Home Blog Page 1420

ពេជ្រ សូលីកា លើកឡើងថាជំងឺបាក់ទឹកចិត្តឬបញ្ហាផ្លូវចិត្តជាឃា.តករលាក់មុខ

0

ក្រោយពីដឹងដំណឹងសោកសៅនូវការបាត់បង់មនុស្សល្អម្នាក់ក្នុងសង្គមតារាចម្រៀង ពេជ្រ សូលីកា លើកឡើងថាជំងឺបាក់ទឹកចិត្តឬបញ្ហាផ្លូវចិត្តជាឃា.តករលាក់មុខព្រោះនាងយល់ច្បាស់ដោយសារតែខ្លួនកំពុងតែជួបផ្ទាល់។May be an image of 1 person, beach, water and ocean

ពេជ្រ សូលីកា ត្រូវបានគេសម្លឹងឃើញថានាងជាតារាចម្រៀងម្នាក់ដែលមានភាពលេចធ្លោ ប៉ុន្តែបើនិយាយពីវិបត្តិវិញគឺជួបប្រទះបញ្ហាធំៗណាស់នៅក្នុងជីវិតមិនថាជីវិតគូ សមាជិកគ្រួសារ មិត្តភក្តិ ជាដើម។ ទោះបីជាជួបប្រទះបញ្ហាលំបាកយ៉ាងណាក្តីតែ សូលីកា អាចឈរយ៉ាងរឹងមាំ មិនបានទន់ជ្រាយបាននោះទេ ខណៈតារាចម្រៀងរូបនេះធ្លាប់បាននិយាយថា ពេលជួបបញ្ហាក្នុងជីវិតនាងហត់ឬអត់ គឺប្រាកដជាហត់ដូចគ្នាតែយ៉ាងណានាងមិនអាចឈប់បាននោះទេគឺត្រូវតែរឹងមាំដើម្បីកូន ដើម្បីប្អូនស្រីជាគោលជំហរក្នុងគ្រួសារ។May be an image of 1 person

ជាមួយគ្នានេះ ដោយដឹងដំណឹងសោកសៅចំពោះមរណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន កើតឡើងអាចមកពីវិបតិ្តគ្រួសារ ពេជ្រ សូលីកា បានបង្ហោះសារមួយថាជំងឺបាក់ទឹកចិត្តឬបញ្ហាផ្លូវចិត្តជាឃា.តករលាក់មុខ។ យប់ថ្ងៃទី១១ តុលា តារាចម្រៀងរូបនេះបង្ហោះថា «ជំងឺបាក់ទឹកចិត្ត ឬ បញ្ហាផ្លូវចិត្តវាជាឃាតករ លាក់មុខ នឹង អាចសម្លាប់យើងដោយស្ងៀមស្ងាត់បំផុត ថែរក្សាផ្លូវចិត្តខ្លួនឯងឱ្យបានល្អ ខ្ញុំយល់ពីវាច្បាស់ ព្រោះខ្ញុំកំពុងជួបវាផ្ទាល់»។No photo description available.

គួរបញ្ជាក់ថាកាលពីខែកក្កដា ឆ្នាំ២០២២ មហាជនមានការសោកស្តាយយ៉ាងខ្លាំងក្រោយពីលោកគឹម ហាន ប្រកាសចែកផ្លូវគ្នាជាមួយ ពេជ្រ សូលីកា ដោយបន្សល់ទុកចំណងដៃកូនប្រុសម្នាក់។ អ្វីដែលកត់សម្គាល់ដ្បិត ពេជ្រ សូលីកា មិនសូវទម្លាយពីភាពសោកសៅនៅតាមបណ្តាញសង្គមនឹងតែងបង្ហាញពីភាពរឹងមាំនៅក្នុងនាមជាអ្នកម្តាយ Single តែតារាស្រីរូបនេះក៏ធ្លាប់ទទួលស្គាល់ថានាងក៏មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដែរ។ មិនត្រឹមតែបែកបាក់ជីវិតគូប៉ុណ្ណោះទេ ពេជ្រ សូលីកា ជួបប្រទះបញ្ហាជាច្រើនទៀតនៅក្នុងជីវិតទោះបីមានមុខមាត់ក្នុងសង្គមក៏ដោយ៕

 

មិនធម្មតា! ព្រំ សំណាងទទួលបានតម្លៃខ្លួន១០០លានរៀល ពេលជួបស្តេចប្រដាល់ភូមា

0

កីឡាករ ព្រំ សំណាង នឹងត្រូវប៉ះអ្នកប្រដាល់ភូមា Dave Leduc ក្នុងលក្ខណ:គុនខ្មែរ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយប្រកួតរុំអំបោះឆៅវាយតែ ១ទឹក ៩នាទី នៅសង្វៀនថោន។

