Home Blog Page 1409

អ្នកលេងអ៊ីនធឺណិតកូរ៉េប្រតិកម្មខ្លាំងក្នុងពិធីមង្គលការ Chen សមាជិក EXO ដោយសារតែរឿងនេះ

0

ថ្វីដ្បិតតែ Chen សមាជិកក្រុម EXO បានរៀបការស្របច្បាប់ក្នុងឆ្នាំ២០២០ និងទទួលបានចំណងដៃកូនស្រីម្នាក់ក៏ដោយ ប៉ុន្តែតារា K-Pop រូបនេះទើបតែបានរៀបចំពិធីមង្គលការរបស់ខ្លួនដោយអញ្ជើញមនុស្សជាទីស្រលាញ់ក្នុងចង្កោមសិល្បៈចូលរួម ខណៈកាលពីមុនរៀបចំបែបលក្ខណៈគ្រួសារ។

ទោះជាយ៉ាងណា ទន្ទឹមនឹងភាពរីករាយនៅពេលឃើញពិធីមង្គលការរបស់ Chen រៀបចំឡើងកាលពីពេលថ្មីៗនេះប៉ុន្តែក៏បង្កភាពចម្រូងចម្រាសក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េដោយការបញ្ចូលបទចម្រៀងពិសេសរបស់អ្នកគាំទ្រ EXO នៅក្នុងពិធីមង្គលការនេះ ។EXO's Chen Is Expecting A Second Baby - Koreaboo

នៅលើវេទិកាអនឡាញកូរ៉េមានការជជែកវែកញែកផ្តោតលើការសម្រេចចិត្តរបស់ Chen ក្នុងការបញ្ចូលបទចម្រៀង “Don’t Go” របស់ EXO ទៅក្នុងការសម្តែងពិធីមង្គលការរបស់តារាចម្រៀងរូបនេះ។ បញ្ហាជាក់លាក់ដែលលើកឡើងដោយអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតពាក់ព័ន្ធនឹងអត្ថន័យដើមនៃបទចម្រៀងនេះ ព្រោះថា “Don’t Go” ត្រូវបានបង្កើតឡើងជា ‘fan song’ ក្នុងឆ្នាំ២០១៣ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងកាន់តែខ្លាំងឡើងរវាង EXO និងអ្នកគាំទ្ររបស់ពួកគេ EXO-Ls ។All members of EXO attend Chen's wedding ceremony | allkpop

នៅលើបណ្តាញទំនាក់ទំនងសង្គម ពួកគេបានបញ្ចេញមតិថា៖ បទ “‘Peter Pan,’ ‘Angel,’ និង ‘Don’t Go’ គឺជាបទចម្រៀងរបស់អ្នកគាំទ្រផ្តាច់មុខវារន្ធត់ចិត្តណាស់ដែលមានបទចម្រៀងបែបនេះបានសម្តែងក្នុងពិធីមង្គលការ វាជាជម្រើសមិនត្រឹមត្រូវ។ បទចម្រៀងដ៏សំខាន់បែបនេះគួរតែកុំប៉ះពាល់។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា គេពិតជាមិនខ្វល់ថាអ្នកណារៀបចំពិធីមង្គលការឬអ្វីនោះទេ ប៉ុន្តែនៅពេលឮបទ “Don’t Go”វាបានធ្វើឱ្យគេខឹងសម្បារយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiICciCCBsMyEcFAG2cOEEljXZYCGgdLgy-UyLDiyY0hMgxbsqyw21GUa5sJQqlVkqAt9wwboHNCa7GOoixe9ceAwnT7w9ewyBcYWqAXMiV1m9m6odyQvDGxcQZ0bJmtSkMki_fjhnfb5rqbsQ3FsIFQ5bUmZv68g2WjzXLSAdlQ0We6npKPmM44dyjJWc/s1096/unnamed%20(1)%20(4).jpg

