Home Blog Page 1411

កាត់បន្ថយហានិភ័យនៃជម្ងឺទឹកនោមផ្អែមដល់ ៦២% ដោយគ្រាន់តែឈប់ញ៉ាំសាច់ក្រហម

0

យោងតាមអ្នកជំនាញនៅសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា ប្រសិនបើអ្នកកាត់បន្ថយការទទួលទានសាច់ក្រហមដោយទទួលទានត្រឹមតែម្តងក្នុងមួយសប្តាហ៍ ហើយជំនួសមកវិញដោយគ្រាប់សណ្តែក និងផលិតផលទឹកដោះគោ ហានិភ័យនៃជំងឺទឹកនោមផ្អែមរបស់អ្នកនឹងថយចុះពី ២០-៣០%។
ការសិក្សាមួយផ្សេងទៀតក៏បានបង្ហាញដែរថា ការកាត់សាច់ក្រហមជាចំណិតតូចៗ ដូចជាសាច់គោ និងសាច់ជ្រូក អាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ បានរហូតដល់ ៦២% នេះបើយោងតាមលទ្ធផលនៃការវិភាគទិន្នន័យសុខភាពរបស់មនុស្សជាង ២១០,០០០ នាក់។Eating red meat extends your life, scientists say | Farm Online | Farmonline

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលទ្ធផលស្រាវជ្រាវបង្ហាញថា ការទទួលទានគ្រាប់ធញ្ញជាតិ បន្លែ និងទឹកដោះគោជំនួសឱ្យសាច់ក្រហមអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ គេបានរកឃើញថា ការទទួលទានសាច់ក្រហមច្រើនជាងម្តងក្នុងមួយសប្តាហ៍អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ យ៉ាងឆាប់រហ័ស។
សាស្ត្រាចារ្យ Walter Willett អ្នកដឹកនាំការស្រាវជ្រាវទូទៅបាននិយាយថា “ប្រសិនបើអ្នកចង់ដឹកនាំជីវិតឱ្យមានសុខភាពល្អ រាងកាយមាំមួន វាត្រូវបានណែនាំឱ្យទទួលទានសាច់ក្រហមមិនលើសពីម្តងក្នុងមួយសប្តាហ៍ឡើយ” ។

គួរបញ្ជាក់ដែរថា ជំងឺទឹកនោមផ្អែមប្រភេទ ២ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ វាក៏ជាកត្តាហានិភ័យចម្បងនៃជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺមហារីក និងជំងឺវង្វេង ដែលដាក់បន្ទុកយ៉ាងសំខាន់លើសុខភាពសាធារណៈ។ ដូច្នេះ ការជំនួសសាច់ក្រហមជាមួយនឹងប្រភពប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិ អាចជួយការពារបរិស្ថានដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ៕Grilled Beef Skirt Steak With Onion Marinade Recipe | Epicurious
ប្រភព៖kormedi.com

នាយករដ្ឋមន្ត្រីថៃជួបប្រធានាធិបតីចិនពង្រឹងទំនាក់ទំនងជាបងប្អូន

0

ប្រទេសចិន ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំអំពី «ខ្សែក្រវ៉ាត់១ ផ្លូវ១» សម្រាប់កិច្ចសហការអន្តរជាតិ លើកទី៣ ។China's Xi calls for efforts to fight cross-border crimes with Thailand |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both Thai

ក្នុងឱកាសនោះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកឡើងថា ចិនជាប្រទេសដំបូងគេនៅក្រៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានមកទស្សនកិច្ចជាផ្លូវការ ។ ហេតុនេះ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រដ្ឋាភិបាលថ្មីរបស់ថៃផ្តល់ភាពសំខាន់ដល់ទំនាក់ទំនងទ្វេភាគីយ៉ាងខ្លាំង ។ ប្រទេសចិននឹងធ្វើការជាមួយថៃនាយុគសម័យថ្មីនេះ ស្របនឹងពាក្យថា «ចិន និងថៃ មិនឃ្លាតឆ្ងាយពីគ្នាទេ ហើយយើងជាបងប្អូននឹងគ្នា» ។ ចំណែកគុណសម្បត្តិនៃមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺជាកម្លាំងជំរុញកិច្ចសហការដើម្បីទទួលបានផលប្រយោជន៍រួមគ្នា ។Xi Meets Thai PM, Pledging To Add New Dimensions To Family-like Bilateral  Relations

