Home Blog Page 1419

ឈ្វេងយល់! ធ្វើដូចម្តេចដើម្បីទទួល «គោមងារឧកញ៉ា»

0

គោមងារឧកញ៉ា សំដៅដល់ងារកិត្តិយសដែល ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមជំរំជាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួម អភិវឌ្ឍនិងកសាងជាតិ។

គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិមានជាអាទិ៍៖

• ការផ្ដល់អំណោយថវិការ
• ការចូលរួមបរិច្ចាកធនធានទ្រព្យសម្បត្តិ
• សម្ភារៈបរិក្ខារនានាជូនរដ្ឋ
• ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា
• រករបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ

ក្រៅពីលក្ខខណ្ឌទាំងនេះ រូបវន្តជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្ដល់គោរមងារឧកញ៉ា ត្រូវមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា៖
• មានប្រវត្តិរូបច្បាស់លាស់
• មានកិរិយាមាយាទល្អ
• ពុំធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ
• ប្រកបមុខរបរស្របច្បាប់។

នៅក្នុងមាត្រា៧ នៃជំពូកទី៣ ស្ដីពី លំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖

*លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
*លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
*លំដាប់ថា្នក់ទី៣ ឧកញ៉ា

 

ចិនគ្រោងបញ្ជូនបេសកជនទៅសម្របសម្រួលអ៊ីស្រាអែល និងក្រុមហាម៉ាសឱ្យឈប់បា..ញ់គ្នា

0

បរទេស៖ យោងតាមស្ថានីយ៍ទូរទស្សន៍ CCTV របស់ចិនដែលបានរាយការណ៍នៅថ្ងៃទី ១៥ ខែតុលាថា បេសកជនពិសេសរបស់លោក Zhuo Xuan នឹងទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយដើម្បីសម្របសម្រួលជាមួយគ្រប់ភាគីទាំងអស់ក្នុងការជំរុញកិច្ចចរចាសន្តិភាពសម្រាប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាការពារជនស៊ីវិលធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ឡើងវិញ។Israel-Gaza war upends China's Mideast ambitions but may serve Beijing in the end | The Times of Israel

របាយការណ៍របស់ CCTV បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់ការវាយលុកលើដីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ មនុស្សជាង ១ លាននាក់នៅភាគខាងជើងនៃតំបន់ហ្កាហ្សាត្រូវបានបញ្ជាឱ្យភៀសខ្លួនមុនពេលការវាយប្រហារ។ ទោះជាយ៉ាងក៏ដោយ ការវាយឆ្មក់របស់ពួកហាម៉ាស លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ បានបង្កឱ្យមានជម្លោះយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្ស ១,៣០០ នាក់ស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលនិងច្រើនជាង ២,២០០ នាក់ស្លាប់នៅក្នុងតំបន់ហ្គាហ្សា។Israel-Hamas war upends China's ambitions in the Middle East but may serve Beijing in the end | The Seattle Times

អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងលោក Wang Yi បានអំពាវនាវឱ្យសហរដ្ឋអាមេរិក “ដើរតួនាទីស្ថាបនា និងទទួលខុសត្រូវ” នៅក្នុងជម្លោះនេះ ហើយបានជំរុញឱ្យមាន “ការកោះប្រជុំសន្តិភាពអន្តរជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឈានដល់ការឯកភាពទូលំទូលាយ”។ លោក Wang ក៏បានបន្តទៀតថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់លើបញ្ហាទាំងអស់ក្នុងតំបន់ប៉ាឡេស្ទីន។ ដូច្នេះ ទីក្រុងប៉េកាំងនឹង “ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើឱ្យដំណើរការសន្តិភាពមជ្ឈិមបូព៌ាមានដំណើរការល្អឡើងវិញ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