ប្រតិកម្មរបស់អ្នកលេងអ៊ីនធឺណិតបន្ថែមទៀតរួមមាន «គេមិនមែនជាអ្នកគាំទ្រក្រុម EXO ទេ ប៉ុន្តែនេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់, បទនេះពិតជាពិសេសសម្រាប់ EXO-Ls ហើយទោះបីជាវាជាពិធីមង្គលការរបស់គាត់ក៏ដោយគួរតែបង្ហាញការយកចិត្តទុកដាក់ចំពោះជ្រើសបទចម្រៀង, អត្ថបទចម្រៀងសំដៅទៅលើអ្នកគាំទ្រ យ៉ាងជាក់លាក់ដូច្នេះយើងមិនដឹងថាហេតុអ្វី chen ត្រូវជ្រើសរើសបទនេះមកសម្តែងក្នុងពិធីមង្គលការនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbjUxcGfDeX0YmDW9FNoHotaLdOmibloX6AXL3cyTeJ9EEbLMg3hF6-s-CIoj-YNuoZTKDtwTBuAxKUtIfSu6b-FiSMp9zf1or0PeVgwxnDW_MJWnkEW4L092SHSRXWGWk6tIqSfWPLDOpuDGW3Tm3tb76LI596xkqXdiPHUhaBugAMNHJkht0uQdBePM/s573/unnamed%20(3)%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKUGynYfEHnAKHFQS2FjE3mMFL624eJ6TyP_CPeLHRlnkdXbC8VXRgjpDsLkqC8nEjkV_lHzzc6VwVMv5ooscK0d0Ba5tlvS6xVnnGHt_j3QL6ZavV8TGqqjATwySTo_uwYtzj_zlF2zNVoLIrR8UCUjj8zI-y06ViQqAvTykU-doUhz2qQvp_XJykfY/s1766/unnamed%20(2)%20(2).jpg

អាឡឺម៉ង់នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្សីឡើងវិញ

0

បរទេស៖ ថ្មីៗនេះប្រទេសអាឡឺម៉ង់ មានបំណងចង់ស្តារទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីអស់រយៈជាយូរ។

យោងតាមលោក Steffen Kotre សមាជិកសភា Bundestag របស់អាឡឺម៉ង់បាននិយាយថា ការបោះបង់ចោលថាមពលរបស់រុស្ស៊ី និងជំនួសមកវិញនូវការផ្គត់ផ្គង់ឧស្ម័នផ្សេងទៀត គឺជាកំហុសដ៏ធំមួយរបស់ប្រទេស។ បច្ចុប្បន្ន តម្លៃប្រេងសាំងខ្ពស់បាននាំទៅរកភាពគ្មានឧស្សាហកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ដូច្នេះដើម្បីធានាបាននូវការប្រកួតប្រជែង អាល្លឺម៉ង់គួរតែយល់ព្រមទិញឧស្ម័នពីរុស្ស៊ីវិញ ក៏ដូចជានាំចូលថាមពលផ្សេងៗពីរុស្ស៊ីផងដែរ។AfD-Politiker Kotré verteidigt russischen Talkshow-Auftritt - ZDFheute

លោក Steffen Kotre ក៏បានបន្តទៀតថា យើងត្រូវតែផ្លាស់ប្តូរ ដោយសារតែប្រទេសអាល្លឺម៉ង់ឥឡូវនេះត្រូវចំណាយកាន់តែច្រើនសម្រាប់ឧស្ម័នពីប្រភពជំនួស ជាងដែលខ្លួនធ្លាប់ចំណាយសម្រាប់ឧស្ម័នរុស្ស៊ី។ ឧស្ម័នរុស្ស៊ីមានផលចំណេញ និងជាមិត្តភាពបរិស្ថាននៃការផ្គត់ផ្គង់បច្ចុប្បន្នរបស់យើង ដូច្នេះឧស្ម័នធម្មជាតិរាវជាចម្បងពីសហរដ្ឋអាមេរិកគឺមិនអាចជំនួសរុស្ស៊ីបានទេ។Rubles for gas: Who's paid so far? – POLITICO ទោះជាយ៉ាងណាក៏ដោយ ប្រទេសអាឡឺម៉ង់នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ហើយក៏បារម្ភថាការផ្គត់ផ្គង់ឧស្ម័ននៅតែអាចប្រឈមនឹងហានិភ័យក្នុងរដូវកាលកំដៅ ដោយសារជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។

គួរបញ្ជាក់ដែរថា បំពង់បង្ហូរប្រេងរវាងរុស្ស៊ី និងអាល្លឺម៉ង់ ត្រូវបានខូចខាត និងបិទកាលពីឆ្នាំមុន នៅក្នុងឧបទ្ទវហេតុមួយដែលត្រូវបានចាត់ទុកថាជាការបំផ្លិចបំផ្លាញ។ ជាលទ្ធផល អាឡឺម៉ង់បានបាត់បង់ការចូលទៅកាន់ឧស្ម័នរុស្ស៊ីដោយផ្ទាល់ ដែលធ្លាប់បានបំពេញតម្រូវការថាមពលរបស់ខ្លួនប្រហែលពាក់កណ្តាល។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអាជ្ញាធរអាល្លឺម៉ង់មិនទាន់បានបន្តដំណើរការបញ្ជាក់នៅឡើយទេ ដោយសារតែភាពតានតឹងផ្នែកនយោបាយជាមួយទីក្រុងម៉ូស្គូជុំវិញជម្លោះអ៊ុយក្រែន៕EU reveals its plans to stop using Russian gas - BBC News
ប្រភព៖cafef.com

