Home Blog Page 1394

កម្ពុជារកចំណូលបាន ៣,៩ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល ១១ ខែនៅឆ្នាំនេះ

0

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលសរុបចំនួន 3.9 ពាន់លានដុល្លារអាមេរិក ពីការនាំចេញកសិផលក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2023។

យោងតាមរបាយការណ៍នេះ បានឱ្យដឹងទៀតថា កម្ពុជាដែលជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍បាននាំចេញកសិផលចំនួន 7.31 លានតោនទៅកាន់ប្រទេសផ្សេងៗទៀត និងតំបន់ចំនួន 75 ក្នុងអំឡុងពេលខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ដែលធ្លាក់ចុះ 4.6 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។កម្ពុជានាំចេញកសិផលជិត ៦លានតោនក្នុងទឹកប្រាក់ជាង  ៣ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ ទោះបីកូវីដ-១៩តាមរំខាន — Cambonomist

មូលហេតុនៃការធ្លាក់ចុះនេះគឺដោយសារ បញ្ហាជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកល ដែលបានចុះខ្សោយរួចទៅហើយនោះ រួមទាំងអត្រាការប្រាក់ខ្ពស់ ទីផ្សារអចលនទ្រព្យចិនដែលតានតឹង និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។ ដូច្នេះ មុខទំនិញកសិកម្មសំខាន់ៗរបស់កម្ពុជាសម្រាប់ការនាំចេញទៅក្រៅប្រទេសរួមមាន អង្ករ ដំឡូងមី កៅស៊ូ ស្វាយ ចេកស្រស់ ម្រេច ស្វាយចន្ទី ពោត និងប្រេងដូងជាដើម។១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល ៦លានតោន ជាមួយចំណូលប្រមាណ ៤ពាន់លានដុល្លារ —  Cambonomist

យោងតាមក្រសួងកសិកម្មបានឱ្យដឹងទៀតថា “បើទោះបីជាការនាំចេញទំនិញធ្លាក់ចុះបន្តិច ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះក៏ដោយ ក៏យើងនៅតែមានសុទិដ្ឋិនិយមថា កំណើននេះនឹងងើបឡើងវិញផងដែរ”។
គួរបញ្ជាក់ដែរថា កម្ពុជាបាននាំចេញកសិផលចំនួន 1.03 លានតោនក្នុងខែវិច្ឆិកាឆ្នាំនេះ កើនឡើងជិត 50 ភាគរយពី 0.69 លានតោនក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ ហេតុនេះហើយ ប្រទេសចិន វៀតណាម និងថៃ គឺជាអ្នកនាំចូលទំនិញកសិកម្មរបស់កម្ពុជា៕ហេតុអ្វីនៅឆ្នាំ២០២៣ តម្រូវការផលិតផលកសិកម្មពីកម្ពុជាអាចប្រឈមនឹងការថយចុះ? —  Cambonomist

Admin ជីងចក់ បកស្រាយហេតុផលក្រោយអ្នកមួយចំនួនសើចចំអករឿងភរិយាឈរជិតខ្ពស់ជាងខ្លួន

0

នៅក្នុងពិធីមង្គលការរបស់លោកស្រី ទ្រី ដាណា អ្នកនាង ទ្រិញ ផល្លា និងលោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ បានបណ្តើរគ្នាយ៉ាងត្រសងចូលរួមពិធីមង្គលនេះដូចជាគូស្នេហ៍ឯទៀត។ យ៉ាងណាមិញ រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមបានក្លាយជាប្រធានបទជជែកដោយអ្នកខ្លះក៏សើចចំអកក្រោយពីឃើញអ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះទាបជាងភរិយា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIF4DgmHDppiXkAgTyLtCwuMqLYL_npDpo9v6sCcgHJFPja2LfwjPrCB_BkaAPcQVSAFGaxqB_lvnXUUAKmH80XAcderU69UjIKZFyqLQZrHXIPIKXwy3zARI_4WRR8WoQWSE06zfh8GR5NmBzEfSlVpS_rrEASE9Sp7evV_dwcEYa8gh6muNe0_tbes8/s2048/image_2023-12-05_14-59-46%20(2).png

នៅក្នុងវីដេអូ Admin ជីងចក់ បាននិយាយថា «ឈុតដែលភរិយាខ្លួនស្លៀកតម្រូវឱ្យពាក់ស្បែកជើងកែងដើម្បីឱ្យស៊ីគ្នា ដោយភរិយារបស់លោកសុំខ្លួនពាក់ស្បែកជើងកែងម្តងព្រោះតាំងពីការមកមិនដែលពាក់ស្បែកជើងកែងនោះទេដោយសារយល់ថាលោកទាបជាង មិនចង់ឱ្យថតឬដើរចេញទៅក្រៅមើលទៅប្រពន្ធខ្ពស់ជាងប្តី»។

