ប្រទេសទាំងអស់នៅលើពិភពលោក តែងតែមានរបបនយោបាយផ្សេងៗពីគ្នា ដោយប្រទេសខ្លះជ្រើសរើសប្រព័ន្ធប្រជាធិបតេយ្យ និងប្រទេសខ្លះទៀតក៏ប្រកាន់របបយោធានិយម ឬរបបផ្តាច់ការ រីឯប្រទេសខ្លះទៀតក៏ជ្រើសរើសយករបបកុម្មុយនីស្តនិយមទៅវិញ។Communist Countries - WorldAtlas
លទ្ធិកុម្មុយនីស្តគឺជាមនោគមវិជ្ជាមួយដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតនៃភាពជាម្ចាស់រួម មានន័យថារាល់ធនធានសេដ្ឋកិច្ចទាំងអស់គឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម ក៏ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ដូច្នេះបុគ្គលម្នាក់ៗមិនអាចមាននូវទ្រព្យសម្បត្តិផ្សេងៗជាឯកជនភាពបានទេ ពីព្រោះកុម្មុយនីស្តជឿយ៉ាងមុតមាំថា ការដែលបណ្តោយឱ្យមាននូវកម្មសិទ្ធិឯកជនគឺជាកាតាលីកជំរុញឱ្យមាននូវវិសមភាពសង្គម។ ហេតុនេះហើយ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលបានប្រកាន់យករបបកុម្មុយនីស្ត?

១.ប្រទេសចិន៖ ចិនគឺជាប្រទេសកុម្មុយនីស្ត ដែលមានផ្ទៃដីធំបំផុតមួយ និងមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកស្ថិតនៅទ្វីបអាស៊ី។ ប្រទេសចិនបានប្រកាន់របបកម្មុនីស្តនៅក្នុងថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ រហូតមកដល់បច្ចុប្បន្ន ដោយប្រទេសនេះនៅរក្សារបបនយោបាយតាមបែបកុម្មុយនីស្តដោយមានបក្សកម្មុយនីស្តតែមួយគ្រប់គ្រងនិងដឹកនាំប្រទេស។Xi Jinping Channels Mao as China's Communist Party Turns 100 | Time

២.ប្រទេសគុយបា៖ សាធារណៈរដ្ឋគុយបា ដែលជាប្រទេសដីកោះ មានទីតាំងស្ថិតនៅតំបន់អាមេរិកខាងជើង។ ប្រទេសនេះបានក្លាយជាប្រទេសដែលប្រកាន់យកប្រព័ន្ធនយោបាយកុម្មុនីស្តនៅក្នុងឆ្នាំ ១៦៦១ រហូតមកដល់បច្ចុប្បន្ន។Cuba Communist Party eyes term limits at gathering

៣.ប្រទេសឡាវ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាប្រទេសដីគោកស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសឡាវបានកា្លយជាប្រទេសកុម្មុនីស្តមួយនៅឆ្នាំ ១៩៧៥ ក្រោយពីមានចលនាបដិវត្តផ្តួលរំលំរបបរាជានិយម ដោយក្រុមចលនាកុម្មុនីស្ត ផាថេតឡាវ ដឹកនាំដោយទ្រង់សុផានាវង្ស ដែលគាំទ្រដោយប្រទេសវៀតណាម និងសហភាពសូវៀត។Our party's internationalist tasks: support for revolutionary Laos | The  Communists

៤.កូរ៉េខាងជើង៖ កូរ៉េខាងជើង គឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ា ហើយបច្ចុប្បន្នប្រទេសនេះត្រូវបានគេចាត់ចូលក្នុងលេខរៀងទី៤ នៃប្រទេសកុម្មុយនីស្តធំៗទាំង ៥ លើពិភពលោក។ កូរ៉េខាងជើងបានប្រែក្លាយជាប្រទេសកុម្មុយនីស្តជាផ្លូវការក្នុងឆ្នាំ ១៩៤៨ ដឹកនាំដោយលោក គីម អ៊ីលស៊ុង។How North Korea's revival of communism goes hand in hand with  ultranationalism | NK News

៥.ប្រទេសវៀតណាម៖ វៀតណាមក៏ជាប្រទេសកុម្មុយនីស្តមួយ ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមក្លាយជាប្រទេសកុម្មុយនីស្តពេញលេញចន្លោះពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨៦។ រហូតមកដល់បច្ចុប្បន្នប្រទេសនេះ នៅបន្តអនុវត្តរបបនយោបាយបែបសង្គមនិយម តែប្រព័ន្ធសេដ្ឋកិច្ច ត្រូវបានធ្វើកំណែទម្រង់មួយឈ្មោះថា DoiMoi ប្តូរពីផែនការទៅទីផ្សារសេរីនៅទសវត្សទី ៨០នេះ៕Communism in Vietnam: 10 fascinating facts