ប្លែក ! ការឡើងភ្នំដោយប្រើជណ្តើរយន្តរបស់ចិនបានទទួលការកោតសរសើរយ៉ាងខ្លាំង

0

ប្រទេសចិន៖ ថ្មីៗនេះប្រទេសចិនត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះភាពងាយស្រួលនៃការឡើងជណ្តើរយន្តនៅលើភ្នំ Tianyu ខណៈមានមនុស្សមួយចំនួនក៏បាននិយាយដែរថាការធ្វើបែបនេះកំពុងបំផ្លាញសម្រស់ធម្មជាតិរបស់ភ្នំ។

យោងតាមទីភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសចិន បានឱ្យដឹងថា ការដំឡើងប្រព័ន្ធជណ្តើរយន្តនៅលើភ្នំ Tianyu ភាគខាងកើតនៃខេត្ត Zhejiang គឺដើម្បីជួយអ្នកទេសចររីករាយនឹងទេសភាពដ៏ស្រស់ស្អាតដោយមិនចាំបាច់រំខានការឡើងភ្នំនោះទេ។ ដូច្នេះ ប្រព័ន្ធជណ្តើរយន្តជួយឱ្យអ្នកទស្សនាចំណាយពេលត្រឹមតែ ១០ នាទីដើម្បីផ្លាស់ទីពីជើងភ្នំទៅជិតកំពូលភ្នំ Tianyu ។ នៅពេលដែលមិនមានជណ្តើរយន្ត ភ្ញៀវទេសចរត្រូវចំណាយពេលប្រហែល ៥០ នាទីដើម្បីឡើងភ្នំ។Painless mountain climbing': critics say tourist escalators at China scenic  spots 'kill' joy of hiking | South China Morning Post

អ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ បាននិយាយថា ដំបូងឡើយពួកគេមានគម្រោងចង់សាងសង់រថយន្តខ្សែកាប ប៉ុន្តែបន្ទាប់មកបានប្តូរទៅជណ្តើរយន្ត ដោយសារតែពួកគេគិតថាការដំឡើងប្រព័ន្ធជណ្តើរយន្តអាចដឹកជញ្ជូនមនុស្សបានច្រើន និងមានសុវត្ថិភាពជាង។ បច្ចុប្បន្នប្រព័ន្ធជណ្តើរយន្តនៅលើភ្នំ Tianyu មានប្រវែង ៣៥០ ម៉ែត្រ ហើយបានចែកចេញជា ៣ ផ្នែក ដែលមានតម្លៃសាងសង់ ១០ លានយន់ (ប្រហែល ១.៤ លានដុល្លារអាមេរិក) រីឯតម្លៃសំបុត្រតាមជណ្តើរយន្តគឺ ៣០ យន់ (ប្រហែល ៤ ដុល្លារ)។$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធជណ្តើរយន្ត “ឡើងភ្នំដោយមិនប្រឹងប្រែង” បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមចិននាពេលៗថ្មីនេះ។ ដោយអ្នកទេសចរណ៍ជាច្រើនបាននិយាយថា ការដំឡើងប្រព័ន្ធជណ្តើរយន្តនៅលើភ្នំគឺពិតជាល្អខ្លាំងណាស់សម្រាប់មនុស្សចាស់ និងក្មេងៗ ខណៈដែលពួកគេមិនចាំបាច់ប្រើកម្លាំងដើម្បីឡើងឡើយ ទោះជាយ៉ាងណាក៏មានមនុស្សមួយចំនួនបាននិយាយថាការសាងសង់ជណ្តើរយន្តបានបំផ្លាញទេសភាពធម្មជាតិ ក៏ដូចជាបទពិសោធន៍នៃការឡើងភ្នំផងដែរ។Mountain escalators: A new way to enjoy China's mountain tourism -  Chinadaily.com.cn

គួរបញ្ជាក់ដែរថា ក្រៅពីភ្នំ Tianyu ប្រទេសចិន ក៏បានសាងសង់ជណ្តើរយន្តនៅលើជម្រាលភ្នំមួយចំនួនផ្សេងទៀតដូចជាប្រព័ន្ធជណ្តើរយន្ត South Sky ប្រវែង ១០៤ ម៉ែត្រនៅក្នុងតំបន់ទេសចរណ៍ Shenxianju នៃខេត្ត Zhejiang ផងដែរ៕$2.2 million installation on Chinese mountain proves divisive: 'What's the  point?'