Admin ជីងចក់ បានបន្តទៀតថា ខ្លួនបានប្រាប់ភរិយារបស់លោករៀបចំខ្លួនទៅតាមអ្វីដែលខ្លួនពេញចិត្តគិតថាស័ក្តិសមនឹងខ្លួនឯងដោយកុំគិតពីលោកព្រោះលោកដឹងថាមានអ្នកដឹងថាខ្លួនលោកទាបស្រាប់ហើយមិនបាច់ខ្វល់នោះទេ រស់ជាមួយការពិតមិនដែលគិតថាខ្លួនខ្ពស់ជាងភរិយាឡើយ។លោកបានបន្ថែមថា ស្បែកជើងកែងដែលអ្នកនាង ទ្រិញ ផល្លា ពាក់មានកម្ពស់២តឹកកន្លះ ហើយរ៉ូបដែលស្លៀកមានសភាពវែងដូចអ្នកគាំទ្រឃើញស្រាប់ហើយថាលោកបានជួយកាន់រ៉ូបភរិយាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQhmJbUPpD2w8qq5HqcZxxHy5K__mF6uk3CoMJiLxULNMzibw3kJu0QRpZrj1JsxwM8yggh1fWg4qPijbuaW_JLSRYRXuQXweOs3fpdbOjVw0lf_ZcqxavLeThyphenhyphenHlrDo0ptbfWXj7koKHZ9bCDJbGj_cIUl277AP8gfJMgkySxNMm6FkkPxvy0lk5yBOI/s1600/image_2023-12-05_14-59-45.png

អ្នកអធិប្បាយបាល់ទាត់ល្បីឈ្មោះរូបនេះថា គ្មានអាប់ឱនអ្វីជាមួយប្រពន្ធនោះទេពេលមានប្រពន្ធទៅដឹងហើយ ដោយលោកបានអះអាងថាចាប់តាំងពីមានគ្រួសារមកលោកនិយាយថាខ្លួនកែច្រើនណាស់។

គួរបញ្ជាក់ថា Admin ជីងចក់ និងអ្នកនាង ទ្រិញ ផល្លា បានរៀបការជាមួយគ្នាតាមប្រពៃណីកាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ ដោយជីវិតគូរបស់អ្នកទាំងពីរមានបញ្ហាចម្រូងចម្រាស់ផ្អើលមហាជនមិនចេះតិចដងរហូតមហាជនគិតថាជារឿងធម្មតារបស់អ្នកទាំងពីរទៅហើយ។ ទោះបីជាឈ្លោះប្រកែកគ្នាផ្អើលយ៉ាងណាអ្នកទាំងពីរក៏ត្រូវរ៉ូវគ្នាវិញដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj81GkbvOUuajgiNhJjlcAhtHV8JPdQ6OEobdat6GYTl9ZPfooiXeo6_XYSeD0f9jm4Ubho6rCshkLFjwmSM6iyJo_aW5CX0682dxw89LGJtLAJowCPSXV5Z4MpKrcn4IoXiMDH83HDvWcEmxhyphenhyphenOxenUkWTUA_2PQhtzG8wixf808b68tB7X7ticRShKLE/s1302/image_2023-12-05_14-59-46.png

ខកខានជាង២ឆ្នាំ IU នឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីដោយមានការសហការជាមួយ V BTS

0

តារាចម្រៀង និងជាតារាសម្ដែងស្រីល្បីឈ្មោះ IU គ្រោងនឹងត្រលប់មកវិញជាមួយនឹងអាល់ប៊ុមថ្មី ដែលជាការចេញផ្សាយលើកដំបូងរបស់នាងក្នុងរយៈពេលប្រហែល២ឆ្នាំកន្លះ។ បន្ថែមលើការរំភើបចិត្ត IU និង V សមាជិក BTS មានអ្វីពិសេសជូនអ្នកគាំទ្រទៀតផង។IU says she was “overwhelmed” playing a single mother in the film 'Broker'

ទីភ្នាក់ងាររបស់ IU គឺ EDAM Entertainment បានបញ្ជាក់នៅថ្ងៃទី៥ ថា IU ថ្មីៗនេះបានបញ្ចប់ការថតវីដេអូចម្រៀងសម្រាប់បទចម្រៀងនាពេលខាងមុខរបស់នាង ដែលមានលក្ខណៈពិសេសជាមួយ V ក្នុងការសហការទៅលើអាល់ប៊ុមថ្មីនេះ ហើយគ្រោងនឹងចេញផ្សាយនៅក្នុង ឆមាសទីមួយនៃឆ្នាំ២០២៤។ គួរកត់សម្គាល់ថាការចេញអាល់ប៊ុមចុងក្រោយរបស់ IU គឺ EP ‘Pieces’ ត្រឡប់មកវិញនៅក្នុងខែធ្នូ ឆ្នាំ២០២១។
ខណៈពេលដែលកាលបរិច្ឆេទចេញផ្សាយពិតប្រាកដនៃអាល់ប៊ុមរបស់ IU នៅតែត្រូវបានកំណត់ វាត្រូវបានគេរាយការណ៍ថាការសម្រេចចិត្តថតវីដេអូចម្រៀងមុនពេលកំណត់គឺត្រូវបានធ្វើឡើងដើម្បីបំពេញតាមកាលវិភាគរបស់ V ខណៈដែលតារាចម្រៀងរូបនេះគ្រោងនឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធានៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣ ។Korean artiste IU agonised over playing single mother in film 'Broker' |  The Star

