នៅរដូវរងា មនុស្សភាគច្រើននិយមផឹកស្រា និងផឹកភេសជ្ជៈមានជាតិអាល់កុលផ្សេងៗដើម្បីកុំឱ្យរងាខ្លាំងពេក ពីព្រោះពួកគេជឿថា ស្រានឹងធ្វើឱ្យរាងកាយឡើងកំដៅ ។ ប៉ុន្តែគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យខេត្តជ័យណាត ប្រទេសថៃ បានបង្ហាញការបារម្ភអំពីបញ្ហានេះ ។ គ្រូពេទ្យលើកឡើងថា នេះជាការយល់ខុសមួយ ព្រោះការផឹកស្រាដើម្បីបំបាត់រងាអាចបណ្តាលឱ្យកើតគ្រោះថ្នាក់រហូតដល់ស្លា.ប់ ។Does Beer Taste Good ?

គ្រូពេទ្យថៃលើកឡើងថា យើងមានអារម្មណ៍ថា រាងកាយកក់ក្តៅជាងមុន ដោយសារពេលស្រាចូលក្នុងខ្លួនដំបូង វាបានធ្វើឱ្យសរសៃឈាមនៅក្រោមស្បែកពង្រីកមាឌ ទើបបណ្តាលឱ្យយើងមានអារម្មណ៍ថាក្តៅ ។ ប៉ុន្តែរាងកាយនឹងបញ្ចេញកំដៅកាន់តែច្រើនថែមទៀត ហើយធ្វើឱ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះ ។ ហេតុនេះ ខ្លួនប្រាណយើងនឹងត្រជាក់ខ្លាំង (ឬហៅថា អាការៈ Hypothermia) ហើយវាបណ្តាលឱ្យខូចខាតដល់សរីរាង្គនៅក្នុងខ្លួន ។The Best Beers To Drink In The Winter, According To Bartenders

គ្រូពេទ្យថៃបន្តថា ខ្លួនប្រាណត្រជាក់ខ្លាំងពេក មានន័យថា រាងកាយមានសីតុណ្ហភាពធ្លាក់ចុះខ្លាំង រហូតធ្វើឱ្យសរីរាង្គផ្សេងៗ ជាពិសេស បេះដូង និងខួរក្បាលរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយវាមិនអាចដំណើរការដូចពេលធម្មតាទេ ។ ករណីនេះ មនុស្សមួយចំនួនបានប៉ះពាល់ខ្លាំង រហូតបណ្តាលឱ្យស្លា.ប់បាន ។ ម្យ៉ាងទៀត បើយើងផឹកស្រាក្នុងបរិមាណច្រើនពេក វានឹងបង្អាក់ដំណើរការប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយបណ្តាលឱ្យយើងងងុយដេកពេលអាកាសធាតុត្រជាក់ ហើយយើងអាចស្លា.ប់តែម្តង ដោយសារគ្មានភួយគ្រប់គ្រាន់ដណ្តប់ឱ្យកក់ក្តៅ ។Having a Cold One Out in the Cold? 5 Safety Tips – Cleveland Clinic

លើសពីនេះ នៅពេលរាងកាយប៉ះពាល់នឹងអាកាសធាតុត្រជាក់រយៈពេលយូរ វានឹងបណ្តាលឱ្យឈាមក្នុងខ្លួនកាន់តែខាប់ ហើយប៉ះពាល់ដល់ចលនាឈាមរត់ទៅកាន់ផ្នែកផ្សេងៗខ្វះខាតអុកស៊ីហ្សែន ។ ដូចនេះ បេះដូងនឹងធ្វើការធ្ងន់ដើម្បីបញ្ជូនឈាមទៅចិញ្ចឹមផ្នែកផ្សេងៗរបស់រាងកាយ ពេលនោះ មនុស្សភាគច្រើនបានស្លា.ប់ភ្លាមៗ ។Drinking Alcohol Images - Free Download on Freepik

ចុងក្រោយ គ្រូពេទ្យបានផ្តាំផ្ញើថា សូមអ្នកទាំងអស់គ្នាឈប់ជឿនូវអ្វីខុសៗថា ការផឹកស្រាអាចជួយឱ្យរាងកាយកក់ក្តៅនៅខែរងា ប៉ុន្តែគួរតែពាក់ខោអាវរងាឱ្យជិតខ្លួន និងបរិភោគម្ហូបអាហារត្រឹមត្រូវ ៕ ប្រភព ៖ work point news