លោក ស៊ី ជិនពីង បន្តថា ភាគីទាំងពីរគួរតែពន្លឿនការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ប្រទេសចិន-ថៃ និងពង្រីកកិច្ចសហការលើផ្នែកផ្សេងៗ ដូចជា សេដ្ឋកិច្ចឌីជីថល, ការអភិវឌ្ឍតំបន់បៃតង និងថាមពលថ្មី ។ លើសពីនេះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការបោកប្រាស់ និងការភ្នាល់តាមអនឡាញ ដើម្បីបង្កើតបរិស្ថានមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយក្នុងការចែករំលែកឱកាសពីទីផ្សារធំ និងការបើកចំហកម្រិតខ្ពស់របស់ខ្លួន ដើម្បីបន្ថែមថាមពលវិជ្ជមានដល់ការអភិវឌ្ឍនៅតំបន់អាស៊ី ។One Belt, One Road: A brilliant plan

ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា ប្រទេសថៃនឹងសហការជាមួយចិនដើម្បីកសាងសហគមន៍ថៃ-ចិន ដែលមានអនាគតរួមគ្នា, មានស្ថិរភាព និងនិរន្តរភាព ។ ប្រទេសថៃនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរចិននៅប្រទេសថៃ ហើយថៃរីករាយទទួលស្វាគមន៍ក្រុមហ៊ុនចិនចូលមកវិនិយោគផងដែរ ៕ ប្រភព ៖ TNN World

Jimin សមាជិកក្រុម BTS បន្តឧបត្ថម្ភបន្ថែមទៀតទៅលើសិស្សស្រលាញ់ផ្នែកតន្រ្តីនិងសិស្សខ្វះខាតថវិកានៅប៊ូសាន

0

នៅថ្ងៃទី១៨ ខែតុលា សារព័ត៌មាន Busan Ilbo បានរាយការណ៍ថា Jimin សមាជិក BTS បានបរិច្ចាគ៣០ លានវ៉ុន ប្រមាណ ២២,១៣៦ដុល្លារ នៅក្នុងខែសីហា ទៅមូលនិធិអាហារូបករណ៍ដល់សិស្សដែលមានបំណងសិក្សានៅវិទ្យាល័យ Busan Arts ជាអតីតសាលារៀនរបស់លោក។K-pop: 5 career records set by BTS' Jimin | ABS-CBN News

មូលនិធិអាហារូបករណ៍នេះមានគោលបំណងជួយដល់សិស្សចំនួន ២៨ នាក់ ដែលបានបង្ហាញពីឧត្តមភាពក្នុងវិស័យផ្សេងៗគ្នាដូចជា របាំ វិចិត្រសិល្បៈ និងតន្ត្រី ឬសិស្ស ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ជំនួយរូបិយវត្ថុមានគោលបំណងជាចម្បងដើម្បីរ៉ាប់រងការចំណាយដូចជាការតិញមេរៀន ទិញសំលៀកបំពាក់ ក្នុងចំណោមជំនួយផ្សេងៗទៀត ដើម្បីជួយពួកគេសម្រេចក្តីស្រមៃរបស់ខ្លួន។200+] Jimin Pictures | Wallpapers.com

ក្នុងនាមជាអតីតសិស្សម្នាក់ Jimin បានជួយសិស្សប្អូនរបស់គេតាំងពីឆ្នាំ២០១៩ ជាមួយនឹងការបរិច្ចាគដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៦០ លានវ៉ុន (ប្រមាណ ១១៨,០៥៧ដុល្លារ) ។ មូលនិធិដែលបានបរិច្ចាគនេះ ត្រូវបានរៀបចំជាយុទ្ធសាស្ត្រជាបីផ្នែក៖ អាហារូបករណ៍បណ្ដុះបណ្ដាលទេពកោសល្យ ការជួសជុលអគារចាស់ និងការទិញឧបករណ៍សម្រាប់នាយកដ្ឋានរបាំ តន្ត្រី និងវិចិត្រសិល្បៈ។BTS' Jimin's First Campaign For Tiffany Unveiled Essential, 49% OFF