អ្នកគាំទ្ររបស់ IU និង BTS នឹងរំលឹកឡើងវិញនៃភាពអស្ចារ្យរវាង IU និង V មិនត្រឹមតែនៅក្នុងការសហការគ្នាផ្នែកតន្ត្រីរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងនៅក្នុងការសន្ទនាដ៏ទាក់ទាញរបស់ពួកគេក្នុងអំឡុងពេលជជែកតាមបណ្តាញរបស់ IU គឺ ‘IU’s Palette’ ។ គួរបញ្ជាក់ថា នេះជាការសហការជាលើកទីពីររបស់ IU ជាមួយសមាជិក BTS បន្ទាប់ពីសហការជោគជ័យជាមួយ SUGA នៅលើបទដូចជា “Eight” និង “People Part 2” របស់ SUGA ៕BTS' V Breaks 2 Guinness World Records with New Instagram Account

សេចក្តីជូនដំណឹង(លើកទី២)ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ និងធ្វើបច្ចុប្បន្នភាពទិន្នន័យភូមិសាស្ត្រប្រចាំឆ្នាំ២០២៣

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យភូមិសាស្ត្រ ប្រចាំឆ្នាំ២០២៣ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យភូមិសាស្ត្រប្រចាំឆ្នាំ២០២៣ ជូននាយកដ្ឋានភូមិសាស្ត្រ។
សូមអានសេចក្តីប្រកាសដូចខាងក្រោម៖

អ្នកផ្ទុកមេរោគអេដស៍នៅថៃភាគច្រើនជាយុវវ័យនិងសិស្សសាលា

0

បើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ Bangkok Post បានឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃបានប្រកាសថា ជិតពាក់កណ្តាលនៃចំនួនជាង៩០០០ករណីនៃការឆ្លងមេរោគអេដស៍ថ្មីបានកើនឡើងនៅក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ ហើយភាគច្រើនអ្នកដែលឆ្លងជំងឺគឺមានចន្លោះពី១៥ទៅ២៤ឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិត Suchada Jiamsiri ប្រធានផ្នែកជំនួយការនិងជំងឺឆ្លងតាមការរួមភេទ (STIs) នៃនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលសាធារណៈ បានឲ្យដឹងថាអត្រាឆ្លងខ្ពស់បំផុតគឺស្ថិតក្នុងចំណោមអ្នករកស៊ីផ្លូវភេទ និងក្រុមបុរសដែលរួមភេទជាមួយបុរសភេទដូចគ្នា។ អត្រាទាំងនេះបង្ហាញថា យុវជនថៃបាននឹងកំពុងយកចិត្តទុកដាក់តិចតួចបំផុតចំពោះជំងឺនេះ ហើយមិនអើពើនឹងការប្រើប្រាស់ស្រោមអនាម័យ។ អ្នកស្រីបានបន្តថា ក្មេងទំនងជាប្រើថ្នាំពន្យារកំណើតដើម្បីការពារមិនឲ្យមានទម្ងន់ ប៉ុន្តែការពន្យាកំណើតផ្សេងទៀតដូចជាការពាក់ស្រោមអនាម័យ ភាគច្រើនមិនមែនជាជម្រើសរបស់ពួកគេទេ ដោយសារតែមានការយល់ឃើញថាវាគួរឲ្យធុញទ្រាន់។Thailand to host international AIDS conference in Chiang Mai next week |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both Thai

លោកស្រីវេជ្ជបណ្ឌិតបាននិយាយទៀតថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីនិន្នាការនេះ ហើយយើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីការប្រើប្រាស់ស្រោមអនាម័យ” ។

លោកស្រីបាននិយាយថា ថវិការដ្ឋសម្រាប់ការគ្រប់គ្រងជំងឺអេដស៍ត្រូវបានកាត់បន្ថយ ដោយសារជំងឺនេះលែងជាបញ្ហាធំដូចកាលពីមុនទៀតហើយ ខណៈដែលមូលនិធិបរទេសដែលគាំទ្រគម្រោងក្នុងស្រុកដើម្បីការពារមេរោគអេដស៍នេះហើយក៏បានធ្លាក់ចុះផងដែរ។High mortality of people living with HIV in Thailand highlights the need  for early diagnosis and treatment | aidsmap

រីឯការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) គឺជាអ្នករៀបចំដ៏សំខាន់ដែលគាំទ្រគោលនយោបាយស្តីពីការការពារជំងឺអេដស៍ ដែល NHSO បានផ្តល់ស្រោមអនាម័យដោយឥតគិតថ្លៃជាង១០លានក្នុងមួយឆ្នាំ ក៏ដូចជាថ្នាំដើម្បីការពារការឆ្លងមេរោគ និងការធ្វើតេស្តពាក់ព័ន្ធនៅក្នុងមន្ទីរពេទ្យ។ ខណៈបច្ចុប្បន្ននេះមានអ្នកផ្ទុកមេរោគអេដស៍នៅប្រទេសថៃចំនួន ៥៦១.៥៧៨នាក់ ហើយប្រហែល ៩០% នៃអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យសរុបបាននឹងកំពុងទទួលការព្យាបាល និងចំនួន៩៧% នៃអ្នកព្យាបាលធានាបានថាមេរោគនេះនឹងឆ្លងដល់អ្នកដទៃបន្តទៀតផងដែរ។