នៅក្នុងនោះ ព្រំ សំណាង ទទួលតម្លៃខ្លួនរហូតដល់ទៅ ១០០ លានរៀន ឬស្មើនឹង ២៥,០០០ ដុល្លារ នេះបើយោងតាមការបញ្ជាក់របស់ Boostrong។

មិនត្រឹមតែតម្លៃខ្លួនដ៏ច្រើនលើបលុបនេះនោះទេ ព្រំ សំណាង ក៏នឹងទទួលបាន៖

• ទទួលបានខុនដូស្នាក់នៅមួយ
• មានគ្រូបង្វឹកផ្ទាល់ខ្លួនចំនួន ១០ នាក់
• ទទួលបានថ្លៃហូបចុកទាំងស្រុង

 

មានតែ៦មុឺន ទៅលេងទឹកជ្រោះ នៅកំពង់ស្ពឺវិលល្ងាច

0

ទឹកធ្លាក់ចំការក្រូច ស្ថិតនៅតំបន់ជ្រាវ មានព្រំប្រទល់ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជាតំប់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំធំៗខៀវស្រងាត់ប្លែកភ្នែក។

ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាម ផ្លូវជាតិលេខ៥រហូតដល់ផ្សារឧត្តុង្គបត់ឆ្វេង ជិះត្រង់រហូតតាមផ្លូវជាតិ ១៣២ រហូតដល់ច្រមុះជ្រូកផ្សារអមលាំង កាច់ស្តាំហើយទៅត្រង់រហូតដល់ផ្លាកសញ្ញាទៅទឹកជ្រោះ។ទឹកធ្លាក់ចំការក្រូច-ស្រុកអមលាំងខេត្តកំពង់ស្ពឺ - TNAOTនៅតំបន់នេះក្រៅពីទឹកធ្លាក់ចម្ការក្រូច ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ ថែមទៀតផងដែរ។ សំរាប់ទីតាំងទឹកធ្លាក់ចម្ការក្រូច ពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រើប្រាស់។ទឹកធ្លាក់ចំការក្រូច - Visit Cambodiaក៏ប៉ុន្តែក្នុងការទៅលេងទឹកជ្រោះនេះ សូមភ្ញៀវទេសចរណ៍ប្រយ័ត្ន ព្រោះថ្មរអិល ប្រសិនបើមានមេឃភ្លៀង គួរណាស់សួរនាំពូប្រជាការពារជាមុន ព្រោះខ្លាចទឹកបុកមកខ្លាំងដោយសារវាមានប្រភពមកពីភ្នំ៕

ទឹកធ្លាក់ចំការក្រូច - Visit Cambodia

 

ប្រេងឥន្ធនៈឡើងថ្លៃជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅឡាវ

0

ប្រទេសឡាវ ៖ តម្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងឆាប់រហ័ស បានធ្វើឱ្យពលរដ្ឋឡាវងាកមកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនដើម្បីសន្សំសំចៃប្រេង និងកាត់បន្ថយការបំពុលបរិយាកាស ។ ចំណែករដ្ឋាភិបាលឡាវ ក៏បានគាំទ្រឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ដើម្បីអភិវឌ្ឍន៍ការប្រើថាមពលស្អាតក្នុងផ្នែកដឹកជញ្ជូន, កាត់បន្ថយភាពចាំបាច់នៃការនាំចូលប្រេង និងធានាសុវត្ថិភាពថាមពលកាន់តែខ្លាំង ។Petroleum Trading Lao Public Company Wins Asia's Best Performing Companies  2019 | ACES Awards

កាលពីឆ្នាំ២០២២ ចំនួនការប្រើប្រាស់យានយន្តអគ្គិសនីនៅឡាវ ស្មើនឹង៣.២០១គ្រឿង ក្នុងនោះរថយន្តអគ្គិសនីស្មើ១.៤២៨គ្រឿង និងម៉ូតូអគ្គិសនីស្មើ១.៧៧៣គ្រឿង ។ បច្ចុប្បន្ន មានស្ថានីយសាកថ្មជាង២០កន្លែងនៅប្រទេសឡាវ និងតំណាងចែកចាយ១៨កន្លែងបានបង្ហាញការចាប់អារម្មណ៍នាំចូលរថយន្តអគ្គិសនីមកលក់នៅទូទាំងប្រទេសឡាវ ។ កាលពីខែមេសា ឆ្នាំ២០២៣ ឡាវបាននាំចូលយានយន្តអគ្គិសនីចំនួន៣.៨៩៥គ្រឿង ក្នុងនោះមានម៉ូតូអគ្គិសនីចំនួន១.៧៧៣គ្រឿង ។Ride-hailing firm's EV answer to inflation in Laos | The Star

