Home Blog Page 1410

ខេត្តដំបូងគេនៅកម្ពុជា ដែលមានក្រុងដល់ទៅ ៣

0

នៅក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានខេត្តតែមួយប៉ុណ្ណោះ ដែលមានក្រុង៣ ខណៈខេត្ត៤ ផ្សេងទៀតមានក្រុង២ ក្រៅពីនេះសុទ្ធតែមានក្រុង១។Kandal extends Covid restrictions | Phnom Penh Post
ខេត្តកណ្ដាល គឺជាខេត្តដែលមានដែនគ្រប់គ្រងព័ទ្ធជុំវិញរាជធានីភ្នំពេញ ហើយក៏ជាខេត្តដំបូងគេបំផុតនៅកម្ពុជា ដែលមានក្រុងដល់ទៅ៣រួមមាន៖
• ក្រុងតាខ្មៅ
• ក្រុងអរិយក្សត្រ
• ក្រុងសំពៅពូននៅក្នុងនោះ ក្រុងតាខ្មៅជាក្រុងដែលមានស្រាប់ ដូច្នេះមិនមានការកាត់ឃុំ ចេញពីស្រុកណាមួយនោះឡើយ។ ដោយឡែកក្រុងសំពៅពូន ដែលទើបតែបង្កើត បានកាត់យកឃុំចំនួន៥ ពីស្រុកកោះ។ រីឯក្រុងអរិយក្សត្រនៅជាប់ក្រុងភ្នំពេញ បានកាត់យកស្រុកខ្សាច់កណ្ដាល ចំនួន៦ឃុំ និងស្រុកល្វាឯមចំនួន៥ឃុំ។

ចំពោះខេត្តដែលមានក្រុង២វិញ រួមមាន៖
• ខេត្តបន្ទាយមានជ័យ មានក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ - Visit Cambodia• ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិតប្រជាជននៅស្វាយរៀង: អំពីខេត្តស្វាយរៀង• ខេត្តកំពត មានក្រុងកំពត និងក្រុងបូកគោអាជ្ញាធរខេត្តកំពតត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខនេះ - ក្រសួងព័ត៌មាន• ខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងPreah Sihanouk will test a jabbed tourist scheme - Asia For Holiday News

 

ថៃប្រាប់ពីមូលហេតុដែលភ្ញៀវបរទេសចូលចិត្តមកលេងកម្សាន្តនៅប្រទេសខ្លួន

0

ជាមួយនឹងកំណើនភ្ញៀវទេសចរបានចូលមកកម្សាន្តនៅប្រទេសថៃច្រើនលើសពីការរំពឹងទុក បណ្តាញសង្គមថៃបានលើកឡើងពីមូលហេតុចម្បងៗ ដែលប្រទេសថៃបានទាក់ទាញភ្ញៀវបរទេសជាច្រើនមកកម្សាន្ត និងស្នាក់នៅ ក្នុងនោះមានភ្ញៀវទេសចរបរទេសជាច្រើននាក់ចូលចិត្តមកកម្សាន្តនៅប្រទេសថៃ ដូចជា ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ឬសូម្បីតែភ្ញៀវទេសចរអាស៊ី ក៏នាំគ្នាមកកម្សាន្តនៅប្រទេសថៃដែរ ។ តើប្រទេសថៃមានចំណុចទាក់ទាញអ្វីខ្លះ ទើបភ្ញៀវទេសចរបរទេសចង់មកទីនេះម្តងហើយម្តងទៀត ?Panorama Destination

ខាងក្រោមនេះ គឺជាចំណុចដែលបានទាក់ទាញ ៖
១-ធម្មជាតិ ៖
ធម្មជាតិស្រស់ស្អាត គឺជារឿងដំបូងដែលភ្ញៀវទេសចរមកពីអឺរ៉ុបនឹកឃើញមុនគេ ដូចជា សមុទ្រ, ព្រៃភ្នំ, ទឹកជ្រោះ, កោះ ឬតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដែលប្រទេសថៃបានព្យាយាមកែលម្អ និងមានការទុកដាក់សំរាមត្រឹមត្រូវ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងប្រមូលប្រាក់ចំណូលចូលប្រទេសផងដែរ ។Thailand's plans to manage tourism at Maya Bay – DW – 04/23/2021

២-ម្ហូបអាហារ ៖
ប្រទេសថៃមានម្ហូបអាហារជាច្រើនមុខដែលត្រូវមាត់ភ្ញៀវទេសចរបរទេស ហើយបើទោះជាអាហារទាំងនោះដាក់លក់នៅតាមផ្លូវក្តី ប៉ុន្តែមានអនាម័យខ្ពស់ និងមានការវេចខ្ចប់ត្រឹមត្រូវ ។ លើសពីនេះ ប្រទេសថៃមានផ្លែឈើជាច្រើនប្រភេទ ដែលប្រទេសមួយចំនួនពិបាករកទិញ ។ ភ្ញៀវទេសចរនិយាយថា ម្ហូបអាហារ និងផ្លែឈើនៅថៃមានតម្លៃសមរម្យ ហើយសំខាន់បំផុត អ្នកលក់បានសរសេរស្លាកប្រាប់តម្លៃច្បាស់លាស់នៅលើទំនិញនីមួយៗទៀតផង ។The basics of making great Thai food - BBC Food