ប្រទេសក្នុងតំបន់អាស៊ានតែមួយគត់ ដែលមិនធ្លាប់ធ្លាក់ក្រោមអាណានិគម

0

នៅក្នុងប្រវត្តិសាស្រ្តអាស៊ានយើងនេះ បណ្តាប្រទេសទាំងអស់សុទ្ធសឹងតែធ្លាប់ធ្លាក់ក្នុងអាណានិគម លើកលែងតែប្រទេសថៃមួយគត់ ដែលអាចគេចផុតពីការត្រួតត្រារបស់ មហាអំណាចលោកខាងលិច និងជប៉ុន។

ការគេចផុតពីការធ្លាក់ចូលទៅកាន់អាណានិគមនេះ គឺដោយសារភាពវៃឆ្លាតរបស់ សម្ដេចជូឡាឡុងកន។ ដែលគ្រានោះ សម្ដេចជូឡាឡុងកន ដឹងថាអឺរ៉ុបនឹងមកពង្រីកឥទ្ធិពលនៅអាស៊ាន ដូច្នេះទ្រង់ក៏បានប្តូររបបនយោបាយទៅតាមបែបនយោបាយអឺរ៉ុបវិញ។King Chulalongkorn Day | Thaigerម៉្យាងវិញទៀត ដោយសារថៃមានទីតាំងភូមិសាស្ត្រ អំណោយផល ដោយស្ថិតនៅចន្លោះតំបន់ត្រួតត្រាអាណានិគមអង់គ្លេសនៃឧបទ្វីបម៉ាឡេ និងអាណានិគមបារាំងនៃឥណ្ឌូចិន ហេតុដូច្នេះប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីបែងចែកដែនឥទ្ធិពលគ្នា ដើម្បីគ្រប់គ្រងនគរសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVhdtRc40U4kLjuYS6z5W1ZnjnaWKiX-N-PJ14ImZtOQmcu0kiq7GfqzP1TRHNL4GsmD62ZeGYTHY1LyPxvl6pSriLBHtzOUmGuyDjTWgBoDrGU6q3JsNEiRSxlKPTTHZLmedeVMRZFlvLwXHnw9AIAzQ7Tc7DSZPNEXnt0ssiXl7v6m6kzE2VOdmyRg/s1280/maxresdefault.jpgយោងតាមកិច្ចព្រមព្រៀង ចុះឆ្នាំ១៨៩៦ បារាំងបានព្រមព្រៀងជាមួយអង់គ្លេសថានឹងទុកឱ្យនគរសៀមនៅជាប្រទេសឯករាជ្យ ដើម្បីទុកប្រទេសសៀមធ្វើជារបាំងរវាងដែនដីអាណានិគមអង់គ្លេស (ភូមា និងម៉ាឡេស៊ី) និងដែនដីអាណានិគមបារាំង (សហភាពឥណ្ឌូចិន)។Was Thailand Colonized? (How It Remained Independent)
សូមបញ្ជាក់ផងដែរថា នៅក្នុងពិភពលោកយើងនេះ មានតែ៨ប្រទេសប៉ុណ្ណោះ ដែលមិនធ្លាប់ធ្លាក់ក្រោមអាណានិគម ដោយក្នុងនោះ១ប្រទេស មកពីទ្វីបអាហ្វ្រិក គឺអេព្យូពី និង៧ប្រទេសទៀត មកពីទ្វីបអាសុី ដែលរួមមាន៖
• អារ៉ាប៊ីសាអូឌីត
• ជប៉ុន
• ប៊ូតាន
• នេប៉ាល់
• ចិន
• អ៊ីរ៉ង
• ថៃThis Is How Europe Conquered Asia – The Diplomat

 

សូមបន្តប្រុងប្រយ័ត្ន! ភ្លៀងនៅបន្តធ្លាក់ពីថ្ងៃ២៣-២៦ ដែលអាចបង្កជាជំនន់ទឹកភ្លៀង

0

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ថាប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ជាមួយគ្នានេះ ខ្យល់មូសុងភាគខាងត្បូងនិងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៥០%។
សម្រាប់នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
ក្នុងនោះក្រសួងធនធានទឹក ក៏បានអំពាវនាវប្រជាពលរដ្ឋឱ្យត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងបាន។