Buavanh Vilavong ជាមន្ត្រីអគ្គនាយកដ្ឋានឧស្សាហកម្ម និងសិប្បកម្ម ដែលស្ថិតក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លើកឡើងថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅឡាវ គឺជារឿងបន្ទាន់ និងជួយកាត់បន្ថយថវិកាសម្រាប់នាំចូលប្រេង ។ ឡាវត្រូវចំណាយថវិកាច្រើនណាស់សម្រាប់នាំចូលប្រេង គឺស្មើនឹង២០% នៃតម្លៃនាំចូលទំនិញសរុបរបស់ប្រទេស ។ ទោះយ៉ាងណា ប្រទេសឡាវមានសក្តានុពលខ្ពស់ក្នុងការផលិតអគ្គិសនី ដែលជួយជំរុញឱ្យពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងប្រទេសគឺជារឿងត្រឹមត្រូវ ក្នុងការប្រើប្រយោជន៍ពីធនធានធម្មជាតិដែលមានស្រាប់ និងរក្សាតុល្យភាពពាណិជ្ជកម្ម ។

កាលពីខែកក្កដា ឆ្នាំ២០២៣ ប្រទេសឡាវបាននាំចូលប្រេងម៉ាស៊ូត ស្មើទឹកប្រាក់ប្រមាណ៦៥លានដុល្លារអាមេរិក ខណៈការនាំចូលប្រេងសាំងធម្មតា និងប្រេងសាំង Premium ស្មើទឹកប្រាក់២០លានដុល្លារអាមេរិក ។ ប៉ុន្តែនៅខែសីហា ឆ្នាំ២០២៣ តាមទិន្នន័យផ្លូវការបញ្ជាក់ថា តម្លៃការនាំចូលប្រេងបានធ្លាក់ចុះមកនៅត្រឹម៥៨លានដុល្លារអាមេរិកសម្រាប់ប្រេងម៉ាស៊ូត និង១៧លានដុល្លារអាមេរិកសម្រាប់ប្រេងសាំងធម្មតា និងប្រេងសាំង Premium ដោយសាររដ្ឋាភិបាលឡាវលើកទឹកចិត្តឱ្យពលរដ្ឋប្រើរថយន្តអគ្គិសនី ។Laos gives green light for investment in EVs | The Star

តម្លៃប្រាក់គីបរបស់ឡាវបានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលតម្លៃប្រេងនៅលើពិភពលោកកើនឡើងខ្ពស់ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនចែកចាយប្រេង ។ ហេតុនេះ ប្រទេសឡាវត្រូវនាំចូលប្រេងពីក្រៅប្រទេស និងទូទាត់ជារូបិយប័ណ្ណបរទេស ហើយលក់ឱ្យអតិថិជនគិតជាប្រាក់គីប ។ លើសពីនេះ ដើម្បីការពារមិនឱ្យការនាំចូលប្រេងធ្លាក់ចុះ រដ្ឋាភិបាលត្រូវធានាថា ក្រុមហ៊ុននាំចូលប្រេងនានានឹងទទួលបានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់សម្រាប់ការទិញប្រេងទាំងអស់ ដែលចាំបាច់សម្រាប់អតិថិជនឡាវ ៕ ប្រភព ៖ AEC connect

វិស័យទេសចរណ៍ប្រទេសថៃប្រឈមនឹងផលប៉ះពាល់ចំនួន២

0

ប្រទេសថៃ ៖ អ្នកនាង ថាផានី គៀតផៃប៊ូន (Thapanee Kiattipaiboon) មន្ត្រីអាជ្ញាធរទេសចរណ៍ថៃលើកឡើងថា នៅចុងឆ្នាំ២០២៣ វិស័យទេសចរណ៍ប្រទេសថៃបានប្រឈមនឹងផលប៉ះពាល់ចំនួន២ គឺ ៖ ហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon និងកើតសង្គ្រា.មកាន់តែធ្ងន់ធ្ងរនៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ។ ហេតុការណ៍បា.ញ់ប្រហា.រដែលបង្កឡើងដោយក្មេងប្រុសអាយុ១៤ឆ្នាំ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃរយៈពេលខ្លីទៅលើភ្ញៀវទេសចរចិន ជាពិសេស ក្រុមភ្ញៀវទេសចរមកប្រទេសថៃដោយខ្លួនឯង ។

អ្នកនាង ថាផានី គៀតផៃប៊ូន មន្ត្រីអាជ្ញាធរទេសចរណ៍ថៃបន្តថា ហេតុការណ៍នៅ Siam Paragon ធ្វើឱ្យគ្រប់គ្នាភ័យតក់ស្លុ.ត និងបារម្ភពីហេតុការណ៍កើតឡើង ដោយសារតួលេខការកក់សំបុត្រធ្វើដំណើរពីប្រទេសចិនមកថៃធ្លាក់ចុះ ។ ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរមកប្រជុំ និងសិក្ខាសាលានៅប្រទេសថៃ គឺមានតួលេខធម្មតា និងគ្មានការលុបចោលការធ្វើដំណើរទេ ។Thailand buzzes as Southeast Asia countries await tourist affluence -  Chinadaily.com.cn