៣-សេវាកម្ម ៖
នៅតាមតំបន់ទេសចរណ៍នីមួយៗក្នុងប្រទេសថៃ គឺជនជាតិថៃនិយមយកចិត្តភ្ញៀវទេសចរបរទេសយ៉ាងល្អ ដោយសារពួកគេបានទទួលការអប់រំតាំងពីតូចឱ្យយកចិត្តទុកដាក់ជាមួយភ្ញៀវ ។ ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលភ្ញៀវទេសចរបរទេសចង់ត្រឡប់មករកសេវាកម្មនេះម្តងទៀត ដោយសារការផ្តល់ស្នាមញញឹម និងសេវាកម្មដោយការពេញចិត្ត ។Thai greeting

៤-ពន្លឺ ពណ៌ និងសំឡេង ៖
អ្នកប្រកបអាជីវកម្មនៅប្រទេសថៃបានផ្តោតសំខាន់លើរឿងនេះយ៉ាងខ្លាំង ជាពិសេស នៅក្នុងការសម្តែងកម្មវិធីផ្សេងៗ ដែលមានការរៀបចំឆាកប្រកបដោយភាពចម្រុះពណ៌ ដើម្បីទាក់ទាញជនបរទេស ។ ចំណុចនេះហើយដែលធ្វើឱ្យជនបរទេសចូលចិត្តមកកម្សាន្តនៅប្រទេសថៃ ដោយសារពួកគេចង់ទទួលយកបទពិសោធន៍ថ្មីៗ ៕

តារាសម្តែង Lee Sun Gyun កំពុងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេ.តគ្រឿ.ងញៀ..ន

0

នៅថ្ងៃទី ២០ ខែតុលា ក្រុមហ៊ុន HODU&U Entertainment បានចេញសេចក្តីថ្លែងការបន្ទាប់ពីធ្លាយដំណឹងរឿងតារាសម្តែងល្បីម្នាក់ដែលគេដាក់នាមឱ្យថា Mr. L ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដោយទីភ្នាក់ងារបញ្ជាក់ថាបច្ចុប្បន្ន Lee Sun Gyun កំពុងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ថា ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននេះជាការពិតឬយ៉ាងណានោះទេ។Agency of 'Parasite' actor Lee Sun-kyun releases statement over alleged drug  use

ភ្នាក់ងាររបស់តារាសម្តែងវ័យ៤៨ឆ្នាំរូបនេះបាននិយាយថា “ជាដំបូង យើងសូមអភ័យទោសចំពោះការព្រួយបារម្ភដែលបង្កឡើងដោយរបាយការណ៍អំពីតារាសម្តែង Lee Sun Kyun ដែលតារាក្នុងក្រុមហ៊ុនរបស់យើង។ យើងកំពុងបញ្ជាក់ពីភាពពិតប្រាកដនៃការចោទប្រកាន់នាពេលបច្ចុប្បន្ននេះលើកឡើងប្រនឹងតារាសម្ដែង Lee Sun Kyun ហើយយើងនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយភ្នាក់ងារស៊ើបអង្កេត ដែលអាចនឹងបន្តទៅថ្ងៃអនាគត»។Parasite' star, Lee Sun-Kyun reflects on Korean wave, 'BTS', 'Squid Game'

HODU&U Entertainment បានបញ្ជាក់បន្ថែមទៀតថា Lee Sun Gyun បានទទួលការគំរាមកំហែងដោយ blackmail ទាក់ទងនឹងករណីនេះ ដោយនិយាយថា “តារាសម្តែង Lee Sun Gyun បានទទួលការចោទប្រកាន់ និងការគំរាមកំហែងឥតឈប់ឈរពីជនអនាមិកដែលជាមនុស្សម្នាក់ដែលទាក់ទងនឹងករណីនេះ ហើយក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅកាន់អ្នកស៊ើបអង្កេត។ .. យើងនឹងឆ្លើយតបភ្លាមៗប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយដោយសារតែការបង្ហោះព្យាបាទ ឬករណីមិនពិត”។

គួរបញ្ជាក់ផងដែរថា Lee Sun Gyun ត្រូវបានគេស្គាល់តាមរយៈការសម្តែងនៅក្នុងរឿង “Parasite” ‘A Hard Day’, ‘All About My Wife’ និងរឿង ‘Helpless’ ៕Lee Sun Kyun's Agency Addresses Drug Allegations, Reveals He Has Been Under  Threats By Person Involved- MyMusicTaste

