ជ្រូកព្រៃ ស្តាយមិត្តភាពជិត១០ឆ្នាំរបស់ ម៉ានីន ម៉ាដាមដា និងស្រីណៃ ដោយចង់ឱ្យត្រូវគ្នាវិញ
រឿងរ៉ាវអ្នកជំនួញអនឡាញឈ្លោះគ្នាផ្អើលប្រទេសក្លាយជាប្រធានបទក្តៅនាចុងឆ្នាំ២០២៣ពីមិត្តភាពដែលសាងមកជិត១០ឆ្នាំបែរជាមើលមុខគ្នាមិនចំរហូតឈានដល់ការស្បថស្បែ។ ជុំវិញរឿងនេះកញ្ញាជ្រូកព្រៃ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះនិងជាអតីតបេក្ខភាព Cambodia’s Got Talent រដូវកាលទី៣ បានបង្ហោះវីដេអូមួយស្តាយមិត្តភាពម៉ាដាមដា ម៉ានីន និងស្រីណៃនិងចង់ឱ្យពួកគេត្រូវគ្នាវិញ ជីវិតមនុស្សម្នាក់មិនយូរទេ ដូច្នេះមានអ្វីដែលអាចផ្សះផ្សាលើកលែងបានគួរតែលើកលែង។
នៅក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមទិកតុកកញ្ញា ជ្រូកព្រៃ បាននិយាយថាអ្នកជិតខាងឈ្លោះគ្នាអ្នកណាក៏មើល ដូចជាមើលរឿងក្នុងកុនមើលទៅសប្បាយអីចឹងទៅតែក្នុងរឿងម៉ាដាមដា ទោះបីខ្លួនជាBAឱ្យម៉ាដាមក៏ដោយមិនបានលូកលាន់អីទេ គេឈ្លោះគ្នា ចាំមើលតែប៉ុណ្ណោះដោយខ្លួនចង់ឱ្យអ្នកទាំងនោះត្រូវគ្នាវិញ។ កញ្ញាជ្រូកព្រៃថា ក្នុងជីវិតគឺតែងតែមានការទាស់ទែងគ្នាសូម្បីតែម្តាយហើយនឹងកូនក៏មានរឿងឈ្លោះគ្នាដែរ ក្នុងនោះក៏មានមិត្តភាពដូចគ្នា ហើយខ្លួនក៏ជួបផ្ទាល់ពេលខ្លះមិត្តខ្លះមកដដែលៗតែខ្លួនអត់មើលចំណុចទាំងនោះព្រោះជាមិត្តដោយមើលតែចំណុចល្អៗស្តាយសម្ព័ន្ធភាពព្រោះទម្រាំសាងមកបាន។
ជ្រូកព្រៃ ថាពេលខ្លះយើងអាចសម្រួលគ្នាបានអត់ ឱ្យឱកាសបានអត់ សួរចិត្តខ្លួនឯង កុំឱ្យខុសច្រើនដងនិយាយគ្នាបានសម្រួលគ្នាបានគួរតែសម្រួលព្រោះឃើញការរាប់អានរបស់អ្នកលក់អនឡាញប៉ុន្មានរូបនោះឈានដល់ជិត១០ឆ្នាំហើយ។ កញ្ញា បន្ថែមទៀតថារយៈពេល១០ឆ្នាំវាយូរហើយតែងតែមានការប្រែប្រួលទៅតាមការមានបាន រីកចម្រើន វាតែងតែមាន ជាក់ស្តែងមិត្តភក្តិខ្លួនដូចគ្នាពេលមានបានស្អប់យកតែម្តង ប៉ុន្តែពេលខ្លះយើងនិយាយជាមួយគ្នាទៅព្រោះស្តាយមិត្តភាពដែរព្រោះជីវិតមិនទៀងនោះទេ ដោយចង់ឃើញការសាមគ្គី មិនមែនលើកទ័ពធ្វើបែបនេះទេ ជាមិត្តភក្តិល្អកុំមានចិត្តច្រណែនគ្នា។

ការលើកឡើងចង់ឱ្យម៉ាដាម ដាម៉ានីន និងស្រីណៃ និងអ្នកក្នុងរង្វង់ជម្លោះនេះរបស់កញ្ញាជ្រូកព្រៃ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការគាំទ្រចង់ឱ្យអ្នកទាំងនោះវិលមកផ្សះផ្សាគ្នាឡើយវិញក្លាយជាមិត្តភក្តិដូចពីមុនបំភ្លេចរឿងមិនល្អចោល៕






















ក្នុងសម័យដដែលនោះ ពលរដ្ឋខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិនោះ ហើយនាំគ្នាសាងសង់ព្រះវិហារនិងសាងរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា “ព្រះអង្គដងកើ”។ដោយឡែកបើនិយាយពីជំនឿបារមីព្រះអង្គដងកើវិញ តាមការលើកឡើងតំណាលតៗគ្នារបស់ចាស់ទុំបាននិយាយាថ៖”កាលដើមឡើយនៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីល ឬ ថ្ងៃពេញបូរមីគេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេ រួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និង បួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និង ចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។ ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការៈបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ”។សូមបញ្ជាក់ផងដែរថា ជុំវិញទីសក្ការបូជាព្រះអង្គដងកើ មិនមានឯកសារបញ្ជាក់ច្បាស់លាស់មួយណានោះទេ ទាក់ទងនឹងកន្លែងដ៏ស័ក្កសិទ្ធមួយនេះ៕








ប្រភព ៖ khaosod