គួរបញ្ចាក់ផងដែរថា រដ្ឋាភិបាលថៃក៏បានចូលរួមការប្តេជ្ញាចិត្តជាសកលក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ ដោយមានគោលដៅរបស់ប្រទេសថៃកាត់បន្ថយករណីឆ្លងថ្មីៗមកតិចជាង ១០០០នាក់ក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះគឺមាន៩២៣០ករណីក្នុងមួយឆ្នាំឯណ្ណោះ៕

ល្ខោនខោលជារបស់ខ្មែរ ខណៈសៀមក៏បានលើកឡើងថាខូនថៃជារបស់ខ្លួន

0

ភាពចម្រុងចម្រាស់បានកើតមានជាច្រើនរវាងក្រុមអ្នកជាតិនិយមខាងកម្ពុជានិងថៃ ពាក់ព័ន្ធទៅនឹងការសម្តែងល្ខោនខោលរបស់ខ្មែរ ឬក៏ខូនថៃរបស់សៀម។ កម្ពុជាបានដាក់ល្ខោនខោលក្នុង«បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវអភិរក្សបន្ទាន់»ដោយអង្គការយូនីស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈខូនថៃក៏បានបានចុះ«បញ្ជីបេតិកភណ្ឌអរូបីយតំណាង» កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យដឹងច្បាស់និងកុំឲ្យមានការភ័ន្ធច្រឡំរវាងក្រុមជាតិសាសន៍ទំាង២ ខាងក្រោមនេះគឺជាការបកស្រាយរាល់ចម្ងល់ថា តើល្ខោនខោលឬខូនថៃជារបស់ភាគីខាងណាឲ្យពិតប្រាកដ? ហើយតើមួយណាដែលបានទទួលស្គាល់ជាផ្លូវការ?កម្ពុជា ប្រារព្ធរាត្រីចងចាំ ដើម្បីរំលឹកខួប១ឆ្នាំនៃការដាក់ល្ខោនខោល  ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ | PRESS OCM I អង្គភាព ...

ជាការពិតណាស់ វប្បធម៌និងអរិយធម៌នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះតែងតែជះឥទ្ធិពលរវាងគ្នាទៅវិញទៅមក ជាពិសេសគឺរវាងប្រទេសនៅជិតខាងគ្នា ក៏ដូចជាសៀមនិងខ្មែរជាដើម។ បើយើងនិយាយពីទម្រង់លក្ខណៈនៃល្ខោនខោលវិញជាទូទៅគឺបង្ហាញពីរឿងរាមាយណៈរបស់ឥណ្ឌា ដែលកាលសម័យពីដើមឡើយឥណ្ឌាគឺមានឥទ្ធិពលខ្លាំងបំផុតផ្នែកសាសនាគ្របដណ្តប់លើផ្ទៃអាស៊ីអាគ្នេយ៍ ដូច្នេះហើយមិនថាតែកម្ពុជាទេ គឺនូវមានថៃ ឡាវ វៀតណាម ភូមា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺសុទ្ធតែទទួលឥទ្ធិពលនៃរឿងនេះតែទាំងអស់។ល្ខោនខោលថៃ - វិគីភីឌា

បើយើងក្រឡេកមកមើលពីល្ខោនខោលខ្មែរវិញ ពិតណាស់ថាប្រជាជនខ្មែរគ្រប់រូបប្រាកដជាស្គាល់ច្បាស់ថាជាល្ខោនខ្មុកមុខ ឬល្ខោនប្រុស ដែលសាច់រឿងគឺដកស្រង់ចេញពីរឿងរាមកេរ្តិ៍។ គេហៅថាជាល្ខោនប្រុសព្រោះតែតួអង្គសម្តែងគឺសុទ្ធប្រុសទាំងអស់និងសុទ្ធតែពាក់របាំងមុខ ដែលដើរតួរជាព្រះរាម ព្រះលក្ម្សណ៍ យក្ស ស្វា ឥស្សីជាដើម រីឯស្រីវិញគែមានតែម្នាក់ប៉ុណ្ណោះគឺនាងសីតាតែមិនពាក់របាំងមុខទេ។ ម៉្យាងវិញទៀត ល្ខោនខោលមាននៅក្នុងប្រទេសកម្ពុជាយើងតាំងពីអំឡុងស.វទី៩មកម្លេះ ហើយក៏ឃើញមានឆ្លាក់តាមជញ្ជាំងនានានៃប្រាសាទអង្គរវត្តក៏ដូចប្រាសាទបន្ទាយស្រីជាដើម។ ឯទម្រង់នៃការសម្តែងវិញ គឺមិនតម្រូវឲ្យតួអង្គនិយាយគ្នាឬច្រៀងចម្រៀងនេះ គឺគ្រាន់ធ្វើកាយវិការតាមភ្លេងតែប៉ុណ្ណោះ។ រីឯការដែលមិនយកស្រីៗមកសម្តែងកក្នុងល្ខោននេះលែកលែងតែតួអង្គនាងសីតា គឺគេមានដំណាលថាកាលពីសម័យមុនមានទំនាស់ដោយសាសនាព្រះពុទ្ធរីកចម្រើនជាងសាសនាព្រាហ្មណ៍ ទើបធ្វើឲ្យពួកនោះចាប់បង្ខំមានមេត្រីភាពជាមួយស្រីៗទេវៈក្នុងវាំងទាំងអស់ ទើបគ្រូរបាំនាសម័យនោះមិនយកស្រ្តីមករាំបានទេ ព្រោះការសម្តែងរឿងទេៈវសម័យនោះគឺត្រូវជ្រើសរើសតែស្រ្តីដែលនៅក្រមុំបរិសុទ្ធ ដូច្នេះហើយទើបលេចវត្តមានបុរសជាសម្តែងជំនួសជាតួអង្គស្រីផងដែរ។ ល្ខោនខោលក៏ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងតាមរយៈសង្គ្រាមដែលបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសគឺក្នុងសម័យពលពត ប៉ុន្តែក៏នៅមានល្ខោនខោលវត្តស្វាយអណ្តែតមួយដែរដែលបានរក្សាទុកមកដល់បច្ចុប្បន្ន។Kong Sitho on X: "ថៃ​​ដាក់​ស្នើ​សុំ​បញ្ចូល​ល្ខោន​ខូនជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​…  https://t.co/ZtYAIkoaTz https://t.co/Evkhcjptnr" / X

