មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ដូចជារបៀបរស់នៅដែលគ្មានផាសុកភាព និងអាហារមួយចំនួនដែលជះឥទ្ធិពលអាក្រក់ចំពោះរាងកាយ។ ប្រសិនបើអ្នកកំពុងមានបញ្ហាមុននៅលើខ្នង ទ្រូង ឬស្មា ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួនដើម្បីកាត់បន្ថយបញ្ហាមុន និងរមាស់នៅលើដងខ្លួនរបស់អ្នក។Itchy Acne: Causes, Treatment, And Prevention - Bodewell

១.ប្រើសម្លៀកបំពាក់រលុង ៖ ជ្រើសរើសសម្លៀកបំពាក់រលុង និងខ្យល់ចេញចូលដើម្បីឱ្យស្បែករបស់អ្នក “ដកដង្ហើម” និងស្រូបយកញើសបានល្អ។ ជៀសវាងការស្លៀកសម្លៀកបំពាក់តឹងជាមួយវត្ថុធាតុដូចជា នីឡុង ប៉ូលីស្ទ័រ ជាដើមព្រោះវានឹងធ្វើឱ្យស្បែកមានអារម្មណ៍ថាហប់ ឬតានតឹងជាដើម។

២.សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ៖ ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។If you itch, when should you start to worry about it? - The Washington Post

៣.កុំឱ្យសក់ប៉ះស្បែកខ្នង៖ សក់វែង ប្រហែលជាអាចបណ្តាលឱ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឱ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឱ្យបានជាប្រចាំ និងចងសក់ឡើងលើឱ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារ ហើយប្រសិនជាអាច អ្នកគួរកាត់សក់ឱ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។

៤.ទទួលទានអាហារសុខភាព៖ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឱ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ ដូច្នេះអ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ៕8 Ways to Treat Body Acne | Right as Rain by UW Medicine