Home Blog Page 1394

តើមនុស្សដែលបានស្លាប់ហើយ ព្រលឹងរបស់គាត់អាចនឹងចូលសន្ធឹកក្នុងសត្វពស់នោះដែលរុំសាកសពគាត់នោះពិតមែនទេ?

0

មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងនៅឯប្រទេសថៃ ដោយលទ្ធផលពេលរកសាកសពបុរសជនជាតិភូមាម្នាក់ សមត្ថកិច្ចបានឃើញសត្វពស់១ក្បាលប្រវែង២ម៉ែត្រ នៅព័ទ្ធជុំវិញសាកសព្វបុរសជនជាតិភូមាដែលស្លាប់បាត់បង់ជីវិតនោះមិនចេញទៅណាឆ្ងាយពីសាកសពឡើយ បើទោះជាគេប្រឹងដេញចេញយ៉ាងណាក៏ដោយ។

ហេតុការណ៍ដ៏អាក្រក់និងចំលែកមួយ បានកើតឡើងក្នុងសហគមន៍នៃវត្តសំរោងនោ ខេត្តសាមុតប្រាកាន នៅឯប្រទេសថៃដោយតំបូងក្រុមបេសកម្មជួយសង្គ្រោះបានទាញយកយ៉ាងលំបាកលំបិននូវសាកសពបុរសវ័យ២៦ឆ្នាំម្នាក់ ជាជនជាតិភូមា ដោយបានព័ទ្ធជុំវិញដោយពស់មួយក្បាលប្រវែង២ម៉ែត្រយ៉ាងតឹងណែន។

បុរសជនជាតិភូមានោះត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹករបស់កម្មករ នៃរោងចក្រចាស់មួយ ក្នុងខេត្តសាមុតប្រាកាន នៅឯប្រទេសថៃ។ អ្វីដែលហួសចិត្ត ស្ទើរតែមិនគួរឲ្យជឿនោះគឺ មានពស់ប្រវែង២ម៉ែត្រព័ទ្ធជុំវិញសាកសពរបស់គាត់មិនព្រមចេញទៅណាទាល់តែសោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV បានរាយការណ៍ថា បន្ទាប់ពីការប្រឹងប្រែងអស់រយៈពេល២ម៉ោងកន្លះ ពស់ប្រវែង២ម៉ែត្រ ត្រូវបានគេស្គាល់ថាជាប្រភេទពស់ថ្លាន់ ហើយសត្វពោះមួយក្បាលនោះត្រូវបានក្រុមអ្នកជំនាញខាងចាប់ពស់បានចាប់យកចេញរួចរាល់ហើយ។

បើពិនិត្យ និងយោងតាមជំនឿរបស់កម្មករម្នាក់ដែលជាមិត្តភ័ក្រ និងជាជនជាតិភូមាដូចគ្នាដែរ លោកបានលើកឡើងទាក់ទងទៅនឹងជំនឿរបស់ជនជាតិភូមាថា បន្ទាប់ពីបុរសម្នាក់នោះស្លាប់ ព្រលឹងរបស់គាត់នឹងចូលទៅក្នុងសត្វពស់នោះ ដូចដែលយើងបានឃើញថាសត្វពស់ថ្លាន់នោះនៅតែក្រវែលសាកសព មិនព្រមចេញទៅណាឡើយ គឺដោយសារតែព្រលឹងអ្នកស្លាប់នោះបានចូលទៅក្នុងសត្វពស់មួយក្បាលនោះផងដែរ។ បន្ទាប់ពីស្តាប់រឿងនេះរួចហើយ តើលោកអ្នកយល់យ៉ាងដែរ ពីជំនឿរបស់បងប្អូនកម្មករខាងលើនេះ?2-metre long snake coiled around dead body of Burmese man in central  Thailand | Thaiger
ប្រភព៖ thethaiger

មហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី៣របស់ជប៉ុនអាចនឹងបាត់បង់ដោយសាររឿងនេះ

