Home Blog Page 1389

នារីម្នាក់អាយុ២០ឆ្នាំត្រូវប៉ូលិសចាប់ខ្លួនក្រោយព្យាយាមដើរតាម V សមាជិក BTS

0

ថ្ងៃទី ២៦ ខែតុលា វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នារីម្នាក់ដែលមានអាយុ ២០ ឆ្នាំ បានដើរតាម V ឬហៅថាជា Stalker ដោយនាងបានចូលទៅក្នុងជណ្តើរយន្តនៃអគារផ្ទះល្វែងរបស់ V ហើយព្យាយាមនិយាយទៅកាន់តារាចម្រៀងរូបនេះ។ យោងតាមរបាយការណ៍របស់ KBS នារីរូបនោះថែមទាំងបានប្រគល់សំបុត្រអាពាហ៍ពិពាហ៍នាងទៅឱ្យ V ផងដែរ។BTS's V's stalker apprehended by police after following him into his  residence to hand him marriage certificate – Asian Junkie

តាមប្រភពព័ត៌មានបានរាយការណ៍ទៀតថា នារីនោះត្រូវបានគេនិយាយថាបានរង់ចាំ V នៅខាងក្រៅអគារដែលV រស់នៅ បន្ទាប់មកដើរតាម V នៅខាងក្នុង នៅពេលដែល V បានបើកឡានរបស់ខ្លួនចូលទៅក្នុងចំណតរបស់អាគារ។BTS's agency denies dating rumors involving member V | GMA News Online

នៅព្រឹកថ្ងៃទី២៧ តុលា នារីនោះត្រូវបានគេរាយការណ៍ថាត្រូវបានប៉ូលិសចាប់ខ្លួនដោយប៉ូលិសដែលបានរកឃើញនាងតាមរយៈការប្រើព័ត៌មានដែលសរសេរនៅលើសំបុត្រអាពាហ៍ពិពាហ៍ដែលនាងផ្តល់ឱ្យ V ហើយនារីអាយុ២០ឆ្នាំនោះក៏ត្រូវបានគេនិយាយថាមានប្រវត្តិលួចដើរតាម V កាលពីអតីតកាលដូចគ្នា។BTS Member V Talks About The Journey That Led to Solo Album <em>Layover</em>

ជាមួយគ្នានេះដែរ BIGHIT MUSIC ក្រុមហ៊ុនរបស់ BTS បានចេញសេចក្តីថ្លែងការផ្លូវការថា «យើងកំពុងឆ្លើយតបជាមួយនឹងគោលការណ៍មិនអត់ឱនចំពោះឧក្រិដ្ឋកម្មដែលរំខានដល់ជីវិតផ្ទាល់ខ្លួននិងការគំរាមកំហែងដល់អាយុជីវិតសិល្បកររបស់យើងឡើយ»៕

មីយ៉ាន់ម៉ាមិនអនុញ្ញាតឱ្យពលរដ្ឋដឹកទំនិញមានតម្លៃលើស១ម៉ឺនបាតក្នុង១លើកនៅព្រំដែនជាប់ថៃ

0

ប្រទេសថៃ ៖ ក្រោយពីប្រទេសមីយ៉ាន់ម៉ាបានហាមឃាត់ពលរដ្ឋដឹកជញ្ជូនទំនិញ ដែលមានតម្លៃលើស១ម៉ឺនបាតឆ្លងកាត់ព្រំដែនស្ពានម៉ែសាយជាប់ប្រទេសថៃ តើវាធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរនៅតំបន់ព្រំដែនដែរឬទេ ? នៅចុងខែតុលា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានថៃឈ្មោះ Thai PBS បានចុះទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចនៅស្រុកម៉ែសាយ ។ค้าชายแดนเชียงรายพุ่งเป็นประวัติการณ์รวมเกือบแสนล้าน  สวนกระแสปิดด่านฯ-จีนทะลัก เพื่อนบ้านแห่สร้างเมือง – เชียงรายโฟกัสดอทคอม  สังคมออนไลน์ของคนเชียงราย

សារព័ត៌មាន Thai PBS រាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នៅតែឆ្លងព្រំដែនចូលមកទិញទំនិញផ្សេងៗនៅប្រទេសថៃ ចំណែកការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន គឺពួកគេប្រើប្រាស់ម៉ូតូសណ្តោង និងរទេះរុញតូចៗក្នុងលក្ខណៈជាទំនិញដាក់តាមខ្លួនប៉ុណ្ណោះ ។ កន្លងមក អាជ្ញាធរព្រំដែនមីយ៉ាន់ម៉ាបានជូនដំណឹងឱ្យអ្នកដឹកជញ្ជូនទំនិញជ្រាបថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរមីយ៉ាន់ម៉ានឹងរឹតបន្តឹងការនាំចូលទំនិញពីថៃ ដោយកំណត់ឱ្យនាំចូលទំនិញឆ្លងកាត់ព្រំដែន ក្នុងតម្លៃមិនលើស១ម៉ឺនបាតក្នុង១លើក ។

