ដឹងតែកក្រើកហើយ! Suboi និង Awich ត្រៀមមកអង្រួនឆាកតន្រ្តីនៅកម្ពុជាជាមួយ វណ្ណដា
តាមការប្រកាសដំណឹងពីផលិតកម្មបារមីតារារ៉េបដ៏ល្បីល្បាញ Suboi របស់ប្រទេសវៀតណាម និងតារារ៉េបដ៏ល្បីប្រចាំប្រទេសជប៉ុន Awich នឹងមានវត្តមានរួមគ្នាជាមួយ Producers វណ្ណដា ជូវី រួមទាំងគ្រូបង្វឹក បេក្ខជន៧នាក់ផ្សេងទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ The Rapper ដើម្បីស្វែងរកគ្រាប់ពេជ្រថ្មីនៃវិស័យរ៉េប និងការប្រគំតន្ត្រីហ៊ីបហបដ៏ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា។
Suboi ជាតារាល្បីនិងជាអ្នកត្រួសត្រាយផ្លូវនៃហ៊ីបហបវៀតណាមនិងលេចមុខនៅសារព័ត៌មានធំៗជាច្រើន។ រូបនាងត្រូវបានគេដាក់នាមឱ្យថា QEEN OF RAP នៃប្រទេសវៀតណាមទាំងការរ៉េបជាភាសាវៀតណាមជាមួយអង់គ្លេសតារាចម្រៀងរូបនេះធ្វើបានយ៉ាងស្ទាត់ជំនាញ។ Suboi ក៏ជាគ្រូបង្វឹកក្នុងកម្មវិធី “Rap Viet” ផងដែរខណៈដែរ តារារ៉េបវៀតណាមរូបនេះ និង វណ្ណដា ធ្លាប់សម្តែងជាមួយគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Rap Viet រដូវកាលទី៣ ដែលបានចាក់ផ្សាយកាលពីថ្ងៃទី៩ កញ្ញា កន្លងមកនេះ។ បន្ទាប់ពី កែសម្រួលចម្រៀងMixភាសារួមគ្នា ចេញជាចម្រៀងមួយបទមានចំណងជើងថា «Not ok but sickerrr» ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងកម្ពុជានិងវៀតណាម។
ចំណែកឯតារារ៉េបជប៉ុន Awich និង វណ្ណដា ធ្លាប់បានសម្តែងក្នុងក្លិបកម្សាន្តមួយនៅជប៉ុនកាលពីថ្ងៃទី១៦ កញ្ញា កន្លងមកនេះ ដែលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល និងការគាំទ្រគ្នាទៅវិញទៅមកផងដែរ។
កាន់តែកក្រើកនោះ តារារ៉េបល្បីឈ្មោះទាំងពីររូបនេះនឹងមានវត្តមានលើឆាកតន្រ្តីនៅស្រុកខ្មែរនាថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះនៅទីតាំងកោះនរា ដែលទស្សនិកជនអាចចូលរួមទស្សនាដោយសេរី។
តាមការឱ្យដឹងពីផលិតកម្មបារមីក្នុងការស្វែងរកគ្រាប់ពេជ្រថ្មីនៃវិស័យហ៊ីបហប The Rapper Cambodia ក្នុងរដូវកាលទី ១ នឹងមានការសម្តែងដ៏កក្រើក អស្ចារ្យជាច្រើនពីវត្តមានកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេស ជាមួយនឹងតារាអន្តរជាតិ និង បេក្ខជន Top 7 របស់កម្មវិធីផងដែរ។ ក្នុងនោះរួមមាន Producers វណ្ណដា ជូវី គ្រូបង្វឹកទាំង៤រួមមាន ខ្មែរមួយជីវិត , KingChi, នរិទ្ធ និង RuthKo ខណៈនឹងមានវត្តមានសិល្បការិនីអន្តរជាតិ
Awich, Suboi ចូលរួមទៀតផង។
គួរបញ្ជាក់ថា បេក្ខជន Top 7នៅក្នុងកម្មវិធីThe Rapper Cambodia រដូវកាលទី១ រួមមាន Bo Bo , រ៉ាមី, យូហៃ, ណាយទី, G-ONE ,ហ្សេដេស,និង Uzi Goofy ៕



















![BREAKING] All members of BLACKPINK renew contract with YG Entertainment | allkpop](https://www.allkpop.com/upload/2023/12/content/051950/1701823827-blackpink-02.jpg)













ការឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំង៤នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមហាជនមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់ និងចាត់ចំណាត់ការ។


ប្រភព ៖ mgronline

