បើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រ Bangkok Post បានឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងជំងឺនៃប្រទេសថៃបានប្រកាសថា ជិតពាក់កណ្តាលនៃចំនួនជាង៩០០០ករណីនៃការឆ្លងមេរោគអេដស៍ថ្មីបានកើនឡើងនៅក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ ហើយភាគច្រើនអ្នកដែលឆ្លងជំងឺគឺមានចន្លោះពី១៥ទៅ២៤ឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិត Suchada Jiamsiri ប្រធានផ្នែកជំនួយការនិងជំងឺឆ្លងតាមការរួមភេទ (STIs) នៃនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលសាធារណៈ បានឲ្យដឹងថាអត្រាឆ្លងខ្ពស់បំផុតគឺស្ថិតក្នុងចំណោមអ្នករកស៊ីផ្លូវភេទ និងក្រុមបុរសដែលរួមភេទជាមួយបុរសភេទដូចគ្នា។ អត្រាទាំងនេះបង្ហាញថា យុវជនថៃបាននឹងកំពុងយកចិត្តទុកដាក់តិចតួចបំផុតចំពោះជំងឺនេះ ហើយមិនអើពើនឹងការប្រើប្រាស់ស្រោមអនាម័យ។ អ្នកស្រីបានបន្តថា ក្មេងទំនងជាប្រើថ្នាំពន្យារកំណើតដើម្បីការពារមិនឲ្យមានទម្ងន់ ប៉ុន្តែការពន្យាកំណើតផ្សេងទៀតដូចជាការពាក់ស្រោមអនាម័យ ភាគច្រើនមិនមែនជាជម្រើសរបស់ពួកគេទេ ដោយសារតែមានការយល់ឃើញថាវាគួរឲ្យធុញទ្រាន់។Thailand to host international AIDS conference in Chiang Mai next week |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both Thai

លោកស្រីវេជ្ជបណ្ឌិតបាននិយាយទៀតថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីនិន្នាការនេះ ហើយយើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីការប្រើប្រាស់ស្រោមអនាម័យ” ។

លោកស្រីបាននិយាយថា ថវិការដ្ឋសម្រាប់ការគ្រប់គ្រងជំងឺអេដស៍ត្រូវបានកាត់បន្ថយ ដោយសារជំងឺនេះលែងជាបញ្ហាធំដូចកាលពីមុនទៀតហើយ ខណៈដែលមូលនិធិបរទេសដែលគាំទ្រគម្រោងក្នុងស្រុកដើម្បីការពារមេរោគអេដស៍នេះហើយក៏បានធ្លាក់ចុះផងដែរ។High mortality of people living with HIV in Thailand highlights the need  for early diagnosis and treatment | aidsmap

រីឯការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) គឺជាអ្នករៀបចំដ៏សំខាន់ដែលគាំទ្រគោលនយោបាយស្តីពីការការពារជំងឺអេដស៍ ដែល NHSO បានផ្តល់ស្រោមអនាម័យដោយឥតគិតថ្លៃជាង១០លានក្នុងមួយឆ្នាំ ក៏ដូចជាថ្នាំដើម្បីការពារការឆ្លងមេរោគ និងការធ្វើតេស្តពាក់ព័ន្ធនៅក្នុងមន្ទីរពេទ្យ។ ខណៈបច្ចុប្បន្ននេះមានអ្នកផ្ទុកមេរោគអេដស៍នៅប្រទេសថៃចំនួន ៥៦១.៥៧៨នាក់ ហើយប្រហែល ៩០% នៃអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យសរុបបាននឹងកំពុងទទួលការព្យាបាល និងចំនួន៩៧% នៃអ្នកព្យាបាលធានាបានថាមេរោគនេះនឹងឆ្លងដល់អ្នកដទៃបន្តទៀតផងដែរ។

គួរបញ្ចាក់ផងដែរថា រដ្ឋាភិបាលថៃក៏បានចូលរួមការប្តេជ្ញាចិត្តជាសកលក្នុងការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ ដោយមានគោលដៅរបស់ប្រទេសថៃកាត់បន្ថយករណីឆ្លងថ្មីៗមកតិចជាង ១០០០នាក់ក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះគឺមាន៩២៣០ករណីក្នុងមួយឆ្នាំឯណ្ណោះ៕