បុរសអាជីវករនៅផ្សារម៉ែសាយ ខេត្តឈៀងរ៉ាយ និយាយថា ៖ «ការលក់ដូរទំនិញនានាអាចលក់បានតាមធម្មតា ហើយអ្នកមកទិញទំនិញនៅទីនេះ ភាគច្រើនជាពលរដ្ឋមីយ៉ាន់ម៉ា បន្ទាប់មក ពលរដ្ឋថៃមកពីទីក្រុងបាងកក» ។ค้าชายแดนพม่ายอดวูบ 2 หมื่นล้าน ปิดด่านต้นนุ่นสินค้าทะลักแม่สาย

ដូចគ្នានេះ ស្ត្រីអាជីវករនៅស្រុកម៉ែសាយ ខេត្តឈៀងរ៉ាយ ប្រាប់ថា ៖ «រាល់ថ្ងៃ មានអ្នកមកទិញទំនិញតាមធម្មតា ហើយការលក់ទំនិញមិនបានធ្លាក់ចុះនោះទេ ។ ចំណែកពលរដ្ឋមីយ៉ាន់ម៉ាដែលយកទំនិញមកលក់ឱ្យថៃអាចជួបនឹងឧបសគ្គខ្លះៗ ។ រីឯអតិថិជនខ្លះដែលបានទិញទំនិញច្រើនមុខ ពួកគេនឹងពិបាកយកទំនិញទាំងនេះឆ្លងកាត់ស្ពានព្រំដែន ប៉ុន្តែសម្រាប់អ្នកទិញទំនិញតិចតួចមិនប៉ះពាល់ធ្ងន់ធ្ងរទេ» ។

ស្ពានទី២ នៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា បានសាងសង់ឡើងតាំងពីឆ្នាំ២០០៤ ហើយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ាបានឯកភាពគ្នាប្រើប្រាស់ស្ពាននេះជាកន្លែងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ។ ចំណែកស្ពានទី១ គឺសម្រាប់ប្រើប្រាស់ការធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋទាំងពីរប្រទេស ព្រមទាំងភ្ញៀវទេសចរផងដែរ ។ ចំណែកការលក់ដូរទំនិញនៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា មានដូចជា ផ្លែឈើស្រស់, ប្រេងឥន្ធនៈ, ភេសជ្ជៈ, សម្ភារៈប្រើប្រាស់ និងសម្ភារៈអគ្គិសនី ៕ ตลาดชายแดนแม่สาย “ผลไม้ไทย” ขายดี - เทคโนโลยีชาวบ้านប្រភព ៖ ThaiPBS North

មានតែពាក្យថាស្តាយ! សមត្ថភាព សំណាង អេលីណា ទៅហើយខាង Miss International នៅតែមើលរំលង

0

មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងនិងមិនអស់ចិត្តទាល់តែសោះបន្ទាប់ពីកញ្ញា សំណាង អេលីណា មិនបានចូល Top អាចបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កម្មវិធី Miss International 2023 ជាបវរកញ្ញាពេញដោយសមត្ថភាពមានទាំងព្រមទៅហើយនៅតែខាងកម្មវិធីមើលរំលង។May be an image of 5 people, Fushimi Inari Taisha and Tokyo Tower

វគ្គផ្តាច់ព្រ័ត្រកម្មវីធីប្រកួត Miss International 2023 លើកទី៦១ ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុនបានរកឃើញម្ចាស់មកុដហើយនៅយប់ថ្ងៃទី២៦ ខែតុលា គឺបានទៅលើបវរកញ្ញាមកពីប្រទេសវេណេហ្ស៊ុយអេឡា។ អ្វីដែលអ្នកគាំទ្រកម្ពុជាមានការសោកស្តាយដែលមិនអាចពិពណ៌នាបាននោះបវរកញ្ញាតំណាងប្រទេស សំណាង អេលីណា មិនអាចចូល Top15 ក្នុងកម្មវិធីបាន។May be an image of 1 person and text that says 'CAMBODIA S'

