Home Blog Page 1393

ថៃ និងហុងកុងដំណើរការប្រព័ន្ធទូទាត់ប្រាក់តាម QR Code ឆ្លងប្រទេស

0

ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Xinhua រាយការណ៍ថា សេចក្តីថ្លែងការណ៍រួមរវាងធនាគារប្រទេសថៃ (Bank of Thailand) ជាមួយធនាគារកណ្តាលហុងកុងបានបញ្ជាក់ថា អតិថិជនអាចប្រើប្រាស់កម្មវិធីទូទាត់ប្រាក់នៅលើទូរស័ព្ទដៃ ដោយការស្កេន QR Code ដែលបានបង្ហាញនៅតាមហាងលក់ទំនិញផ្សេងៗ ។ ហាងលក់ទំនិញទាំងនេះនឹងទទួលបានប្រាក់ថ្លៃទំនិញភ្លាមៗ តាមការតភ្ជាប់ប្រព័ន្ធ Prompt Pay របស់ថៃ និងប្រព័ន្ធ FPS របស់ហុងកុង ។FPS-PromptPay Interconnection Next Mon; Max. Payment Quota $10K/ Day  AASTOCKS Financial News - Popular News

លោក Setthaput Sutthivathanarueput ទេសាភិបាលធនាគារប្រទេសថៃលើកឡើងថា កិច្ចសហការជាមួយហុងកុងលើកនេះ គឺជាការបោះជំហានដ៏សំខាន់មួយទៀតដើម្បីឈានទៅរកការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុក្នុងតំបន់តភ្ជាប់គ្នា និងកាន់តែមានលក្ខណៈឌីជីថល ។

ក្រៅពីនេះ ប្រព័ន្ធទូទាត់ប្រាក់តាមរយៈការស្កេន QR Code ឆ្លងប្រទេស បានផ្តល់ប្រយោជន៍សម្រាប់ភ្ញៀវទេសចរថៃ និងហុងកុង ប្រមាណ១លាន៥សែននាក់ផងដែរ ។ ភ្ញៀវទេសចរនឹងមានភាពងាយស្រួលក្នុងពេលធ្វើដំណើរ ពីព្រោះការទូទាត់នេះបានគាំទ្រវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងភាគីទាំងពីរ ។Tap & Go among first to participate in Hong Kong-Thailand cross-border  retail payment service

ចំណែកលោក Eddie Yu ទេសាភិបាលធនាគារកណ្តាលហុងកុងលើកឡើងថា ការដំណើរការប្រព័ន្ធទូទាត់ប្រាក់នេះចាត់ទុកថា វាជាជំហានដ៏សំខាន់មួយសម្រាប់ប្រព័ន្ធ FPS របស់ហុងកុង ដើម្បីបង្កើនអត្ថប្រយោជន៍ឈានទៅរកការទូទាត់ប្រាក់ឆ្លងប្រទេស ។

ហេតុនេះ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនឹងផ្តល់ភាពងាយស្រួលដល់អ្នកដំណើររវាងប្រទេសថៃ និងហុងកុង ដោយសារពួកគេពុំចាំបាច់ទូទាត់ជាក្រដាស់ប្រាក់ ហើយពួកគេអាចទូទាត់ថ្លៃសេវាកម្ម និងទំនិញផ្សេងៗដូចនៅប្រទេសខ្លួនដែរ ៕Tap & Go among first to participate in Hong Kong-Thailand cross-border  retail payment service - European Business Magazine ប្រភព ៖ daily news

ចំនួនអ្នកស្លា…ប់ដោយសារជំនន់ទឹកភ្លៀងនៅឥណ្ឌាកើនឡើង

0

ប្រទេសឥណ្ឌា ៖ ចំនួនអ្នកស្លា.ប់ដោយសារជំនន់ទឹកភ្លៀងនៅរដ្ឋចំនួន២ គឺរដ្ឋថាមិណាឌូ និងរដ្ឋអានថារៈប្រាថេត ប្រទេសឥណ្ឌា បានកើនឡើងរហូតដល់៨នាក់ហើយ ។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីខ្យល់ព្យុះស៊ីក្លូន «មិឆុង» ដែលបានបោកបក់មកលើប្រទេសឥណ្ឌាជាបន្តបន្ទាប់ ។ នេះបើតាមសារព័ត៌មានបរទេសឈ្មោះ TNN World បានចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

បច្ចុប្បន្ន មានពលរដ្ឋឥណ្ឌាជិតស្មើ៧.០០០នាក់បាននាំគ្នាជម្លៀសចេញពីតំបន់ទឹកជំនន់នៅរដ្ឋថាមិណាឌូ និងមានពលរដ្ឋចំនួន២១.០០០នាក់ទៀតត្រៀមខ្លួនជម្លៀសចេញពីតំបន់នេះ ប្រសិនបើខ្យល់ព្យុះស៊ីក្លូនបោកបក់កាន់តែខ្លាំង ។Cyclone Michaung hits India's south after 13 killed in floods, rain |  Reuters

ការិយាល័យឧតុនិយមឥណ្ឌាលើកឡើងថា ខ្យល់ព្យុះស៊ីក្លូន «មិឆុង» មានកម្លាំងខ្លាំងក្លា ហើយវាបានបោកបក់មកកាន់រដ្ឋអានថារៈប្រាថេត នៅវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ លើសពីនេះ ការិយាល័យឧតុនិយមបានប្រកាសពីកម្រិតគ្រោះថ្នាក់នៅរដ្ឋចំនួន២ គឺរដ្ឋថាមិណាឌូ និងរដ្ឋអានថារៈប្រាថេត ។