កាយវិការសប្បុរសធម៌នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Jimin ក្នុងការធានាថាសិស្សទាំងអស់មានឱកាសសិក្សាស្មើគ្នា និងបរិយាកាសអំណោយផលសម្រាប់ការលូតលាស់សមត្ថភាពនិងជំរុញទឹកចិត្តសិស្សឱ្យបន្តខិតខំឆ្ពោះទៅរកក្តីសុបិនរបស់ពួកគេ។

ក្រៅពីការជួយជ្រោមជ្រែងដល់សិស្សប្អូន Jimin ក៏ចូលរួមចំណែកក្នុងសកម្មភាពសេវាសហគមន៍ផ្សេងៗទៀតដែរ ទាំងនេះរួមមានគំនិតផ្តួចផ្តើមសម្រាប់ការលើកកម្ពស់ឯករាជ្យភាពដែលមានសុខភាពល្អចំពោះកុមារដែលស្ថិតក្រោមការឃុំឃាំងការពារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារក្នុងបរិយាកាសដ៏លំបាកក្នុងអំឡុងពេលក្រោយកូវីដដោយបាន បរិច្ចាគ ១០០លានវ៉ុន។Seven ways to enjoy contemporary art in Busan, South Korea | National  Geographic

លើសពីនេះទៅទៀតបន្ទាប់ពីការបរិច្ចាគយ៉ាងច្រើនចំនួន១០០ លានវ៉ុនដល់ក្លិប Green Noble ក្នុងខែសីហា ទាំង Jimin និងឪពុក ត្រូវបានបញ្ចូលក្នុងបញ្ជីរបស់ក្លិបជាសមាជិកសកម្ម ដែលរួមចំណែកយ៉ាងធំធេងឆ្ពោះទៅរកការកែលម្អសង្គម៕Train to Busan: Art Busan 2017 | Feature | Ocula

បុរសអាមេរិកម្នាក់ស្លៀកពាក់ជាព្រះយេស៊ូដើរកាន់ឈើឆ្កាងពីប៉ូឡូញទៅអ៊ុយក្រែនក្នុងចម្ងាយ ៨១៦ គីឡូម៉ែត្រ

0

អាមេរិក៖ យោងតាមគេហទំព័រ Audit Central ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៨ ខែតុលាថា ជនជាតិអាមេរិកវ័យក្មេងម្នាក់ស្លៀកពាក់ជាព្រះយេស៊ូ កាន់ឈើឆ្កាងដោយថ្មើរជើងពីទីក្រុងវ៉ារស្សាវ៉ា រដ្ឋធានីនៃប្រទេសប៉ូឡូញ ទៅកាន់ទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែនក្នុងចម្ងាយ ៨១៦ គីឡូម៉ែត្រ។

ព័ត៌មាននេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ៊ុយក្រែនដោយបុរសម្នាក់ឈ្មោះ Jimmy អាយុ ៣៣ ឆ្នាំជាជនជាតិអាមេរិកមកពីរដ្ឋ Virginia មានបំណងដើរពីទីក្រុង Warsaw រដ្ឋធានីនៃប្រទេសប៉ូឡូញ ទៅ Kiev រដ្ឋធានីអ៊ុយក្រែន ក្នុងចម្ងាយដ៏ឆ្ងាយដោយគាត់ថែមទាំងស្លៀកពាក់ដូចព្រះយេស៊ូហើយកាន់ឈើឆ្កាងទៀតផង។