អ្នកគាំទ្រវិស័យបវរកញ្ញាសម្លឹងឃើញថា សមត្ថភាព អេលីណា បានទាំងអស់មិនថាសម្រស់ ភាសា ចំណេះដឹង អត្តចរិត គឺមានទាំងព្រមហើយ ខណៈបវរកញ្ញាប្រទេសផ្សេងទៀតសុទ្ធតែចូលចិត្តនាង។ ពួកគេលើកឡើងទៀតថា បវរកញ្ញារូបនេះមានសមត្ថភាពយ៉ាងនេះទៅហើយនៅតែមិនអាចចូលថប់បានទៀត ខាងកម្មវិធីនៅតែមើលរំលងប្រទេសកម្ពុជារហូត អ្នកគាំទ្រមិនអស់ថែមទាំងព្រលយពាក្យថាសមត្ថភាព សំណាង អេលីណា ទៅហើយមិនដឹងថាខាងកម្មវិធីចង់បានអ្វីទៀតទេ។May be an image of 1 person and text

បន្ទាប់ពីខកបំណងដែលមិនអាចបើកទំព័រប្រវត្តិសាស្រ្តកម្ពុជាចូលថប់បាន សំណាង អេលណា បានបង្ហោះនៅលើ Story ថ្លែងអំណរគុណសម្រាប់ការស្រឡាញ់និងការគាំទ្រពីប្រជាជនកម្ពុជាដែលបានផ្តល់ឱ្យនាង។ ក្នុងនោះ សំណាង អេលីណា បានសុំការអភ័យទោស ដែលមិនបាននាំយកសមិទ្ធិផលមកប្រទេសកម្ពុជាវិញ ហើយនាងសង្ឃឹមថា នាងនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រជានិច្ច។ ឃ្លាចុងក្រោយ អេលីណា ថានាងបានព្យាយាមអស់ពីសមត្ថភាពហើយ ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។May be an image of 1 person and text

គួរបញ្ជាក់ថា កម្មវិធីប្រកួត Miss International 2023 មានបេក្ខភាពសរុបចំនួន៧០នាក់ ប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលTop7 មានដូចជា ថៃ និង ហ្វីលីពីន ចំណែកឯ វៀតណាម និង ម៉ាឡេស៊ី បានចូលTop15 ៕

ស្ត្រីម្នាក់ សម្តែងការហួសចិត្ត ក្រោយជិះចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

0

ថ្មីៗនេះ មានស្ត្រីម្នាក់ ហាក់សម្តែងការហួសចិត្ត នៅពេលដែលនាង បានធ្វើដំណើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅយកមិត្តភក្ដិមកពីក្រៅប្រទេស។

យោងតាមគណនីស្ត្រីម្នាក់នេះ ដែលមានឈ្មោះ Yon Makara បានលើកឡើងថា៖”ខ្ញុំថាមិនយូទេ ខ្មែរខាំគ្នាហែកសុី នៅព្រលានយន្តហោះថ្មី។ ខ្ញុំនិយាយនេះដោយសារជួបផ្ទាល់ ពីរម្សិលមិញ ខ្ញុំទៅ Pick up មិត្តភក្ដិមកពីរក្រៅប្រទេស តើហេតុផលអ្វីបានជាសន្តិសុខមកសួរយើងចឹង សំណួរមានច្រើន អ្នកឯងមកយកអ្នកណា ភ្ញៀវប៉ុន្មានអ្នក ភ្ញៀវជនជាតិអ្វី មកពីរណា ទៅណា ដេកអូតែលណា មានហ្គាយទេ…….?
ឥលូវខ្ញុំចង់សួរទៅវិញថា តើព្រលានយន្តហោះនេះចិន ធ្វើលើដីខ្មែរ ប្រជាជនខ្មែរ គ្រប់គ្នាគ្មានសិទ្ធិលើការងារមុខរបររបស់ខ្លួន ដូចជា Taxi ជាដើម ពួកគាត់មិនអាចឈរនៅនឹងមុខរង់ចាំភ្ញៀវផ្ទាល់ខ្លួនរបស់ពួកគេមែនទេ ??”May be an image of text

លើសពីនេះទៅទៀត នាងក៏បានលើកសង្កត់ធ្ងន់ថា៖” លោកអភិបាលខេត្តគួរតែមើលចំណុច1នេះកុំអោយប្រជាជនក្ដៅក្រហាយជាងនេះ ត្រឹមអាហា3ពេលត្រូវមកខាំគ្នា ដូចឆ្កែ ឃើញ សុទ្ធតែខ្មែរគ្នាឯងទេ ធ្វើអោយដូចនៅព្រលានចាស់ ដែលបារាំងជាអ្នកកាន់កាប់ ខ្ញុំចូលចង់សឹកផ្លូវ គ្មានអ្នកណា មកសួរដេញដោលចឹងទេ ។ល។”