កម្មវិធីពានរង្វាន់ MTV EMAs ប្រកាសរំសាយលើកដំបូងក្នុងរយៈពេល២៨ឆ្នាំដោយសារសង្គ្រា.មអ៊ីស្រាអែល-ហាម៉ាស

0

តាមគម្រោងដែលបានប្រកាសកាលពីជាងពីរសប្តាហ៍មុន កម្មវិធីប្រគល់ពានរង្វាន់ធំ MTV EMAs ត្រូវបានកំណត់នៅថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងប៉ារីស។ ទោះជាយ៉ាងណាកម្មវិធីនេះត្រូវបានប្រកាសរំសាយវិញដោយសារតែការប្រែប្រួលនៃព្រឹត្តិការណ៍ពិភពលោកពោលគឺដោយសារសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែលនិងហាម៉ាស។ នេះជាលើកទីមួយហើយដែលកម្មវិធីនេះត្រូវបានរំសាយចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៤ សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតក៏ដោយកម្មវិធីនេះបានបន្តទៅតាមការគ្រោងទុក។MTV EMAs (European Music Awards) Canceled For the First Time Ever

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារភាពប្រែប្រួលនៃព្រឹត្តិការណ៍ពិភពលោក យើងបានសម្រេចចិត្តមិនឆ្ពោះទៅមុខជាមួយ MTV EMAs ឆ្នាំ២០២៣ដើម្បីសុវត្ថិភាព បុគ្គលិក សមាជិកនាវិក សិល្បករ អ្នកគាំទ្រ និងដៃគូរាប់ពាន់នាក់ដែលធ្វើដំណើរ។ ប្រភពដដែលបានបញ្ជាក់ទៀតថា MTV EMAs គឺជាការប្រារព្ធពិធីប្រចាំឆ្នាំនៃតន្ត្រីសកលនៅពេលដែលឃើញព្រឹត្តិការណ៍បំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សានៅតែបន្តកើតមាន នេះមិនមែនជាពេលសម្រាប់ការប្រារព្ធពិធីសកលនោះទេស្របពេលជាមួយនឹងការបាត់បង់ជីវិតរាប់ពាន់នាក់ វាជាពេលវេលានៃការកាន់ទុក្ខ។ យើងទន្ទឹងរង់ចាំរៀបចំកម្មវិធី MTV EMAs ម្តងទៀតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។MTV EUROPEAN MUSIC AWARDS

គួរបញ្ជាក់ថា តាមគម្រោង មានតារាល្បីៗជាច្រើនរូបក្នុងនោះក៏មានJung Kook ស្ថិតក្នុងចំណោមសិល្បករដែលគ្រោងនឹងសម្តែងផ្ទាល់ក្នុងកម្មវិធីនេះ ដែលនឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ MTV ទៅជាង ១៥០ប្រទេស៕MTV EMA Awards Canceled Due to Hamas-Israel Conflict – The Hollywood  Reporter

ប្រធានាធិបតីអាមេរិកមិនយល់ព្រមឱ្យក្រុមហាម៉ាស់ឈ្នះទេ

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានថ្លែងថា ភាពជោគជ័យក្នុងសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែល និងអ៊ុយក្រែន គឺមានសារសំខាន់ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក ។ ប្រសិនបើបណ្តោយឱ្យការឈ្លា.នពា.ននៅតែបន្តនោះ បញ្ហាជម្លោះ និងភាពវឹកវរ នឹងរាលដាលទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក ។Biden says 'it appears' Israeli military not responsible for deadly blast  at Gaza hospital | PBS NewsHour

លោក ចូ បៃឌិន បានថ្លែងសុន្ទរកថាពីការិយាល័យរបស់លោក តាមរយៈស្ថានីយទូរទស្សន៍ពាក់ព័ន្ធនឹងសង្គ្រាមដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន និងតំបន់ Gaza ហើយលោកប្រៀបធៀបថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងក្រុមហាម៉ាស់ដែលកាន់កាប់តំបន់ Gaza បើទោះជាស្ថិតនៅឆ្ងាយពីគ្នាក្តី ប៉ុន្តែពួកគេមានគោលដៅដូចគ្នា ។ ក្រុមទាំងពីរនេះត្រូវការបំផ្លាញប្រជាធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល ហើយជ័យជម្នះរបស់អ៊ុយក្រែន និងអ៊ីស្រាអែល មានសារសំខាន់ចំពោះសន្តិសុខអាមេរិក ។Biden draws direct link between Putin and Hamas as he urges aid for Israel  and Ukraine | Joe Biden | The Guardian