លោក Jimmy បាននិយាយក្នុងបទសម្ភាសមួយថា គាត់មិនមានគោលដៅអ្វីទេ គឺគាត់ចង់ដើរផ្សងព្រេង ដោយផ្ញើជីវិតរបស់គាត់នៅក្នុងដៃព្រះ ហើយគាត់បានប្រាប់ថានេះជាវិធីដ៏ល្អបំផុតដើម្បីលើកតម្កើងព្រះ។ លោក Jimmy ក៏បានបន្តទៀតថា គាត់មិនចង់បញ្ជាក់អ្វីច្រើននោះទេ គាត់គ្រាន់តែចង់ក្លាយជាមនុស្សល្អ និងជាមនុស្សម្នាក់ដែលគោរពដល់ព្រះខ្លាំងបំផុត។The Story Behind the Viral Photo of a Ukrainian Man Hugging a Crucifix|  National Catholic Register

គួរបញ្ជាក់ដែរថា ជារឿយៗគេឃើញលោក Jimmy ដើរកាន់ឈើឆ្កាងតាមផ្លូវទាំងថ្ងៃទាំងយប់ នេះបើតាមការស៊ើបអង្កេតពីសារព័ត៌មាន Audit Central បានបន្ថែមថាបើគិតពីចម្ងាយ Warsaw ទៅទីក្រុង Kiev គឺ ៨១៦ គីឡូម៉ែត្រ ដែលនេះជាចម្ងាយឆ្ងាយខ្លាំងណាស់ប្រសិនបើយើងថ្មើរជើង៕

Honda នឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅជប៉ុននាដើមឆ្នាំ២០២៦

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Honda គ្រោងចាប់ផ្តើមផ្តល់សេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅដើមឆ្នាំ២០២៦ ដើម្បីជួយសម្រាលការខ្វះខាតអ្នកបើកតាក់ស៊ីក្នុងទីក្រុងនេះ ដែលមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក ខណៈអ្នកបើកតាក់ស៊ីបានលាឈប់ចំនួន១ម៉ឺននាក់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។Honda, GM, Cruise alliance sends 2 Detroit automated vehicles to Japan |  Automotive News

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តគ្មានអ្នកបើកបរជាមួយក្រុមហ៊ុន General Motors និងក្រុមហ៊ុន Cruz LLC ហើយបានសាកល្បងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិក្នុងទីក្រុងចំនួន៤ នៅអាមេរិករួចហើយ ។GM and Honda team up on autonomous ride service for Japan | CNN Business

Toshihiro Mibe ជានាយកប្រតិបត្តិក្រុមហ៊ុន Honda លើកឡើងថា ក្រុមហ៊ុននឹងចាប់ផ្តើមផ្តល់សេវាកម្ម «Cruise Origin» ឬតាក់ស៊ីគ្មានអ្នកបើកបរជាច្រើនគ្រឿងនៅទីក្រុងតូក្យូ ។ ក្រុមហ៊ុនបានដាក់គោលដៅពង្រីកសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរ រហូតដល់៥០០គ្រឿង មុននឹងផ្តល់សេវាកម្មទៅតំបន់ផ្សេងទៀត ។ តាក់ស៊ីនេះអាចទទួលអ្នកដំណើរចំនួន៦នាក់ ហើយគ្មានកៅអីសម្រាប់អ្នកបើកបរ ឬចង្កូតរថយន្តទេ ដោយតម្រូវឱ្យអ្នកដំណើរអង្គុយទល់មុខគ្នា ។ ក្រុមហ៊ុននឹងបង្ហាញរថយន្តប្រភេទនេះក្នុងកម្មវិធី Japan Mobility Show នៅចុងខែតុលា ឆ្នាំ២០២៣ ។Cruise Origin to Self-Drive in Central Tokyo Soon, Honda Says -  autoevolution

តាក់ស៊ីគ្មានអ្នកបើកបរអាចជួយដោះស្រាយបញ្ហាក្នុងផ្នែកឧស្សាហកម្មរថយន្តក្រុងនៅប្រទេសជប៉ុន គឺបញ្ហាខ្វះខាតអ្នកបើកបររថយន្ត ខណៈអ្នកបើកតាក់ស៊ីបានលាឈប់ចំនួន១ម៉ឺននាក់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ Mary Barra ជា CEO ក្រុមហ៊ុននិយាយថា រថយន្តនេះផ្តល់ភាពងាយស្រួលដល់អ្នកដំណើរជាជនពិការ និងមនុស្សចាស់ទៀតផង ។GM's Cruise Unit Starts Preproduction on Autonomous Shuttle - Bloomberg