រីឯខូនថៃវិញ គឺវិញបានលេចវត្តមានសម្តែងដំបូងនៅក្នុងសម័យក្រុងអយុធ្យា ចន្លោះស.វទី១៥-១៦។ ខូនថៃជាល្ខោនដែលដកស្រង់ចេញពីរឿងរាមកេរ្ត៍ដូចគ្នាដែរ។ ឯតួអង្គសម្តែងគឺមានទំាងប្រុសនិងស្រី។ កាលពីដើមឡើយ ខុនថៃនេះជាល្ខោនហ្លួងមានសម្តែងនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ហើយអ្នកសម្តែងដែលត្រូវតែជាអ្នកមានបុណ្យសក្តិខ្ពង់ខ្ពស់ប៉ុណ្ណោះនិងមិនឲ្យរាស្រ្តសាមញ្ញហាត់រៀនរបាំនេះបានទេ។ ប៉ុន្តែក្រោយៗមកទៀត ដើម្បីលើកទឹកចិត្តដល់កងទ័ពក្នុងការធ្វើសឹកសង្គ្រាមក៏បានអនុញ្ញាតិឲ្យរាស្រ្តសាមញ្ញហាត់សម្តែងល្ខោននេះបានដូចគ្នាដែរ។របាំនៅខ្មែរនិងនៅថៃ ខុសគ្នាដូចម្តេច? តោះ!មកមើលទាំងអស់គ្នា - YouTube

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងល្ខោនខោលនិងខុនថៃគឺសុទ្ធតែបានចុះជាសម្បត្តិបេតិកភណ្ឌដោយអង្គការយូនីស្កូ។ គ្រាន់តែខុសត្រង់ថា ល្ខោនខោលកម្ពុជាចុះជាសម្បត្តិ «បេតិកភណ្ឌអរូបីយដែលត្រូវអភិរក្សបន្ទាន់» ក្នុងគោលបំណងចង់ថែរក្សាសម្បត្តិវប្បធម៌មួយនេះកុំឲ្យបាត់បង់ ក៏ដូចជាបន្សល់ទុកឲ្យមនុស្សជាតិក្នុងលើកទាំងមូល។ ដូច្នេះហើយការដែលចុះជាសម្បត្តិបេតិកភណ្ឌមួយនេះមិនមែនប្រកាសថាល្ខោនខោលជារបស់ខ្មែរទេ ប៉ុន្តែគឺការដែលត្រូវអភិរក្សទៅលើល្ខោនខោលវត្តស្វាយអណ្តែតនេះឲ្យស្ថិតស្ថេរនៅគង់វង្សជាបន្ត។ ចំណែកថៃវិញក៏បានដាក់ខុនថៃក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីដែរ តែនៅក្នុងន័យជា «សម្បត្តិបេតិកភណ្ឌអរូបីតំណាង» មានន័យថាថៃបានដាក់ល្ខោនរបស់គេជាលើកកម្ពស់ភាពសម្បូរបែបនៃសិល្បៈវប្បធម៌ និងប្រកាសពីសារៈសំខាន់នៃខូនថៃនៅក្នុងសង្គមរបស់ពួកគេ ក៏ដូចជាលើកស្ទួយ ផ្សព្វផ្សាយ បន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។

គួរបញ្ជាក់ផងដែរ ទាំងល្ខោនខោលទាំងខូនថៃសុទ្ធតែជាមរតកវប្បធម៌អរូបីយ ដូច្នេះហើយក្នុងនាមយើងជាមនុស្សជាតិគ្រប់រូបគួរបន្តថែរក្សាសម្បត្តិវប្បធម៌នេះរួមគ្នា និងមិនត្រូវមានការឈ្លោះប្រកែកគ្នាតទៅទៀតផងដែរ៕

រុស្ស៊ីរៀបចំការប្រណាំងហែលទឹកត្រជាក់ស្វាគមន៍រដូវរងា

0

ប្រទេសរុស្ស៊ី ៖ ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ ហើយខ្ញុំពិបាកនឹងបំភ្លេចអារម្មណ៍ល្អនេះណាស់ ។ យើងទាំងអស់គ្នាត្រូវតែគិតលើផ្លូវវិជ្ជមាន ស្រឡាញ់ធម្មជាតិ ហើយស្រឡាញ់កីឡាផងដែរ ។ នេះជាការលើកឡើងរបស់កីឡាករហែលទឹកម្នាក់នៅទីក្រុង Omsk ប្រទេសរុស្ស៊ី ដែលបានចុះទៅហែលទឹកទន្លេត្រជាក់ខ្លាំង ដើម្បីស្វាគមន៍រដូវរងា ។

