ពិតជាគួរឱ្យកោតសរសើរមែនសម្រាប់កីឡារិនីកម្ពុជាអ្នកនាង ស្រួង ភាវី ដែលមានឱកាសជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយ៉ុល ហើយថែមទាំងអង្គុយជិតគ្នាទៀតនៅឯក្នុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកបរិច្ចាគ និងចែករំលែកដែលរៀបចំដោយ អង្គការកងទ័ពសង្គ្រោះ។ មិនត្រឹមតែបានជួបថ្នាក់ដឹកនាំប៉ុណ្ណោះទេ តែនៅក្នុងកម្មវិធីទាំងមូលកីឡាការិនីស្នូកឃ័រប៊ីយ៉ាការ៉ុមរូបនេះបានជួបមន្រ្តីជួរមុខរួមទាំងតារាល្បីៗជាច្រើនរូបទៀតធ្វើឱ្យអ្នកនាងពោលថា នេះជាមហាកិត្តិយសដ៏ក្រៃលែងសម្រាប់នារីកម្ពុជាម្នាក់នេះ។May be an image of 5 people and text that says '기부·나눔단체 초청행사 나눔으로 함께, 따뜻한 대한민국'

នៅលើបណ្តាញសង្គមរបស់អ្នកនាង ស្រួង ភាវី នាថ្ងៃទី៤ ខែធ្នូ កីឡារិនីរូបនេះ
បានទទួលការអញ្ជើញពីអង្គការ “កងទ័ពសង្គ្រោះ” ឬហៅថាទាហានសម្រាប់ជួយសង្គ្រោះ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការ។ ក្នុងកម្មវិធី (ការបរិច្ចាគ និងការចែករំលែក) ជាព្រឹត្តិការណ៍អញ្ជើញក្រុមរួមគ្នាតាមរយៈការចែករំលែក ដែលជាប្រទេសកូរ៉េដ៏កក់ក្តៅ។
កម្មវិធីប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល និងមានការអញ្ជើញចូលរួមរដ្ឋមន្ត្រីធំៗ បណ្ដាអ្នកអង្គការនានា អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេស ដែលសុទ្ធតែជាអ្នកចូលរួមជួយសង្គមជាតិ ជួយសង្គ្រោះប្រជាជនតាមរយៈការបរិច្ចាគរបស់ពួកគេ។May be an image of 4 people and text

អ្នកនាង ស្រួង ភាវី បានបញ្ជាក់ថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមួយឆ្នាំគេប្រារព្ធធ្វើម្ដងរៀងរាល់ឆ្នាំ ហើយរឹតតែអស្ចារ្យនោះគឺ លោកប្រធានាធិបតីមិនត្រឹមតែបរិច្ចាគនូវតំណាងថវិកាជាតិតែប៉ុណ្ណោះទេ លោកក៏បានបរិច្ចាគថវិកាផ្ទាល់របស់លោកជាមួយភរិយាក្នុងកិច្ចការនេះផងដែរ។
ក្នុងឱកាសនេះផងដែរ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ ក៏បានថ្លែងទៅកាន់អង្គពិធីថា សម្រាប់រូបនាងផ្ទាល់ដែលជាស្រ្តីមួយរូបមកពីប្រទេសកម្ពុជា បានដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិតរបស់នាងក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកដោយពុំមានការរាថយឡើយ។ បន្ទាប់ពីប្តេជ្ញាចិត្តដូចនេះហើយក្នុងអង្គពិធីក៏បន្លឺស្នូរទះដៃអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់រូបអ្នកនាងយ៉ាងខ្លាំង។ អ្នកនាងបន្ថែមថា
“ជឿស្ដាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា ធ្វើឱ្យអ្នកនាងមានពន្លឺនៃជីវិតដល់សព្វថ្ងៃនេះ”។May be an image of 8 people and text

ការចូលរួមរបស់អ្នកនាង ស្រួង ភាវី ក្រោមអធិបតីភាពប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ខាងលើនេះមានការចុះផ្សាយនៅទំព័រមុខយ៉ាងច្រើនដែលធ្វើឱ្យប្រជាជនកម្ពុជាសម្តែងក្តីមោទនភាពចំពោះស្រ្តីរូបនេះយ៉ាងខ្លាំងដែលតែងតែលើកស្ទួយមុខមាត់ប្រទេសជាតិ។
គួរបញ្ជាក់ថា អង្គការកងទ័ពសង្គ្រោះ មានស្នាក់ការទូទាំងពិភពលោកចំនួន១៣៤ប្រទេស ហើយអ្នកនាង ស្រួង ភាវី គឺជាជាទូតសុច្ឆន្ទៈរបស់អង្គការលំដាប់អន្តរជាតិនេះផងដែរ៕