បើនិយាយពីរថយន្តគ្មានអ្នកបើកបរ គឺប្រទេសជប៉ុនបានដើរតាមក្រោយអាមេរិក និងចិន ខណៈជប៉ុនមានទីក្រុងតែមួយប៉ុណ្ណោះ ដែលមានរថយន្តអាចបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌ និងមានជម្រើសឱ្យមនុស្សបញ្ជាវា ។ កន្លងមក តាក់ស៊ីគ្មានអ្នកបើកបរមានចំណែកពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ជាច្រើនលើក ដូចជា រថយន្តបុកគ្នាបណ្តាលឱ្យអ្នកដំណើររងរបួ.សជាដើម ៕ ប្រភព ៖ Bangkok biznews

លម្អិតពីស្ពានកោះនរា ដែលកំពុងដាក់ឱ្យប្រើប្រាស់ដំណើរបណ្តោះអាសន្ន

0

យោងតាមការបង្ហោះលើគេហទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ តុលា បានបញ្ជាក់ថា “ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស, ស្ពានកោះនរា នឹងដាក់ឱ្យធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦ព្រឹកតទៅ។ សូមអញ្ជើញធ្វើដំណើរលើស្ពានកោះនរា ដោយសុវត្ថិភាព”។No photo description available.ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០៦ម៉ែត្រ មាន ៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។

ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល ៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាណ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕No photo description available.May be an image of the Brooklyn Bridge, the Queensboro Bridge and skyscraper

ហាងអាថ៌កំបាំងមួយកន្លែងនៅអង់គ្លេសបានប្រកាសលក់តុក្កតាវិញ្ញាណខ្មោចលើអ៊ីនធឺណែត

0

អង់គ្លេស៖ ហាងអាថ៌កំបាំងមួយកន្លែងនៅក្នុងប្រទេសអង់គ្លេសបានប្រកាសលក់តុក្កតាវិញ្ញាណខ្មោចក្នុងតម្លៃ ៨៣ ដុល្លារអាមេរិកនៅលើ eBay ដែលជាគេហទំព័រទិញនិងលក់ទំនិញអនឡាញដ៏ធំមួយរបស់ពិភពលោក នេះបើយោងតាមសារព័ត៌មាន Miller កាលពីថ្ងៃទី ១៩ ខែតុលា។

ហាងអាថ៌កំបាំងនេះត្រូវបានគេនិយាយថា ជាហាងមួយដែលលក់តែវត្ថុចម្លែកៗជាច្រើនដោយមិនសូវបើកចំហជាសារធារណៈឡើយ។ យោងតាមគេហទំព័រ Miller បានឱ្យដឹងថា ម្ចាស់ហាងនេះបានទទួលតុក្កតាចម្លែកពីអាចារ្យម្នាក់ដែលរស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយអាចារ្យនោះក៏បានហោះទៅប្រទេសអង់គ្លេសដើម្បីប្រគល់តុក្កតាខ្មោចនេះទៅម្ចាស់ហាងផងដែរ។ បន្ទាប់មកម្ចាស់ហាងអាថ៌កំបាំង ក៏បាននិយាយថា តុក្កតានេះត្រូវបានបិសាចចចកមួយក្បាលចូលសណ្ឋិត ដូច្នេះទើបគេលក់ក្នុងតម្លៃត្រឹមតែ ៨៣ ដុល្លារប៉ុណ្ណោះ។Haunted doll with 'demonic voice' and power to 'suck energy' goes on sale for £75 - Mirror Online