ការិយាល័យឧតុនិយមឥណ្ឌាក៏បានដាស់តឿនថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅរដ្ឋចំនួន៥ ហើយបានជូនដំណឹងទៅអ្នកស្រុកទាំងអស់ឱ្យនៅតែក្នុងលំនៅឋាន ដើម្បីសុវត្ថិភាព ។ រីឯអ្នកនេសាទ ត្រូវផ្អាកការនេសាទទាំងអស់ និងហាមចាកចេញពីច្រាំងទន្លេក្នុងអំឡុងពេលនេះ ។India storm: Heavy rains lash southern and eastern coasts | CTV News

ចំណែកនៅទីក្រុងសេនណៃ ជាមជ្ឈមណ្ឌលផលិតទំនិញ និងឧបករណ៍អេឡិចត្រូនិករបស់ឥណ្ឌា បានត្រៀមខ្លួនទប់ទល់នឹងខ្យល់ព្យុះ ។ ធនាគារ, សាលារៀន, សាកលវិទ្យាល័យ និងរោងចក្រជាច្រើនកន្លែងបានផ្អាកដំណើរការ ក្នុងនោះក៏មានរោងចក្រផលិតទូរស័ព្ទអាយហ្វូនផងដែរ ។

ឥទ្ធិពលខ្យល់ព្យុះបានបណ្តាលឱ្យរបងនៅតាមកន្លែងផ្សេងៗបានបាក់សង្កត់លើមនុស្សបណ្តាលឱ្យស្លា.ប់ ខណៈដើមឈើធំៗរលំដួលទាំងឫស, រថយន្តជាច្រើនគ្រឿងបានអណ្តែតតាមទឹក ហើយវាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត ៕Eight die as cyclone takes over Indian coast ប្រភព ៖ TNN World

អស្ចារ្យណាស់ ! កីឡាការិនី ស្រួង ភារី បានជួបប្រធានាធិបតីកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍មួយនេះ

0

ពិតជាគួរឱ្យកោតសរសើរមែនសម្រាប់កីឡារិនីកម្ពុជាអ្នកនាង ស្រួង ភាវី ដែលមានឱកាសជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយ៉ុល ហើយថែមទាំងអង្គុយជិតគ្នាទៀតនៅឯក្នុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកបរិច្ចាគ និងចែករំលែកដែលរៀបចំដោយ អង្គការកងទ័ពសង្គ្រោះ។ មិនត្រឹមតែបានជួបថ្នាក់ដឹកនាំប៉ុណ្ណោះទេ តែនៅក្នុងកម្មវិធីទាំងមូលកីឡាការិនីស្នូកឃ័រប៊ីយ៉ាការ៉ុមរូបនេះបានជួបមន្រ្តីជួរមុខរួមទាំងតារាល្បីៗជាច្រើនរូបទៀតធ្វើឱ្យអ្នកនាងពោលថា នេះជាមហាកិត្តិយសដ៏ក្រៃលែងសម្រាប់នារីកម្ពុជាម្នាក់នេះ។May be an image of 5 people and text that says '기부·나눔단체 초청행사 나눔으로 함께, 따뜻한 대한민국'

នៅលើបណ្តាញសង្គមរបស់អ្នកនាង ស្រួង ភាវី នាថ្ងៃទី៤ ខែធ្នូ កីឡារិនីរូបនេះ
បានទទួលការអញ្ជើញពីអង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការ។ ក្នុងកម្មវិធី (ការបរិច្ចាគ និងការចែករំលែក) ជាព្រឹត្តិការណ៍អញ្ជើញក្រុមរួមគ្នាតាមរយៈការចែករំលែក ដែលជាប្រទេសកូរ៉េដ៏កក់ក្តៅ។
កម្មវិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល និងមានការអញ្ជើញចូលរួមរដ្ឋមន្ត្រីធំៗ បណ្ដាអ្នកអង្គការនានា អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស ដែលសុទ្ធតែជាអ្នកចូលរួមជួយសង្គមជាតិ ជួយសង្គ្រោះប្រជាជនតាមរយៈការបរិច្ចាគរបស់ពួកគេ។May be an image of 4 people and text

អ្នកនាង ស្រួង ភាវី បានបញ្ជាក់ថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមួយឆ្នាំគេប្រារព្ធធ្វើម្ដងរៀងរាល់ឆ្នាំ ហើយរឹតតែអស្ចារ្យនោះគឺ លោកប្រធានាធិបតីមិនត្រឹមតែបរិច្ចាគនូវតំណាងថវិកាជាតិតែប៉ុណ្ណោះទេ លោកក៏បានបរិច្ចាគថវិកាផ្ទាល់របស់លោកជាមួយភរិយាក្នុងកិច្ចការនេះផងដែរ។
ក្នុងឱកាសនេះផងដែរ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ក៏បានថ្លែងទៅកាន់អង្គពិធីថា សម្រាប់រូបនាងផ្ទាល់ដែលជាស្រ្តីមួយរូបមកពីប្រទេសកម្ពុជា បានដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិតរបស់នាងក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកដោយពុំមានការរាថយឡើយ។ បន្ទាប់ពីប្តេជ្ញាចិត្តដូចនេះហើយក្នុងអង្គពិធីក៏បន្លឺស្នូរទះដៃអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់រូបអ្នកនាងយ៉ាងខ្លាំង។ អ្នកនាងបន្ថែមថា
“ជឿស្ដាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា ធ្វើឱ្យអ្នកនាងមានពន្លឺនៃជីវិតដល់សព្វថ្ងៃនេះ”។May be an image of 8 people and text