គួរបញ្ជាក់ដែរថា ចិនគឺជាប្រទេសមហាអំណាចនៃមជ្ឈិមបូព៌ាដែលបានផ្តល់ការគាំទ្រជាច្រើនដល់ក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន ខណៈអាមេរិកឈរខាងអ៊ីស្រាអែល ដែលបច្ចុប្បន្នចិននិងសហរដ្ឋអាមេរិកកំពុងសហការគ្នាដើម្បីសម្របសម្រួលអ៊ីស្រាអែល និងក្រុមហាម៉ាស់ឱ្យមានស្ថានភាពស្ងប់ស្ងាត់ឡើងវិញ៕

កូរ៉េខាងជើងប្រហា…រជីវិតក្មេងជំទង់ម្នាក់ដោយសារមើលរឿងភាគកូរ៉េខាងត្បូង

0

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍កាលពីពេលថ្មីៗនេះថា ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានប្រកាសពីការបញ្ចប់នៃជំងឺរាតត្បាតកាលពីខែសីហាឆ្នាំមុន ចំនួននៃការប្រហារជីវិតជាសាធារណៈនៅក្នុងប្រទេសនេះបានកើនឡើងយ៉ាងខ្លាំង។

ហេតុផលនៅពីក្រោយការកើនឡើងភ្លាមៗនៃទោសប្រហារជីវិតនេះបង្ហាញពីសារច្បាស់លាស់មួយ ដើម្បីបង្កការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋ និងជំរុញវិធានការរឹតត្បិតប្រឆាំងនឹងការប្រើប្រាស់ និងការផ្សព្វផ្សាយខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង។ ជាមួយនឹងការបន្ធូរបន្ថយនៃឧបសគ្គដែលទាក់ទងនឹងជំងឺរាតត្បាតក្នុងការធ្វើដំណើរ វាត្រូវបានគេយល់ថាបណ្តាញចែកចាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនេះនឹងពង្រីកដោយជៀសមិនរួច។North Korea publicly executes two minors for watching, distributing K-dramas:  Report - BusinessToday

យោងតាមរបាយការណ៍ មនុស្សប្រហែល ១០០ នាក់ត្រូវបានប្រហារជីវិតជាសាធារណៈនៅក្នុងឆ្នាំមុន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួនធម្មតានៃការប្រហារជីវិតប្រហែល១០នាក់ជារៀងរាល់ឆ្នាំមុនពេលការផ្ទុះឡើងនៃកូវីដ១៩។

ត្រលប់ទៅខែធ្នូ ឆ្នាំ២០២០ ប្រទេសកូរ៉េខាងជើងបានបង្កើតច្បាប់ថ្មីមួយដើម្បីហាមប្រាមការមើល ឬចែកចាយខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងទាំងអស់ រួមទាំងរឿងភាគកូរ៉េ និងភាពយន្តផងដែរ។ ឆ្នាំនេះ ក្មេងជំទង់ម្នាក់ត្រូវបានប្រហារជីវិតជាសាធារណៈដោយសារតែមិនគោរពតាមបទប្បញ្ញត្តិនេះ។North Korea executes three high school students for watching Korean dramas  | allkpop

ទោះយ៉ាងណាក៏ដោយ មិនមែនការកាត់ទោសជាសាធារណៈទាំងអស់នៅប្រទេសកូរ៉េខាងជើងត្រូវបានចោទប្រកាន់ដោយច្បាស់លាស់នោះទេ ក្នុងនោះ បុរស ៧ នាក់ និងស្ត្រី ២នាក់ត្រូវបានប្រហារជីវិតជាសាធារណៈនៅឆ្នាំនេះដោយមិនដឹងមូលហេតុ។ របាយការណ៍នេះនិយាយទៀតថា មានប្រជាជនកូរ៉េខាងជើងជាច្រើននាក់ ដែលទទួលរងនូវការគេងមិនលក់ ឬជំងឺខ្សោយបេះដូង បន្ទាប់ពីត្រូវបានបង្ខំឱ្យមើលការប្រហារជីវិតជាសាធារណៈ៕

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្សិតម្ជុល

0

ផ្សិតម្ជុល គឺជាអាហារមួយប្រភេទដែលមានរសជាតិឆ្ងាញ់ មិនថាស្ងោរ ចៀន ឆា បំពង ឬចំហុយ បែបណានោះទេក៏ផ្សិតម្ជុលនៅតែមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ លើសពីនេះវាក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយរបស់យើងទៀតផង។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្សិតម្ជុល៖