មនុស្សរស់នៅក្នុងតំបន់ជាច្រើននាក់បានហៅខ្លួនឯងថា «វល់រ៉ាស់» បានប្រមូលផ្តុំគ្នានៅទន្លេមួយឈ្មោះ អឺទីស ដើម្បីចុះឈ្មោះចូលរួមការប្រកួតហែលទឹកត្រជាក់ខ្លាំង ។ ចំពោះលក្ខខណ្ឌប្រកួត គឺពួកគេត្រូវហែលទឹកមានសីតុណ្ហភាពត្រឹមតែ៣អង្សារសេ ខណៈសីតុណ្ហភាពនៅលើបរិយាកាសស្មើនឹងសូន្យអង្សារសេ ។Swimming In Siberia, Russian Winter Swimming Champs – World Open Water  Swimming Association

អ្នកនាង ម៉ារីណា ជាកីឡាការិនីហែលទឹកត្រជាក់ម្នាក់និយាយថា ៖ «ខ្ញុំមានអារម្មណ៍ល្អណាស់ ក្រោយពីខ្ញុំបានហែលទឹករួចរាល់ ។ វាពិតជាល្អមែនទែន ដោយសារស្បែករបស់ខ្ញុំបានប្រែទៅជាពណ៌ក្រហម ។ ម្យ៉ាងទៀត ការហែលទឹកត្រជាក់ខ្លាំងធ្វើឱ្យឈាមរត់បានល្អ អារម្មណ៍ល្អជាងមុន ហើយជីវិតក៏ល្អប្រសើរដែរ ។ នេះជាឆ្នាំទី២ ឬឆ្នាំទី៣ ដែលខ្ញុំបានមកហែលទឹកត្រជាក់បែបនេះតាំងពីចាប់ផ្តើមរដូវរងាមក ហើយវាជារឿងល្អបំផុតដែលកើតឡើងក្នុងជីវិតខ្ញុំ» ។Swim Season Opens in December - The Moscow Times

កីឡាករចូលរួមកម្មវិធីហែលទឹកជាច្រើននាក់ប្រាប់ថា បទពិសោធន៍នេះបានរួមចំណែកផ្លាស់ប្តូរជីវិតរបស់ពួកគេឱ្យល្អប្រសើរឡើង ។ កីឡាករមកចូលរួមហែលទឹកត្រជាក់នេះ មានអាយុតិចបំផុត គឺ១៩ឆ្នាំ ដោយពួកគេត្រូវហែលទឹកត្រជាក់រយៈពេល៥នាទី ដើម្បីបំបែកកំណត់ត្រាថ្មី ។ រីឯសីតុណ្ហភាពជាមធ្យមនៅទីក្រុង Omsk នៅខែធ្នូ ឆ្នាំ២០២៣ នេះ គឺស្មើនឹង -២០អង្សារសេ ៕Young Russians seek health, highs in ice swimming - Lifestyle - The Jakarta  Post

ពិធីក្រាបសំពះផ្ទឹមលោកស្រី ទ្រី ដាណា ធ្វើតាមទម្លាប់បុរាណដោយជ្រើសកន្ទេលត្បាញដោយដៃខណៈបច្ចុប្បន្នសឹងតែគ្មានអ្នកធ្វើ

0

នៅក្នុងពិធីមង្គលការរបស់ថៅកែពេជ្រ ទ្រី ដាណា ប្រព្រឹត្តទៅយ៉ាងអធិកធអមដោយមានភ្ញៀវកិត្តិយសអ្នកមានមុខមាត់ក្នុងសង្គម តារាល្បីៗ និងអ្នកជំនួញក្នុងពិភពអនឡាញជាច្រើនរូបចូលរួម។ ទន្ទឹមនឹងនេះ អ្វីដែលអ្នកលេងបណ្តាញសង្គមពេញចិត្តនិងផ្ទុះការសរសើរក្នុងពិធីមង្គលការនេះគឺពិធីក្រាបសំពះផ្ទឹមរបស់អ្នកជំនួញរូបនេះធ្វើទៅតាមសម័យកាលបុរាណថែមទាំងមិនប្រើកម្រាលព្រំឡើយគឺសំពះផ្ទឹមដោយប្រើកន្ទេលត្បាញដោយដៃ ខណៈបច្ចុប្បន្ន ពិធីបែបនេះសឹងតែគ្មានអ្នកធ្វើឡើយ។May be an image of 3 people

ពិធីមង្គលការមួយចំនួននាពេលបច្ចុប្បន្ន បានជ្រើសរើសពិធីសំពះផ្ទឹមដោយកូនកំលោះ កូនក្រមុំអង្គុយនៅលើកៅអី ដោយហេតុថាមានភាពងាយស្រួលជាងអង្គុយសំពះ ឬពិធីមង្គលខ្លះបានអង្គុយសំពះផ្ទឹមប៉ុន្តែនៅលើកម្រាលព្រំ ខណៈតាមទំនៀមទម្លាប់បុរាណក្រាបសំពះផ្ទឹមដោយអង្គុយនៅលើកន្ទេលដូចពាក្យចាស់ពោលថាក្រាបក្បាលដល់កន្ទេល ពុំសូវឃើញឡើយសឹងតែបាត់បង់ទៅហើយនូវទំនៀមទម្លាប់បុរាណមួយនេះ។May be an image of 8 people, henna, flower and wedding

