ប្រទេសថៃ ៖ អាជ្ញាធរផ្នែកទេសចរណ៍ប្រទេសថៃបានចុះត្រួតពិនិត្យនៅផ្លូវមួយឈ្មោះ «Nana» បន្ទាប់ពីនារីចិនម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា វាជាកន្លែងគ្មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។ ប៉ុន្តែអាជ្ញាធរថៃបញ្ជាក់ថា ដោយសារតែនារីចិនរូបនេះស្លៀកពាក់ខ្លីពេក ទើបបណ្តាលឱ្យមានភាពទាក់ទាញភ្នែក ។ ចំណែកភ្ញៀវទេសចរភាគច្រើននៅតែមានទំនុកចិត្ត ដោយសារអាជ្ញាធរថៃបានថែទាំសុវត្ថិភាពគ្រប់ពេលវេលាដល់ពួកគេ ។ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสด

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរថៃបានប្រមូលកម្លាំងចុះមកស្រាវជ្រាវរកការពិត ក្រោយពីនារីទេសចរចិនម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម ដោយបង្ហាញពីបរិវេណផ្លូវសុខុមវីដ ផ្លូវលេខ៤ (ឬផ្លូវ Nana) តំបន់ឃ្លងតឺយ ទីក្រុងបាងកក ថា គឺជាកន្លែងគ្រោះថ្នាក់សម្រាប់ស្ត្រី ។

បរិវេណដែលស្ត្រីចិននិយាយថា គ្មានសុវត្ថិភាព គឺនៅផ្លូវខាងមុខសណ្ឋាគារឈ្មោះ «ណាណា» ។ អាជ្ញាធរថៃបានជជែកជាមួយបុគ្គលិក និងអ្នកគ្រប់គ្រងសណ្ឋាគារ «ណាណា» ព្រមទាំងជជែកជាមួយអ្នកប្រកបអាជីវកម្មក្នុងតំបន់នេះ ពួកគេប្រាប់ថា ផ្លូវ Nana គឺជាតំបន់ទេសចរណ៍ទទួលបានការពេញនិយមពីសំណាក់ជនជាតិថៃ និងជនបរទេស ។ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสด

តំបន់នេះមិនគួរឱ្យខ្លាច និងមានគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរដូចការលើកឡើងនោះទេ ។ បើតាមវីដេអូក្នុងបណ្តាញសង្គម គឺអាចបណ្តាលមកពីនារីជាភ្ញៀវទេសចរចិនរូបនេះស្លៀកពាក់ខ្លីពេក ទើបធ្វើឱ្យភ្ញៀវទេសចរដើរទៅមកចាប់អារម្មណ៍លើរូបនាងជាពិសេស ។

បើតាមអាជ្ញាធរថៃលើកឡើងថា ផ្លូវ Nana គឺជាតំបន់ទេសចរណ៍ទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរ ហើយអាជ្ញាធរបានការពារសុវត្ថិភាពនៅតំបន់នេះគ្រប់ពេលវេលា ។ លើសពីនេះ ផ្លូវ Nana ជាទីប្រជុំជនទេសចរណ៍ដ៏រឹងមាំមួយតាមគម្រោង STC (Strong Tourism Community) ។ ដូច្នេះ អាជ្ញាធរមានតួនាទីការពារសុវត្ថិភាពដល់មនុស្សទាំងអស់ និងការពារទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរផងដែរ ។ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสด

អាជ្ញាធរថៃបន្តថា តាមរយៈការត្រួតពិនិត្យនៅកន្លែងដែលបានបង្ហោះក្នុងបណ្តាញសង្គម និងយោងតាមការលើកឡើងពីអ្នកប្រកបអាជីវកម្មក្នុងតំបន់ ក៏ដូចជាការសាកសួរភ្ញៀវទេសចរចិន, ភ្ញៀវទេសចរអឺរ៉ុប និងភ្ញៀវទេសចរផ្សេងទៀតដែលបានមកដើរលេងនៅផ្លូវ Nana និយាយថា ពួកគេមានទំនុកចិត្តចំពោះអាជ្ញាធរថៃ ក្នុងការការពារសុវត្ថិភាពក្នុងតំបន់ ។

អាជ្ញាធរថៃបញ្ជាក់ថា ករណីនេះអាចបណ្តាលមកពីភ្ញៀវទេសចរចិនរូបនេះតែងខ្លួនមានភាពលេចធ្លោខ្លាំងពេក ទើបធ្វើឱ្យភ្ញៀវទេសចរដែលដើរទៅមកចាប់អារម្មណ៍លើរូបនាងជាងគេ ។ ចុងក្រោយ អាជ្ញាធរថៃនិយាយថា បើប្រទះឃើញការប្រព្រឹត្តទង្វើណាមួយដែលបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ឬការកេងប្រវ័ញ្ចលើភ្ញៀវទេសចរ អាចទូរស័ព្ទមកអាជ្ញាធរគ្រប់ពេលវេលា និង២៤ម៉ោង ៕ ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสดប្រភព ៖ khaosod