ថ្មីៗនេះ ក្រសួងអប់រំ បានប្រកាសឱ្យដឹងពីការតៀមអនុវត្ត “ស្តង់ដាសាលារៀនគំរូ” ចាប់ពីឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះតទៅ តម្រូវឱ្យសិស្សានុសិស្សទាំងអស់ ដែលមានស្នាមសាក់ សក់លាបពណ៌ និងមានចោះក្រវិល នឹងមិនអនុញ្ញាតឲ្យចូលសិក្សានោះទេ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា។

លោកស្រី ឃួន បានសង្កត់ធ្ងន់ថា៖” ការហាមមិនឱ្យសិស្សសាក់ ឬលាបពណ៌សក់ ចូលសាលា គឺដើម្បីពង្រឹងសីលធម៌ ដែលគ្រោងអនុវត្តចាប់ពីឆ្នាំសិក្សា២០២៤តទៅ។

អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា “ស្តង់ដាសាលារៀនគំរូ” នេះ គឺរួមមាន លទ្ធផលសិក្សារបស់សិស្ស ការបង្រៀននិងរៀន ការចូលរួមរបស់សហគមន៍ ដំណើរប្រតិបត្តិនិងរដ្ឋបាលសាលារៀន និង គណនេយ្យភាពរបស់សាលារៀន ជាដើម៕