លោក ចូ បៃឌិន បញ្ជាក់ថា ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន គួរតែរស់នៅដោយភាពស្ងប់សុខ ហើយលោកក៏បានអំពាវនាវឱ្យភាគីទាំងអស់បង្កើនកិច្ចសហការដើម្បីទប់ស្កាត់អំពើឃោឃៅរបស់ក្រុមហាម៉ាស់ រួមទាំងហាមឃាត់មេដឹកនាំរុស្ស៊ី លោក ពូទីន ផងដែរ ។ លោកបន្តថា លោកកំពុងត្រៀមដាក់សំណើទៅសភាអាមេរិក ដើម្បីស្នើសុំថវិកាបន្ទាន់ប្រមាណ១សែនលានដុល្លារអាមេរិកនៅឆ្នាំ២០២៤ ដើម្បីគាំទ្រផ្នែកមនុស្សធម៌ និងការគ្រប់គ្រងព្រំដែនប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល ។Israel-Palestine war might create risks at energy supplies, expert says –  Middle East Monitor

លោកប្រធានាធិបតីអាមេរិកបានលើកឡើងបែបនេះ ក្រោយពីលោកធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលរយៈពេលខ្លី ដើម្បីបង្ហាញពីការគាំទ្រ និងសាមគ្គីជាមួយអ៊ីស្រាអែលក្នុងការតស៊ូជាមួយក្រុមហាម៉ាស់ ក៏ដូចជាចង់ជំរុញជំនួយមនុស្សធម៌ដល់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ Gaza ៕UK's Sunak flies in to show support, but at home anti-Israel sentiment is  rampant | The Times of Israel ប្រភព ៖ Thairath

លោក Donald Trump ទំនងជាឈ្នះការបោះឆ្នោតក្នុងឆ្នាំ ២០២៤

0

បរទេស៖ យោងតាមលទ្ធផលស្ទង់មតិចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី ១០ ខែតុលាកន្លងទៅបានបង្ហាញថា ពិន្ទុនៃការបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump កំពុងនាំមុខប្រធានាធិបតី Joe Biden នាពេលបច្ចុប្បន្ន នេះបើយោងតាមគេហទំព័រ Bloomberg ដែលបានចុះផ្សាយនៅថ្ងៃទី ១៩ ខែតុលា។ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden (ឆ្វេង) និង​អតីត​ប្រធានាធិបតី Donald Trump។ រូបថត៖ AFP

ការបោះឆ្នោតនេះបានធ្វើឡើងនៅរដ្ឋ Michigan សហរដ្ឋអាមេរិក ដោយមានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៥,០២៣ នាក់នៅក្នុងរដ្ឋសមរភូមិចំនួន ៧ ក្នុងនោះលោក Trump ទទួលបាន ៥ពិន្ទុនៅរដ្ឋ Georgia, ៤ ពិន្ទុនៅរដ្ឋ Arizona, ក៏ដូចជា ៤ ពិន្ទុទៀតនៅរដ្ឋ North Carolina, និង ២ ពិន្ទុនៅ Wisconsin, រួមជាមួយ ១ ពិន្ទុនៅរដ្ឋ Pennsylvania ខណៈដែលលោក Biden ទទួលបានត្រឹមតែ ៣ ពិន្ទុក្នុងរដ្ឋ Nevada។Biden drafts $100 billion foreign aid package, including money for Israel and Ukraine - ABC News

ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតចំនួន ៤៩% បាននិយាយថាសេតវិមានដែលគ្រប់គ្រងដោយប្រធានាធិបតី Biden គឺមិនល្អសម្រាប់សេដ្ឋកិច្ចឡើយ។ ដូច្នេះ ទិដ្ឋភាពដ៏អាក្រក់មួយនៃផ្លូវបោះឆ្នោតរបស់លោក Biden គឺថា ១៤% នៃអ្នកបោះឆ្នោតដែលបានគាំទ្រគាត់នៅឆ្នាំ ២០២០ ឥឡូវពួកគេក៏បានងាកទៅគាំទ្រលោក Trump វិញម្តង ដោយពួកគេបាននិយាយថា គោលនយោបាយរបស់លោក Donald Trump គឺល្អជាងគោលនយោបាយរបស់ប្រធានាធិបតី Biden នាពេលបច្ចុប្បន្ន។Donald Trump - WSJ Spotlight Coverage, Recent News

គួរបញ្ជាក់ដែរថា បច្ចុប្បន្នលោក Donald Trump គឺជាបេក្ខជននាំមុខគេនៅក្នុងគណបក្សសាធារណរដ្ឋ។ ទោះបីជាគាត់កំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់ជាមួយនឹងសំណុំរឿងព្រហ្មទណ្ឌចំនួនបួនក្នុងឆ្នាំនេះក៏ដោយ ក៏គាត់នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងរដ្ឋមួយចំនួនរបស់ប្រទេសសហរដ្ឋអាមេរិកផងដែរ៕

អត្ថន័យឈុត ស៊ីក្លូ ដែល ភឹម ស្រីនោ ត្រៀមបង្ហាញឈុតតំណាងជាតិនៅប្រទេសវៀតណាមនារាត្រីនេះ