ម្ចាស់ហាងក៏បានបន្តទៀតថា នៅពេលដែលពួកគេបានយកតុក្កតានេះពីអាចារ្យរូបនោះហើយ គ្រួសាររបស់ពួកគេក៏បានចាប់ផ្តើមមានភាពរញ៉េរញ៉ៃខ្លាំង ហើយក៏មានមនុស្សក្នុងផ្ទះរបស់ពួកគេបានស្លាប់ពីម្នាក់ទៅម្នាក់ទៀត ដូចជាត្រូវបណ្តាសាអញ្ចឹង។ បន្ទាប់មករៀងរាល់យប់តុក្កតាចម្លែកនេះតែងតែបញ្ចេញសំឡេងគួរឱ្យខ្លាច ដូច្នេះវាមិនមែនជារបស់ដែលក្មេងត្រូវលេងនោះទេ។Haunted doll with 'demonic voice' and power to 'suck energy' goes on sale for £75 - Mirror Online

គួរបញ្ជាក់ដែរថា នៅពេលដែលទិញតុក្កតាចម្លែកនេះហើយ ម្ចាស់ហាងមិនអនុញ្ញាតឱ្យមានការប្រគល់ផលិតផល ឬបង្វិលសងប្រាក់វិញឡើយ រីឯវត្ថុផ្សេងៗទៀតនៅក្នុងហាងនេះក៏សុទ្ធតែមានវិញ្ញាណខ្មោចចូលសណ្ឋិតទាំងអស់ផងដែរ៕

បារាំងបង្ក្រាបអ្នកគំរា.មបំផ្ទុះគ្រា.ប់បែ.កនៅអាកាសយានដ្ឋាន និងតំបន់ទេសចរណ៍

0

ប្រទេសបារាំង ៖ លោក Eric Dupond-Moretti រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងប្រកាសថា អាជ្ញាធរនឹងតាមស្វែងរកជនលេងសើចមិនមើលកាលៈទេសៈ ដែលជននេះស្ថិតនៅពីក្រោយការគំរា.មកំហែ.ងដាក់គ្រា.ប់បែ.ក និងផ្ញើសារព្រមានក្លែងក្លាយអំពីគ្រាប់បែក ។ អាជ្ញាធរនឹងចាប់ខ្លួនជននេះមកដាក់ទោសតាមច្បាប់ ប្រសិនបើជាអនីតិជន គឺអាណាព្យាបាលត្រូវតែទទួលខុសត្រូវរាល់ការខូចខាតទាំងអស់ ព្រោះវាធ្វើឱ្យមានការភ័យខ្លាចនៅតាមអាកាសយានដ្ឋាន និងតំបន់ទេសចរណ៍ ។French officials suspect pranksters in a rash of fake bomb threats and warn  of heavy punishments | Arab News PK

ការប្រកាសពីគោលជំហររបស់រដ្ឋាភិបាលបារាំងនេះ បានកើតឡើងក្រោយពីមានការផ្ញើអ៊ីម៉ែលគំរា.មកំហែ.ងពីការវា.យប្រហា.រតាមគ្រាប់បែក និងការទុកវ៉ាលីសចោលនៅអាកាសយានដ្ឋាន ទើបធ្វើឱ្យអាជ្ញាធរប្រកាសជម្លៀសមនុស្សម្នាចេញពីអាកាសយានដ្ឋានចំនួន៦កន្លែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។

ការគំរា.មពីជនមិនស្គាល់មុខបានធ្វើឱ្យជើងហោះហើរនានាត្រូវពន្យារពេលជាច្រើនម៉ោង ហើយស្ថានការណ៍នៅអាកាសយានដ្ឋានគ្រប់កន្លែងបានត្រឡប់មកធម្មតាវិញនៅល្ងាចថ្ងៃដដែល ។ តាមការត្រួតពិនិត្យរបស់អាជ្ញាធរ គឺមិនបានប្រទះឃើញគ្រា.ប់បែ.ក ឬឧបករណ៍សង្ស័យណាមួយដូចការគំរា.មនោះទេ ។French officials suspect pranksters in a rash of fake bomb threats and warn  of heavy punishments - The San Diego Union-Tribune

