ប្រទេសឥណ្ឌា ៖ ចំនួនអ្នកស្លា.ប់ដោយសារជំនន់ទឹកភ្លៀងនៅរដ្ឋចំនួន២ គឺរដ្ឋថាមិណាឌូ និងរដ្ឋអានថារៈប្រាថេត ប្រទេសឥណ្ឌា បានកើនឡើងរហូតដល់៨នាក់ហើយ ។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីខ្យល់ព្យុះស៊ីក្លូន «មិឆុង» ដែលបានបោកបក់មកលើប្រទេសឥណ្ឌាជាបន្តបន្ទាប់ ។ នេះបើតាមសារព័ត៌មានបរទេសឈ្មោះ TNN World បានចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។

បច្ចុប្បន្ន មានពលរដ្ឋឥណ្ឌាជិតស្មើ៧.០០០នាក់បាននាំគ្នាជម្លៀសចេញពីតំបន់ទឹកជំនន់នៅរដ្ឋថាមិណាឌូ និងមានពលរដ្ឋចំនួន២១.០០០នាក់ទៀតត្រៀមខ្លួនជម្លៀសចេញពីតំបន់នេះ ប្រសិនបើខ្យល់ព្យុះស៊ីក្លូនបោកបក់កាន់តែខ្លាំង ។Cyclone Michaung hits India's south after 13 killed in floods, rain |  Reuters

ការិយាល័យឧតុនិយមឥណ្ឌាលើកឡើងថា ខ្យល់ព្យុះស៊ីក្លូន «មិឆុង» មានកម្លាំងខ្លាំងក្លា ហើយវាបានបោកបក់មកកាន់រដ្ឋអានថារៈប្រាថេត នៅវេលាថ្ងៃត្រង់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។ លើសពីនេះ ការិយាល័យឧតុនិយមបានប្រកាសពីកម្រិតគ្រោះថ្នាក់នៅរដ្ឋចំនួន២ គឺរដ្ឋថាមិណាឌូ និងរដ្ឋអានថារៈប្រាថេត ។

ការិយាល័យឧតុនិយមឥណ្ឌាក៏បានដាស់តឿនថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅរដ្ឋចំនួន៥ ហើយបានជូនដំណឹងទៅអ្នកស្រុកទាំងអស់ឱ្យនៅតែក្នុងលំនៅឋាន ដើម្បីសុវត្ថិភាព ។ រីឯអ្នកនេសាទ ត្រូវផ្អាកការនេសាទទាំងអស់ និងហាមចាកចេញពីច្រាំងទន្លេក្នុងអំឡុងពេលនេះ ។India storm: Heavy rains lash southern and eastern coasts | CTV News

ចំណែកនៅទីក្រុងសេនណៃ ជាមជ្ឈមណ្ឌលផលិតទំនិញ និងឧបករណ៍អេឡិចត្រូនិករបស់ឥណ្ឌា បានត្រៀមខ្លួនទប់ទល់នឹងខ្យល់ព្យុះ ។ ធនាគារ, សាលារៀន, សាកលវិទ្យាល័យ និងរោងចក្រជាច្រើនកន្លែងបានផ្អាកដំណើរការ ក្នុងនោះក៏មានរោងចក្រផលិតទូរស័ព្ទអាយហ្វូនផងដែរ ។

ឥទ្ធិពលខ្យល់ព្យុះបានបណ្តាលឱ្យរបងនៅតាមកន្លែងផ្សេងៗបានបាក់សង្កត់លើមនុស្សបណ្តាលឱ្យស្លា.ប់ ខណៈដើមឈើធំៗរលំដួលទាំងឫស, រថយន្តជាច្រើនគ្រឿងបានអណ្តែតតាមទឹក ហើយវាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត ៕Eight die as cyclone takes over Indian coast ប្រភព ៖ TNN World