0

វគ្គប្រកួតឈុតតំណាងជាតិនៅក្នុងកម្មវិធី Miss Grand International 2023 ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាមនឹងមកដល់នៅរាត្រីថ្ងៃទី២០ តុលា នេះដែលបវរកញ្ញាឯក ភឹម ស្រីនោ តំណាងប្រទេសកម្ពុជានឹងនាំយកឈុតស៊ីក្លូ ទៅបង្ហាញនៅលើឆាកអន្តរជាតិនេះផងដែរ។May be an image of 1 person

តាមការបញ្ជាក់ពីផេកផ្លូវការរបស់ Miss Grand Cambodia បានឱ្យដឹងថា ឈុត ស៊ីក្លូ នេះចង់បង្ហាញអំពីការឆ្លងពេលវេលានៃមនុស្សAIក្នុងថ្ងៃអនាគត ទៅកាន់អតីតកាល ដើម្បី ទៅពាំនាំយកយាន្តជំនិះខ្មែរមួយប្រភេទដែលឡាយឡំជាមួយនឹងភាពឆ្នៃប្រឌិតមួយរួមបញ្ចូលគ្នាតែមួយ។ លើសពីនេះទៅទៀត ឈុតនេះគឺជាសារមួយដែលចង់បង្ហាញឱ្យពិភពលោកដឹងថាTechnology AI ដែលជាស្នាដៃរបស់និស្សិតដែលជាកូនខ្មែរធ្លាប់បានបង្តកន្លងមកអស្ចារ្យមិនចាញ់ប្រទេសដទៃឡើយ។May be an image of 3 people and text

ទន្ទឹមនឹងការខិតខំប្រកួតអស់ពីកម្លាំងកាយចិត្តរបស់ ភឹម ស្រីនោ ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាទាំងមូលអ្នកគាំទ្រវិស័យបរវកញ្ញាក៏បានជំរុញលើកទឹកចិត្តដល់នាងយ៉ាងខ្លាំង ជាពិសេសបានជួយផ្សព្វផ្សាយឱ្យ ភឹម ស្រីនោ មានទាំងបង្ហាញផ្ទាំង LED បវរកញ្ញារូបនេះនៅស្តុប Aeon2 ពេញមួយអាទិត្យពេញចាប់ពីថ្ងៃទី១៩ដល់២៥តុលា រួមទាំងផ្ទាំងផ្សព្វផ្សាយជាច្រើនទៀត។May be an image of 1 person

ជាមួយគ្នានេះដែរ ក្នុងឱកាសទៅចូលរួមក្នុងកម្មវិធីខាងលើរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅប្រទេសវៀតណាម គ្រាន់តែទៅដល់ភ្លាម វត្តី សម្រុកទៅលើកទឹកចិត្ត ផ្តល់កម្លាំង ដល់ ភឹម ស្រីនោ តែម្តង រួមទាំងបានស្នើសុំអ្នកមួយចំនួនដែលមិនពេញចិត្តរិះគន់ ស្រីនោ គួរបញ្ឈប់សកម្មភាពនេះនិងឈប់មានការប្រៀបធៀបគ្នាផ្សេងៗទៅលើម្ចាស់មកុដ Miss Grand Cambodia 2023 រូបនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Miss Grand International 2023 វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់៕

 

លោកស៊ីជីនពីងអំពាវនាវឲ្យមាន ‘ដំណោះស្រាយរដ្ឋពីរ” ដើម្បីបញ្ចប់ ជម្លោះអ៊ីស្រាអែលនិ ងក្រុមហាម៉ាស់

0

កាលពីថ្ងៃព្រហស្បហ៍ទី១៩ខែតុលានេះ លោកស៊ីជីនពីងប្រធានាធិបតីចិនបាននិយាយថា «ដំណោះស្រាយរដ្ឋពីរ»ដែលបានរៀបចំឡើងដោយក្រុមកឯករាជ្យប៉ាឡេស្ទីនគឺជាផ្លូវដ៏ល្អមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ សប្តាហ៍កន្លងមកនេះ។

លោកបានបន្តថា អ្វីជាអាទិភាពដែលត្រូវតែធ្វើមុនគេនោះគឺការពន្លត់ភ្លើងនៅដើមទីក្នុងន័យ ដើម្បីបង្ការ កុំឲ្យសង្គ្រាមនោះរីករាលដាលកាន់តែខ្លាំងដែលនាំឲ្យពង្រីកនូវវិសាលភាពនៃ ជម្លោះនិងបង្កឲ្យមានវិបត្តិមនុស្សជាតខូចខាតយ៉ាងធ្ងន់ធ្ងរ។BRF2023) Full text of Xi Jinping's keynote speech at 3rd Belt and Road  Forum for Int'l Cooperation-Xinhua

