football 2023: Cristiano Ronaldo facing '99 lashes' for Iranian adultery charge | news.com.au — Australia's leading news site

 

គួរបញ្ជាក់ដែរថា Cristiano Ronaldo មិនបានទទួល​ទណ្ឌកម្មអ្វីនោះទេ ប៉ុន្តែលោកត្រូវបាន​មន្ត្រី​អ៊ីរ៉ង់ស្នើរឱ្យធ្វើការសុំទោសជាសារធារណៈ ដោយបច្ចុប្បន្នបញ្ហានេះត្រូវបានដោះស្រាយរួចរាល់អស់ហើយ៕Cristiano Ronaldo could be sentenced to '99 lashes for adultery' - JOE.co.uk