កាលពីពេលថ្មីៗនេះនៅលើគណនីទិកតុករបស់បុរសវ័យក្មេងម្នាក់ឈ្មោះថា ជុង យាន ជាអតីតជ័យលាភីលំដាប់ទី១ក្នុងកម្មវិធី ROAD 2 THE STAR រដូវកាលទី២ បានបង្ហោះវីដេអូដោយលោកយកដៃទៅស្ទាបក្លៀករបស់ ពេជ្រ សូលីកា រួចហើយក៏យកដៃនោះមកហិត។ សកម្មភាពភាពបែបនេះរបស់អ្នកទាំងពីរធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិយ៉ាងច្រើននិងមានការលើកឡើងថា «បុរសពិត លូកស្តាំហិតឆ្វេង» រហូត ពេជ្រ សូលីកា ទ្រាំពុំបានពន្លះទៅវិញតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPbzA7_ID-WeUC0NiLdjdoJMvtITppLNRdrSGgPXhRCV4saLuzZpks7w914CaE3rR0CDxRJRpgjI5aLHHkocd1l6vj_LS6hZ24IcqqBfjGuXIjU7s9xCZnGiXDFUWFrTsSo0DP3TPk1YhEXdgq1-msbHbR1Zim9fCIEwuDznO8o3YSNGUMct7RJSAnk-8/s1280/photo_2023-11-21_14-05-24.jpg

នៅលើគណនីទិកតុករបស់ ពេជ្រ សូលីកា បានបង្ហោះវីដេអូនិងភ្ជាប់ជាមួយសំណេរថា «ថាមិនចង់លូកដៃទេ ព្រោះវីដេអូផុស FUN FUN ធម្មតាតែឃើញថាមានខម្មិនប្រតិកម្មនឹងដៃឆ្វេង ស្តាំ ច្រើនដែរ បាននៅស្ងៀមមិនបាន។ ចេះតែថីក្នុងខ្លួនស្គាល់ Camera មុខក្រោយអត់? បើស្ទើរទេកុំធ្វើចេះ គេផុសឱ្យមើលហើយ មើលទៅនៅវិភាគច្រើនមេស? បុរសពិត មិនពិត ពាក្យចឹងមនុស្សចេះដឹងគេប្រើមកនិយាយដែរ?»។

មួយរយៈក្រោយនេះអ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀង ពេជ្រ សូលីកា និង ជុង យានមានសកម្មភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំងមិនដឹងថាពួកគេទាំងពីរនាក់មានគម្រោងអ្វីថ្មីសម្រាប់អ្នកគាំទ្រឬមានអ្វីលើសពីនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCPcvDh-k5ClUDCpxsilX3WuBKwTwBBFRYBWE3B6HrxNY9se_3dBdubeW8IJjvGMSkeubFfm6BjQkCb_4ShBsZEQUP7Lfaya_2_7fljI4WBD4st0Px5JUQqJTHvaOafoHLfP7b8ZK6q2usglYPV3-zMq2iEta5jB3ddLDky1Eg8GqqDA8GoJ2s6S7ETfw/s633/Screenshot%202023-11-21%20160428.png

ពេជ្រ សូលីកា បានឃ្លាតឆ្ងាយពីទ្រនំហង្សមាសដោយគេពុំឃើញនាងទម្លាក់បទថ្មីឡើយទំនងនាងជ្រើសរើសផ្លូវឯករាជ្យវិញ។ បើនិយាយពីរឿងបេះដូងវិញចាប់តាំងពីបែកគ្នាជាមួយគូដណ្តឹង ពេជ្រ សូលីកា បានបង្ហាញតម្រុយខ្លះៗថាខ្លួនមានអ្នកស្អំបេះដូងហើយ ប៉ុន្តែនាងមិនទាន់ទម្លាយអត្តសញ្ញាណបុរសរូបនោះនៅឡើយទេ។

តារាចម្រៀងរូបនេះ ធ្លាប់ប្រទះរឿងអាស្រូវធំៗជាច្រើននៅក្នុងជីវិត ប៉ុន្តែនាងនៅតែឈរយ៉ាងរឹងមាំ ព្រោះនាងជាគោលជំហរក្នុងគ្រួសារត្រូវមើលថែកូនប្រុស និងប្អូនស្រី ខណៈកេរ្តិ៍ឈ្មោះសិល្បៈរបស់នាងមិនសូវចោទជាបញ្ហានោះទេ ពោល ពេជ្រ សូលីកា នៅតែមានអ្នកគាំទ្រតាមលើកទឹកចិត្តនិងស្រលាញ់ទឹកដមសំឡេងរបស់នាងដូចដើម៕

 

https://www.tiktok.com/@pich.solikah/video/7303527678563437842