លោកស៊ីជិនពីងក៏បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយជាមួយនឹងនាយករដ្ឋមន្រ្តីអេស្សីបនាទីក្រុងប៉េកាំងថា ចិនមានឆន្ទៈដ៏មោះមត់ក្នុងការធ្វើការជាមួយនឹងប្រទេសអេហ្សីបនិង អារ៉ាប់ «ដើម្បីជួយលើកកម្ពស់ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពត្រឹមត្រូវនិង តម្លាភាពជុំវិញ បញ្ហារបស់ប៉ាឡេស្ទីន»។

ម៉្យាងវិញទៀត មេដឹកនាំអេហ្សីបក៏បានទៅចូលរួមនៅក្នុងវេទិកា«ខ្សែក្រវ៉ាត់និងផ្លូវ» (Belt and Road Forum) នា ទីក្រុងប៉េកាំង ដែលវាព្រឹត្តិការដ៏ធំមួយនៅក្នុងទសវត្សនេះដែលបានបង្ហាញមហិច្ឆតារបស់ លោកស៊ីនៃ«គំនិតផ្តួចផ្តើមបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធពិភពលោក»។China's Xi warns against decoupling, lauds Belt and Road at forum | Reuters

តាមរបាយការណ៍របស់CCTV ក៏បានបញ្ជាក់ដែរថា លោកស៊ីបានកោតសរសើរដល់ប្រទេស អេហ្សីបដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹង ហើយប្រទេស ចិននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅហ្កាហ្សា។

នៅព្រឹកថ្ងៃទី២០ខែតុលានេះ ប្រធានាធិបតីរុស្សី លោកពូទីនបានទៅដល់ទីក្រុងប៉េកាំង ក្នុងវេទិកា«ខ្សែក្រវ៉ាត់និងផ្លូវ»នេះដែរ។ កិច្ចចរចារទ្វេភាគីរវាងលោកពូទីននិងលោកស៊ីមាន រយៈពេល៣ម៉ោង ដែលមេដឹកនាំទាំងពីរក៏ បានពិភាក្សាគ្នាអំពីរបញ្ហាជម្លោះរវាង អ៊ីស្រាអែល និងហាម៉ាស់ផងដែរ។ ចិននិងរុស្សីបាន អំពាវនាវឲ្យមានការឈប់បាញ់គ្នានៅក្នុងជម្លោះដែល កំពុងតែកើតឡើង ហើយបានបដិសេដ ការដែលមិនថ្កោលទោសចំពោះក្រុមហាម៉ាស់ ដែលផ្ទុយពីការលើកឡើងរបស់អាមេរិកនិងសហភាពអឺរ៉ុប។The Belt and Road Initiative and the Middle Corridor: Complementarity or  Competition?, Articles Ejaz Hussain | Insight Turkey

ការបដិសេដនៅក្នុងទីក្រុងប៉េកាំងថាមិនថ្កោលទោសក្រុមហាម៉ាស់បានធ្វើឲ្យមានការខកចិត្ត យ៉ាងខ្លាំងពីប្រជាជនអ៊ីស្រាអែល ក៏ដូចជាមានការរិះគន់ពីមន្ត្រីអាមេរិកផងដែរ។ ទោះជាយ៉ាង ណាចិនក៏នៅតែប្រកាន់នូវគោលជំហរមិនមានការថ្កោលទោសចំពោះរុស្សីដែលបានឈ្លានពានទៅលើអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ក្រសួងការបរទេសចិនក៏បានលើកឡើងដែរថាខ្លួនកំពុងតែបញ្ជូន បេសកជនគឺលោក Zhai Jun ទៅកាន់តំបន់មជ្ឍិមបូព៌ានៅសប្តាហ៍នេះ ក្នុងគោលបំណងនៅ ក្នុងការជំរុញកិច្ចចរចចាសន្តិភាពនិងបញ្ឈប់ការបាញ់គ្នា៕Israel-Palestine war might create risks at energy supplies, expert says –  Middle East Monitor CNA News

ពលករថៃធ្វើការនៅអ៊ីស្រាអែលត្អូញត្អែរពីជីវភាពកាន់តែលំបាកពេលត្រឡប់មកប្រទេសវិញ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខាងសារព័ត៌មានថៃបានចុះទៅជួបលោក ថាវ៉ន អាយុ៣៨ឆ្នាំ រស់នៅឃុំបានកង ស្រុកណងរឿ ខេត្តខនកែន ។ លោក ថាវ៉ន គឺជាពលករថៃទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ហើយបានត្រឡប់មកថៃវិញ ដោយសារបញ្ហាសង្គ្រា.មនៅអ៊ីស្រាអែល ។

