ព្រះអង្គដងកើ គឺជាទីសក្ការបូជា ដ៏ល្បីមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅមុខព្រះបរមរាជវាំង ដែលជារឿយៗគេតែងឃើញមានពលរដ្ឋនាំគ្នាទៅបន់ស្រន់ ឬបួងសួងសុំសេចក្តីសុខ និងសុំលាភសក្ការៈជាដើមនៅទីនោះ។

ទាក់ទងនឹងប្រវត្តិព្រះអង្គដងកើនេះ ចាស់ៗពីដើមនិយាយតគ្នាថា៖”ក្នុងសម័យសង្គមរាស្ត្រនិយមនៃព្រះបាទនរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថាព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកមហាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា”ដងកើ។”ប្រវត្តិ​ទី​សក្ការបូជា​មុខ​ព្រះរាជវាំង​ «​ព្រះ​អង្គ​ដង​កើ​» – Koh Santepheap Dailyក្នុងសម័យដដែលនោះ ពលរដ្ឋខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិនោះ ហើយនាំគ្នាសាងសង់ព្រះវិហារនិងសាងរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា “ព្រះអង្គដងកើ”។No photo description available.ដោយឡែកបើនិយាយពីជំនឿបារមីព្រះអង្គដងកើវិញ តាមការលើកឡើងតំណាលតៗគ្នារបស់ចាស់ទុំបាននិយាយាថ៖”កាលដើមឡើយនៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីល ឬ ថ្ងៃពេញបូរមីគេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេ រួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និង បួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និង ចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។ ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការៈបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ”។ពុទ្ធដិមាករ «ព្រះអង្គដងកើ» ដែលជាទីសក្ការដ៏ស័កសិទ្ធ ត្រូវបានបុរសម្នាក់យកញញូរវាយបណ្ដាលឱ្យប្រះស្រាំព្រះហត្ថខាងស្តាំ - KCTV CAMBODIAសូមបញ្ជាក់ផងដែរថា ជុំវិញទីសក្ការបូជាព្រះអង្គដងកើ មិនមានឯកសារបញ្ជាក់ច្បាស់លាស់មួយណានោះទេ ទាក់ទងនឹងកន្លែងដ៏ស័ក្កសិទ្ធមួយនេះ៕