១.ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ ផ្សិតម្ជុលមានផ្ទុកសារធាតុ proflamin ដែលជាភ្នាក់ងារប្រយុទ្ធប្រឆាំងដុំសាច់មហារីក ដូច្នេះការទទួលទានផ្សិតម្ជុលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀតផ្សិតម្ជុលក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតដែលកាត់បន្ថយ oxidative stress ព្រមទាំងប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយដែលអាចជួយទប់ស្កាត់ជំងឺមហារីកផងដែរ។ផ្សិតម្ជុល

២.មានផ្ទុកទៅដោយជាតិសសៃ៖ អត្ថប្រយោជន៍អស្ចារ្យមួយផ្សេងទៀតដែលអ្នកអាចទទួលបានពីការទទួលទានផ្សិតម្ជុល គឺវាសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ម្យ៉ាងវិញទៀតការទទួលទានអាហារដែលមានផ្ទុកទៅដោយជាតិសសៃក៏ជួយដោះស្រាយបញ្ហាទល់លាមក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងសម្រួលចលនាពោះវៀនផងដែរ។

៣.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្សិតម្ជុលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យមានលក្ខណៈកាន់តែប្រសើរឡើង នេះក៏ព្រោះតែផ្សិតម្ជុលមានលក្ខណៈសម្បត្តិប្រឆាំងមេរោគនិង ការរលាក ព្រមទាំងជាប្រភពដ៏ប្រសើរនៃអាស៊ីតអាមីណូដែលជួយពង្រឹងនិងរក្សាសុខភាពប្រព័ន្ធភាពស៊ាំរាងកាយ។យល់ដឹង អត្ថប្រយោជន៍ពី ផ្សិតម្ជុល អាហារដើម្បីសុខភាព! - Khmerload

៤.កម្ចាត់ខ្លាញ់និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយ៖ ផ្សិតម្ជុលមានផ្ទុកអាស៊ីត linoleic ដែលជួយកម្ចាត់ខ្លាញ់ក្បាលពោះនៅពេលរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ការទទួលទានផ្សិតម្ជុលក៏ជួយសម្រួលដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយនិងបង្កើនការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។

៥.ការពារសុខភាពបេះដូង៖ ការទទួលទានផ្សិតម្ជុលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងដោយផ្សិតនេះមានផ្ទុកទៅដោយជាតិសសៃ ហើយជាតិសសៃមានប្រសិទ្ធិភាពកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ៕ប្រយោជន៍ផ្សិតម្ជុល ល្អចំពោះសុខភាព | សារព័ត៌មាននគរធំ