ទោះជាយ៉ាងណា នៅក្នុងពិធីមង្គលការរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣ កន្លងមកនេះមហាជនពេញចិត្តយ៉ាងខ្លាំងនៅក្នុងពិធីសំពះផ្ទឹមរបស់កូនកំលោះ កូនក្រមុំ ដែលរៀបចំឡើយតាមបែបសម័យបុរាណ។ ការក្រាបសំពះផ្ទឹមតាមទំនៀមបុរាណមានអត្ថន័យវិសេសវិសាលក្រៃលែង ព្រោះទំនៀមនេះបានបញ្ជាក់ថា កូនប្រុសកូនស្រីបានក្រាបក្បាលដល់កន្ទេលដែលមានមេបាចាស់ទុំទាំងសងខាងបានដឹងឮ ហើយក៏បញ្ជាក់ថាកូនប្រុសកូនស្រីបានក្លាយជាគូស្វាមីភរិយាពេញបរិបូណ៌។May be an image of 3 people, flower, dais and wedding

មិនត្រឹមតែមានការសំពះផ្ទឹមតាមសម័យបុរាណប៉ុណ្ណោះទេ ប៉ុន្តែលោកស្រី ទ្រី ដាណា ថែមទាំងជ្រើសការយកកន្ទេលត្បាញដោយដៃខ្មែរមកសំពះផ្ទឹមទៀតផង ដែលធ្វើឱ្យមហាជនពោលសរសើរយ៉ាងខ្លាំងចំពោះការរៀបចំពិធីមង្គលនេះ ព្រោះទំនៀមទម្លាប់នេះសឹងតែបាត់បង់ទៅហើយនាពេលបច្ចុប្បន្ន៕

 

តើក្រដាសអាលុយមីញ៉ូម និងក្រដាស parchment ដែលប្រើក្នុងការរៀបចំអាហារមានជាតិពុលដែរឬទេ?

0

មនុស្សជាច្រើនបារម្ភថាក្រដាស foil និងក្រដាស parchment អាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ ប៉ុន្តែយោងទៅតាមអ្នកជំនាញ ក្រដាសទាំងនេះគឺមានសុវត្ថិភាពបំផុតក្នុងការប្រើប្រាស់សម្រាប់ដាក់អាហារកែច្នៃ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងសមាគមជំងឺភ្លេចភ្លាំងរបស់អាមេរិក បានឱ្យដឹងថា ក្រដាស foil ត្រូវបានផលិតចេញពីអាលុយមីញ៉ូមរហូតទៅដល់ ៩៨.៥% ហើយគ្រឿងផ្សំដែលនៅសល់គឺដែក និងស៊ីលីកូនដើម្បីបង្កើតកម្លាំងមេកានិច។ ប្រភេទក្រដាសនេះច្រើនតែប្រើសម្រាប់គ្របអាហារពេលដុតនំនៅក្នុងឡ ឬនៅលើធ្យូង ក៏ដូចជាប្រើដើម្បីរក្សាទុកអាហារផងដែរ។Stop Using Aluminum Foil Now and What to Use Instead – Mama Instincts®

ដូច្នេះក្នុងអំឡុងពេលចម្អិនអាហារដែលមានសីតុណ្ហភាពខ្ពស់ និងអាហារដែលមានជាតិជូរ អាលុយមីញ៉ូមនៅក្នុងក្រដាស foil នឹងអាចបំបែកចូលទៅក្នុងអាហារ ដែលនេះធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភថា សារធាតុអាលុយមីញ៉ូមអាចបណ្តាលឱ្យមានជំងឺវង្វេងនិងជំងឺតម្រងនោម។ ទោះជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រសុខភាពសំខាន់ៗទាំងអស់ បាននិយាយថា បរិមាណអាលុយមីញ៉ូមដែលអាចបញ្ចេញចេញពីក្រដាស foil ក្នុងអំឡុងពេលចម្អិនអាហារមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទេ។Aluminum Foil/Trays…What's All the Fuss? Inexpensive and Healthy Cooking  Options — Rhonda Allen

សម្រាប់ parchment វិញគឺជាប្រភេទក្រដាសដែលត្រូវបានព្យាបាលដោយអាស៊ីតស៊ុលហ្វួរីក (H2SO4) ដើម្បីបង្កើតផ្ទៃដែលមិនស្អិត និងធន់នឹងកំដៅរហូតដល់ 220-250 អង្សាសេ។ ហេតុនេះហើយ ក្រដាស parchment ជាទូទៅត្រូវបានគេប្រើនៅក្នុងឡ ឬឡបំពងខ្យល់ និងសូម្បីតែមេចុងភៅល្បីៗមួយចំនួនក៏ប្រើវាក្នុងការចៀនជាមួយអាហារផងដែរ។Do you wrap food in aluminium foil? Here is why you should stop it right  now!