លោក ថាវ៉ន រៀបរាប់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោកបានទៅធ្វើការផ្នែកកសិកម្មនៅទីក្រុង OFAGIM ស្ថិតនៅតំបន់កណ្តាលនៃប្រទេសអ៊ីស្រាអែល តាមរយៈក្រសួងការងារ ។ មុននឹងបានទៅធ្វើការនៅទីនោះ លោកបានប្រមូលប្រាក់សន្សំរបស់លោក និងខ្ចីប្រាក់ពីបងប្អូនសម្រាប់ជាថ្លៃរត់ការឯកសារផ្សេងៗ និងថ្លៃធ្វើដំណើរ ហើយលោកទទួលបានប្រាក់ខែជាមធ្យមចំនួន៥៥.០០០បាតក្នុង១ខែ ។ លោកបានផ្ញើប្រាក់ខែប្រមាណ៣ម៉ឺនបាតមកឱ្យគ្រួសារនៅប្រទេសថៃ ដើម្បីសងបំណុលគេ និងសម្រាប់ការចំណាយផ្សេងៗក្នុងគ្រួសារ ។Thai And Filipino Workers Filling Labor Gap In Israel Get Caught Up In War  Between Israel And Hamas

លោក ថាវ៉ន បន្តថា រហូតមកដល់ថ្ងៃទី៧ ខែតុលា ក៏មានការវា.យប្រហា.រគ្នាកើតឡើង និងកាន់តែធ្ងន់ធ្ងររវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។ ចំណែកតំបន់ដែលលោករស់នៅនោះ គឺជាសមរភូមិក្តៅ ទើបលោកសម្រេចចិត្តត្រឡប់មកប្រទេសថៃវិញ ដោយធ្វើតាមលក្ខខណ្ឌកំណត់របស់ក្រសួងការបរទេស ។ លោកបានធ្វើដំណើរមកដល់ទឹកដីថៃ និងមកដល់ខេត្តខនកែន កាលពីថ្ងៃទី១៦ ខែតុលា ហើយក្រុមគ្រួសារលោកសប្បាយចិត្តខ្លាំងណាស់ ។

លោកបន្ថែមថា ពេលដំបូង លោកមិនចង់ត្រឡប់មកថៃវិញទេ ព្រោះលោកនៅជំពាក់បំណុលគេប្រមាណ៥សែនបាត ក្នុងនោះមានការបង់រំលស់រថយន្ត និងការចំណាយក្នុងគ្រួសារ ។ មុនពេលកើតសង្គ្រាមនៅអ៊ីស្រាអែល លោកបានប្រាប់ឱ្យគ្រួសាររុះរើរបងផ្ទះចេញដើម្បីធ្វើរបងថ្មី ហើយសង្ឃឹមថា លោកនឹងផ្ញើប្រាក់ខែមកឱ្យគ្រួសារទិញសម្ភារៈសាងសង់ និងជួលជាងធ្វើរបង ។Relatives Rejoice First 15 Thais Return from Israel, 5,000 More Await

លោកបន្ថែមទៀតថា ហេតុការណ៍សង្គ្រាមបានកើតឡើងភ្លាមៗពេក រហូតលោកត្រៀមខ្លួនមិនទាន់ថា នឹងធ្វើអ្វីបន្តទៀត ។ អ្វីដែលលោកសង្ឃឹមនៅពេលនេះ គឺចង់ឱ្យហេតុការណ៍ជម្លោះគ្នាឆាប់បញ្ចប់ ព្រោះលោកនឹងធ្វើដំណើរទៅធ្វើការនៅអ៊ីស្រាអែលបន្តទៀត ។ លោកចង់ឱ្យរដ្ឋាភិបាលជួយបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការនៅអ៊ីស្រាអែល ដើម្បីលោកទទួលបានប្រាក់ខែដូចមុន ។

ចំណែកលោក អាណាន់ អាយុ៦៥ឆ្នាំ ជាឪពុករបស់លោក ថាវ៉ន និយាយថា នៅពេលកូនប្រុសមានឱកាសបានទៅធ្វើការនៅក្រៅប្រទេស កូនបានផ្ញើលុយមកជួយគ្រួសារ និងធ្វើឱ្យគ្រួសារសប្បាយចិត្ត ព្រោះលោកកាន់តែចាស់ជរា កូនបានសុំឱ្យលោកឈប់ធ្វើការ ហើយកូននឹងចិញ្ចឹមឪពុកវិញ ។ ប៉ុន្តែកូនទៅធ្វើការនៅអ៊ីស្រាអែលបានត្រឹមតែ៧ខែប៉ុណ្ណោះ ក៏ត្រូវត្រឡប់មកផ្ទះវិញ ព្រោះបញ្ហាអសន្តិសុខ ។ ទោះយ៉ាងណា ក្រុមគ្រួសារចង់ឱ្យកូនមករស់នៅផ្ទះវិញ ព្រោះបារម្ភខ្លាចមានគ្រោះថ្នាក់ ហើយចាប់ពីពេលនេះទៅ ត្រូវជួយគ្នារកការងារធ្វើដើម្បីទទួលបានប្រាក់ចំណូលតាមលទ្ធភាពដែលអាចធ្វើបាន ៕ Khaosod English (@KhaosodEnglish) / Xប្រភព ៖ sanook

សុខុម រចនា ធ្វើឱ្យមហាជនវែកញែកជាថ្មីក្រោយនិយាយថាវិស័យអកកាដង់មិនអាក្រក់ដូច វិស័យ KTV