ការចូលរួមរបស់អ្នកនាង ស្រួង ភាវី ក្រោមអធិបតីភាពប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ខាងលើនេះមានការចុះផ្សាយនៅទំព័រមុខយ៉ាងច្រើនដែលធ្វើឱ្យប្រជាជនកម្ពុជាសម្តែងក្តីមោទនភាពចំពោះស្រ្តីរូបនេះយ៉ាងខ្លាំងដែលតែងតែលើកស្ទួយមុខមាត់ប្រទេសជាតិ។
គួរបញ្ជាក់ថា អង្គការកងទ័ពសង្គ្រោះ មានស្នាក់ការទូទាំងពិភពលោកចំនួន១៣៤ប្រទេស ហើយអ្នកនាង ស្រួង ភាវី គឺជាជាទូតសុច្ឆន្ទៈរបស់អង្គការលំដាប់អន្តរជាតិនេះផងដែរ៕

មិនធម្មតា! មេដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង បានស្រក់ទឹកភ្នែកនៅចំពោះមនុស្សរាប់ពាន់នាក់ដោយសារ…

0

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានស្រក់ទឹកភ្នែកនៅចំពោះមនុស្សរាប់ពាន់នាក់ ក្នុងព្រឹត្តិការណ៍ទិវាមាតាជាតិនៅទីក្រុងព្យុងយ៉ាង ដោយគាត់បានអង្វរឱ្យស្ត្រីគ្រប់រូបបង្កើតកូនឱ្យបានច្រើន ដើម្បីបញ្ឈប់បញ្ហានៃការថយចុះអត្រាកំណើត។North Korean dictator, Kim Jong Un cries in front of thousands of women as  he begs them to have more children (video)

យោងតាមប្រភពព័ត៌មាន Independent ដែលបានរាយការណ៍នៅថ្ងៃទី៦ ខែធ្នូថ្មីៗនេះថា ប្រធានាធិបតីរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយំនៅចំពោះមុខអ្នកម្តាយកូរ៉េខាងជើងរាប់ពាន់នាក់ ក្នុងព្រឹត្តិការណ៍ទិវាមាតាជាតិនៅទីក្រុងព្យុងយ៉ាង ដោយគាត់បាននិយាយថា “ជូនចំពោះអ្នកម្តាយគ្រប់រូប ចូរយើងជួយបញ្ឈប់ការធ្លាក់ចុះអត្រាកំណើតនិងរក្សាសុខភាពកូនឱ្យល្អ។ វាជាការងាររបស់យើង ហើយយើងត្រូវមើលថែ និងសហការជាមួយម្តាយផ្សេងទៀត»។Kim Jong Un Reportedly Cried Over N. Korea Economy Before Trump Talks

មេដឹកនាំផ្តាច់ការរូបនេះក៏បានបន្តទៀតថា ក្រៅពីអត្រាកំណើតធ្លាក់ចុះ ម្ដាយក៏ត្រូវធ្វើការជាមួយគ្នាដើម្បីប្រឈមនឹងបញ្ហាសង្គម ដូចជាការលុបបំបាត់អាកប្បកិរិយាមិនស្របតាមគោលការណ៍សង្គមនិយម ចូរយើងរួមគ្នាបង្កើតភាពសុខដុមរមនាក្នុងគ្រួសារ និងឯកភាពក្នុងសង្គម ក៏ដូចជាជួយបង្កើតផ្លូវជីវិតដែលពោរពេញទៅដោយសីលធម៌ និងវប្បធម៌ ដោយជួយគ្នាទៅវិញទៅមក។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសកូរ៉េខាងជើងមានប្រជាជនប្រហែល ២៥ លាននាក់ ដោយអ្នកជំនាញជឿថាចំនួនប្រជាជនរបស់ប្រទេសនេះនឹងបន្តធ្លាក់ចុះដោយសារតែកង្វះអាហារធ្ងន់ធ្ងរ ដែលជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ដែលបំផ្លាញការប្រមូលផលជាដើម។ ដូច្នេះហើយ អត្រាកំណើតនៅក្នុងប្រទេសកូរ៉េខាងជើងគឺមានត្រឹមតែ ១.៨ ហើយត្រូវបានគេជឿថានឹងបន្តធ្លាក់ចុះបន្ថែមទៀត នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ៕

បណ្តាប្រទេសនៅអឺរ៉ុបប្រកាសផ្អាកជើងហោះហើរ និងការធ្វើចរាចរដោយសារបញ្ហានេះ

0

ប្រទេសជាច្រើននៅទ្វីបអឺរ៉ុបបានប្រឈមនឹងព្រិលធ្លាក់ខ្លាំង ហើយធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវគោក ។ ជើងហោះហើរផ្សេងៗបានប្រកាសលុបចោលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតមានសភាពយឺតយ៉ាវ ។ រីឯទីកន្លែងសាធារណៈផ្សេងៗបានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារព្រិលធ្លាក់ខ្លាំងពេក ។Munich Airport Resumes Operations After Major Snowfall - The New York Times