សង្គ្រាមនៅប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ គឺជាហេតុការណ៍មួយធ្ងន់ធ្ងរ ហើយជាដំបូង វានឹងប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរមានភាពស្ទាក់ស្ទើរក្នុងការធ្វើដំណើរ ហើយពួកគេរង់ចាំមើលស្ថានការណ៍សិន ។ បច្ចុប្បន្ន មានភ្ញៀវទេសចរអ៊ីស្រាអែលធ្វើដំណើរមកប្រទេសថៃស្មើប្រមាណ១៨ម៉ឺននាក់ ហើយនៅចុងឆ្នាំ២០២៣ ថៃរំពឹងថា ភ្ញៀវទេសចរអ៊ីស្រាអែលនឹងកើនឡើងដល់២០ម៉ឺននាក់ ដោយសារមានជើងយន្តហោះត្រង់រវាងទីក្រុង Tel Aviv ជាមួយភូកេត និងក្រុងបាងកក ហើយនៅមិនទាន់មានការលុបការធ្វើដំណើរទេ ។Tourist Arrivals In Thailand By Country - WorldAtlas

ចំណែកលោក ឆាន់ថាថាន់ គុនឆន (Chanthathan Kunchorn) មន្ត្រីទទួលបន្ទុកទេសចរណ៍នៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងលើកឡើងថា អាជ្ញាធរទេសចរណ៍ថៃ បានកែសម្រួលផែនការទីផ្សារទេសចរណ៍ជាច្រើនទម្រង់ ដើម្បីទប់ទល់នឹងស្ថានការណ៍គ្រោះថ្នាក់ទាំងអស់ ព្រមទាំងបានត្រៀមផែនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រទេសថៃឱ្យភ្ញៀវទេសចរអាចមកលេងពេញមួយឆ្នាំផងដែរ ។ ប្រទេសថៃមិនចាំបាច់ផ្តោតតែលើទេសចរណ៍តាមរដូវកាលទេ ដើម្បីប្រាកដចិត្តថា នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើន និងពេញមួយឆ្នាំ ។Thailand tourism predicted at 80% of pre-Covid in 2023 | Thaiger

រីឯអ្នកនាង វ៉ាន់ឡាផា ត្រៃសុរ៉ាត (Wanlapa Traisorat) នាយកក្រុមហ៊ុន Asset World Corp. ជឿជាក់ថា នៅត្រីមាសទី៤ ឆ្នាំ២០២៣ វិស័យទេសចរណ៍ថៃនឹងងើបឡើងវិញ ដោយសារចំនួនការកក់បន្ទប់ស្នាក់នៅ និងអត្រាតម្លៃបន្ទប់ក្នុង១យប់ គឺមានចំនួនស្មើគ្នានឹងមុនពេលផ្ទុះជំងឺកូវីដ-១៩ ។ ចំណែកភ្ញៀវទេសចរចិនចាប់ផ្តើមធ្វើដំណើរមកថៃជាបណ្តើរៗហើយ ប៉ុន្តែពួកគេនៅរង់ចាំមើលស្ថានការណ៍ជ្រួលច្របល់លើពិភពលោក ។ ខាងក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរទេសចរណ៍ប្រទេសថៃ និងមូលនិធិ «ម៉ែហ្វាហ្លួង» អនុវត្តគម្រោង AWC Stay to Sustain ដើម្បីជំរុញថៃឱ្យក្លាយជាប្រទេសគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពលំដាប់ពិភពលោក ៕ Thailand welcomes the return of Chinese tourists | South China Morning Postប្រភព ៖ 3plus News

២ខែមុនសម្រេចចិត្តធ្វើអត្ត.ឃាតឧកញ៉ា ឈាង រ័ត្ន បរិច្ចាគ១០០០ដុល្លារទៅមន្ទីរពេទ្យកុមារអង្គរ

0

ការបាត់បង់លោកឧកញ៉ា ឈាង រ័ត្ន បានធ្វើឱ្យមហាជននិងអ្នកក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់មនុស្សល្អម្នាក់នេះ។ តែអ្វីដែលកាន់តែរំជួលចិត្តនោះក្នុងថ្ងៃខួបកំណើតរបស់ឧកញ៉ា ឈាង រ័ត្ន កាលពីខែសីហា លោកបានបរិច្ចាគ១០០០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ ស្របពេលលោកវេជ្ជបណ្ឌិតម្នាក់ក៏បង្ហោះរម្លឹកគុណបំណាច់ចំពោះលោកឧកញ៉ាដែលបានជួយឱ្យកុមាររាប់ម៉ឺននាក់ឃើញពិភពលោកនេះ។May be an image of 4 people