ប្រទេសជាសមាជិកសហភាពអឺរ៉ុបតែមួយគត់ ដែលឈរខាងប៉ាឡេស្ទីន

0

ស្របពេលដែលសង្គ្រាមកំពុងផ្ទុះខ្លាំងនៅតំបន់ហ្គាហ្សា រវាងអុីស្រាអែល និងប៉ាឡេស្ទីន បានជម្រុញឱ្យប្រទេសមហាអំណាចមួយចំនួន បានចូលខ្លួនមកជួយគាំទ្រទាំងសព្វាវុធ និងស្បៀងអាហារជាដើម ដែលភាគច្រើនគេឃើញមានប្រទេសអាមេរិក និងលោកខាងលិច គាំទ្រអុីស្រាអែលពេញទំហឹង ខណៈប៉ាឡេស្ទីនមានតែប៉ុន្មានប្រទេសប៉ុណ្ណោះគាំទ្រ ដែលភាគច្រើនជាប្រទេសកាន់សាសនាអុីស្លាម។Israel-Hamas updates: US set to deploy 'additional assets' to Middle East |  Israel-Palestine conflict News | Al Jazeeraក្នុងនោះគេឃើញមានតែ ប្រទេសអៀរឡង់ តែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសមាជិកសហភាពអឺរ៉ុប ប្រកាសជំហរឈរខាងប៉ាឡេស្ទីន និងគាំទ្រ ឱ្យពិនិត្យឡើងវិញនៅច្បាប់ស្តីពីការបង្កើតរដ្ឋអុីស្រាអែល នៅឆ្នាំ១៩៤៨ ដែលបានធ្វើឱ្យប៉ាឡេស្ទីនដែលជាប្រជាជនម្ចាស់ស្រុក បែរជាត្រូវបាត់បង់ទឹកដី អស់ជាង៨០ភាគរយ។Thousands march in Dublin to show support for Palestine amid Israel war
ការចេញមកឈរខាងប៉ាឡេស្ទីន បានធ្វើឱ្យអៀរឡង់រងទណ្ឌកម្មជាច្រើន ពីប្រទេសអាមេរិក និងបណ្តាប្រទេសនៅលោកខាងលិច។ អ្នកនាំពាក្យរបស់ ប្រទេសអៀរឡង់ បានលើកឡើងថា៖”ហេតុអ្វីប្រទេសមួយទាមទារទឹកដីរបស់ខ្លួនមកវិញ ត្រូវបានចាត់ទុកជាពួកភេវរករ ខណៈដែលអ៊ុយក្រែនក៏ការពារទឹកដីខ្លួន ដូចទៅនឹងប៉ាឡេស្ទីនដែរ តែត្រូវបានគេចាត់ទុកជាជនរងគ្រោះដោយសារសង្គ្រាមទៅវិញ។Sinn Féin on X: "Why does Israel – a country that ignores and breaches UN  resolutions and international law every single day – enjoy a preferential  trade relationship with the EU? Ifសូមបញ្ជាក់ផងដែរថា តាំងពីដើមមក ពលរដ្ឋប៉ាឡេស្ទីន យល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន៕Maps: Loss of Land - Palestine Portal

 

Cristiano Ronaldo ត្រូវ​បាន​តុលាការ​អ៊ីរ៉ង់.កាត់.ទោស.ពីបទ.បំពាន.លើស្រ្តី.ម្នាក់

0

បរទេស៖ កំពូលតារាបាល់ទាត់ពិភពលោក Cristiano Ronaldo ត្រូវបានតុលាការរបស់ប្រទេសអ៊ីរ៉ង់កាត់ទោសពីបទបំពានលើស្រ្តីម្នាក់ ខណៈដែលលោកបានទៅប៉ះពាល់ស្រ្តីពិការម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៤ ខែតុលាកន្លងទៅ។

ព័ត៌មានកក្រើកមួយនេះបានធ្វើឱ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងនៅពេលដែលគេហទំព័រ​​បរទេសមួយ​បាន​រាយការណ៍​ថា ប្រទេសអ៊ីរ៉ង់ និងដាក់​ទណ្ឌកម្មដោយវាយខ្សែតីចំនួន ៩៩ ដងលើខ្សែប្រយុទ្ធ Cristiano Ronaldo។ ដោយភ្លាមៗនោះស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញបានបដិសេធថា ព័ត៌មានទាំងនេះមិនពិតនោះទេ។Cristiano Ronaldo faces sentence of 99 lashes for 'adultery act' in Iran: Report - Arabian Business

 

ហេតុការណ៍នេះកើតឡើងនៅពេលដែល Cristiano Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីជួយក្រុម Al Nasser ក្នុងការប្រកួតពានរង្វាន់ AFC Champions League។ ហើយក៏បានជួបស្ត្រីពិការម្នាក់មានឈ្មោះថា Fatima Hamami ដែលនាងគឺជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Ronaldo និងជាវិចិត្រករជនជាតិអ៊ីរ៉ង់ម្នាក់ Fatima Hamami បានប្រើជើងរបស់នាងដើម្បីគូររូបភាពដ៏ស្រស់ស្អាតជូន Cristiano Ronaldo បន្ទាប់មកខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះក៏បានឱបថើបស្ត្រីនោះក្នុងគោលបំណងចង់អរគុណប៉ុណ្ណោះ។Cristiano Ronaldo facing '99 lashes' for Iranian adultery charge