តំបន់ច្រើននៅភាគខាងជើងប្រទេសអង់គ្លេស បានគ្របដណ្តប់ទៅដោយព្រិល និងទឹកកក បន្ទាប់ពីព្រិលបានធ្លាក់ខ្លាំងហួសពីការស្មាន ។ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ តំបន់ទាំងនេះបានដាច់ចរន្តអគ្គិសនី ខណៈរថយន្តប្រមាណ២០០គ្រឿងបានជាប់នៅតាមដងផ្លូវ ។ ការិយាល័យឧតុនិយមអង់គ្លេសរំពឹងថា នឹងមានភ្លៀង និងព្រិលធ្លាក់នៅបរិវេណតំបន់ភ្នំជាច្រើនទៀត ។

ក្រៅពីនេះ ព្រិលកាន់តែរឹងខ្លាំងនៅពាក់កណ្តាលអធ្រាត្របានធ្វើឱ្យសាលារៀនជាច្រើនកន្លែងនៅតំបន់ឦសានប្រទេសស្កុតឡែន ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ។ អាជ្ញាធរស្កុតឡែនបានប្រកាសឱ្យមានការប្រុងប្រយ័ត្នសម្រាប់អ្នករស់នៅក្នុងតំបន់មានព្រិលធ្លាក់ខ្លាំង ។Heavy snow brings chaos to southern Germany as Munich suspends flights |  Europe weather | The Guardian

ចំណែកនៅប្រទេសអាល្លឺម៉ង់វិញបានប្រឈមនឹងអាកាសធាតុអាក្រក់ដោយសារព្រិលធ្លាក់ខ្លាំង ។ វាបណ្តាលឱ្យការធ្វើចរាចរនៅតាមផ្លូវនានាយឺតយ៉ាវ ខណៈការធ្វើដំណើរតាមរថភ្លើង ក៏ត្រូវផ្អាកនៅតំបន់ភាគខាងត្បូងអាល្លឺម៉ង់ផងដែរ ។ ដូចគ្នានេះ ទីកន្លែងកម្សាន្តសម្រាប់ពិធីបុណ្យណូអែលមួយចំនួនបានបិទទ្វារមិនទទួលអតិថិជន ។

ចំណែកនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានទទួលរងគ្រោះដោយសារខ្យល់ព្យុះខ្លាំង ហើយធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរជាច្រើន ។ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសរុស្ស៊ី មានអាកាសធាតុត្រជាក់ខ្លាំងនៅទូទាំងប្រទេស ។All flights grounded at Munich airport after snowstorm in Germany | AP News

អាកាសយានដ្ឋាននានារបស់រុស្ស៊ីបានគ្របដណ្តប់ទៅដោយព្រិលមានកម្រាស់ក្រាស់ ហើយជើងហោះហើរយ៉ាងហោចណាស់៥៤ជើង មានសភាពយឺតយ៉ាវ ខណៈជើងហោះហើរ៥ទៀតមកពីអាកាសយានដ្ឋានធំៗចំនួន៣កន្លែង ត្រូវលុបចោលការហោះហើរ ។ គេរំពឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សីតុណ្ហភាពនៅទីក្រុងមូស្គូ នឹងធ្លាក់ចុះមកស្មើប្រមាណ -១៨អង្សារសេ ៕ ប្រភព ៖ TNN World

ជប៉ុនបានបង្កើតកំណត់ត្រាថ្មីសម្រាប់ល្បឿនបញ្ជូនទិន្នន័យអ៊ីនធឺណិត

0

ជប៉ុន៖ វិស្វករជប៉ុនបានបំបែកឯតទគ្គកម្មដោយជោគជ័យក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនច្រើនជាង ២២ ដងក្នុងមួយវិនាទីលឿនជាងល្បឿនអ៊ីនធឺណិតសកលតាមរយៈខ្សែកាបអុបទិក។

យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូថា ការភ្ជាប់អ៊ីនធឺណិតលឿនបំផុតរបស់ពិភពលោកសម្រាប់អ្នកប្រើប្រាស់សព្វថ្ងៃនេះគឺ ១០ ជីហ្គាបៃក្នុងមួយវិនាទី (Gb/s) ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបញ្ជូនធម្មតាភាគច្រើនមានល្បឿនត្រឹមតែ ២០០-៣០០ មេហ្គាបៃក្នុងមួយវិនាទី (Mb/s) ប៉ុណ្ណោះ។Japan breaks world record for internet speed! - Newscutter.lk - Sri Lanka's  Leading News Site | Breaking News Updates | Latest News Headlines

ដូច្នេះហើយ បច្ចុប្បន្ននេះវិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសជប៉ុន (NICT) សម្រេចបាននូវល្បឿនបញ្ជូនទិន្នន័យខ្ពស់ខ្លាំង រហូតដល់ ២២.៩ petabits ក្នុងមួយវិនាទី (Pb/s)។ ដោយមួយ petabit គឺស្មើនឹងមួយលាន gigabits ដែលមានល្បឿនលឿនគ្រប់គ្រាន់ក្នុងការបញ្ជូនចរាចរអ៊ីនធឺណិតសកលទាំងមូល។

