មកស្គាល់អណ្តើកយក្សចំណាស់ជាងគេបំផុតលើពិភពលោកដែលមានអាយុ ១៩១ ឆ្នាំ
បរទេស៖ សត្វអណ្តើក Jonathan មានដើមកំណើតនៅលើកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិកសហរដ្ឋអាមេរិក ជាមួយនឹងអាយុ ១៩១ឆ្នាំ ដោយបច្ចុប្បន្នវាមានសុខភាពល្អខ្លាំងណាស់។
យោងតាមគេហទំព័រ Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី៦ ខែធ្នូថា អណ្តើកយក្សដែលចំណាស់ជាងគេបំផុតលើពិភពលោកនេះបានឈានដល់អាយុ ១៩១ ឆ្នាំហើយ ដោយវាបានបន្តងារជាសត្វដែលរស់នៅលើគោកបានយូរបំផុតរបស់ផែនដី។ សត្វអណ្តើកយក្សពូជ Seychelles មានឈ្មោះថា Jonathan បានរស់នៅលើកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីឆ្នាំ ១៨៨២ មកម្លេះ។ បន្ទាប់មកអណ្តើកនេះត្រូវបានគេចាប់វាប្រគល់ឱ្យអភិបាលនាសម័យនោះដើម្បីចិញ្ចឹម។
តាមការស្រាវជ្រាវបានឱ្យដឹងថា អណ្តើក Jonathan បានកើតនៅក្នុងឆ្នាំ ១៨៣២ មានន័យថាពេលវាបានមកដល់កោះ Saint Helena អណ្តើកយក្សនេះគឺមានអាយុ ៥០ឆ្នាំហើយ។ អាយុប៉ាន់ស្មានរបស់វាត្រូវបានបញ្ជាក់ដោយរូបថតចាស់ៗដែលថតបានប្រហែលឆ្នាំ ១៨៨២ – ១៨៨៦ ដែលរូបថតនោះបង្ហាញពីអណ្តើកយក្ស Jonathan ស៊ីស្មៅនៅក្នុងសួនច្បារនៃវិមានរបស់លោក William Grey-Wilson អភិបាលនៃកោះ Saint Helena ។ យោងតាម Guardian បានឱ្យដឹងទៀតថា អណ្តើកនេះត្រូវបានផ្តល់ខួបកំណើតជាផ្លូវការនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ១៨៣២។
បច្ចុប្បន្នអណ្តើក Jonathan ទទួលបានកំណត់ត្រាពិភពលោក Guinness World Records (GWR) ចំនួនពីរសម្រាប់សត្វលើគោកដែលរស់នៅបានយូរបំផុត និងជាអណ្តើកយក្សដែលចំណាស់ជាងគេបំផុតលើផែនដី។ វាក៏ទទួលបានងារជាថនិកសត្វដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន៕





:max_bytes(150000):strip_icc():focal(599x0:601x2)/TIME-taylor-swift-person-of-the-year-tout-2-4c44d6e92daf41b195e4facdd51b4211.jpg)

TIME គឺជាទស្សនាវដ្តីព័ត៌មានអាមេរិកដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ទស្សនាវដ្តីនេះតែងតែប្រគល់ពានរង្វាន់ដល់ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់រូប ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩២៧ មកម្លេះ។ កាលពីឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលពានរង្វាន់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ហើយនៅឆ្នាំ ២០២១ ពានរង្វាន់នេះគឺជាកម្មសិទ្ធិរបស់មហាសេដ្ឋី Elon Musk ជាមួយនឹងផែនការរបស់គាត់ដើម្បីយកមនុស្សជាតិចេញពីផែនដី៕



















នៅចុងបញ្ចប់នៃកម្មវិធីខាងលើនេះអ្នកប្រកួតឈ្មោះ Mai បាននិយាយថា «ព្រឹត្តិការណ៍នេះបញ្ជាក់ថា អ្វីៗអាចកើតឡើង។ នៅពេលដែលអ្នកមានអារម្មណ៍ខកចិត្ត និងភ័យខ្លាច អ្នកត្រូវតែជ្រើសរើសខ្លួនឯងឱ្យក្លាយជាមនុស្សដែលរឹងមាំ និងផ្តោតអារម្មណ៍។ ទោះបីជាអ្នកខ្លាចអ្វីក៏ដោយ ចូរតស៊ូជាមួយនឹងអ្វីដែលអ្នកមាន ហើយអ្នកអាចសម្រេចបានអ្វីទាំងអស់»។