 

ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់មានច្បាប់មួយគឺថា​ ការឱបរឺប៉ះ​ស្ត្រី​មិន​ទាន់​រៀបនៅទីសាធារណៈការ គឺជាការខុសច្បាប់ និងល្មើសប្រពៃណី ដូច្នេះ Ronaldo និង​ទទួល​ទណ្ឌកម្មពីបទអំពើ សាហាយស្មន់ដោយលួចលាក់​ប្រសិនគាត់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​ម្ដង​ទៀត។ ដោយប្រភពមួយបានសរសេរថា មេធាវីមួយចំនួន​របស់​អ៊ីរ៉ង់បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌអំពីទង្វើដែលប្រទេសមួយនេះយល់ថាល្មើសប្រពៃណី និង ខុសច្បាប់​ហើយប្រព័ន្ធ​តុលាការ​បាន​ចាត់​វិធាន​ការ​យ៉ាង​ឆាប់​រហ័ស ដោយ​កាត់​ទោស​ខ្សែប្រយុទ្ធ​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ឱ្យទទួលរងពិន័យវាយនិងខ្សែតីចំនួន ៩៩ ដងផងដែរ។Football 2023: Cristiano Ronaldo facing '99 lashes' for Iranian adultery charge | news.com.au — Australia's leading news site

 

គួរបញ្ជាក់ដែរថា Cristiano Ronaldo មិនបានទទួល​ទណ្ឌកម្មអ្វីនោះទេ ប៉ុន្តែលោកត្រូវបាន​មន្ត្រី​អ៊ីរ៉ង់ស្នើរឱ្យធ្វើការសុំទោសជាសារធារណៈ ដោយបច្ចុប្បន្នបញ្ហានេះត្រូវបានដោះស្រាយរួចរាល់អស់ហើយ៕Cristiano Ronaldo could be sentenced to '99 lashes for adultery' - JOE.co.uk

 

 

 

 

 

 

Soojin អតីតសមាជិកក្រុម (G)I-DLE នឹងបង្ហាញខ្លួនជាតារាចម្រៀងទោលក្រោយចេញពីក្រុមជិត៣ឆ្នាំ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ SPOTVNEWS បានឱ្យដឹងថា Soojin អតីតសមាជិកក្រុម (G)I-DLE បានចុះកុងត្រាជាមួយក្រុមហ៊ុនថ្មី ហើយកំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាតារាចម្រៀងទោល។ នេះជាការវិលមកកាន់វិស័យចម្រៀងលើកដំបូងរបស់នាងបន្ទាប់ពីផ្អាកសកម្មភាពរយៈពេល២ឆ្នាំនិង៨ខែ។Soojin of (G) I-dle: girl group's main dancer who's 'cutest' offstage went  from being a taekwondo student to a beloved K-pop star | South China  Morning Post

គួរបញ្ជាក់ថា កាលពីមុន Soojin បានចាកចេញពីក្រុមនៅឆ្នាំ២០២១ ដោយសារតែជម្លោះហឹង្សាក្នុងសាលា ហើយទីបំផុតនាងបានបញ្ចប់កិច្ចសន្យាជាមួយ CUBE Entertainment ។ នៅខែកញ្ញា ឆ្នាំ២០២២ អតីតសមាជិកក្រុម (G)I-DLE រូបនេះបានបញ្ចប់ការតស៊ូតាមផ្លូវច្បាប់របស់នាង ហើយត្រូវបានគណៈកម្មាធិការអំពើហឹង្សាសាលារកឃើញថាមិនមានកំហុសទេ។g i dle k pop seo soojin wallpaper Paper Print - Music posters in India -  Buy art, film, design, movie, music, nature and educational  paintings/wallpapers at Flipkart.com