គិតត្រឹមថ្ងៃទី២២ តុលា សង្កាត់ចំនួន១០ក្នុងខណ្ឌដង្កោបានជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោតដែលមានប្រជាពលរដ្ឋប្រមាណជាង២០០០គ្រួសាររងគ្រោះ៕May be an image of text

ថ្ងៃនេះ ៣២ឆ្នាំមុន កម្ពុជាចុះកិច្ចព្រោងព្រៀង ដើម្បី​បញ្ចប់​សង្រ្គាមស៊ីវិល​

0

កាលពី៣២ឆ្នាំមុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ តំណាងរដ្ឋាភិបាលចំនួន ១៩ ប្រទេសបានមកជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិមួយពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជាហៅថា៖ “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១”។សម្រាប់នយោបាយកម្ពុជា៖តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានតម្លៃនិងឥទ្ធិពលកម្រិតណានៅពេលនេះ?  - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ជាកិច្ចព្រមព្រៀងមួយអនុលោមក្រោមគោលការណ៍ច្បាប់អន្តរជាតិ ។ ឯកសារ កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ចុះថ្ងៃទី ២៣ តុលា ១៩៩១ បានចែងថា៖ “ជម្លោះប្រកបដោយសោកនាដកម្មនិងការបង្ហូរឈាមដែលនៅបន្តនៅកម្ពុជា ជាបុព្វហេតុជម្រុញឱ្យមានសន្និសីទមួយស្តីអំពីកម្ពុជាតាមការអញ្ជើញរបស់រដ្ឋាភិបាលបារំាង។រូបថតឯកសារ៖ អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស  (២៣ តុលា ១៩៩១ – ២៣ តុលា ២០១៨) | PRESS OCM I អង្គភាព​ព័ត៌មាន​ និង ...

នៅក្នុងនោះ គោលដៅនៃសន្និសីទគឺនាំសន្តិភាព មកជូនកម្ពុជាវិញតាមរយៈ ដំណោះស្រាយនយោបាយទូលំទូលាយ មួយដោយមានការធានាជាអន្តរជាតិ។

នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីបានបង្កើតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជាហៅថា “អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា” United Nations Transitional Authority in Cambodia ដែលមានអក្សរកាត់ថា UNTAC “អ៊ុនតាក់” ដើម្បីរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ។United Nations Transitional Authority in Cambodia (UNTAC) - UN  Photo/Pernaca Sudhakaran — Google Arts & Cultureសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មានគោលដៅសំខាន់ៗ ៣យ៉ាងរួមមាន៖

  • ទី១ រៀបចំឱ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញតាមរយៈការអនុវត្ត កិច្ចឈប់បាញ់ និងការរំសាយអាវុធ នៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងអស់ ព្រមទាំងការដកកងទ័ពបរទេស (វៀតណាម) ចេញពីកម្ពុជា
  • ទី២ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោត សភាធម្មនុញ្ញ
  • ទី៣ ការពារកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបាននូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន៕

ខានចេញចម្រៀងទោលជាង២ឆ្នាំ Chanyeol EXO កំពុងល្បីខ្លាំងនៅអារ៉ាប៊ីសាអូឌីត

0

កាលពីថ្ងៃទី២០ ខែតុលា Chanyeol សមាជិកក្រុម EXO បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួន មានចំណងជើងថា “Good Enough” ហើយនេះជាបទទោលថ្មីដំបូងរបស់គេបន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំកន្លះ។

អ្វីដែលកាន់តែចាប់អារម្មណ៍គ្រាន់តែបទចម្រៀងខាងលើនេះបានទម្លាក់ភ្លាមធ្វើឱ្យបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងលើឆាកអន្តរជាតិរហូតឡើងដល់កំពូលតារាង iTunes ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលា “Good Enough” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs នៅក្នុងតំបន់យ៉ាងហោចណាស់ ៣០ ផ្សេងៗគ្នា រួមមាន អារ៉ាប៊ីសាអូឌីត ប្រេស៊ីល រុស្ស៊ី វៀតណាម ម៉ិកស៊ិក អាហ្សង់ទីន កូឡុំប៊ី និងបណ្តាប្រទេសជាច្រើនទៀត។Song Review: Chanyeol (EXO) – Good Enough | The Bias List // K-Pop Reviews  & Discussion

លើសពីនេះទៀតបទ “Good Enough” របស់ Chanyeol បានជាប់ចំណាត់ថ្នាក់កំពូលតារាងលក់អាល់ប៊ុមឌីជីថលរបស់ QQ Music ដែលជាវេទិកាតន្ត្រីដ៏ធំបំផុតរបស់ប្រទេសចិនផងដែរ ដែលបញ្ជាក់ថាប្រជាប្រិលរបស់តារាចម្រៀងរូបនេះនៅតែមាននៅក្នុងប្រទេសចិន។EXO Chanyeol 2023 'The Eternity' tour: dates, tickets and more