នាយប់ថ្ងៃទី១១ តុលា តាមរយៈគណនីមួយឈ្មោះថា «Khauv Phara» បានរៀបរាប់ថា «ម៉ាស៊ីនសន្តំនេះតម្លៃ៥ម៉ឺនដុល្លារជាថវិការបស់លោកឧកញ៉ាផ្តល់ឱ្យ ហើយម៉ាស៊ីននេះជួយ ជីវិតនិងជួយកុមារកម្ពុជារាប់ពាន់ម៉ឺននាក់ឱ្យឃើញពិភពលោកដ៏ស្រស់ស្អាតនេះ»។ ការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមាររូបនេះបានធ្វើឱ្យមហាជនកាន់តែសោកស្តាយយ៉ាងខ្លាំងថែមទៀតចំពោះមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន។May be an image of 9 people and Buckingham Fountain

ជាមួយគ្នានេះផងដែរកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅពោលថ្ងៃនោះក៏ជាថ្ងៃខួបកំណើតរបស់លោក ឧកញ៉ា ឈាង រ័ត្ន គម្រប់ខួប៤០ឆ្នាំដូចគ្នាដោយលោកបានចូលរួមបរិច្ចាគថវិកា១០០០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរទៀតផង។ លោកឧកញ៉ា បានបង្ហោះថា «ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ។ ខ្ញុំសុំចូលរួមបរិច្ចាក 1,000ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប។ សូមជូនពរជាពិសេសដល់កុមារទាំងអស់មានសុខភាពល្អ បញ្ញាវាងវៃ ក្លាយជាទំពាំងស្នងឬស្សីរបស់កម្ពុជា»។May be an image of 1 person, heart and monument

ទឹកចិត្តដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាននេះបានធ្វើឱ្យអ្នកដែលបានស្គាល់លោកបង្ហាញការសោកស្តាយយ៉ាងខ្លាំង ព្រោះលោកឧកញ៉ា ឈាង រ័ត្ន មានទឹកចិត្តសប្បុរសចូលរួមជួយសង្គមជាច្រើនដែលមិនអាចពណ៌នាអស់ឡើយ។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា ឈាង រ័ត្ន ស្វាមីរបស់លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន បានទទួលមរណភាពនៅរសៀលថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយការធ្វើអត្តឃាត ខណៈប្អូនថ្លៃជនរងគ្រោះថាអាចបណ្តាលមកពីមានវិបត្តិផ្លូវចិត្ត៕

 

ប្រទេសថៃត្រៀមជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែល

0

ប្រទេសថៃ ៖ មុនកិច្ចប្រជុំសភាតំណាងរាស្ត្រ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ប្រធានសភាតំណាងរាស្ត្របានបើកឱកាសឱ្យសមាជិកជជែកពិភាក្សាពីបញ្ហាផ្សេងៗ ហើយអ្នកនាង ឆាណុក ចាន់ថាថង (Chanok Chanthathong) សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សភឿថៃ ប្រចាំខេត្តណងខាយ បានលើកឡើងអំពីបញ្ហាពលករថៃ ដែលរងផលប៉ះពាល់ដោយសារការវា.យប្រហា.រនៅប្រទេសអ៊ីស្រាអែល ដោយពលករថៃទៅធ្វើការនៅអ៊ីស្រាអែល ស្មើនឹង២៥.០០០នាក់ ហើយក្នុងចំនួននេះ ជាពលករមកពីតំបន់ឦសាន ស្មើរហូតដល់១៩.០០០នាក់ ។There's Going to Be a Lot of Soul-Searching in Israel When This Is Over' -  POLITICO

អ្នកនាង ឆាណុក ចាន់ថាថង សមាជិកសភាតំណាងរាស្ត្រប្រចាំខេត្តណងខាយ លើកឡើងថា ពលករថៃទៅធ្វើការនៅអ៊ីស្រាអែល ដោយសារពួកគេមានជីវភាពក្រីក្រ ហើយត្រូវខ្ចីប្រាក់គេដើម្បីបានទៅធ្វើការនៅក្រៅប្រទេស ។ ហេតុនេះ អ្នកនាងចង់អំពាវនាវទៅនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីពាក់ព័ន្ធឱ្យជួយទំនាក់ទំនងទៅពួកគេ និងចាត់វិធានការជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែល ។ រដ្ឋាភិបាលគួរតែផ្តល់ប្រាក់ឱ្យក្រុមគ្រួសារស.ពពលករ, ជួយឧបត្ថម្ភពលករគ្មានការងារធ្វើ និងជម្លៀសពួកគេមកប្រទេសថៃវិញ ដើម្បីកាត់បន្ថយការបារម្ភពីពលករថៃនៅអ៊ីស្រាអែល ។Israel-Palestine war: Egypt prepares for influx of refugees from Gaza amid  bombing | Middle East Eye