ទន្ទឹមនឹងដំណឹងដែល Soojin វិលមកកាន់វិស័យសិល្បៈវិញអ្នកលេងបណ្តាញសង្គមកូរ៉េ បានបញ្ចេញមតិភាគច្រើនមិនពេញចិត្តនោះទេ។ ពួកគេបានបញ្ចេញមតិថាយ៉ាងហោចណាស់ Soojin គួរតែសុំទោសជាសាធារណៈនៅពេលនាងចាកចេញពីក្រុម គួរតែនៅស្ងប់ស្ងាត់សិនព្រោះទើបតែមានបញ្ហា។ អ្នកខ្លះទៀតបាននិយាយថាការច្រៀងរបស់នាងនៅមានភាពខ្វះខាតឬគិតថាខ្លួនល្បីជាងក្នុងចំណោមសមាជិកក្រុមឬបានចេញជាតារាចម្រៀងទោលឬក៏ចង់រកលុយឱ្យបានច្រើន រួមទាំងមតិជាច្រើនទៀត…៕Member Profile – Soojin (Former G I-DLE) – K-Pop Girl Groups 101

សាយ ថាថ្លៃពេកហើយក្រោយពេលក្រុមហ៊ុនបញ្ចេញតម្លៃសេវាកម្មតាក់ស៊ីពី៣៥ ទៅ៤០ដុល្លារនៅព្រលានយន្តហោះសៀមរាប

0

តារាចម្រៀង សាយ ដែលតែងតែកៀងគរថវិកាជួយទៅដល់មន្ទីរពេទ្យបានលើកឡើងថាការយកតម្លៃសេវាកម្មតាក់ស៊ីពី៣៥ ទៅ៤០ដុល្លារក្នុងមួយជើងទៅតាមប្រភេទរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខណៈលោកបញ្ជាក់ថាការនិយាយតម្លៃខាងថាថ្លៃនេះគឺក្នុងន័យស្ថាបនាព្រោះខ្លាចមិនមានភ្ញៀវមកលេង។No photo description available.

តាមលិខិតជូនដំណឹងពីសេវាកម្មរថយន្តដឹកអ្នកដំណើរនៅព្រលានយន្តហោះ អន្តរជាតិអង្គរ (Siem Reap Angkor International Airport (SAI) នាថ្ងៃទី១៤ ខែតុលា បានបញ្ជាក់ថា ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងគោលបំណងបំពេញតម្រូវការសំបូរបែបរបស់អ្នកដំណើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផ្ទេរសិទ្ធិឱ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី។ ដើម្បីធ្វើប្រតិបត្តិការឱ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី និងឡានក្រុងតូច៦៩គ្រឿង (មាន៨កៅអី ដល់១៥កៅអី ដើម្បីបំពេញតម្រូវការអ្នកដំណើរ ស្ដង់ដារការគិតប្រាក់សេវាតាក់ស៊ីរថយន្តធុនតូច៣៥ដុល្លារមួយជើង ឡានក្រុងតូច៤០ដុល្លារមួយជើង។

ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា តាក់ស៊ីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងបើកដំណើរការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ហើយតាក់ស៊ីនឹងផ្តល់សេវាកម្មប្រកបដោយជំនាញប្រសិទ្ធិភាពខ្ពស់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។May be an image of helicopter, the Panama Canal and oil refinery

ការបង្ហាញតួលេខពី៣៥ទៅ៤០ដុល្លារក្នុង១ជើងនេះ តារាចម្រៀង សាយ ដែលជាតារាម្នាក់តែងតែរត់ដើម្បីសប្បុរសធម៌បានលើកឡើងថាថ្លៃពេកហើយបើយកតម្លៃថ្លៃយ៉ាងនេះខ្លាចតែមិនមានភ្ញៀវមកលេង។ លោកបានលើកឡើងនៅថ្ងៃទី១៥ តុលា ថា «ថ្លៃពេកហើយ ខ្ញុំរត់រាប់ពាន់គីឡូខ្ញុំសុំគេតែម្នាក់ ១ដុល្លារ ទេ ខូចឈ្មោះ (SAI)អស់ គេខំជិះយន្តហោះមករាប់ពាន់គីឡូដើម្បីមកដើរលេងនៅស្រុកយើង ហើយគួរតែមានជាសេវាកម្មឡានក្រុងមួយទៀតខ្ញុំគិតថាគួរត្រឹម 5$ទៅ 10$ល្មមហើយ 35-40$ សេវាកម្មឡានក្រុងគេជិះឆ្លងប្រទេសបាន»។
តារាប្រុសរូបនេះបានបញ្ជាក់ទៀតថាលោកនិយាយថាថ្លៃនេះក្នុងន័យស្ថាបនាទេ ខ្លាចមិនមានភ្ញៀវគេមកលេង ប្រសិនបើលោកត្រូវជិះយន្តហោះពីភ្នំពេញមកសៀមរាបក៏លោកមិនជិះដែរបើតម្លៃtaxiដល់ថ្នាក់នេះ។