គួរបញ្ជាក់ថា “Good Enough” គឺជាបទចម្រៀងដែល Chanyeol និពន្ធទំនុកច្រៀងផ្ទាល់ ដោយផ្តល់ការលួងលោមសម្រាប់អ្នកដែលកំពុងតាមសុបិនរបស់ពួកគេដែលអាចជួបប្រទះនឹងការថប់បារម្ភ និងភាពមិនច្បាស់លាស់។ តារាចម្រៀងរូបនេះសង្ឃឹមថាបទនេះ អាចផ្តល់នូវការលួងលោម និងក្លាយជាជម្រកសុវត្ថិភាពសម្រាប់អ្នកដែលឆ្លងកាត់ពេលនោះ។ វីដេអូចម្រៀងនេះក៏លេចវត្តមានChen, D.O. និង Baekhyun សមាជិករួមក្រុមរបស់គេផងដែរ៕Chanyeol (EXO) - Digital Single: 그래도 돼 (Good Enough) (Teaser Image #1) :  r/kpop

ផ្កាពិស ៦ ប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន

0

ផ្កាភាគច្រើនគឺមានភាពស្រស់ស្អាត រួមទាំងមានក្លិនក្រអូប ហើយខ្លះទៀតក៏អាចយកមកធ្វើជាឱសថបានទៀតផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយផ្កាមួយចំនួនក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ ប្រសិនបើអ្នកច្រឡំបេះយកមកទទួលទាន ឬត្រាំជាតែ។ ដូច្នេះខាងក្រោមនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ផ្កាពិសចំនួន ៦ ប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៖

១. ផ្កា Jimson Weed៖ Jimson Weed គឺជាផ្កាដែលមានពណ៌ស ស្រដៀងនឹងផ្កាព្រឹកព្រលឹមដែរ ប៉ុន្តែផ្កាប្រភេទនេះគ្មានប្រយោជន៍សម្រាប់មនុស្សសត្វនោះទេ ដោយដើម និងស្លឹករបស់វាគឺមានគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើអ្នកទទួលទាន វានឹងបណ្តាលឱ្យបេះដូងលោតញាប់ និងប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។Jimsonweed | Plant, Hallucinogen, Poisonous, & Facts | Britannica

២.ផ្កា Meadow Death Camas៖ យោងតាមសិក្សាបានឱ្យដឹងថា Meadow Death Camas គឺជាផ្កាមួយប្រភេទដែលមានសារធាតុពុលខ្លាំងបំផុត នៅពេលមនុស្ស ឬសត្វក្រេបផ្កានេះហើយ នឹងមានអាការៈក្អួតប្រកាច់ភ្លាមៗ ក៏ដូចជាបណ្តាលឱ្យស្លាប់ក្នុងរយៈពេលខ្លី។Meadow death camas | Chelan-Douglas Land Trust

៣.ផ្កា Belladonna៖ Belladonna ត្រូវបានគេស្គាល់ថាជាផ្កាដ៏គ្រោះថ្នាក់បំផុតដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់អ្នកបាន ព្រោះជាតិពុលក្នុងផ្កាមានកម្រិតខ្លាំងប្រសិនបើទទួលទានចូលទៅនឹងធ្វើឱ្យបបូរមាត់ ក្រពះ ក៏ដូចជាពោះវៀនរលួយបាន។Belladonna | Poisonous, Medicinal, Herb | Britannica

៤.ផ្កា Water Hemlock៖ Water Hemlock គឺជាផ្កាដ៏ទន់ភ្លន់ ជាមួយនឹងក្លិនដ៏ក្រអូបឈ្ងុយ ប៉ុន្តែក៏ពោរពេញទៅដោយសារធាតុពុលផងដែរ ប្រសិនបើអ្នកច្រឡំបរិភោគ នោះនឹងបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។Cicuta maculata var. maculata (Water Hemlock) SKU-CICMAC | Naturescapes of  Beaufort, SC

៥.ផ្កា Anthurium៖ Anthurium ជាប្រភេទផ្កាដុះទាបផ្ទាល់ដី លូតលាស់ជាដើមតែមួយឬបែកមែកធាង ដូច្នេះប្រសិនបើប្រហែសទៅប៉ះបណ្ដូលនៃផ្កានេះអាចនឹងធ្វើឱ្យរលាកស្បែក ឬ ប្រសិនបើទទួលទាននឹងធ្វើឱ្យប៉ះពាល់ដល់បំពង់សំឡេង ប្រែទៅជាស្អកនិយាយលែងកើតជាដើម។Anthurium Care Guide - Grow Anthurium As A Houseplant