ហេតុនេះហើយ ដើម្បីឈានដល់ចំណុចសំខាន់ខាងលើ NICT បានទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗមួយចំនួន ជំនួសឱ្យការប្រើស្នូលបញ្ជូនទិន្នន័យតែមួយ ដោយខ្សែកាបអុបទិកមានចំនួន ៣៨ cores និងស្នូលនីមួយៗអាចបញ្ជូនទិន្នន័យក្នុងចំនួន ១១៤ spatial channels ។Japan sets new record for internet speed at 319 terabits per second

ទោះជាយ៉ាងណា បច្ចេកវិទ្យាខាងលើនឹងរួមចំណែកក្នុងការបង្កើនល្បឿនបញ្ជូនទិន្នន័យដល់ ២២.៩ Pb/s ដែលច្រើនជាងទ្វេដងនៃកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ ២០២០។ ដូច្នេះប្រសិនបើមានកំហុស ការកែតម្រូវនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ដែលធ្វើឱ្យល្បឿនកាន់តែលឿនរហូតដល់ ២៤.៧ Pb/s ៕

Messi ឈ្នះពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ ២០២៣ របស់ទស្សនាវដ្ដី TIME

0

បរទេស៖ LIONEL MESSI បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលត្រូវបានទស្សនាវដ្តី Time ផ្តល់កិត្តិយសជាអត្តពលិកឆ្នើមប្រចាំឆ្នាំ។
យោងតាមគេហទំព័រ Time Magazine ដែលបានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូថា Lionel Messi បានជាប់ឈ្មោះជាអត្តពលិកប្រចាំឆ្នាំរបស់ទស្សនាវដ្តី TIME សម្រាប់ឥទ្ធិពលដ៏អស្ចារ្យរបស់គាត់លើបាល់ទាត់នៅសហរដ្ឋអាមេរិក។ ដូច្នេះហើយ ចាប់តាំងពីកីឡាករអាហ្សង់ទីនរូបនេះបានផ្លាស់ទៅក្លឹបបាល់ទាត់ Inter Miami នៅសហរដ្ឋអាមេរិកក្នុងខែកក្កដា គាត់បានស៊ុតបាល់បញ្ចូលទី 10 គ្រាប់ក្នុង 7 ប្រកួត ជួយឱ្យ Miami ឈ្នះពាន Leagues Cup ដែលជាពានដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបនេះ។Defoe: Messi's World Cup triumph should result in eighth Ballon d'Or | beIN SPORTS

ក្នុងរដូវកាលដំបូងរបស់គាត់ដែលលេងនៅអាមេរិក Messi បានបង្ហាញខ្លួនត្រឹមតែ 14 ប្រកួតប៉ុណ្ណោះដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ ហើយស្ទើរតែបានជួយឱ្យក្លឹប Miami ឈ្នះសំបុត្រទៅលេងនៅ MLS ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ បានផ្លាស់ប្តូរក្រុមមួយដែលនៅបាតតារាង ឱ្យក្លាយជាក្រុមនាំមុខគេរបស់អាមេរិក។

Lionel Messi គឺជាកំពូលកីឡាករបាល់ទាត់របស់ពិភពលោក ដោយគាត់បានឈ្នះពានរង្វាន់ Ballon d’Or ចំនួនប្រាំបីកាលពីខែតុលាកន្លងទៅ ដែលជាកំណត់ត្រាច្រើនបំផុតនៅក្នុងពិភពបាល់ទាត់។ ខណៈពេលដែលថ្មីៗនេះគាត់ក៏បានឈ្នះពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ ២០២៣ របស់ទស្សនាវដ្ដី TIME ផងដែរ។Lionel Messi wins Ballon d'Or 2023: Inter Miami star beats Haaland, Mbappé | MLSSoccer.com

ពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ Time បានកើតឡើងតាំងពីឆ្នាំ ២០១៩ ដោយនៅពេលនោះ ក្រុមបាល់ទាត់នារីរបស់សហរដ្ឋអាមេរិកបានទទួលរង្វាន់។ អ្នកឈ្នះជាបន្តបន្ទាប់រួមមាន LeBron James (បាល់បោះ) Simone Biles (TDDC) និង Aaron Judge (កីឡាបេស្បល)។ ហេតុនេះហើយ Messi គឺជាកីឡាករបាល់ទាត់ដំបូងគេដែលទទួលបានកិត្តិយសជាបុគ្គលឆ្នើមរបស់ទស្សនាវដ្តី TIME។
Time គឺជាទស្សនាវដ្តីព័ត៌មានអាមេរិកដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដូច្នេះពានរង្វាន់របស់ Time ត្រូវបានចាត់ទុកយ៉ាងខ្លាំងចំពោះកិត្យានុភាពរបស់ខ្លួន ដែលល្បីល្បាញអស់រយៈពេលជិត 100 ឆ្នាំ៕

តើវាជាសត្វគីងកុង ឬយក្សដែលបង្ហាញខ្លួននៅលើកំពូលភ្នំប្រទេសឡាវ?