ចំណែកលោក អានុថីន ឆានវីរៈគូន (Anutin Chanvirakul) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា បច្ចុប្បន្ន លោកបានបញ្ជាទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ធ្វើការស្រាវជ្រាវ និងតាមដានគ្រួសាររបស់ពលករថៃនៅអ៊ីស្រាអែល ដែលរងផលប៉ះពាល់ដោយសារសង្គ្រា.មរួចហើយ ។ លើសពីនេះ លោកក៏បានទំនាក់ទំនងជាមួយក្រសួងការងារផងដែរ ករណីពលករថៃនៅអ៊ីស្រាអែលធ្វើដំណើរមកប្រទេសថៃវិញ ប៉ុន្តែគ្មានការងារធ្វើ ។ ដូច្នេះ យើងនឹងមានវិធានការជួយពួកគេបន្តទៀត ។Israel-Hamas war updates: Hamas claims release of woman and children |  Israel-Palestine conflict News | Al Jazeera

រីឯលោក ផីផាត រ៉ាជឆាកិច្ចប្រាកាន (Pipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងពីការជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែលថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អ្នករងរបួ.សចំនួន១៥នាក់បានធ្វើដំណើរចាកចេញពីប្រទេសអ៊ីស្រាអែល ហើយមកដល់ថៃនៅថ្ងៃទី១២ ខែតុលា ។ ចំណែកចំនួនអ្នកចុះឈ្មោះសុំធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ គឺស្មើនឹង៣.០២៦នាក់ ។ ក្រុមការងារបានត្រៀមយន្តហោះកងទ័ពអាកាស ហើយនឹងទៅដល់អ៊ីស្រាអែល នៅថ្ងៃទី១៥ ខែតុលា ដើម្បីទទួលយកពលករថៃត្រឡប់មកផ្ទះវិញភ្លាមៗ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរអ៊ីស្រាអែល ៕ ប្រភព ៖ beartaiBRIEF

មួយខែមុនប្រឡងបាក់ឌុប បេក្ខជនគួរត្រៀមខ្លួនដូចម្តេច?

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសល់មិនដល់មួយខែទៀតនោះទេ ពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។

នៅមុនមួយខែប្រឡងបែបនេះ តើបេក្ខជនគួរត្រៀមខ្លួនដូចម្តេច ដើម្បីទទួលបានលទ្ធផល។

ខាងក្រោមនេះគឺជាគន្លឹះ និងចំណុចដែលអ្នកគួរត្រៀមមុនការប្រឡងចូលមកដល់៖

1. ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត

ត្រូវញាំនិងគេងឱ្យបានគ្រប់គ្រាន់ ហើយគិតអ្វីដែលវិជ្ជមានឱ្យបានច្រើន ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។

2.ត្រូវជឿជាក់លើខ្លួនឯង

មិនត្រូវដាក់សម្ពាធលើខ្លួនឯង និងពិបាកចិត្តខ្លាំងពេកនោះទេ។ ត្រូវតែឱ្យកម្លាំងចិត្តខ្លួនឯងឱ្យខ្លាំងបំផុត ត្រូវជឿជាក់ថាខ្លួននឹងប្រលងជាប់ ហើយខ្លួនប្រាកដជាអាចធ្វើបាន និងទទួលបានលទ្ធផលល្អទៀតផង។ អំឡុងពេលមួយខែចុងក្រោយប្អូនត្រូវតែផ្តោតឱ្យខ្លាំងបំផុត មិនអាចព្រលែង និងលេងសើចបានឡើយបើសិនជាចង់ប្រលងជាប់ និងចង់បាននិទ្ទេសល្អ។

3.ស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយរបស់យើង

យើងត្រូវធ្វើតេស្តទៅលើខ្លួនឯង មានន័យថា យើងត្រូវកំណត់ទៅលើមុខវិជ្ជាទាំងប៉ុន្មានដែលយើងត្រូវប្រឡង ហើយពិនិត្យមើលថាតើ យើងពូខែខាងអី? មិនពូកែខាងអី? កញ្ញាបានបន្តថា ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។

4.ពង្រឹងចំនុចខ្លាំង និងកែប្រែចំនុចខ្សោយទៅជាខ្លាំងវិញ

ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។ យើងត្រូវអនុវត្តន៍លំហាត់ និងរំលឹកមេរៀន ធ្វើហើយធ្វើទៀត រហូតទាល់តែ យើងយល់ច្បាស់ពីបាតុភូត ឬប្រធាននៃវិញ្ញាសាទាំងនោះ។