៦.ផ្កា Oleander៖ ផ្កាដែលស្រស់ស្អាតស្រដៀងគ្នាជាមួយផ្កាកុលាបមានក្លិនក្រអូបប្រហើររីកបានគ្រប់រដូវ អ្វីដែលសំខាន់គឺងាយស្រួលដាំមិនពិបាកក្នុងការថែទាំ។ ប៉ុន្តែផ្កាប្រភេទនេះមានជាតិពិសខ្លាំងធ្វើឱ្យស្ទះខ្យល់ហើយស្លាប់បាន ប្រសិនបើព្យាបាលមិនទាន់ពេលវេលា៕Nerium - Wikipedia

គួរបញ្ជាក់ដែរថា ផ្កាប្រភេទខាងលើនេះគឺមិនមាននៅក្នុងប្រទេសកម្ពុជាទេ ដោយភាគច្រើនវាមាននៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះ៕

ឥណ្ឌាចាប់ផ្តើមសាកល្បងការហោះហើរជាលើកដំបូងមុនបញ្ជូនមនុស្សទៅអាវកាស!

0

ទីក្រុងប៊ូមបៃ៖ កាលពីព្រឹកថ្ងៃសៅរ៍នេះ អង្គភាពស្រាវជ្រាវអាវកាសរបស់ឥណ្ឌា (ISR) បានសាកល្បងបាញ់បង្ហោះយាន្តអវកាសនៅក្នុងបេសកម្មអាវកាសយានិកដ៏មហិមារបស់ខ្លួនមួយដែលមានឈ្មោះថា Gaganyaun ។
Gaganyaun បានអនុវត្តនូវការហោះហើរសាកល្បងលើកដំបូង និងជាបន្តបន្ទាប់មុនពេលបេសកកម្មរបស់ខ្លួន ដែលមានផែនការ យកអវកាសយានិកពីផែនដីទៅកាន់ទីអវកាសនៅឆ្នាំ 2025ខាងមុខ។Gagangnyaan test flight: When and where to watch Isro test Crew Escape  System - India Today

ទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌាបាននិយាយថាបេសកម្ម Gaganyaan នេះគឺបានធ្វើឡើងនៅក្នុងគោលបំណងអភិវឌ្ឍយាន្តអាវកាសដែលឲ្យមនុស្សអាចរស់នៅទីនោះបាន។ ផែនការ Gaganyaan ដែលដឹកនាំដោយនាវិកចំនួន៣នាក់ទៅកាន់គន្លងនៃចម្ងាយ ៤០០គីឡូម៉ែត្រហើយត្រឡប់មកវិញបន្ទាប់ពីចំណាយពេលអស់៣ថ្ងៃ មុនពេលធ្លាក់ចូលទៅកាន់មហាសមុទ្រ ឥណ្ឌា។ សូមរំលឹកផងដែរថា ប្រសិនបើជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានបញ្ជូនមនុស្សទៅ កាន់ទីអវកាស បន្ទាប់ពីសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន។Gaganyaan Mission Launch: Heres What ISRO Wants To Achieve From Uncrewed  Test Flight

គម្រោងថវិកាដែលនឹងត្រូវបានចំណាយប្រមាណ ៩០ពាន់លានរូពី(ឥណ្ឌា) គឺស្មើនឹង ១ពាន់លានដុល្លារអាមេរិក។
ឥណ្ឌាក៏បានបង្កើតនូវប្រវត្តិសាស្ត្រថ្មីដែរ ដែលបានចុះចតរបស់យាន្ត Chandrayaan 3 របស់ខ្លួននៅប៉ូលខាងត្បូងរបស់ព្រះចន្ទកាល ពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ កន្លងទៅនេះផងដែរ។

បេសកកម្ម Gaganyaan នេះត្រូវបានគេរំពឹងថាចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅឯកំពង់ផែ Sriharikota មុនឆ្នាំ២០២៤ បើទោះបីជាកាលកំណត់ពិតប្រាកដមិនទាន់បានចេញប្រកាសជាផ្លូវការក៏ដោយ។Gaganyaan mission: Test Vehicle fails to liftoff following anomaly, says  ISRO- The New Indian Express