0

កាលពីដើមខែធ្នូ ឆ្នាំ២០២៣ គេបានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម TikTok និងបញ្ជាក់ថា រូបភាពនេះថតនៅលើកំពូលភ្នំបៀ ដែលជាកំពូលភ្នំខ្ពស់បំផុតនៅប្រទេសឡាវ ។ ភ្នំនេះមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ២.៨១៩ម៉ែត្រ ហើយក្នុងវីដេអូនេះ គេបានឃើញការចុះអ័ព្ទយ៉ាងក្រាស់នៅលើកំពូលភ្នំ និងមានសំឡេងមនុស្សជជែកគ្នាផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ The Better កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

ក្រោយពីមានរូបរាងអាថ៌កំបាំងដ៏ធំមួយបង្ហាញខ្លួននៅលើកំពូលភ្នំបៀ អ្នកថតវីដេអូក៏ព្យាយាមពង្រីកកាមេរ៉ា ដើម្បីចាប់យករូបភាពនៅត្រង់ចំណុចនោះ ។ តាមរយៈវីដេអូបង្ហាញថា រូបរាងអាថ៌កំបាំងនៅលើកំពូលភ្នំនេះ គឺមានលក្ខណៈស្រដៀងគ្នានឹងមនុស្សមាឌធំ (ឬយក្ស) កំពុងតែអង្គុយ ហើយថែមទាំងបានកម្រើកខ្លួនដើរចុះពីលើកំពូលភ្នំទៀតផង ។นักท่องเที่ยว ฮือฮา! ถ่ายติดเงา คล้ายคิงคองยักษ์ บนภูเขา

ទោះយ៉ាងណា អ្នកថតវីដេអូមិនអាចថតយករូបភាពឱ្យនៅស្ងៀមបានទេ ទើបធ្វើឱ្យរូបភាពខ្លះមិនច្បាស់ ។ ប៉ុន្តែនៅទីបំផុត គេក៏អាចថតបានម្តងទៀតឃើញថា រូបរាងអាថ៌កំបាំងនេះហាក់ដូចជាចង់ផ្លាស់ទីចុះទៅផ្នែកខាងក្រោមភ្នំ និងធ្វើឱ្យអ្នកឃើញហេតុការណ៍នេះស្រែកខ្លាំងៗដោយការភ្ញាក់ផ្អើល ។ បន្ទាប់មក ពួកគេបានប្រាប់ឱ្យអ្នកថតពង្រីកកាមេរ៉ាឱ្យកាន់តែកៀក ។

តាមរយៈការត្រួតពិនិត្យជំហានដំបូងបង្ហាញថា ទីកន្លែងក្នុងវីដេអូនេះ គឺនៅលើកំពូលភ្នំបៀ ប្រទេសឡាវ ពិតប្រាកដមែន ។ វាជាភ្នំដ៏ខ្ពស់មួយដែលប្រទេសឡាវទើបតែអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កន្លងមក ប្រទេសឡាវបានកំណត់តំបន់ភ្នំបៀជាកន្លែងគ្រោះថ្នាក់ និងមានសេចក្តីរាយការណ៍ពីបរទេសថា វាជាតំបន់របស់ក្រុមតវ៉ានឹងរដ្ឋាភិបាលឡាវ ។ฮือฮาคลิปลิงยักษ์โผล่ยอดเขา 'อาจารย์อ๊อด' ยังอึ้งยกวิทยาศาสตร์แจง  แต่ไม่ฟันธง! | เดลินิวส์

វីដេអូនេះបានធ្វើឱ្យមានការជជែកគ្នារវាងជនជាតិឡាវ និងថៃថា តើវាជាអ្វីឱ្យប្រាកដ? មនុស្សមួយចំនួនប្រាប់ថា វាជាសត្វគីងកុង ខណៈអ្នកឃើញហេតុការណ៍ក្នុងវីដេអូ ក៏និយាយថា វាជាសត្វគីងកុងដូចគ្នាដែរ ។ នេះគ្រាន់តែជាការអះអាងរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ហើយគេមិនអាចពិសោធន៍រកការពិតបានទេ ។

ទោះយ៉ាងណា រូបរាងចម្លែកដែលបង្ហាញខ្លួននៅលើកំពូលភ្នំបៀ អាចជាបាតុភូតធម្មជាតិកើតឡើងដោយខ្លួនឯង ដូចជា ការចាំងពន្លឺព្រះអាទិត្យមកលើខ្លួនប្រាណមនុស្សនៅលើភ្នំ ទើបក្លាយជាស្រមោលនៅត្រង់បរិវេណចុះអ័ព្ទ ។ បាតុភូតនេះតែងកើតមានឡើងនៅលើកំពូលភ្នំខ្ពស់ៗជាច្រើននៅលើពិភពលោក ។

ភ្នំបៀ គឺជាភ្នំមានកម្ពស់ខ្ពស់បំផុតនៅប្រទេសឡាវ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃតំបន់ខ្ពង់រាប Xiang Kwang ។ បរិវេណនេះមានអាកាសធាតុត្រជាក់ ចុះអ័ព្ទ និងគ្របដណ្តប់ទៅដោយព្រៃឈើ ។ កាលពីឆ្នាំ២០២១ អាជ្ញាធរឡាវបានឱ្យប្រកាសអភិវឌ្ឍន៍តំបន់ភ្នំបៀ ធ្វើជាទីកន្លែងទេសចរណ៍ ហើយគម្រោងនេះបានចំណាយប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក ៕

គ្រាន់តែប្រកាសថាសមាជិកទាំង៤របស់ BLACKPINK បន្តកុងត្រាភាគហ៊ុន YG ឡើងដូចទឹកបាក់ទំនប់