0

សុខុម រចនា ហាក់មានយីអ៊ុនដាក់ណាស់ទើបស្ងប់ស្ងាត់មហាជនរិះគន់មួយរយៈពេលនេះចាប់ផ្តើមធ្វើឱ្យមហាជនវែកញែកជាថ្មីដោយសារតែនាងបានព្រលយពាក្យថាអ្នកធ្វើការក្នុងរង្វង់អកកាដង់ អកកេះ មិនអាក្រក់ដូចអ្នកធ្វើការងារនៅ KTV ផ្សេងៗ។

អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលក្នុងមួយរដូវកាលនេះរងនូវភាពចម្រូងចម្រាស់ជាងគេកំពុងធ្វើឱ្យមានប្រធានបទជជែកលើបណ្តាញសង្គមម្តងទៀតក្រោយពីស្ងប់ស្ងាត់បានមួយរយៈពេល។May be an image of 1 personការមានប្រធានបទលើបណ្តាញសង្គមរងនូវមតិរិះគន់ទក់សាច់នេះ បន្ទាប់ពី សុខុម រចនា បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំឡុងពេលចូលរួមកម្មវិធីមួយ ដោយនាងបាននិយាយថា វិស័យអកកាដង់ អកកេះ មិនអស់តម្លៃថោកទាបអីនោះទេគួរតែលើកទឹកចិត្តវិញព្រោះមានប្អូនៗខ្លះរៀនបណ្តើររកលុយបណ្តើរពីវិស័យទាំងនេះ ហើយវិស័យអកកាដង់ វិស័យអកកេះមិនអាក្រក់ដូចការងារ KTV ផ្សេងៗនោះទេគឺមានតម្លៃរៀងៗខ្លួន។No photo description available.

ការនិយាយពាក្យពេចន៍ទាំងនេះរបស់ សុខុម រចនា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ហី…មើលគេនិយាយ…ចុះគេធ្វើការ KTV ហើយម៉េច?
ការងារណាមានតម្លៃដែរ តម្លៃមានរៀងខ្លួនកុំយកមកប្រៀបធៀបគ្នាលើកការងារឯងតែវាយតម្លៃការងារគេម៉េច? , ចេញមកឱ្យគេជេរទៀតហើយ, លើកខ្លួនឯងហើយដៀលគេ , និយាយច្រើនខុសច្រើន,តម្លៃរៀងខ្លួនប៉ុន្តែយកការងារគេមកប្រៀបធៀប»។No photo description available.

ចំណែកឯអ្នកផ្សេងទៀតបាននិយាយថា KTV អីផ្សេងៗដែល សុខុម រចនា និយាយគឺចង់សំដៅទៅអ្នកមួយចំនួនឱ្យលុយហើយនៅតាមតោងប្ដីគេ ធ្វើឱ្យគ្រួសារគេហិនហោច មិនមែនសំដៅទៅលើបុគ្គលKTVថ្លៃថ្នូរមួយចំនួនទេ»។ ក្នុងនោះដែរលោក សួន សុវណ្ណចន្នី បេក្ខជនTop4 នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បានលើកឡើងដែរថា «គ្នាក៏គ្មានចេតនានិយាយបែបនឹងដែរ បងប្អូនអើយបើកចិត្តឱ្យទូលាយតិចបានអត់? គ្នាក្មេងណាស់ មិនសូវចេះរៀបពាក្យនិយាយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvwvlYkP8Pp_4JDF9CiNplWhlXGvruZOQEDICYAjdAUiG9TsedjMPOD-X0TI0LkKLuKzfS3DY-dSuT1-V20LoSLHHbrNS6KWYZR1oxX3yJloMN_iu10eNZG19-U52Hu8sI94XmPR72780HST6rQa9CdM4jmwL8lTRLOpXwp7BRXXS9o390mMWPiu6uLdg/s803/1%20(3).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg2eZXjkwa6oOkcWgAa2oRq6h4f2i5UEw9hCgnLIlU8PQXxyinwtPtkCdBzGtBGqxWeENeoiGQDRiALvyq_KSeUqpfEP3IlKI-PTQAfglehjnndxReSbilr3-sF1dwiCrjFMfdUw7Ec2nbYRVUaXt1gpexjy75g6e49_Nteu1dXP0yYKHHyYtzCDCoJ_8/s800/2%20(3).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz87kyckzNFmKl1fO9eiXkThbBhVREmctNGwaKq8_S_wEPmJwzLaDbdLkTGbDrQciu1fzLCl72FW-jhV5S_GVffZTVfURiUn-dUI4R1VvFY2t-JUHXZdt0Y99maWt1YtCbPrw1zq4eGo8FLxZd5Cu3WRXg1Ue3vsSRaTSAWnzuGlX9T4eRTX1hxldJ-nM/s809/Capture%20(89).PNG