គួរបញ្ជាក់ផងដែរថា ការបាញ់បង្ហោះជោគជ័យនាពេលកន្លងមកនេះគឺជាផ្លូវមួយឆ្ពោះទៅរកបេសកកម្ម គ្មានមនុស្សបើក រួមទាំងការបញ្ជូនមនុស្សយន្តទៅកាន់ទីអវកាសនៅឆ្នាំក្រោយៗរបស់ឥណ្ឌា។

លើសពីនេះទៅទៀត កាលពីដើមសប្តាហ៍នេះ ឥណ្ឌាបានប្រកាសផែនការថ្មីប្រកបដោយមហិច្ឆតាសម្រាប់អវកាស ដោយនិយាយថា ខ្លួននឹងមានគោលបំណងបង្កើតស្ថានីយ៍អវកាសនៅឆ្នាំ 2035 និងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទនៅឆ្នាំ 2040ផងដែរ៕ ប្រភពBBC News

អាមេរិកជំរុញក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងបន្ថែមដោយគ្មានលក្ខខណ្ឌ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងអំពីការដោះលែងចំណាប់ខ្មាំងអាមេរិក ដែលត្រូវក្រុមហាម៉ាស់ចាប់ខ្លួន ក្រោយពីមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក២នាក់ម៉ែកូន ។Who is Tony Blinken? Biden taps close confidante, longtime aide for  secretary of state - ABC News

លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបញ្ជាក់ថា មន្ត្រីស្ថានទូតអាមេរិកនឹងបានជួបជនជាតិអាមេរិកទាំង២នាក់នាពេលឆាប់ៗនេះ ប៉ុន្តែបច្ចុប្បន្ន នៅមានចំណាប់ខ្មាំងអាមេរិក១០នាក់ទៀតស្ថិតក្នុងចំណោមចំណាប់ខ្មាំងប្រមាណ២០០នាក់ ដែលគេមិនជ្រាបពីជោគវាសនាថា នឹងទៅជាយ៉ាងណាទេ ។ លោក Anthony Blinken បានអំពាវនាវដល់ក្រុមហាម៉ាស់ឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗដោយគ្មានលក្ខខណ្ឌ ។Rescuing hostages in Gaza would be a daunting task

ក្រោយពីក្រុមហាម៉ាស់បានដោះលែងជនជាតិអាមេរិក២នាក់ហើយ ពួកគេបញ្ជាក់ថា កំពុងតែទំនាក់ទំនងជាមួយប្រទេសមួយចំនួន ដូចជា អេហ្ស៊ីប, កាតា និងប្រទេសជាមិត្ត ដើម្បីដោះលែងចំណាប់ខ្មាំងបរទេសបន្ថែមទៀត ។ ក្រុមហាម៉ាស់និយាយថា នៅពេលស្ថានការណ៍អំណោយផល ពួកគេនឹងដោះលែងចំណាប់ខ្មាំងបរទេសផ្សេងទៀត ដែលពួកគេបានចាប់ខ្លួនបណ្តោះអាសន្ន ។

ការដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកលើកនេះ ដោយសារមានការជួយអន្តរាគមន៍ពីប្រទេសកាតា ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានសម្តែងក្តីរីករាយផងដែរ ហើយលោកសង្ឃឹមថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងបន្ថែមទៀតនាពេលឆាប់ៗ ។Hundreds die and hostages held as Hamas assault shocks Israel | Israel |  The Guardian

ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់បានធ្វើឱ្យពលរដ្ឋបារាំងស្លា.ប់ចំនួន៣០នាក់ និងបាត់ខ្លួន៧នាក់ ។ ក្រុមហាម៉ាស់បានបង្ហាញវីដេអូមួយនិយាយពីចំណាប់ខ្មាំងជាកូនកាត់បារាំង-អ៊ីស្រាអែលម្នាក់កំពុងទទួលការព្យាបាលរបួសដៃ ហើយធ្វើឱ្យបច្ចុប្បន្ន នៅសល់ចំណាប់ខ្មាំង៦នាក់ទៀតដែលពុំទាន់ដឹងពីជោគវាសនា ។

មេដឹកនាំបារាំងលើកឡើងថា រដ្ឋាភិបាលបារាំងកំពុងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំប្រទេសផ្សេងៗ ដើម្បីចរចាឱ្យដោះលែងចំណាប់ខ្មាំង ហើយសង្ឃឹមថា ក្រុមហាម៉ាស់នឹងដោះលែងពួកគេនាពេលឆាប់ៗ ៕Videos | Hamas's Surprise Attack On Israel And Celebration By Palestinians  | World News, Times Now ប្រភព ៖ pptvhd