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយបានទទួលជើងហោះហើយជាលើកដំបូងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9P7tukP2CmVJ9u0_aGStahvXtfrb_DbQRw5_OIFd0GZ8Xbj-W0rkr_yCeWZ8X-ojdVIbyDeF1UwPuxcHfvrAThqpeVT0uGDoMjAVXBxeoNaSzLYcDjfLpDmvUSH_xsPXSWr8N2YyzPrhegWwxaRpHXXEtqoRvdIwgKm_9C3Q73huzebH6dUHutB4afr8/s805/Screenshot%202023-10-27%20102625.png

តើប្រទេសណាដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំងច្រើនជាងគេ?

0

បរទេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Reuters កាលពីថ្ងៃទី ២៦ ខែតុលាថា ជនបរទេសជាងពាក់កណ្តាលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ក្នុងនោះ ចំណាប់ខ្មាំងដែលជាជនជាតិថៃមានចំនួន ៥៤នាក់។A view shows teddy bears, each representing children who are believed to be held hostage in Gaza, in Tel Aviv

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមចំណាប់ខ្មាំងទាំង ២២០ នាក់មានជាងពាក់កណ្តាលជាជនបរទេស ដែលមនុស្សចំនួន ១៣៨ នាក់សុទ្ធតែមកពីក្រៅប្រទេសទាំងអស់ ក្នុងនោះមានជនជាតិអាហ្សង់ទីន ១៥នាក់, អាល្លឺម៉ង់ ១២នាក់, អាមេរិក ១២នាក់, បារាំង ៦នាក់, រុស្ស៊ី ៦នាក់, ចិន ១នាក់, ស្រីលង្កាតង់ហ្សានី ២ នាក់, ហ្វីលីពីន ២ នាក់, និងថៃ ៥៤នាក់ដែលជាចំនួនច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ចំណែកឯមួយចំនួនផ្សេងទៀតគឺមានសញ្ជាតិពីរ។Hamas says Israel refused to receive 2 hostages; Israel calls it propaganda  | Israel-Palestine conflict News | Al Jazeera

យោងតាមរបាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យប្រជាជនថៃមួយចំនួនធំត្រូវបានចាប់ជាចំណាប់ខ្មាំង គឺដោយសារតែមានពលករថៃប្រមាណ ៣ ម៉ឺននាក់ធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសអ៊ីស្រាអែល ទន្ទឹមនឹងនោះក៏មានពលករថៃជាក្រុមដែលបានស្លាប់ និងបាត់ខ្លួនច្រើនជាងគេក្នុងប្រទេសផងដែរ។
លើសពីនេះ ជនបរទេសសរុបចំនួន ៣២៨ នាក់មកពី ៤០ ប្រទេសត្រូវបានបញ្ជាក់ថាបានស្លាប់ ឬបាត់ខ្លួនចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕Hamas propaganda videos reveal stunning details leading up to attack on  Israel | CNN

ទីបំផុត G-Dragon ចេញមុខបកស្រាយហើយក្រោយត្រូវប៉ូលិសស៊ើបអង្កេតគ្រឿងញៀន

0

ដំណឹងដែលប៉ូលិសទីក្រុង Incheon ឃាត់ខ្លួនតារាចម្រៀងល្បីឈ្មោះ G-Dragon ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើករណីនេះ ខណៈស្ថានភាពនៅក្នុងប្រទេសកូរ៉េពេលនេះកំពុងតែក្តៅគគុកយ៉ាងខ្លាំងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាមានការស៊ើបអង្កេតពាក់ព័ន្ធគ្រឿងញៀនលើអ្នកសិល្បៈច្រើនរូប។G-Dragon reportedly booked by police on suspicion of drug use, YGE says  he's not signed with them – Asian Junkie

ទោះជាយ៉ាងណា បន្ទាប់ពីដំណឹងសាយភាពមានការស៊ើបអង្កេតទៅលើ G-Dragon នៅថ្ងៃទី២៧ ខែតុលា មេធាវីរបស់ G-Dragon បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលតារាចម្រៀងរូបនេះផ្ទាល់បានបដិសេធថាមិនបានប្រើប្រាស់គ្រឿងញៀនទេ។G-Dragon booked for investigation over alleged drug use - The Korea Times

សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ G-Dragon បានសរសេរថា «នេះគឺជា Kwon Ji Yong [ឈ្មោះរបស់ G-Dragon] ។ ទី១ គ្មានការពិតចំពោះការអះអាងថាខ្ញុំបានប្រើថ្នាំទេ។ បន្ថែមពីលើនេះ ខ្ញុំក៏មិនមានពាក់ព័ន្ធនឹងរបាយការណ៍ព័ត៌មានអំពីការរំលោភលើច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនជាដើម ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះដែរ។ ទោះយ៉ាងណាក៏ដោយ ដោយសារខ្ញុំដឹងថាមនុស្សជាច្រើនមានការព្រួយបារម្ភ ខ្ញុំនឹងសហការយ៉ាងសកម្មជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិស ហើយនឹងចូលរួមយ៉ាងសកម្មលើករណីនេះ»។BIGBANG・G-DRAGONを薬物使用の疑いで立件 韓国報道 - モデルプレス

គួរបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែតុលា មានការរាយការណ៍ថា G-Dragon ត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារប៉ូលីសទីក្រុង Incheon លើការចោទប្រកាន់ទាក់ទងនឹងគ្រឿងញៀន។

ខណៈពេលដែលប៉ូលិសបាននិយាយថាពួកគេមិនអាច បង្ហាញព័ត៌មានលម្អិតជាក់ស្តែង”បានទេព្រោះករណីនេះ “កំពុងស្ថិតក្រោមការស៊ើបអង្កេត” និងបានបំភ្លឺថាវាជា ករណីដាច់ដោយឡែកដែលមិនមានទំនាក់ទំនងជាមួយតារាសម្តែង Lee Sun Gyun ដែលបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតទៅលើការប្រើប្រាស់គ្រឿងញៀន៕

ក្រសួងបរិស្ថានបានប្រគល់នូវបណ្ណសរសើរជូនដល់ក្រុមហ៊ុន សាមសុង ក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន

0

(ភ្នំពេញ) ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន សាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានទទួលនូវបណ្ណសរសើរពីក្រសួងបរិស្ថាន ក្នុងកម្មវិធី “លើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងប្រកាសជ័យលាភី ឃុំ-សង្កាត់ ដែលបានចូលរួមចលនាប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលរៀបចំដោយ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-5yfhycfoD1KrjDw46lMJ7lwzBMTxiNEZ0iy-Ahmu7kp09LGWrGhrntq0UJQeFimRCWxhRbCjaFbW6JF5LJ6Q18PxKvdFcnfFGIfXm4JzD2Qamfb1D0HV_JBr6dQkc225MpkvtimUtCXgXiUJsxoBnaqEeVuednIqZZFEGOdx9Zn25uPN4mU2nAwAAI/s4000/20231026_155503.jpg

កម្មវិធីនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរិស្ថាន ដោយមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន។

ស្របពេលគ្នានេះដែរ ក្រសួងបរិស្ថានក៏បានធ្វើការប្រគល់នូវរង្វាន់ជ័យលាភីជូនដល់ភូមិ ឃុំ-សង្កាត់ ចំនួន 50 ដែលមានអនាម័យស្អាត, សោភ័ណភាពល្អ និងបរិស្ថានល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7826n4XQe5yRELEI4Ef2M-0IB8yGVtR5Lvgqk9bYYLdVxxQAzGuNp2qW5ekAVGtxYTWAmXRvx08YFPZwOVQ2LMbTcUoDrroln9XmvBBHBUeUNXDt6GkcutR7LAJVEb0fA4XU3aH8pPktThSc5JQmLQGxNvrjQFXBXmHfwW-E0P0OZ7103Cc0UxGbGb8k/s4000/20231026_162247.jpg