5.យកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ

រាល់ការយកវិញ្ញាសាឆ្នាំចាស់ៗដែលចេញប្រឡងមកធ្វើ គឺយើងត្រូវកំណត់ម៉ោង អង្គុយ និងប្រើប្រាស់ក្រដាស រួមទាំងពេលវេលានៃការធ្វើវិញ្ញាសា យើងត្រូវជ្រើសយកឱ្យដូចទៅហ្នឹងការប្រឡងពិត ដើម្បីដឹងច្បាស់ថា យើងនៅមានចំនុចខ្វះខាតអ្វីខ្លះ? ចំនុចណាខ្លះដែលយើងធ្វើបានល្អហើយ ត្រូវរក្សាទម្រង់ដដែល? ធ្វើដូចនេះជាប្រចាំ ធ្វើឱ្យយើងមានអារម្មណ៍ស៊ាំជាមួយការប្រឡង ដូចច្នេះក៏ជាផ្នែកមួយបន្ធូរភាពតានតឹងពេលប្រឡងផ្លូវកាផងដែរ៕

ចែករំលែងបទពិសោធន៍ដោយ៖ សេង រ័ត្នសេដ្ឋាមុនី

អ៊ីរ៉ង់ ចាប់ផ្ដើមចេញមុខប្រឆាំង ចំពេលនាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក ចេញធ្វើអន្ដរាគមន៍

0

រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីរ៉ង់ ចាប់ផ្ដើមអូសទាញសម្ពន្ធមិត្តរបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់ភាគខាងកើតសមុទ្រមេឌីទែររ៉ាណេ នៅក្នុងន័យគំរាមកំហែងដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កុំឲ្យពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ថា សហរដ្ឋអាមេរិក បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់សមុទ្រមេឌីទែររ៉ាណេ ជាសារដ៏សំខាន់បំផុត ទៅកាន់ប្រទេសអ៊ីរ៉ង់ មិនឲ្យចូលខ្លួនមកពាក់ព័ន្ធ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែលហាម៉ាស់។Iran, Hamas and Palestinian Islamic Jihad | The Iran Primer

ដោយឡែក រដ្ឋាភិបាលតេអ៊ីរ៉ង់ វិញ បានអូសទាញក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន ដែលជាសម្ពន្ធភាពដ៏ជិតស្និទ្ធ ជាមួយប្រទេសអ៊ីរ៉ង់ កំពុងតែគំរាមប្រើប្រាស់ដ្រូន និង មីស៊ីល វាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញធ្វើអន្តរាគមន៍ ជួយគាំទ្រដល់ប្រទេសអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងកងជីវពលហាម៉ាស់ នៅលើទឹកដីហ្កាហ្សា។

ការគំរាមកំហែងដល់សន្ដិសុខ មកលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក សន្យាបង្កើនការគាំទ្រទ្វេដង ជួយដល់ប្រទេសអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់។Hamas' unprecedented attack on Israel raises questions about the influence  of its sponsor, Iran | AP News

លោកប្រធានាធិបតី បៃដិន បានប្រកាស អំពីការបង្កើនជំនួយយោធាបន្ថែមទៀត ជួយដល់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជាឲ្យដាក់ពង្រាយកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់ភាគខាងកើត នៃសមុទ្រមេឌីទែររ៉ាណេ នៅជិតនឹងប្រទេសអ៊ីស្រាអែល។

ជាប្រតិកម្មប្រឆាំងនោះ ក្រុមចលនាប្រដាប់អាវុធកាតាអ៊ីប ហេសប៊ូលឡាហ៍ (Kataib Hezbollah) នៅក្នុងប្រទេសអ៊ីរ៉ាក់ មានសម្ពន្ធភាពយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានបញ្ជាក់ ថា ពួកគេនឹងប្រើប្រាស់ដ្រូន ហើយមីស៊ីល វាយប្រហារ ប្រឆាំងនឹងមូលដ្ឋាននានារបស់កងទ័ពសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញមកធ្វើអន្តរាគមន៍ នៅក្នុងសង្រ្គាម រវាងអ៊ីស្រាអែល និង ហាម៉ាស់។Hamas group explained: Here's what to know about the group behind the  deadly attack in Israel

ស្របគ្នានេះ ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន បានព្រមាន ថាពួកគេនឹងឆ្លើយតបទៅនឹងអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ហ្កាហ្សា។ ពួកគេនឹងប្រើប្រាស់ដ្រូន មីស៊ីល និង ជម្រើសយោធាផ្សេងៗ វាយប្រហារទៅលើមូលដ្ឋាននានារបស់កងទ័ពសហរដ្ឋអាមេរិក។

