មិនឱ្យខកសន្យាជាមួយអ្នកគាំទ្រ Peypey Dy និង Alex Conan Real ហៅចែតាបារាំង បានចេញ មកLive ទាំងយប់បន្ទាប់ពីក្តៅក្រហាយរឿងម្ចាស់ប្រ៊េនមួយដែលកំពុងមានរឿងល្បីដែលគេស្គាល់ថាជា Madam Da ពីរឿងអតីតកាលបាននិយាយពីតម្លៃខ្លួនក្នុងការប្រូម៉ូតផលិតផលទៅប្រាប់អ្នកដទៃ ខណៈនិយាយដើមតួថាធ្វើខ្លួនមិនស្អាតបាតប៉ុន្តែទារតម្លៃខ្លួនច្រើន។
នៅល្ងាចថ្ងៃទី៧ ធ្នូ ចែតា បានបង្ហោះសារថា «ផ្ញើជូនអ៊ីម្ចាស់Brandដ៏ល្បីម្នាក់ដែលចូលចិត្តបង្កើតសាច់រឿងកុំរៀនខូចមាត់ពេកខ្ញុំមិនទាន់បានទទួលលុយថតអ្នកឯង2xxxxx$នឹងទេអច្ចឹងមុននិយាយប្រយ័ត្នផងព្រោះជញ្ជាំងមានត្រចៀក»។ ក្រោយពីឃើញសារនេះ PeyPey Dy ក៏បានស៊ែរនិងនិយាយថា «ដាក់ទៅខ្លួនចាំមើល និយាយដល់រឿងBAក្តៅដែរហៅឯងទៅជួបចង់ឱ្យធ្វើBA ឯងដាក់តម្លៃទៅ អត់ហ៊ានយក ហើយទៅប្រាប់គេថាឯងស៊ីថ្លៃ
សំខាន់និយាយដើមឯងទៀត ការងារខ្ញុំចរចារជាមួយអ្នកឯងតែ២នាក់ ចាំបាច់ត្រូវដើរប្រាប់គេ?»។ មិនបង្អង់យូរដំដែកទាន់នៅក្តៅបន្តិចក្រោយមកក៏មានការប្រកាសថានឹងLiveប្រាប់មហាជនពីរឿងម្ចាស់ប្រ៊េនចូលចិត្តនិយាយដើមតួដែលធ្វើឱ្យមនុស្សម្នាផ្អើលអស់ត្រៀមចាំមើលការ Live រាប់ម៉ឺននាក់។
នៅក្នុងការLive ចែតាបាននិយាយថាហេតុដែលខ្លួនមានរឿងក្តៅក្រហាយនេះបន្ទាប់ពីម្ចាស់ប្រ៊េនមួយបាននិយាយថាប្រហែលជាមិនបានធ្វើការជាមួយតម្លៃខ្លួន២០ម៉ឺនដុល្លារហើយ បានជាប្រកាន់បក្ខពួក ដែលម្ចាស់ប្រ៊េននោះគេស្គាល់ថាជាម៉ាដាមដា។ អ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះនិយាយថាខ្លួនទទួលស្គាល់ថាម្ចាស់ប្រ៊េនមួយនេះគឺល្អបាញ់លុយឱ្យមុនធ្វើការឱ្យទៅទៀត ហើយដោយខ្លួនធ្វើការល្អ ម្ចាស់ប្រ៊េនមានគម្រោងចង់ជួលប្រូម៉ូតផលិតផលដាច់តែម្តង។ ចែតា ថាខ្លួនបានដាក់តម្លៃធ្វើជាBA ចំនួន៣០ម៉ឺនដុល្លារក្នុង១ឆ្នាំ និងបានចុះឱ្យនៅ សល់២០ម៉ឺនដុល្លារក្នុង១ឆ្នាំ ដោយការដាក់តម្លៃខ្លួននេះម្ចាស់ប្រ៊េនបានសួរថាចុះបានទៀតឬអត់ ដោយរូបគេបានឆ្លើយថាមិនអាចចុះឱ្យបានទៀតទេដោយសារតែផ្សាយផលិតផលឱ្យបានតែម្នាក់ ចាប់ពីពេលនោះមកក៏ស្ងាត់មិនឃើញតបសារ ឆាតក៏មិនឆ្លើយតប។ ក្រោយមករឿងតម្លៃខ្លួន២០ម៉ឺនដុល្លារត្រូវបានអ្នកដទៃដឹងទាំងការចរចារនេះជារឿងពីរនាក់ហើយអ្នកដែលដឹងនិយាយគ្មានខុសតួលេខឡើយ។
ចែតា ថាធ្វើជាម្ចាស់ប្រ៊េនត្រូវមានសច្ចធម៌គោរពឱ្យតម្លៃ ធ្វើជាអ្នកដឹកនាំត្រូវធ្វើជាមនុស្សស្មោះត្រង់មិននិយាយអាក្រក់ពីអ្នកដទៃ និងថាបើគ្មានសមត្ថភាពយករូបខ្លួនធ្វើជាBAទេ គ្មានសិទ្ធិយកតម្លៃរបស់ខ្លួនទៅប្រាប់អ្នកដទៃនោះទេ។
មិនខុសគ្នាប៉ុន្មានឡើយដែលត្រូវបានម្ចាស់ប្រ៊េននិយាយដើម Peypey Dy បាននិយាយថាខ្លួនទើបតែដឹងរឿងថ្មីៗនេះដូចគ្នាបន្ទាប់ពីមានរឿងរ៉ាវផ្ទុះឡើង ដោយកាលពីឆ្នាំ២០២១ម្ចាស់ប៊្រេន ម៉ាដាមដា បានហៅខ្លួនទៅនិយាយពីរឿងការងារ។ បន្ទាប់ពីនិយាយគ្នារួចស្អែកឡើងលោកក៏បានដាក់តម្លៃខ្លួនទៅនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារក្នុង១ឆ្នាំនិងបានរៀបរាប់ពីការងារដែលលោកត្រូវធ្វើជូន ប៉ុន្តែការដាក់តម្លៃខ្លួននោះស្ងាត់ឈឹងមិនឃើញតប។
ក្រោយបែកធ្លាយ Peypey Dy ទើបដឹងថា ម្ចាស់ប្រ៊េនគ្មានសមត្ថភាពយករូបលោកហើយថែមទាំងនិយាយដើមលោកថាតម្លៃខ្លួនលោកថ្លៃហើយធ្វើខ្លួនមិនសមរម្យ មិនស្អាតបាតតែទារតម្លៃខ្លួនខ្ពស់៕