ប្រទេសបារាំងបានប្រុងប្រយ័ត្នខ្ពស់តាំងពីក្រុមហាម៉ាស់វាយប្រហា.រមកលើប្រទេសអ៊ីស្រាអែលក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ កាលពីថ្ងៃទី១៣ ខែតុលា កន្លងមក មានហេតុការណ៍បុរសម្នាក់អះអាងថា ខ្លួនស្មោះត្រង់នឹងរដ្ឋឥស្លាម ឬ ISIS បានចា.ក់គ្រូបង្រៀនម្នាក់បណ្តាលឱ្យស្លា.ប់ក្នុងសាលារៀននៅភាគជើង ហើយ៣ថ្ងៃក្រោយមក សាលារៀននេះក៏បានជម្លៀសមនុស្សចេញ ដោយសារការគំរា.មដាក់គ្រា.ប់បែ.ក ។

ចំណែកព្រះរាជវាំង Versailles ដែលជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងប៉ារីស អាជ្ញាធរបានជម្លៀសមនុស្សចេញចំនួន៣លើកហើយ គឺចាប់ពីថ្ងៃទី១៤ ខែតុលា មកម៉្លេះ ដោយសារតែការគំរា.មថា នឹងដាក់គ្រា.ប់បែ.ក ។ នៅថ្ងៃដដែលនេះ នៅសារមន្ទីរ Louvre ក៏បានជម្លៀសមនុស្សចេញដូចគ្នាដែរ ដោយសារទទួលសារគំរា.មកំហែ.ងដូចគ្នា ៕French officials suspect pranksters in a rash of fake bomb threats and warn  of heavy punishments | AP News ប្រភព ៖ TNN World

មហាជនស្ងើចសរសើរ ស៊ីន យូប៊ីន ខ្លាំង ខណៈបានជួបជាមួយ Jungkook ជាលើកទី២ ក្នុងកម្មវិធីនៅជប៉ុន (មានវីដេអូ)

0

ពិតជាមិនសរសើរមិនបានមែនតារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ទើបតែទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីកាលពីដើមខែពេលនេះតារាស្រីមានប្រជាប្រិយភាពរូបនេះបានទៅចូលរួមកម្មវិធីម៉ាកយីហោធំមួយប្រជុំដោយតារាល្បីៗជាច្រើនរូបក្នុងនោះក៏មានតារាចម្រៀង K-Pop ល្បីឈ្មោះ Jungkook សមាជិក BTS ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAXyqrjyirBjLWZPGN0jiPeGKtksiFPQE0sHvi2ekpqliklFrVsbo1b8Q7QMB6XychaIHjFFUtTIUzkEIrF19eQg4EzB5MZKd9sdz3lEIxOGy9qVA3RonmKCCgmTn7mh7KjcpoEMvgr4wDOSykKTf3LIILgyeRhJSzqvoM6dDbDJlXYi4XJlg7SrENqU/s2048/image_2023-10-20_09-52-25.png

នៅយប់ថ្ងៃទី១៩ តុលា តារាស្រី ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង BTS មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះ Story នៅលើបណ្តាញសង្គម IG ដោយបាននៅជិតតារាចម្រៀងល្បីឈ្មោះ Jungkook សមាជិក BTS នៅក្នុងកម្មវិធីម៉ាកយីហោ Calvin Klein ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន។ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រតារា K-Pop រូបនេះនៅកម្ពុជាមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែ ស៊ីន យូប៊ីន ក៏ទាញចំណាប់អារម្មណ៍អ្នកគាំទ្រពីអន្តរជាតិផងដែរបន្ទាប់ពីវីដេអូខ្លីនោះបានចែកចាយពេញបណ្តាញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfH7VYEKlT4mVw_eGmW2AxkMwZVvRqos1uet-VhmKHa9AWxeZLANg8ni9NDvoPvy0gMkie6bjxHOf0XTIkuy9YrFMgg1vjWt-zyQfDurjXqkJhmYDMIpKW-d4uavYdQetYIGqXHTdv5CMyb7bn0Rkvqc1FFioUFA51sKaGd1wdmy5BFk9tLs7ar6ufGj0/s1280/image_2023-10-20_09-52-27.png