0

បរទេស៖ បច្ចុប្បន្នប្រាក់យ៉េនទន់ខ្សោយធ្វើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា GDP របស់ជប៉ុននៅឆ្នាំនេះនឹងទាបជាងប្រទេសអាឡឺម៉ង់ ដោយហេតុនេះជប៉ុនអាចនឹងបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក។

យោងតាមប្រភពព័ត៌មាន The Japan Times ដែលបានរាយការណ៍កាលពីថ្ងៃទី ២៤ ខែតុលាថ្មីៗនេះថា IMF ទើបតែចេញផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួន អាស្រ័យហេតុនេះ GDP បន្ទាប់បន្សំរបស់ប្រទេសអាឡឺម៉ង់ត្រូវបានព្យាករណ៍ថានឹងលើសប្រទេសជប៉ុនក្នុងឆ្នាំនេះ។The Japanese Economy Has Reinvented Itself – BRINK – Conversations and  Insights on Global Business

ដូច្នេះ យោងតាមការគណនារបស់ IMF GDP បន្ទាប់បន្សំរបស់ប្រទេសអាល្លឺម៉ង់នឹងឈានដល់ ៤,៤៣០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ តួលេខសម្រាប់ប្រទេសជប៉ុនមានត្រឹមតែ ៤,២៣០ ពាន់លានដុល្លារប៉ុណ្ណោះ ដែលនេះនឹងធ្វើឱ្យអាល្លឺម៉ង់នៅពីក្រោយតែអាមេរិក និងចិនក្នុងទំហំសេដ្ឋកិច្ច។

IMF ក៏បានព្យាករណ៍ផងដែរថា GDP ជាមធ្យមរបស់ប្រទេសអាល្លឺម៉ង់គឺ ៥២,៨២៤ ដុល្លារ ហើយប្រទេសជប៉ុនមានចំនួនត្រឹមតែ ៣៣,៩៥០ ដុល្លារ។ មូលហេតុគឺដោយសារផលិតផលក្នុងស្រុកសរុបរបស់អាឡឺម៉ង់ត្រូវបានដំណើរការប្រសើរជាងប្រាក់យ៉េនរបស់ជប៉ុន ដែលនេះបណ្តាលឱ្យ GDP របស់ប្រទេសជប៉ុនធ្លាក់ចុះនៅពេលប្តូរទៅជា USD។Japan's Economy On Rise As Stock Market Recovery Hits 1990 Levels

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បាននិយាយថា “វាជាការពិតដែលសក្ដានុពលកំណើនរបស់ប្រទេសជប៉ុនបានថយចុះ។ ប៉ុន្តែយើងនឹងទទួលបានកំណើនកាលពីអតីតកាលឡើងវិញ តាមរយៈវិធានការនាពេលខាងមុខ” ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជប៉ុននៅតែសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាពរូបិយវត្ថុ ដោយពួកគេតែងតែបញ្ចេញមតិដោយប្រុងប្រយ័ត្ន នៅពេលសួរអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ ដើម្បីជៀសវាងការប៉ះទង្គិចទីផ្សារ។Japan's economy shrinks in first quarter of 2018 after two-year run of  growth - The Japan Times

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនបានរក្សាជំហររបស់ខ្លួនជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោកអស់រយៈពេលជាងមួយទសវត្សរ៍ទៅហើយ។ ខណៈដែលពីមុនពួកគេស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីអាមេរិក ប៉ុន្តែបានប្រគល់ឱ្យចិនតាំងពីឆ្នាំ ២០១០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ចំណាត់ថ្នាក់របស់ប្រទេសជប៉ុនអាចនឹងថយចុះបន្តទៀត ដោយ IMF បានព្យាករណ៍ថា ជប៉ុននឹងធ្លាក់មកចំណាត់ថ្នាក់ទី ៥ ក្នុងរយៈពេល ២០២៦ – ២០២៨ ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបង្ហាញគោលជំហរច្បាស់លាស់គាំទ្រប៉ាឡេស្ទីន