0

នៅថ្ងៃទី៦ ខែធ្នូ ភាគហ៊ុនផលិតកម្ម YG Entertainment បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃភាគហ៊ុនរបស់ខ្លួន ដោយមានការជួញដូរចំនួន ៥៨,០០០ វ៉ុនក្នុងមួយហ៊ុន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ១០,០០០ វ៉ុន ឡើងរហូតដល់២០.៨៣% ពីថ្ងៃជួញដូរមុន។ ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ YG Entertainment បានកើតឡើងភ្លាមៗបន្ទាប់ពីការប្រកាសជាផ្លូវការនៃការបន្តកិច្ចសន្យាជាមួយក្រុម BLACKPINK ទាំងមូល។YG Ent. says BLACKPINK's contracts still "under discussion"

តម្លៃភាគហ៊ុនដែលពីមុនបានធ្លាក់ចូលទៅក្នុងជួរ៤០,០០០ វ៉ុន ដោយសារភាពមិនប្រាកដប្រជាជុំវិញការបន្តកិច្ចសន្យារបស់ BLACKPINK បានធ្វើឱ្យមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំង ហើយបានឈានដល់កម្រិត៦០,០០០ វ៉ុន។BLACKPINK To Hold 'Born Pink' Concert In India? Here's What We Know

គួរបញ្ជាក់ផងដែរថា ផលិតកម្ម YG Entertainment ដែលជាទ្រនំរបស់ BLACKPINK បានធ្វើសេចក្តីប្រកាសមួយដោយនិយាយថា បន្ទាប់ពីការពិភាក្សាយ៉ាងប្រុងប្រយ័ត្នជាមួយ BLACKPINK យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខថ្មីមួយសម្រាប់សកម្មភាពរបស់ក្រុម ដោយផ្អែកលើការជឿជាក់យ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក។10 most streamed BLACKPINK songs on Spotify that'll keep you hooked

អ្វីដែលត្រូវបានគេកត់សម្គាល់នោះគឺកិច្ចសន្យានេះគឺសម្រាប់តែសកម្មភាពជាក្រុមប៉ុណ្ណោះ ដោយទុកលទ្ធភាពដែលសមាជិកអាចចុះហត្ថលេខាជាមួយភ្នាក់ងារផ្សេងសម្រាប់សកម្មភាពបុគ្គលរបស់ពួកគេ។ YG Entertainment ក៏បានចែករំលែកសេចក្តីថ្លែងការណ៍ខ្លីមួយទាក់ទងនឹងរឿងនេះផងដែរថា «យើងនៅតែស្ថិតក្នុងការពិភាក្សា [ទាក់ទងនឹងកិច្ចសន្យាបុគ្គល]» ។
BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក’Born Pink’ ដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ពួកគេនៅខែកញ្ញា។ ដំណើរកម្សាន្តនេះបានទាក់ទាញអ្នកចូលរួមដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១.៨ លាននាក់ ដែលបង្កើតការលក់សំបុត្រកើនឡើងជិត ៣០០ពាន់លានវ៉ុន។ ទោះបីជាមិនមានកិច្ចសន្យាផ្តាច់មុខបុគ្គលក៏ដោយ ក៏គេរំពឹងថា YG Entertainment និងសមាជិកម្នាក់ៗនឹងបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីសកម្មភាពក្រុមរបស់ BLACKPINK ៕

ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យ ក្នុងឱកាសបុណ្យណូអែល

0

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យណូអែល ក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍ អតិថិជនទាំងអស់ ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និង ការបញ្ចុះតម្លៃដ៏ច្រើន ។ សូមនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ទៅរីករាយនិងទទួលយកការ ផ្តល់ជូនទាំងនេះ ពេញមួយខែធ្នូ នៅណាហ្គាវើលដ៍ ! ។

ការតុបតែងលម្អដ៏ស្អាតប្លែក អមជាមួយបរិយាកាសដ៏មនោរម្យ តុក្កតារូបលោកតាណូអែល និងតុក្កតារូបខ្ញីរង់ចាំស្វាគមន៍ ពុកម៉ែបងប្អូន នៅច្រកចូលណាហ្គាវើលដ៍ ទាំងពីរ ដែលពុកម៉ែបងប្អូនអាចផ្តិតយករូបភាព ដ៏ស្រស់ស្អាត ទុកជាអនុស្សាវរីយ៍ និងបង្ហោះក្នុងបណ្តាញសង្គមផងដែរ។ ធ្វើដំណើរទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ពុកម៉ែបងប្អូនអាចថតរូប ដ៏ទាក់ទាញជាមួយអំពូលភ្លើង ចម្រុះពណ៌ ដែលបំភ្លឺរៀងរាល់រាត្រី ពីម៉ោង ៥:៤៥ ល្ងាចដល់ម៉ោង ២ ទៀបភ្លឺរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនអាចថតរូប ជាមួយដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបសំណាកមនុស្សព្រិលទឹកកក ក្តាន់ ស្ករគ្រាប់ ផ្កាយ និងរូបដ៏ស្អាតប្លែកជាច្រើនទៀត! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAa2jAnRFQFrigxqpP30OyDz9Qr4zjQl0E5EZK2Wl_BANEpPgCoGZSErHY01F62OdYGChSFJMinYdkFg_wNMqSiRKAxVhmO4qTrZyBPMMvw6l4JyjelqhyphenhyphenwJu1N6s5giO8JY3oBF4_hUWLBokqf-Zhi0Fn5RVlA6rWEvuDMEE3ezDpSgrBi55j3lYiBeg/s842/photo_2023-12-06_08-57-04.jpg