គួរបញ្ជាក់ដែរថា ទាំងក្រដាស foil និងក្រដាស់ parchment បច្ចុប្បន្នត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពបំផុតក្នុងការប្រើប្រាស់សម្រាប់ការចម្អិនអាហារ។ ប៉ុន្តែអ្នកគួរចំណាំថា ក្រដាស foil មិនគួរប្រើនៅសីតុណ្ហភាពខ្ពស់ពេក (លើសពី 220ºC) និងជៀសវាងអាហារដែលមានជាតិអាស៊ីតដូចជា ប៉េងប៉ោះ ក្រូចឆ្មា និងទឹកខ្មេះ។ ប្រសិនបើអ្នកចង់បានសីតុណ្ហភាពខ្ពស់អ្នកអាចប្រើក្រដាស parchment បាន៕

ក្តៅដូចបាយពុះ! ដេននីក្វាន់ ពន្លះផាំងៗរឿងBAស្រីម្នាក់ប្រើពាក្យសម្តីមិនសមរម្យដាក់ ល្អហួស

0

មិនមែនជាលើកទី១នោះទេដែលអ្នកនាង ដេននីក្វាន់ ចេញមុខការពារ ល្អហួស ព្រោះក្នុងនាមជាម្តាយមួយរូបពិតជាមិនអាចនៅស្ងៀមបានក្រោយពីមានBAក្នុងក្រុមហ៊ុនតែមួយជាមួយកូនស្រីប្រើពាក្យសម្តីអសីលធម៌ បាតសង្គម ដាក់កូនខ្លួន។ អ្នកនាង ដេននីក្វាន់ បន្ថែមទៀតថាទោះជា ល្អហួស អាយុតិចជាងប៉ុន្តែគ្មានសិទ្ធិហៅកូនស្រីខ្លួនមិនសមរម្យនោះទេ បើហ៊ានតែនិយាយឱ្យនាងឮនឹងចាប់ហែកមាត់BAនោះមិនខានមុខមិនស្អាតហើយរៀបចរិតកុំឱ្យដូចមុខ។May be an image of 5 people and people smiling

នៅយប់ថ្ងៃទី៤ វិច្ឆិកា អ្នកនាង ដេននីក្វាន់ ត្រូវជាម្តាយរបស់យុវតី ល្អហួស បានបង្ហោះសារនៅលើបណ្តាញសង្គមដោយក្តីខឹងសម្បារបន្ទាប់ពីមានBAជាមនុស្សស្រីនិយាយពាក្យសម្តីមិនសមរម្យទាល់តែសោះ។

អតីតតារាសម្តែងរូបនេះបានសរសេរថា «ធ្វើជា BA ដូចគ្នា ធ្វើការជាមួយកូនស្រីខ្ញុំ រៀននិយាយឱ្យមានក្រមសីលធម៌ផង កុំហារឡើង អញ ងែង ហង កូនខ្ញុំគាត់នៅក្មេង ឬអាយុក្មេងជាងអ្នកឯងមែន តែអ្នកឯងគ្មានសិទ្ធិហៅកូនខ្ញុំបែបហ្នឹងទេ ហ៊ានតែនិយាយឱ្យខ្ញុំឮ ខ្ញុំចាប់ហែកមាត់ហើយអូនស្រី អាសម្តីបាតសង្គមចឹងមនុស្សដូចអូនគង់បានជួបចែផ្ទាល់ទេ មុខមិនស្អាតហើយ សូមរៀបចរឹតកុំឱ្យដូចមុខ»។No photo description available.

បន្ទាប់ពីបង្ហោះសារបែបនេះហើយ អ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិយ៉ាងច្រើនដោយអ្នកខ្លះបានខម្មិនឈ្មោះ BA ជាមនុស្សស្រីម្នាក់ដែលពួកគេគិតដែល ដេននីក្វាន់ ចង់សម្តៅថាជាBAរូបណា ខណៈអ្នកខ្លះថា BA ម្នាក់នោះសម្តីឈ្លើយតាំងពីមិនទាន់ល្បី។
យ៉ាងណាមិញ បន្ទាប់ពីសារដែលអ្នកនាង ដេននីក្វាន់ បង្ហោះបានបន្តិចរួចមកត្រូវបានលុបចេញវិញដោយសារតែមានការសម្របសម្រួលពីខាងក្រុមហ៊ុន។No photo description available.«ដោយមានការសម្រួលពីខាងក្រុមហ៊ុន ខ្ញុំព្រមលុប តែសង្ឃឹមថារឿងហ្នឹង វានឹងមិនកើតឡើងជាលើកទី២ទៀតទេមិនថាជាមួយកូនស្រីខ្ញុំ ឬអ្នកផ្សេង»។ នេះជាការបញ្ជាក់របស់អ្នកនាង ដេននី ក្វាន់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី ល្អហួស បានជាប់ជ័យលាភី Miss Preteen Cambodia 2023 យុវតីរូបនេះបានក្លាយជា BA ផលិតផលថែរក្សាសម្រស់មួយដែលមានតម្លៃខ្លួនរហូតដល់២០ម៉ឺនដុល្លារត្រឹមតែរយៈពេល១ឆ្នាំប៉ុណ្ណោះ ខណៈ ល្អហួស នឹងត្រៀមតំណាងប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសថៃនៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