មិនត្រឹមតែលោក អួន បឋម ហៅសាយ លើកឡើងថាថ្លៃប៉ុណ្ណោះទេ តែប្រជាពលរដ្ឋផ្សេងទៀតក៏បានបញ្ចេញថាតម្លៃដែលក្រុមហ៊ុនដាក់មកគឺថ្លៃពេកហើយខណៈប្រទេសផ្សេងមិនថ្លៃដល់ថ្នាក់នេះនោះទេ៕

 

May be an image of blueprint and text

ខ្សែភាពយន្តរបស់ចិនបានរីកចម្រើនយ៉ាងខ្លាំង ខណៈខ្សែភាពយន្តហូលីវូដកំពុងធ្លាក់ចុះ

0

បរទេស៖ បច្ចុប្បន្នខ្សែភាពយន្តរបស់ចិនបានរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈខ្សែភាពយន្តហូលីវូដកំពុងធ្លាក់ចុះ ទោះជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចក្នុងប្រទេសចិននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយទេ។
យោងតាមទិន្នន័យពី Dengta និង Maoyan ដែលជាកម្មវិធីតាមដានប្រអប់សំបុត្រធំពីររបស់ប្រទេសចិន បានឱ្យដឹងថា ខ្សែភាពយន្តចិនទាំងអស់រកចំណូលបាន ២៣.៤៤ ពាន់លានយន់ (ប្រមាណ ៣.២ ពាន់លានដុល្លា) ក្នុងចន្លោះខែមិថុនា និងខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ការលក់សំបុត្រសម្រាប់រដូវក្តៅរវាងខែមិថុនាដល់ខែសីហាបានកើនឡើងដល់កំណត់ត្រា ២០.៦ ពាន់លានយន់ (ប្រមាណ ២.៨ ពាន់លានដុល្លារ) ដោយបានបំបែកកំណត់ត្រារដូវក្តៅក្នុងឆ្នាំ ២០១៩ ចំនួន ១៧.៨ ពាន់លានយន់ (ប្រមាណ ២.៤ ពាន់លានដុល្លារ)។Movie milestone as China's 2023 box office hits 30 billion yuan - CGTN

ដូច្នេះ មនុស្សជាង ៥៧០ លាននាក់បានសម្រុកទៅរោងកុនក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ហើយភាគច្រើនប្រមាណ ៦១% គឺជាស្ត្រីដែលមានអាយុចន្លោះពី ២០ ទៅ ២៩ ឆ្នាំ សម្រាប់ខ្សែភាពយន្តកំពូលទាំង ៣ របស់ចិនដូចជា No More Bets, Lost in the Stars, និង Creation។
លោក Stanley Rosen សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថាន USC របស់ US-China បាននិយាយថា ទោះបីជាខ្សែភាពយន្តរបស់ចិនរីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយ ក៏សេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅតែស្ថិតក្នុងភាពស្រពិចស្រពិល មានន័យថា សេដ្ឋកិច្ចនៅតែបន្តធ្លាក់ចុះ។China Closes 70,000 Cinemas in Response to Virus Outbreak