នៅថ្ងៃទី២៤ និង ២៥ ធ្នូ ណាហ្គាវើលដ៍ មានម្ហូបឈុតណូអែល បែបបារាំង នៅភោជនីយដ្ឋានបារាំង Le Gourmet ម្នាក់ ២៧២.០០០ រៀល និងប៊ុហ្វេបែបណូអែល នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ ១៤០.០០០ រៀល ។ សម្រាប់អាហារប៊ុហ្វេពេលល្ងាច បែបចិន មានបម្រើ ជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល ឬម្ហូបឈុតបែបជប៉ុន នៅភោជនីយដ្ឋានជប៉ុន Teppanyaki ម្នាក់ ៧២០.០០០ រៀល ។ ប្រសិនបើអតិថិជនចង់ពិសា អាហារប៊ុហ្វេឥតកំណត់ សូមរីករាយ នៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ ១២៨.០០០ រៀល ។ សូមណែនាំឱ្យកក់តុទុកជាមុន នៅថ្ងៃនេះ ដោយទាក់ទង ទៅកាន់លេខទូរសព្ទ ០១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ។

ប្រសិនបើពុកម៉ែបងប្អូន ចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ផ្តល់ជូនជម្រើសពិសេស ដូចជា មាន់ទួគីខ្វៃ សាច់ហ៊ែមលាបស្ករត្នោត ជាមួយម៉ាស្តាត និងសាច់ឆ្អឹង ជំនីគោ តម្លៃចាប់ពី ៥៥២.០០០ រៀលបូករួមនឹងទឹកជ្រលក់តាមចំណូលចិត្ត ។ ណាហ្គាវើលដ៍ ក៏មានសាច់ខ្វៃបែបចិនច្រើន ជម្រើសផងដែរ រួមមាន ទាខ្វៃ កូនជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីន តម្លៃចាប់ពី ១១២.០០០ រៀល ។ សូមណែនាំឱ្យកម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃទុកជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfdEdUa8kq6vDAYbakCsiJ6uqO_wT9gq65nUVT1Fh9Hoh1vFzZO2Lbwt3F8zEbGnBtCHHbCZZjan9v1hxm6OGd1H8HanC4e5XrNa-ZC6rOVsYlg7elYeIzWyWvQIytseUoeZtLqwGrFlaMrc2gKRlnNgo0ro0u3XF62lT2QTdCNyowgGsYpd6U62DRzF0/s934/photo_2023-12-06_08-57-05.jpg
បង្កើនភាពផ្អែមល្ហែមជាមួយមនុស្ស ជាទីស្រឡាញ់ដោយជាវនំប្រពៃណីណូអែលដុតថ្មីៗ រៀងរាល់ថ្ងៃ ដូចជា នំរូបផ្ទះរសជាតិខ្ញី នំខេកណូអែល នំប៉ាណេតូណេ នំស្រួយ នំស្តូឡិន នំផាយ នំរូបគល់ឈើណូអែល និងនំជាច្រើនទៀត តម្លៃចាប់ពី ១២.០០០ រៀលប៉ុណ្ណោះ! នំពិសេសទាំងនេះ មានលក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ និងនៅភោជនីយដ្ឋាន Food Pavilion ពីម៉ោង ១១ ព្រឹកដល់ ១២ អធ្រាត្រ ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀល បែបណូអែល លោកអ្នក អាចអញ្ជើញ ទៅរីករាយជាមួយមិត្តភក្តិ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ដែលមានអាហារសម្រន់ និងនំឈ្ងុយឆ្ងាញ់ ដ៏សម្បូរបែបរួមជាមួយការពិសាតែ និងកាហ្វេឥតកំណត់ បម្រើជូនរៀងរាល់ថ្ងៃរហូត ដល់ថ្ងៃទី៣១ ធ្នូ ម្នាក់ ៨៨.០០០ រៀល ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagagworld.com ឬតាមដានទំព័រ Facebook ឬ Instagram របស់ណាហ្គាវើលដ៍ ។
លើសពីនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនការសម្តែង សិល្បៈអបអរបុណ្យណូអែលផងដែរ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈពិសេសនេះនៅម៉ោង ៦ ល្ងាច ពីរៀងរាល់ថ្ងៃសុក្រដល់អាទិត្យ រហូតដល់ថ្ងៃទី២៥ ធ្នូ និងថ្ងៃបុណ្យណូអែលនៅថ្ងៃចន្ទ ។ សូមចូលរួមទស្សនាឱ្យបានគ្រប់ៗគ្នា !
ណាហ្គាវើលដ៍ សូមជូនពរ ឱ្យពុកម៉ែបងប្អូនទាំងអស់មានពេលវេលាដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យណូអែល! ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI47vXrEFCz_-dvCoUSO7z8KW1CXLcjnmRAkA2FI0_-snKLoMm15900pYqoZTfVG12J-o5JXcjYWis_-2vovk7Qoqf9YouKl91Uk-3ZiXULbtIY6xkAmrv8uUNBaMqgJzYf1xelVWQbKyWJ31UfNa1fb0KKRhxttwsIygmWEgWVG2an_uLoW_6xtmUriA/s842/photo_2023-12-06_08-57-04%20(2).jpg