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងនៅលើវេទិកាដែលមានមនុស្សចូលរួមរហូតដល់១៦.០០០នាក់ ដើម្បីបង្ហាញពីការគាំទ្រពលរដ្ឋប៉ាឡេស្ទីន ។ លោកនាយករដ្ឋមន្ត្រីបានថ្កោលទោសប្រទេសអ៊ីស្រាអែលថា ប្រព្រឹត្តអំពើព្រៃផ្សៃ ហើយលោកប្រើប្រាស់ពាក្យថា «Barbaric» សម្រាប់ការប្រព្រឹត្តមកលើជនស៊ីវិលនៅតំបន់ Gaza ។PM discloses foreign 'threats', reaffirms commitment to Palestine - Selangor Journalនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថ្លែងថា ៖ «វាពិតជាឆ្កួតខ្លាំងណាស់ ដែលបណ្តោយឱ្យគេសម្លា.ប់ជនស៊ីវិលស្លូតត្រង់, សម្លា.ប់ទារក, បំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យ និងបំផ្លាញសាលារៀននានា ។ នេះគឺជាអំពើមួយសាហា.វព្រៃផ្សៃបំផុតនៅលើពិភពលោក» ។Thousands rally in Malaysia's capital in support of Palestinians | Israel- Palestine conflict News | Al Jazeera

លោក Anwar Ibrahim បន្តទៀតថា ៖ «ហេតុការណ៍កើតឡើងនេះ មិនមែនជារឿងសាសនាតែមួយនោះទេ ប៉ុន្តែវាជារឿងមនុស្សធម៌ផងដែរ ។ ក្នុងឋានៈយើងជាមនុស្សដូចគ្នា យើងត្រូវតែមានអារម្មណ៍យល់ចិត្តគ្នាទៅវិញទៅមក» ។Over 16,000 in Malaysia including PM Anwar stage yet another show of support for Palestinians - CNA

បណ្តាប្រទេសនានានៅលើពិភពលោកលើកឡើងថា ម៉ាឡេស៊ីជាប្រទេសមួយក្នុងតំបន់អាស៊ី ដែលបានបង្ហាញពីគោលជំហរច្បាស់លាស់បំផុត ហើយការជួបជុំគ្នារបស់ពលរដ្ឋម៉ាឡេស៊ីលើកនេះចាត់ទុកថា គឺជាការជួបជុំដ៏ធំបំផុតដើម្បីបង្ហាញពីគោលជំហររបស់ខ្លួនក្នុងការគាំទ្រពលរដ្ឋប៉ាឡេស្ទីន ៕ PM reveals receiving foreign 'threats', reaffirms commitment to people of Palestineប្រភព ៖ Morning News

ហ្វូ គួក (កោះត្រល់) កោះធំជាគេបំផុតរបស់ប្រទេសវៀតណាម

0

កោះ ហ្វូ គួក (Phu Quoc) ឬប្រជាជនខ្មែរយើងស្គាល់ថាកោះត្រល់ គឺជាកោះធំជាងគេបំផុតនៅប្រទេសវៀតណាម ដោយកោះនេះស្ថិតនៅឈូងសមុទ្រថៃ និងមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីដែនសមុទ្រប្រទេសកម្ពុជា។Phu Quoc Island Photos, Download The BEST Free Phu Quoc Island Stock Photos & HD Imagesកោះនេះ មានទំហំ៥៧៤គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅប្រមាណជាង២០មុឺននាក់ បើប្រៀបទៅនឹងប្រទេសសិង្ហបុរី កោះនេះមានទំហំតូចជាងតែ២០០ជាងគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។

ពលរដ្ឋវៀតណាម បានចាត់ទុកកោះនេះ ជាកោះដែលមានឆ្នេរសមុទ្រសស្អាត រហូតដាក់រហ័សនាមថា “កោះគុជ” ។យោងតាមគម្រោងអភិវឌ្ឍនិងសន្ទុះកសាងនៅពេលបច្ចុប្បន្ន បានធ្វើឱ្យកោះនេះក្លាយជតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយនៅក្នុងតំបន់អាស៊ាន។Phu Quoc: Best things to do in Vietnam's top island getaway | CNNក្រៅពីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតហើយនោះ នៅលើកោះនេះក៏មានការជិះការប៊ីនពីលើភ្នំ ចុះមកលើផ្ទៃសមុទ្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។