“តំណាងក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងបរិស្ថានដែលបានប្រគល់នូវបណ្ណសរសើរមេត្រីបរិស្ថានក្នុងថ្ងៃនេះ។ ហើយក្រុមហ៊ុន សាមសុង ក៏នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមមុខនូវភាពលំបាកពីការប្រែប្រួលនៃអាកាសធាតុ (Climate Change) មួយនេះ។ យុទ្ធសាស្ត្រថ្មីរបស់យើង គឺទាក់ទងទៅនឹងនិរន្តរភាពបរិស្ថានដែលចាប់ផ្ដើមចេញពីថាមពលនៃភាពច្នៃប្រណិតបច្ចេកវិទ្យាលើគ្រប់ផលិតផលរបស់សាមសុង ចាប់ពីស្មាតហ្វូនរហូតដល់ឧបករណ៍ប្រើប្រាស់។ យើងបានដាក់បញ្ចូលនូវមុខងារដ៏ពិសេសដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន។ នេះជាបញ្ហាប្រឈមដែលយើងត្រូវយកចិត្តទុកដាក់បំផុត យើងប្រើប្រាស់ធនធានទាំងអស់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ យុទ្ធសាស្ត្រនិរន្តរភាពបរិស្ថាននេះ មិនមែនគ្រាន់តែជាចក្ខុវិស័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការអំពាវនាវឱ្យធ្វើនូវសកម្មភាព ហើយយើងក៏កំពុងកំណត់គោលដៅ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពលើគុណតម្លៃទាំងមូលក្នុងឆ្នាំ 2050។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG1XVwPQHpCVH2pH5M8MIm9MobrHxfdV2fGlqpp0-2k2GoyjTYfzXFrSbv2W38nU-CRX_9wInmLnVj5P30EkuIci_GSrQeSeF5vG0TxpDPbX31e-Nx9Pwp1p7Nutk1OyS8nH63d_XAdQuhbwn784O7ewmRtTUTDcDpvuS53YOdqJGELn2lfqomrVzgzME/s4000/20231026_155447.jpg

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍បន្ថែមផងដែរថា “តំណាងឱ្យរាជរដ្ឋាភិបាលពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន សាមសុង ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់លើបរិស្ថានពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ជាពិសេស ការជួយកាត់បន្ថយនូវសំរាមអេឡិចត្រូនិក និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយនូវឧស្ម័នកាបូន។”

សូមបញ្ជាក់ គ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង មិនថាជាទូរទស្សន៍, ទូរទឹកកក, ម៉ាស៊ីនបោក ខោអាវ ឬទូរស័ព្ទនោះទេ គឺត្រូវបានផលិតឡើងដោយគិតគូរពីបរិស្ថានខ្លាំងបំផុត។ ក្រុមហ៊ុន សាមសុង ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាចំណែកមួយក្នុងការ អភិវឌ្ឍប្រទេសកម្ពុជា ដើម្បីអនាគតអ្នកជំនាន់ក្រោយកាន់តែល្អប្រសើរ ក្រោមកម្មវិធី “និរន្តរភាព បរិស្ថាន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqm4UY-L9WgJYZz4UQCWVy0YsuswJx-KSwlSa1iEZnR3c_jRoJeEKLyKqVzaykT0mdCPKHarR0sYmPApzIE0zk5yFh1ohET12LSQKHx3_fPln7lguWHgMkw5WHpIb91oWyylfXkNVuSPKd_9Z5rEXADb56q50EHTf_Ay7gxGdOllf-rPb9a0C3SMRjNk/s4000/20231027_083732.jpg

សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យ ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL8n07YtlrLwYCHMLWFwiO5eufPePrNebNRvdSkqXaoZqHw10vFVMnOdBg1MHghRC7eodlAtAWarBzn4W5g8z7wiREupC_86eEdUd6sTf1s6bSuuPsf6RpPf2JRuMNREIv4m5-yM5SnjUilJRe12udy5Qc1BISDsiuhXOCGj9JeN8d4ZYfOFipdg0AQ90/s4000/World-EXPO-2030-Busan,-Korea_KV_Backdroup-5mx3m.jpg

កសិករថៃចាប់យកមុខរបរដាំស្តៅ ខណៈមានតម្លៃខ្ពស់នៅលើទីផ្សារ

0

ប្រទេសថៃ ៖ អ្នកស្រី ឆាយ៉ាផា និងស្វាមី បានជួលកម្មករមកជួយកាត់ត្រួយស្តៅ និងចងស្តៅជាបាច់ ដែលបានដាំដុះនៅលើផ្ទៃដីជាង២ហិកតានៅស្រុកណាឌីត ខេត្តប្រាជីនបុរី ប្រទេសថៃ ដើម្បីលក់ឱ្យអាជីវករ ។ អ្នកស្រីប្រាប់ថា អាជីវករនឹងទទួលទិញត្រួយស្តៅទាំងអស់ ហើយអ្នកស្រីលក់តម្លៃ១៦០បាតក្នុង១គីឡូក្រាម (ស្មើប្រមាណ១ម៉ឺន៦ពាន់រៀល) ព្រោះវាជាស្តៅខុសរដូវកាល ។ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ด

អ្នកស្រី ឆាយ៉ាផា ឱ្យដឹងថា អ្នកស្រីបានលក់ត្រួយស្តៅតាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុង១ថ្ងៃៗ ចម្ការអ្នកស្រីអាចប្រមូលផលស្តៅបានប្រមាណ៥០០គីឡូក្រាម ស្មើនឹងទឹកប្រាក់ចំនួន៨ម៉ឺនបាតក្នុង១ថ្ងៃ ។ អ្នកស្រីបានបែងចែកក្រុមការងារជា២ក្រុម គឺក្រុមកាត់ត្រួយស្តៅ និងក្រុមចងបាច់ស្តៅឱ្យស្អាតដើម្បីលក់ឱ្យអាជីវករ ។ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ด