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ០.៨% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងរយៈពេលបីខែមុន។ ទីផ្សារអចលនៈទ្រព្យសំខាន់ៗទាំងអស់ ដែលគ្រួសារចិនរក្សាទុក ៨០% នៃទ្រព្យសម្បត្តិរបស់ពួកគេបានបន្តធ្លាក់ចុះ។ ហើយមនុស្សកំពុងស្តុកទុកសាច់ប្រាក់ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់អំពីអនាគត។Wanda Film Eyes USD614 Million Private Placement to Build 162 New Cinemas
លោក Stanley Rosen ក៏បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តលីវូដបច្ចុប្បន្នកំពុងធ្លាក់ចុះបន្តិចម្តងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការរឹតបន្តឹងការត្រួតពិនិត្យ ទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ ការកើនឡើងនូវមនោសញ្ចេតនាជាតិនិយមដែលជំរុញដោយការឃោសនារបស់រដ្ឋ ក៏ដូចជាការប្រកួតប្រជែងពីខ្សែភាពយន្តដែលផលិតក្នុងស្រុកផងដែរ ហេតុនេះហើយទើបធ្វើឱ្យខ្សែភាពយន្តអាមេរិកក្លាយជាភាពយន្តទីពីរនៅលើពិភពលោក ខណៈចិនឈរនៅលំដាប់ទីមួយ នេះបើយោងតាមសារព័ត៌មាន CNN៕

កូនខ្មែរត្រូវដឹង! មុនតាំងរាជធានីនៅភ្នំពេញ កម្ពុជាធ្លាប់ផ្លាស់ប្តូររាជធានីប៉ុន្មានលើក

0

ចាប់តាំងពីដើមសតវត្សរ៍មកដល់បច្ចុប្បន្ន ខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមាន ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូរនេះ អាចបណ្ដាលមកពីស្ថានភាពទីតាំងភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនា សង្គ្រាម ឬបំណងរបស់ព្រះមហាក្សត្ ។ល។ រដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។

តាមឯកសារ និងសំណៅសិលាចារឹក បានបង្ហាញថា ទីតាំងនៃរាជធានីរបស់ខ្មែរយើងចាប់ពីសតវត្សរ៍ទី១ រហូតមកដល់បច្ចុប្បន្ន មានចំនួន ២៧ កន្លែង ដូចខាងក្រោម៖

១. រាជធានី វ្យាធបុរៈ
២. រាជធានី ស្រេស្ឋបុរៈ
៣. រាជធានី នរវរនគរ ឬណាហ្វូណាភ្វូណាន - វិគីភីឌា៤. រាជធានី ភវបុរៈ
៥. រាជធានី ឥសានបុរៈ
៦. រាជធានី សិវបុរៈ
៧. រាជធានី អនិន្ទិតបុរៈ
៨. រាជធានី សម្ភុបុរៈ
៩. រាជធានី ឥន្ទ្របុរៈវិជ័យ - វិគីភីឌា១០. រាជធានី គុទិស្វរៈ
១១. រាជធានី ហរិហរាល័យ
១២. រាជធានី អមរេន្ទ្របុរៈ
១៣. រាជធានី មហេន្ទ្របព៌ត
១៤. រាជធានី យសោធបុរៈ
១៥. រាជធានី កោះកេរ្ត៍News១៦. រាជធានី ជយេន្ទ្រគិរី
១៧. រាជធានីអង្គរទី២
១៨. រាជធានី មហីធរបុរៈ
១៩. រាជធានី អង្គរទី៣
២០. រាជធានី ទួលបាសាន
២១. រាជធានី ចតុមុខ
២២. រាជធានី ស្រឡប់ពិជ័យព្រៃនគរ
២៣. រាធានី លង្វែកព្រះរាជាសម័យលង្វែក៖ ព្រះបាទចន្ទរាជា ដែលជាព្រះរាជាដំបូងគេ និងជាស្ថាបនិកកសាងបន្ទាយលង្វែក – SPKTLIV២៤. រាជធានី ស្លាកែត
២៥. រាជធានី ល្វាឯម
២៦. រាជធានី ឧដុង្គមានជ័យ
២៧. រាជធានី ភ្នំពេញចូលឈ្វេងយល់ ពីប្រវត្តិនៃព្រះបរមរាជវាំង របស់ព្រះរាជាណាចក្រកម្ពុជា - TNAOT