មិនតែប៉ុណ្ណោះ ផ្ទៃដីពាក់កណ្តាលនៅលើកោះនេះ គឺជាឧទ្យានជាតិដ៏ល្បីបំផុតនៅវៀតណាម ដែលមានឈ្មោះថា៖” ឧទ្យានជាតិ ហ្វូ គួក (Phu Quoc)”។Phu Quoc map: An ultimate guide for your journey in 2023ដើម្បីទៅដល់កោះ ហ្វូ គួក (Phu Quoc) ពលរដ្ឋខ្មែរមាន ជម្រើសពីរ ដោយអាចធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ រួចបន្តហោះទៅកាន់កោះហ្វូកគួកតែម្តង។ ម្យ៉ាងទៀត ត្រូវធ្វើដំណើរដោយរថយន្តចេញពី ភ្នំពេញទៅកាន់ព្រំដែនព្រែកចាក ក្នុងទឹកដីខេត្តកំពតរួចបន្តដំណើរទៅកាន់កំពង់ផែខេត្តហាទៀងរបស់វៀតណាម ដោយចំណាយពេលប្រមាណ៦ម៉ោង រួចបន្តដំណើរដោយ ជិះទូកលឿនដែលត្រូវចំណាយពេល១ម៉ោង១០នាទីថែមទៀត ក្នុងចម្ងាយ៤៥គីឡូម៉ែត្រ នោះលោកអ្នកនឹងបានទៅដល់កោះនេះ៕The Unesco Kien Giang biosphere reserve | Vietnam Tourismអ្នកនាំពាក្យ​​បក្ស​ប្រជា​ជន​៖ កោះត្រល់​​បាត់ទៅ​​វៀតណាម​​យូរ​ហើយ​​ - វិទ្យុវាយោ - VAYO FM Radio

ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងជិត១០លានដុល្លារដល់ កម្ពុជា

0

ប្រទេសជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់ប្រទេសកម្ពុជាដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន ប្រមាណ ៩,៧ លានដុល្លារ ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ក្នុងនោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ។

កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ច
ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង “ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត៕May be an image of text

បេក្ខជននឹងត្រូវផ្អាកការប្រឡងមួយឆ្នាំ បើហ៊ានធ្វើរឿងនេះពេលប្រឡងបាក់ឌុប

0

នៅសល់ពេលមិនដល់២សប្តាហ៍ទៀតនោះទេ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។

ស្របពេលដែលពេលវេលាកាន់តែកៀកបេក្ខជន គួរណាស់ត្រូវដឹងអំពីទង្វើមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ។

យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំបានឱ្យដឹងថា៖” បេក្ខជនដែលបានធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ស្វ័យប្រវត្តិ ហើយថែមទាំងផ្អាកការប្រឡងមិនឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយឆ្នាំថែមទៀត”។

សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕

ប្រភព៖ Moeys

ក្រសួងអប់រំ ហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងសិក្សា

0

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។

ក្រសួងបានបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណេត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។

ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖

១. សកម្មភាពក្នុងថ្នាក់រៀន

• ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀនឬម៉ោងសិក្សា ដែលមិន បម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង បណ្ដាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា
• គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ឧបករណ៍អេឡិចត្រូនិកនាំឱ្យខាតឬរំខានដល់ការសិក្សា

២. សកម្មភាពក្នុងបរិវេណសាលារៀន

• គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ
• ក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលមិន ពាក់ព័ន្ធនឹងសកម្មភាពសិក្សា
• ជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ
• បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា

៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ

• មាតាបិតានិងអ្នកអាណាព្យាបាលត្រូវចូលរួម តាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃនិង ឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណងនៃការអប់រំ
• មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និង ការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ4eKKiP1oT4S_r8jzt7r2unQtsXiHNHOooy_nd53pm9la0YQVHTaXzfy5_TI7jCai1UVvkK5ClmaApSVX5woTSGWyKQvUjBSRGgGvjhoKmIh8SInnvwV91yVOT_SUAzISTq3zwXHHkzT4wuXEMxhXymISkzPQ4XHNuePf84-JysYQR45PL1kfTbHwljI/s1280/photo_2023-10-24_21-50-39.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivuuxp1RKlbEY2m25jOzT_-B-s2xvft3pyNsXGNtsW5oL0x_TEsYpbRUplyhJoKSCuIFUbsM4ZFJwLLZhRsdKS9h5BnB1ai18W9Ow7SkbsaW9dZ45GrJtenTyJlpSg0vCE2i3d1Q1FLH6-fAgPXb9Xn6IegSkdGnY_qEGyjyavqbZ8flHUe8iwBE3SmSg/s1280/photo_2023-10-24_21-50-39%20(2).jpg

កម្ពុជាប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ

0

កម្ពុជា បានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។កម្ពុជា ប្តេជ្ញាការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត – DAP News

ការប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេស កូឡុំបី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា ស្របពេលវីដេអូចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា។

ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្ដេជ្ញាចិត្តក្នុងការអភិរក្ស សត្វផ្សោតទឹកសាបក្នុងប្រទេសផងដែរ។

គួរបញ្ជាក់ថាកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់ នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែល នៅសេសសល់វត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុង ការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZ5wyDEHBI4hK5bdeX6sS2CgqqTrk4_S62-yGYZprJ4ogpjoptcT8e7xXmQrEvFL27v2gqxeH7kF3nI_kiMDTy06LEzefOdOmSBX0gea71TiCTZZYmP6pDwqfxkrWOUCzFaKF1yvHY-vgLFSGQVYcUFyI5RzcXE1sOIX7oqZpXGzMDTmWMSR5fPMhHXM/s1816/%E1%9E%94%E1%9F%81%E1%9F%92%E1%9E%8F%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_UweMiliCcntBz7BhGFzR1v1wN43LFUjQ2N6-d_ZASF3nJyag6O7SWm8h_oDxTHbP-7HPr2-kyj60qFsvM6sDt5-Gp3fYNIBFR5vs-WnqN7askSTqAS2v0egzyaQLk3wRthojvVKCfIqvGVkrAPQsYcM6inq2FJekR134Px5Tq-e_kfdpo6sR3674SFk/s2048/image_2023-10-24_16-27-58.png

ទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតចំនួន ៨ នៅក្នុងប្រទេសវៀតណាម

0

វៀតណាមគឺជាប្រទេសដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោក ដោយនៅទីនោះមានកន្លែងទេសភាពស្រស់ស្អាត ក៏ដូចជាអាហារឆ្ងាញ់ រួមជាមួយប្រជាជនរួសរាយរាក់ទាក់ផងដែរ។ ដូច្នេះហើយ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់ទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតចំនួន ៨ នៅក្នុងប្រទេសជិតខាងរបស់យើង។

១.ទីក្រុងហាណូយ៖ ហាណូយ គឺជារដ្ឋធានីដ៏ស្រស់ស្អាតបំផុត និងគួរឱ្យចាប់អារម្មណ៍ បំផុតនៅអាស៊ីអាគ្នេយ៍ ដោយសារតែអគារបែបអាណានិគម រួមនឹងរចនាប័ទនៃកេរ្តិ៍ដំណែលវប្បធម៌នៅត្រីមាសចាស់ និងទីក្រុងទំនើបដែលពោរពេញទៅដោយរថយន្តនៅតាមផ្លូវ។Hanoi - What you need to know before you go – Go Guides