ចំណែកវិធីការដាំស្តៅខុសរដូវកាល អ្នកស្រី ឆាយ៉ាផា ប្រាប់ថា អ្នកស្រីបានប្រើប្រាស់ជីកសិកម្មដែលធ្វើដោយខ្លួនឯងតាមធម្មជាតិ និងបាញ់លើដើមស្តៅឱ្យវាចេញផ្កា ។ ជីធម្មជាតិនេះផ្សំឡើងពីភេសជ្ជៈប៉ូវកម្លាំងជាមួយប៊ីចេង ហើយត្រូវបាញ់លើដើមស្តៅ៣ថ្ងៃម្តង ។ ១០ថ្ងៃក្រោយមក ដើមស្តៅក៏ចាប់ផ្តើមលាស់ត្រួយខ្ចី និងចេញផ្កាជាបន្តបន្ទាប់ ធ្វើឱ្យអ្នកស្រីកាត់វាលក់មិនទាន់ទេ ។ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ด

នៅពេលដើមស្តៅដុះរាងខ្ពស់បន្តិច អ្នកស្រី ឆាយ៉ាផា ក៏ចាប់ផ្តើមកាត់មែកវាចេញខ្លះដើម្បីកុំឱ្យដើមខ្ពស់ខ្លាំងពេក បន្ទាប់មក អ្នកស្រីបានជួលកម្មករមកជួយកាត់មែកស្តៅម្តងទៀត ។ នៅពេលកាត់ថ្លៃឈ្នួលការជួលកម្មករ និងការចំណាយលើជីកសិកម្មរួចហើយ អ្នកស្រីអាចទទួលបានប្រាក់ចំណេញពាក់កណ្តាលពីប្រាក់ចំណូលសរុបក្នុង១ឆ្នាំ ៕ ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ดប្រភព ៖ Thai PBS

សន្ទុះនៃការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមនឹងអាចកើនឡើងដល់ ៩០០០លានដុល្លារ

0

វៀតណាម៖ បច្ចុប្បន្នការនាំចេញអាហារសមុទ្ររបស់វៀតណាមក្នុងត្រីមាសទី ៤ ត្រូវបានគេរំពឹងថានឹងឈានដល់ ២.៤ ពាន់លានដុល្លារអាមេរិក ដែលជួយឱ្យចំណូលពេញមួយឆ្នាំឈានដល់ ៩ ពាន់លានដុល្លារ។
យោងតាមគេហទំព័រ VOV World បានឱ្យដឹងថា ការនាំចេញអាហារសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកក្នុងខែកញ្ញាមានលើសពី ៨១៤ លានដុល្លារ ដែលបង្ហាញពីការកើនឡើងជិត ៥% នៃការនាំចេញទៅក្រៅប្រទេស។Vietnam's seafood exports enjoy strong surge despite challenges | Business  | Vietnam+ (VietnamPlus)

ដូច្នេះ បច្ចប្បន្នការនាំចេញអាហារសមុទ្រទៅកាន់សហរដ្ឋអាមេរិកទទួលបានកំណើនវិជ្ជមានយ៉ាងខ្លាំង ដែលជំរុញដោយតម្រូវការកើនឡើងនៅចុងឆ្នាំ ជាពិសេសបង្គា ត្រីងៀត និងត្រីធូណា។

លោក Le Hang នៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ផលិតផលបង្គា ត្រីងៀត ក៏ដូចជាត្រីធូណា សម្រាប់ទីផ្សារមួយចំនួនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញ។ ការនាំចេញត្រីទឹកសាប និងក្តាមក៏បានបង្ហាញពីកំណើនដ៏រឹងមាំ មិនត្រឹមតែនៅក្នុងខែកញ្ញាប៉ុណ្ណោះទេ ប៉ុន្តែពេញមួយត្រីមាសទី ៣ តែម្តងដែលបង្ហាញពីនិន្នាការវិជ្ជមានសម្រាប់ចុងឆ្នាំនេះ។Vietnamese shrimp exports to EU surge on back of FTA | Phnom Penh Post

