ផ្សិតម្ជុល គឺជាអាហារមួយប្រភេទដែលមានរសជាតិឆ្ងាញ់ មិនថាស្ងោរ ចៀន ឆា បំពង ឬចំហុយ បែបណានោះទេក៏ផ្សិតម្ជុលនៅតែមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយរបស់យើងទៀតផង។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្សិតម្ជុល៖

១.ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ ផ្សិតម្ជុលមានផ្ទុកសារធាតុ proflamin ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងដុំសាច់មហារីក ដូច្នេះការទទួលទានផ្សិតម្ជុលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតផ្សិតម្ជុលក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដែលកាត់បន្ថយ oxidative stress ព្រមទាំងប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយដែលអាចជួយទប់ស្កាត់ជំងឺមហារីកផងដែរ។ផ្សិតម្ជុល

២.មានផ្ទុកទៅដោយជាតិសសៃ៖ អត្ថប្រយោជន៍អស្ចារ្យមួយផ្សេងទៀតដែលអ្នកអាចទទួលបានពីការទទួលទានផ្សិតម្ជុល គឺវាសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ម្យ៉ាងវិញទៀតការទទួលទានអាហារដែលមានផ្ទុកទៅដោយជាតិសសៃក៏ជួយដោះស្រាយបញ្ហាទល់លាមក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងសម្រួលចលនាពោះវៀនផងដែរ។

៣.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្សិតម្ជុលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យមានលក្ខណៈកាន់តែប្រសើរឡើង នេះក៏ព្រោះតែផ្សិតម្ជុលមានលក្ខណៈសម្បត្តិប្រឆាំងមេរោគនិង ការរលាក ព្រមទាំងជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូដែលជួយពង្រឹងនិងរក្សាសុខភាពប្រព័ន្ធភាពស៊ាំរាងកាយ។យល់ដឹង អត្ថប្រយោជន៍ពី ផ្សិតម្ជុល អាហារដើម្បីសុខភាព! - Khmerload

៤.កម្ចាត់ខ្លាញ់និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយ៖ ផ្សិតម្ជុលមានផ្ទុកអាស៊ីត linoleic ដែលជួយកម្ចាត់ខ្លាញ់ក្បាលពោះនៅពេលរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ការទទួលទានផ្សិតម្ជុលក៏ជួយសម្រួលដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយនិងបង្កើនការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។

៥.ការពារសុខភាពបេះដូង៖ ការទទួលទានផ្សិតម្ជុលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងដោយផ្សិតនេះមានផ្ទុកទៅដោយជាតិសសៃ ហើយជាតិសសៃមានប្រសិទ្ធិភាពកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ៕ប្រយោជន៍ផ្សិតម្ជុល ល្អចំពោះសុខភាព | សារព័ត៌មាននគរធំ