២.Halong Bay៖ តំបន់ Halong Bay ត្រូវបានគេចាត់ទុកថាជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុត ដោយសារទឹកបៃតងដែលបានតុបតែងដោយកោះចំនួន ១,៩៦៩ នឹងគ្របដណ្តប់លើតំបន់មួយដែលមានចម្ងាយជាង ១,៥០០ គីឡូម៉ែត្រការ៉េ ដោយកោះខ្លះមានរូងភ្នំលាក់ខ្លួនធំ រួមជាមួយភាពស្រស់ស្អាតធម្មជាតិរបស់វាបានធ្វើឱ្យ វាចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោកនៅឆ្នាំ ១៩៩៤។Halong Bay, Vietnam - Best Day Every Day

៣.Sapa៖ Sapa គឺជាទីក្រុងតូចមួយដែលហ៊ុមព័ទ្ធដោយភ្នំអាកាសធាតុត្រជាក់ពេញ មួយឆ្នាំ។ ធម្មជាតិនៅទីនេះពិតជាស្រស់ស្អាតនិងសម្បូរបែបណាស់ ដោយអ្នកអាចទៅលេងក្នុងដូវកាលណាក៏បាន ដោយមើលលំហរស្រែ និងសមុទ្រនៃពពកមាន Fansipan Peak ផងដែរ ហើយវាក៏ជាកំពូលភ្នំខ្ពស់បំផុតនៅវៀតណាម ដែលមានកម្ពស់ ៣,១៤៣ ម៉ែត្រ។Everything you need to know before visiting Sapa Vietnam | escape.com.au

៤. Halongbok៖ អ្នកដែលស្រឡាញ់ធម្មជាតិស្រស់បំព្រង អាចទៅលេងកំសាន្តនៅតំបន់ Halongbok ព្រោះនៅទីនោះសម្បូរទៅដោយធម្មជាតិ ព័ទ្ធជុំវិញដោយភ្នំថ្មភក់ចំនួន ៩៩ និងអាងទន្លេដ៏ធំសម្បើមមួយ ដែលត្រូវបានដាក់ឈ្មោះថា Halong Bay នៅលើដីគោកផងដែរ។Book Halong Bay Luxury Cruise Trip Online | Deluxe Cruise Tour - Klook

៥.ដាណាង៖ ដាណាងត្រូវបានគេដាក់ឈ្មោះថាជាទឹកដីអឺរ៉ុបនៃតំបន់អាស៊ី ដោយសារ តែទីក្រុងកំពង់ផែសមុទ្ររបស់តំបន់នោះមានភ្នំតិចនិងធំ។ បច្ចុប្បន្ន Da Nang បានក្លាយជាគោលដៅមួយដែលមានភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ចំពោះចំណាប់អារម្មណ៍ភាគច្រើនគឺការជួលវិស្សមកាលឆ្នេរសមុទ្រ និងភ្នំពោរពេញដោយភាពអផ្ចាល ក៏ដូចជាបរិយាកាសដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។Incredible Da Nang: Things to do in central Vietnam | Honeycombers

៦.ទីក្រុងហូជីមិញ៖ ហូជីមិញគឺជារដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង ហើយក៏ធ្លាប់ស្ថិតនៅក្រោមអាណានិគមបារាំងផងដែរ នៅទីនោះមានរូបសំណាកអតីតប្រធានាធិបតី ហូជីមិញជិតសាលប្រជុំហូជីមិញ រួមជាមួយអតីតវិមានប្រធានាធិបតីមន្ទីររ៉េមណេស ក៏ដូចជាការិយាល័យប្រៃសណីយ៍កណ្តាល។ទីក្រុង ហូជីមិញ (Ho Chi Minh) - លក្ខណៈពិសេសនៃទេសចរណ៍ភាគខាងត្បូង

៧.Nha Trang៖ Nha Trang គឺជារមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ប្រទេស វៀតណាម ត្រូវបានហ៊ុមព័ទ្ធដោយបរិយាកាសត្រជាក់នៃឆ្នេរសមុទ្រមួយគីឡូម៉ែត្រ រួមទាំងសមុទ្រពណ៌ខៀវច្បាស់ដែលមានទីក្រុងដ៏ស្រស់ស្អាតសមរម្យសម្រាប់ការលំហែរកាយ។Things To Do in Nha Trang Vietnam - Touring Highlights

