សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ភ្នាក់ងារគ្រប់គ្រងការហោះហើរ និងអវកាសអាមេរិក (ឬអង្គការ NASA) ព្រមទាំងភ្នាក់ងារស្ថានីយអវកាសអន្តរជាតិ (ឬ ISS) បានរួមគ្នាអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបង្កើតស្ថានីយអវកាសអន្តរជាតិ ។ ការអបអរសាទរនេះបានផ្សាយបន្តផ្ទាល់នូវការជជែកគ្នារវាងអ្នកបើកបរដែលបានបំពេញភារកិច្ចនៅលើអវកាស និងភ្នាក់ងារប្រចាំមជ្ឈមណ្ឌលអវកាស Johnson នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

មន្ត្រីជាន់ខ្ពស់អង្គការ NASA បានលើកឡើងអំពីភាពជោគជ័យជាច្រើន តាំងពីបានបង្កើតស្ថានីយអវកាសអន្តរជាតិ (ISS) ជាលើកដំបូង ដោយផ្តោតលើការសិក្សាស្រាវជ្រាវជាង៣.០០០ករណីនៅប្រទេសចំនួន១០៨ ។ លើសពីនេះ មន្ត្រីជាន់ខ្ពស់អង្គការ NASA ក៏បានសរសើរអំពីភារកិច្ចជោគជ័យរបស់ក្រុមការងារផងដែរ ។The International Space Station celebrates its 25th anniversary • Earth.com

លោក Bob Cabana មន្ត្រីជាន់ខ្ពស់អង្គការ NASA និយាយថា ៖ «យើងរីករាយណាស់ជាមួយអ្វីដែលពួកគេបានធ្វើ ដូចជា ផ្នែកវិទ្យាសាស្ត្រ និងការត្រួតពិនិត្យផ្សេងៗ ដើម្បីធ្វើឱ្យការរស់នៅលើផែនដីល្អប្រសើរ ។ លើសពីនេះ យើងត្រូវត្រៀមខ្លួនជាមុនសម្រាប់ការស្រាវជ្រាវនៅក្រៅផែនដី ដើម្បីឱ្យយើងអាចធ្វើដំណើរទៅកាន់ភពព្រះច័ន្ទ ក្នុងគម្រោង Artemis និងគម្រោងទៅកាន់ភពអង្គារ» ។

ចំណែកភ្នាក់ងារស្ថានីយអវកាសអន្តរជាតិ (ISS) បានរៀបរាប់អំពីបទពិសោធន៍ និងឧបសគ្គខុសពីគេ ដូចជា ៖ អំពីទម្ងន់ស្មើសូន្យនៅលើអវកាស និងការសាកល្បងជាច្រើនទៀត ដែលបានធ្វើឡើងនៅលើស្ថានីយអវកាសអន្តរជាតិ ។On 25th Anniversary Of International Space Station, NASA Shares Before And  After Pics

លោក Joel Montalbano នាយកគ្រប់គ្រងគម្រោង ISS និយាយថា ៖ «អ្វីដែលអ្នកមិនអាចរៀនសូត្រនៅលើផែនដី គឺការងារនេះនឹងជួយឱ្យអ្នកអាចរៀនសូត្រដោយខ្លួនឯង» ។

រីឯលោក Andreas Morgensen ភ្នាក់ងារស្ថានីយអវកាសអន្តរជាតិ (ISS) និយាយថា ៖ «ទម្ងន់នៅលើអវកាសមានចំណុចពិសេសខ្លាំងណាស់ ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះគ្មានការអប់រំអំពីទម្ងន់ស្មើសូន្យនៅលើផែនដី ។ វាមិនដូចគ្នាជាមួយការរស់នៅ និងធ្វើការធម្មតាទេ ដោយសារទម្ងន់របស់យើងស្មើសូន្យនៅទីនោះ ។ ដូច្នេះ យើងមិនត្រឹមតែសប្បាយតែម្យ៉ាងទេ គឺយើងនៅមានឧបសគ្គជាច្រើន» ។International Space Station Celebrate 25th Anniversary : r/printSF

ស្ថានីយអវកាសអន្តរជាតិ (ISS) បានកើតឡើងដោយសារកិច្ចសហការរវាងភ្នាក់ងារអវកាសចំនួន៥ រួមមាន ៖ ភ្នាក់ងារគ្រប់គ្រងការហោះហើរ និងអវកាសអាមេរិក (NASA), រុស្ស៊ី (RKA), កាណាដា (CSA), អឺរ៉ុប (ESA) និងជប៉ុន (JAXA) ដោយបានចំណាយថវិកាប្រមាណ៦០.០០០លានដុល្លារអាមេរិក ។ វាបានក្លាយជាស្ថានីយអវកាសអន្តរជាតិដំបូងគេមានតម្លៃខ្ពស់បំផុត ដែលបង្កើតឡើងដោយមនុស្ស ៕ ប្រភព ៖ TNN World