បន្ថែមពីលើការពោលច្រណែនទៅលើតារាស្រីរូបនេះដែលបានជួបតារាចម្រៀងដ៏ល្បីជុំវិញពិភពលោកនេះដោយផ្ទាល់ហើយនៅជិតគ្នាថែមទៀត អ្នកគាំទ្រកម្ពុជាមិនភ្លេចបង្ហាញអារម្មណ៍មានមោទនភាពចំពោះ ស៊ីន យូប៊ីន ដូចគ្នាដែលជាតារាសម្តែងនៅប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនមានទាំងរូបភាពធំៗនៅក្នុងកម្មវិធី មានអ្នកកាសែតជាច្រើនសម្រុកថតរូបនាងព្រោងព្រាត។ មិនត្រឹមតែ ស៊ីន យូប៊ីន ដែលជាតារាខ្មែរបានជួបជាមួយតារាល្បីៗនៅក្នុងកម្មវិធីនេះប៉ុណ្ណោះទេតែតារាប្រុសកម្ពុជាមួយរូបគឺលោក ដេវីដ អ៊ឹងហាវ ក៏មានវត្តមាននៅក្នុងកម្មវិធីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcO1lIIrFNwTk25TYjeX7DASDFTx2nsQ1w4-R-AZwQ5LPWlOa8MJztFVQKgLZKlsz_QDwwN2mqkLSfSjEG59Lkf4x7BxoayD5J6efiBZuKHN47jO-_h6Nnr6TE-d4ThcE_kkXeFJpWpl2DHkJ7PwCkZ7uRmRSjvyLeuz1_p0QzgDkitnWoGKDU-veSiK4/s1804/image_2023-10-20_09-59-17.png

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេដែលកញ្ញា ស៊ីន យូប៊ីន បានជួយជាមួយ Jungkook ជាក់ស្តែងកាលពីខែឧសភា កន្លងទៅនេះនៅក្នុងកម្មវិធីម៉ាកយីហោនេះដូចគ្នាដែលប្រពឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នាងក៏បានជួប Jungkook និង Jennie BLACKPINK ផងដែរ៕

 

@jinya1997

Im so proud of u my girl ????????and she meet jk again ????????????#yubinshin_official #jk

♬ 3D (feat. Jack Harlow) – Clean Ver. – 정국 (Jung Kook), Jack Harlow

 

@yubin05_fan

ជានិស្ស័យថាបាន oh my God បងយូប៊ីនធ្វើអោយfanគ្រប់គ្នាច្រណែនហើយ????????#jk #yb #calvinklein

♬ original sound – Louch Sokchea – Louch Sokchea

កក្រើកក្រុងបាត់ដំបង! ស្អែកនេះ មហោស្រពបាត់ដំបងក្នុងក្តីស្រមៃ នឹងចាប់ផ្តើជាផ្លូវការ

0

នៅថ្ងៃទី២១ ដល់ ២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ភ្ញៀវទេសចរដែលទៅទស្សនានៅខេត្តបាត់ដំបង នឹងទទួលបានអារម្មណ៍នូវការធ្វើដំណើរទៅកាន់អនាគតកាលជាមួយស្នាដៃសិល្បៈរបស់សិល្បករ២៧នាក់ មកពីសមាគមហ្វាពន្លឺសិល្បៈ ដែលនឹងធ្វើឱ្យកក្រើកក្រុងបាត់ដំបងរយៈពេលមួយសប្តាហ៍ពេញ។May be an illustration of floor plan and text

មហោស្រពនេះជាប្រវត្តិសាស្ត្រដំបូងគេសម្រាប់ខេត្តបាត់ដំបង ដែលនឹងដាក់បង្ហាញស្នាដៃជូនទៅសាធារណៈ ចូលរួមទស្សនានូវស្នាដៃសិល្បៈដ៏អស្ចារ្យ ដែលបង្ហាញពីអនាគតដ៏សុខដុមរមនានៃការរស់នៅដែលប្រកបដោយភាពច្នៃប្រឌិតរួមជានឹងធម្មជាតិ។May be an image of 3 people and snake

មហោស្រពនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា វេលាម៉ោង៥ល្ងាច នៅសួនច្បារ សម្ដេច ស ខេង ក្នុងក្រុងបាត់ដំបង៕May be an image of 4 peopleMay be an image of 2 people and rabbit hutchMay be a graphic of text