៨. កោះភូ Quoc៖ តំបន់ទេសចរណ៍នេះត្រូវបានគេស្គាល់ថាជាកោះឧទ្យាននៃប្រទេស វៀតណាម ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រថៃ។ កោះភូ Quoc ត្រូវបានបង្កើតឡើងដើម្បីទាក់ទាញអ្នកទេសចរណ៍ ជាមួយនឹងទឹកពណ៌ខៀវច្បាស់ល្អឥតខ្ចោះ មានរមណីយដ្ឋាន កន្លែងទាក់ទាញថ្មីជាច្រើនទៀត៕Family days at Phu Quoc United Center | Vietnam Tourism

ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល២នាក់ថែមទៀត

0

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនប្រកាសថា ពួកគេបានដោះលែងចំណាប់ខ្មាំងចំនួន២នាក់ថែមទៀត ដោយសារតែមានបញ្ហាសុខភាព ។ ការដោះលែងចំណាប់ខ្មាំងនេះ គឺជាការឆ្លើយតបនឹងការព្យាយាមជួយអន្តរាគមន៍ពីរដ្ឋាភិបាលអេហ្ស៊ីប និងកាតាផងដែរ ខណៈសារព័ត៌មាន Reuters ចុះផ្សាយថា ចំណាប់ខ្មាំងទាំង២រូបនេះ គឺជាស្ត្រីចំណាស់ជនជាតិអ៊ីស្រាអែល ។Freed hostages' 'emotional reunion' with family as Israel launches 400  airstrikes into Gaza | ITV News

Abu Ubaida ជាអ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធហាម៉ាស់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយតាម Telegram ថា ក្រុមហាម៉ាស់បានសម្រេចចិត្តដោះលែងចំណាប់ខ្មាំងទាំង២រូប ដោយសារហេតុផលមនុស្សធម៌ និងសុខភាពមិនល្អ ។ អ្នកនាំពាក្យរូបនេះថែមទាំងបានប្រាប់ឈ្មោះស្ត្រីទាំង២រូបទៀតផង គឺម្នាក់ឈ្មោះ Nurit Yitzhak និងម្នាក់ទៀតឈ្មោះ Yocheved Lifschitz ។Photos Capture the Moment 2 Older Israeli Women Were Released by Hamas

មុននេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២នាក់ម្តាយកូនជាជនជាតិអាមេរិក គឺក្នុងរយៈពេលជិត២សប្តាហ៍ក្រោយពីក្រុមហាម៉ាស់វាយឆ្ម.ក់ចូលព្រំដែនប្រទេសអ៊ីស្រាអែល និងសម្លា.ប់មនុស្សចំនួន១.៤០០នាក់ ព្រមទាំងចាប់មនុស្សធ្វើចំណាប់ខ្មាំងជាង២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។Live Updates | Israeli Warplanes Strike Targets as US Seeks More Time to  Free Hostages

ស្ថានីយទូរទស្សន៍ប្រទេសអ៊ីស្រាអែលផ្សាយថា ចំណាប់ខ្មាំងទី៣ និងទី៤ បានទទួលការដោះលែងឱ្យមានសេរីភាព ហើយគេបានជូនដំណឹងទៅកាន់គ្រួសាររបស់អ្នកទាំងពីររួចហើយ ។ ចំណែកសារព័ត៌មានអេហ្ស៊ីបរាយការណ៍ថា ចំណាប់ខ្មាំងទាំង២រូបបានធ្វើដំណើរចាកចេញពីតំបន់ Gaza មកដល់ព្រំដែន Rafah របស់អេហ្ស៊ីបហើយ ។ ទោះយ៉ាងណា ពុំទាន់មានសេចក្តីថ្លែងការណ៍ណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលទេ ៕ ប្រភព ៖ TNN World