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញអាហារសមុទ្រសរុបនៅក្នុងត្រីមាសទី ៣ មានត្រឹមតែ ១២% ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការថយចុះតិចតួចបំផុតនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ។
គួរបញ្ជាក់ដែរថា ទីផ្សារវៀតណាមបច្ចុប្បន្នកំពុងងើបឡើងវិញជាបណ្តើរៗ ដែលអាហារសមុទ្ររបស់វៀតណាមត្រូវបាននាំចេញទៅក្រៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន កូរ៉េ ជប៉ុន…នឹងត្រូវបានគេរំពឹងថាក្នុងត្រីមាសទី ៤ នេះការនាំចេញអាចឈានដល់ ២.៤ ពាន់លានដុល្លារដែលជួយឱ្យចំណូលពេញមួយឆ្នាំឈានដល់ ៩ ពាន់លានដុល្លារ៕Vietnam's seafood export exceeds USD 10 billion: Sao Ta honored in top  excellent shrimp exporters

ភ្ញៀវទេសចររងគ្រោះដោយសារការបាក់ស្ពានកញ្ចក់នៅឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ កញ្ចក់នៅលើស្ពានកញ្ចក់មួយកន្លែងនៅប្រទេសឥណ្ឌូណេស៊ីបានបាក់ភ្លាមៗ ហើយបណ្តាលឱ្យភ្ញៀវទេសចរស្លា.ប់ម្នាក់ និងម្នាក់ទៀតរងរបួ.ស ។ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា វាគ្មានសញ្ញាជូនដំណឹងអ្វីទាំងអស់ ហើយអាជ្ញាធរបានឮសំឡេងកញ្ចក់បាក់ដូចគ្រាប់បែកផ្ទុះ ។ ក្រោយមក អាជ្ញាធរក៏ប្រញាប់នាំគ្នាជួយសង្គ្រោះជនរងគ្រោះ ។Police investigate deadly glass bridge incident in Banyumas - Archipelago -  The Jakarta Post

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា កញ្ចក់នៅលើស្ពាន The Geong ដែលមានកម្ពស់១៥ម៉ែត្រនៅតំបន់ព្រៃស៊ុនលីមប៉ាគូវ៉ាស់ ក្នុងទីក្រុងបាន់យូម៉ាស់ ខេត្តឆវ៉ាក្លាង ប្រទេសឥណ្ឌូណេស៊ី បានបាក់ភ្លាមៗបណ្តាលឱ្យភ្ញៀវទេសចរស្លា.ប់ម្នាក់ និងរងរបួ.សម្នាក់ ។Broken Glass Bridge in Banyumas, a Tourist Killed - Kompas.id

រីឯសារព័ត៌មានឥណ្ឌូណេស៊ីចុះផ្សាយថា មុនពេលកើតហេតុការណ៍នេះ មានភ្ញៀវទេសចរចំនួន១៣នាក់បានឡើងលើស្ពានកញ្ចក់ដើម្បីគយគន់ទេសភាព ហើយនាំគ្នាថតរូបនៅលើស្ពាននេះ ភ្លាមៗនោះ ផ្ទាំងកញ្ចក់នៅលើស្ពានដែលមានកម្រាស់ប្រមាណ១សង់ទីម៉ែត្របានបាក់ធ្លាក់ចុះក្រោមចំនួន១ផ្ទាំង ។ ដូច្នេះ ធ្វើឱ្យភ្ញៀវទេសចរចំនួន៤នាក់ក្លាយជាជនរងគ្រោះក្នុងហេតុការណ៍នេះ ។Indonesia Glass Bridge Tragedy: A Wake-Up Call for Safety Measures

សារព័ត៌មានឥណ្ឌូណេស៊ីចុះផ្សាយបន្តថា ក្នុងចំណោមភ្ញៀវទេសចរ៤នាក់ មានភ្ញៀវទេសចរ២នាក់បានធ្លាក់ពីលើស្ពានបណ្តាលឱ្យស្លា.ប់ម្នាក់ និងរងរបួ.សម្នាក់ ចំណែកភ្ញៀវទេសចរ២នាក់ទៀតជាប់នៅលើស្ពានកញ្ចក់ និងត្រូវបានគេជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ។

បច្ចុប្បន្ន ស្ពានកញ្ចក់ត្រូវបានបិទមិនឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុដើម្បីស៊ើបអង្កេតហេតុការណ៍នេះ ។ សមត្ថកិច្ចនឹងត្រួតពិនិត្យស្តង់ដារសុវត្ថិភាពនៃការសាងសង់ស្ពានកញ្ចក់ រួមទាំងស៊ើបអង្កេតអ្នកពាក់ព័ន្ធបន្ថែមទៀត៕ ប្រភព ៖ khaosod