នៅក្នុងកម្មវិធីមួយ តារាចម្រៀង លីម តិចម៉េង បានទម្លាយប្រវត្តិស្គាល់តារាចម្រៀង ថុល សុភិទិ ដោយបញ្ជាក់ថាអ្នកទាំងពីរស្គាល់គ្នាជិត១០ឆ្នាំមកហើយតាំងពីខ្លួនធ្វើការជាសន្តិសុខ។ ចំណែកឯការហៅ ភិទិ ថាបង ទាំងអាយុប្អូនខ្លួនដោយសារតែ ភិទិ ប្រឡូកអាជីពសិល្បៈមុនលោក និងការឱ្យតម្លៃទៅកាន់តារាចម្រៀងរូបនេះ។

កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ត្រូវបានអញ្ជើញធ្វើជាតារាកិត្តិយសនៅក្នុងកម្មវិធី «តាម Trend » ដើម្បីជីកសួរនិងការចែករំលែកពីអតីតកាល បទពិសោធ និងភាពជោគជ័យក្នុងអាជីពសិល្បៈ។ ក្នុងកម្មវិធីនេះដែរ លីម តិចម៉េង បានទម្លាយប្រវត្តិនៃការស្គាល់គ្នារបស់លោកជាមួយ ថុល សុភិទិ ប្រាប់ទស្សនិកជនដោយបានបញ្ជាក់ថារូបគេស្គាល់ ភិទិ តាំងពីខ្លួនធ្វើការជាសន្តិសុខ ហើយគិតមកទល់ពេលនេះជិត១០ឆ្នាំមកហើយ។ភ្ញាក់ផ្អើល! លីម តិចម៉េង ទម្លាយរឿងឆ្អែតចិត្តរួមគ្នានឹង ថុល សុភិទិ  មានគេលួចចាក់ក្រោយខ្នង ព្រោះការច្រណែន – Popular Magazine

តិចម៉េង បាននិយាយថា ភិទិ ប្អូនលោក១ឆ្នាំ ប៉ុន្តែប្រឡូកសិល្បៈមុនដោយ ភិទិ បានប្រលងកម្មវិធី Cambodian Idol តាំងពីរដូវកាលទី២ ចំណែកឯខ្លួនទើបប្រលងរដូវកាលទី៤។ មុនលោកច្រៀងនៅតាម Pub ធ្វើជាសន្តិសុខលោកបានស្គាល់ ភិទិ បាត់ទៅហើយ លុះពេលមានឱកាសបានច្រៀងនៅ Pub ធ្វើឱ្យខ្លួនចាត់ទុក ភិទិ ជារៀមច្បងបាត់តែម្តង។ តិចម៉េង រៀបរាប់ទៀតថា ពេលឃើញភិទិលេងហ្គីតា នៅសួនច្បារវត្តបទុម ខ្លួនបានទៅសួរភិទិពីបទពិសោធផ្សេងៗហើយហៅថាបងតែម្តង។May be an image of 1 person and bangs

ម្ចាស់ពានរូបនេះបានឱ្យដឹងទៀតថាការហៅបងទៅកាន់ ភិទិ នេះខ្លួនមិនគិតពីអាយុទេ គិតពីបទពិសោធ ការហៅបងមិនមែនជាការខ្លាចរអារអីទេគឺការឱ្យតម្លៃ ខណៈអ្នកទាំងពីរស្គាល់គ្នាជិត១០ឆ្នាំមកហើយ។

ជាមួយគ្នានេះដែរ លីម តិចម៉េង បាននិយាយដែរថាខ្លួនធ្លាប់បាក់ទឹកចិត្តខ្លះក្នុងការប្រឡូកសិល្បៈតាម Pub ធ្វើការឱ្យគេ៤ ៥ខែ មិនបានលុយនិងបានធ្វើជាបុគ្គលិកពេញសិទ្ធិទើបចង់លាឈប់។ ប៉ុន្តែដោយសារតែការលើកទឹកចិត្ត ភិទិ និងលោក រីណូ កុំឱ្យខ្លួនបោះបង់តស៊ូជាមួយគ្នាចែកគ្នាទៅតាមលទ្ធភាពដែលមានខ្លួនមានទើបលោកវិលចូលច្រៀងនៅតាម Pub វិញ។May be an image of 1 person, car and suit

គួរបញ្ជាក់ថា អំឡុងពេលប្រលង និងក្រោយពេលប្រលង ហ្វេនៗរបស់ ភិទិ និង តិចម៉េង មួយចំនួនបានបង្កសង្គ្រាមពាក្យសម្តីជាមួយគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយ ។ ទោះជាយ៉ាងណាពួកគេទាំងពីរនាក់ពុំមានរឿងរកាំរកូសឡើយ ខណៈមិត្តភាពរបស់អ្នកទាំងពីរនៅតែល្អដូចដើម៕