ជម្លោះ រវាងអ៊ីស្រាអែល និង កងជីវពលហាម៉ាស់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១១ ខែតុលា នេះ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន យ៉ាងតិច ៩០០នាក់ស្លាប់ និង ជាង ៤ ៥០០នាក់រងរបួស ខណៈជនជាតិអ៊ីស្រាអែល ជាង ១០០០នាក់ស្លាប់ និង រងរបួស យ៉ាងតិច ២៨០០នាក់។Hamas targets Ben Gurion airport as Israeli attacks continue in Gaza - La  Prensa Latina Media

បើតាមអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ ថា ប្រជាពលរដ្ឋ ជាង ១៣៧ ០០០ នៅក្នុងចំណោម ១៨៧ ៥០០នាក់ បានរត់ភៀសខ្លួន នៅក្នុងតំបន់ហ្កាហ្សា ដើម្បីស្វែងរកទីជម្រកសុវត្ថិភាព។

ដោយឡែក អ៊ីស្រាអែល កំពុងតែកងទ័ពបម្រុង ជាង ៣០០ ០០០នាក់ សម្រាប់បង្កើនការវាយប្រហារសងសឹក ប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា៕

ប្រជាជនថៃបានស្លា..ប់ច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស

0

បរទេស៖ ថ្មីៗនេះយោងតាមប្រភពព័ត៌មាន BBC ដែលរាយការណ៍នៅថ្ងៃទី១១ ខែតុលាថា ពលរដ្ឋថៃបានស្លាប់ច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស ដែលចំនួនអ្នកស្លាប់មានរហូតទៅដល់ ១៨ នាក់ និងសហរដ្ឋអាមេរិកមាន ១៤ នាក់។Israel-Palestine conflict: Over 1,500 dead, Gaza fence in Israeli control again; what you need to know - News | Khaleej Times
សង្រ្គាមសាសនារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមតាំងពីចុងសប្តាហ៍មុន បណ្តាលឱ្យមានមនុស្សស្លាប់ជិត ២,០០០ នាក់ ក្នុងនោះជនជាតិអ៊ីស្រាអែលស្លាប់ចំនួន ១,១០០នាក់ ខណៈប្រជាជននៅតំបន់ហ្គាហ្សាមានចំនួន ៨៣០ នាក់បានស្លាប់។ លើសពីនេះ ជនបរទេសជាច្រើនក៏ត្រូវបានសម្លាប់ និងចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ។ Live updates: The latest on the Israel-Hamas war – day 3 | PBS NewsHour

យោងតាមរបាយការណ៍របស់ BBC បានឱ្យដឹងទៀតថា ថៃគឺជាប្រទេសដែលមានពលរដ្ឋបាត់បង់ជីវិតច្រើនជាងគេនៅក្នុងក្រុមជនបរទេសទាំងអស់ ដោយមានអ្នកស្លាប់រហូតដល់ ១៨នាក់ និងមនុស្ស ១១នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈដែលកម្មករថៃជាង ៣០,០០០ នាក់កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ។ Netanyahu vows war as attacks kill hundredsចំណែកជនបរទេសផ្សេងទៀតក៏បានបាត់បង់ជីវិតដែររួមមាន៖
-សហរដ្ឋអាមេរិក ១៤ នាក់ស្លាប់ និងបាត់ខ្លួនជាង ២០ នាក់។
-អង់គ្លេស ១០ នាក់ស្លាប់។
-ប្រទេសកម្ពុជា ស្លាប់ ១ នាក់។
-នេប៉ាល់ ស្លាប់ ១០នាក់។
-អាហ្សង់ទីន ស្លាប់ ៧នាក់ និងបាត់ខ្លួន ១៥នាក់។
-អ៊ុយក្រែន ២ នាក់ស្លាប់។
-បារាំង ស្លាប់ ២នាក់ និងបាត់ខ្លួន ១៤នាក់។
-ចិន ១នាក់បាត់ខ្លួន។
-អៀរឡង់ ១នាក់បាត់ខ្លួន។
-កាណាដា ស្លាប់ ១នាក់ និងបាត់ខ្លួន ២នាក់។
-ប្រទេសអូទ្រីស ឃាត់ខ្លួន ៣នាក់។
-ប្រទេសអ៊ីតាលី បាត់ខ្លួន២នាក់។
-ប្រេស៊ីល បាត់ខ្លួន ៣នាក់ របួសធ្ងន់ ១នាក់។
-និងតង់ហ្សានី បាត់ខ្លួន ២នាក់៕Israel pummels Gaza after Hamas's unprecedented attack | Israel-Palestine conflict News | Al Jazeera