Home Blog Page 1388

ហុងកុងនឹងផ្តល់ជូនសំបុត្រឥតគិតថ្លៃចំនួន ១ លានសន្លឹកសម្រាប់ភ្ញៀវទេសចរអន្តរជាតិ

0

ហុងកុង៖ ទីក្រុងហុងកុងនឹងផ្តល់ជូនសំបុត្រទទួលទានអាហារឥតគិតថ្លៃចំនួន ១ លានសន្លឹកសម្រាប់ភ្ញៀវទេសចរណាដែលមកកំសាន្តនៅហុងកុង ដោយម្នាក់ទទួលបាន ១ សន្លឹក ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។
យោងតាមសារព័ត៌មាន Adobo Magazine ដែលបានចុះផ្សាយនៅថ្ងៃទី ២៥ ខែតុលាថា ក្រុមប្រឹក្សាទេសចរណ៍ហុងកុងនឹងធ្វើយុទ្ធនាការចែកជូនសំបុត្រទទួលទានអាហារឥតគិតថ្លៃចំនួន ១ លានសន្លឹក ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកទស្សនាកម្សាន្តពេលរាត្រីនៅកំពង់ផែធំ ដោយយុទ្ធនាការនេះរួមមានសកម្មភាពជាច្រើនដែលធ្វើឡើងចាប់ពីចុងខែតុលារហូតដល់ដំណាច់ឆ្នាំ។Discover the beautiful Hong Kong outdoors | Times of India Travel

អ្វីដែលពិសេសនោះគឺកម្មវិធីចែកសំបុត្រ ១ លានសន្លឹកសម្រាប់ភ្ញៀវអន្តរជាតិ ដោយម្នាក់ទទួលបាន ១ សន្លឹកមានតម្លៃ ១០០ ដុល្លារហុងកុង។ ដូច្នេះភ្ញៀវទេសចរអន្តរជាតិអាចមកទស្សនាបាននៅបារ និងភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ ល្ងាច ដោយអនុវត្តចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ថែមពីលើកម្មវិធីផ្តល់សំបុត្រនេះ ក្រុមប្រឹក្សាទេសចរណ៍ហុងកុងក៏មានសកម្មភាព “Taste Around Town” ដោយណែនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់បារ និងភោជនីយដ្ឋានល្បីៗលើពិភពលោកផងដែរ។What to do in Hong Kong at night: HK after dark | Honeycombers

នៅក្នុងចុងឆ្នាំ ២០២៣ នេះក៏មានពិធីបុណ្យរដូវរងាដែលត្រូវបានប្រារព្ធឡើងនៅលើឆ្នេរ Victoria ក៏ដូចជាពិធីបុណ្យតន្ត្រី Clockenflap រួមទាំងថ្ងៃចូលឆ្នាំសកលនៅ Victoria Bay ផងដែរ។ គោលបំណងនៃការចែកសំបុត្រឥតគិតថ្លៃដល់ភ្ញៀវអន្តរជាតិ គឺដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចពេលយប់ និងបំពេញតម្រូវការទិញទំនិញរបស់ភ្ញៀវទេសចរ ក៏ដូចជាបង្កើនម៉ោងបើកដើម្បីស្វាគមន៍អតិថិជន។What to do in Hong Kong at night: HK after dark | Honeycombers

គួរបញ្ជាក់ដែរថា បច្ចុប្បន្នទីក្រុងហុងកុងកំពុងព្យាយាមប្រកួតប្រជែងយ៉ាងខ្លាំងក្លាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កាលពីដើមខែមីនា កំពង់ផែធំរបស់ហុងកុងបានផ្តល់សំបុត្រឥតគិតថ្លៃចំនួន ៥០០,០០០ សន្លឹកដល់ភ្ញៀវទេសចរជុំវិញពិភពលោក រួមទាំងសំបុត្រទៅមកចំនួន ៨០,០០០ សន្លឹកនៅអាស៊ីអាគ្នេយ៍ទៀតផង៕Hong Kong At Night Pictures | Download Free Images on Unsplash

តើការផ្លាស់ប្តូរភេទពីបុរសទៅស្ត្រី អាចបង្កកំណើតបានដែរឬទេ?

0

បច្ចុប្បន្នការផ្លាស់ប្តូរភេទ ក៏ដូចជាការវះកាត់អវៈយវៈភេទគឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សដែលស្រឡាញ់ភេទដូចគ្នា។ ដូច្នេះចំពោះមនុស្សមួយចំនួនប្រាកដជាឆ្ងល់ហើយថា តើការផ្លាស់ប្តូរភេទពីបុរសទៅស្ត្រី ឬក៏ពីស្ត្រីទៅបុរស អាចបង្កកំណើតបានដែរឬទេ? ចម្លើយនោះគឺមិនអាចទេ មូលហេតុមានដូចខាងក្រោម៖The Pregnant Man — Kristian Dowling

ជាដំបូង ការវះកាត់ប្តូរភេទ ចែកចេញជាពីរប្រភេទ គឺទីមួយជាការវះកាត់ប្ដូរភេទពីស្ត្រីទៅបុរស (Female to male: ស្រីទៅបុរស) និងមួយទៀតគឺជាការវះកាត់ប្ដូរភេទពីបុរសទៅស្ត្រី (Male to Female: ប្រុសទៅស្រី)។
ចំពោះការវះកាត់ក្នុងករណីទីមួយ (FTM: ស្រីទៅបុរស) ដែលជាការផ្លាស់ប្តូរពីស្ត្រីទៅបុរស នោះវាមានសារៈសំខាន់ណាស់ក្នុងការបង្កើតលិង្គ។ ដោយហេតុផលនេះ អ្នកជំងឺនឹងទទួលបានការវះកាត់កែលិង្គ ដើម្បីប្តូរកោសិកាពីជាលិកាផ្សេងទៀត ឬវះកាត់ពង្រីកគ្លីតូរីស ដើម្បីដំណើរការជាលិង្គ។ នៅពេលបង្កើតលិង្គ ជាលិការាងកាយមួយចំនួនត្រូវបានយកចេញ ហើយជាធម្មតាវាត្រូវបានបង្កើតឡើងដោយប្រើស្បែកពីផ្នែកផ្សេងទៀតនៃរាងកាយដូចជា កំភួនដៃ ភ្លៅ ឬពោះសម្រាប់បង្ហូរនោម។ ដូច្នេះនៅពេលវះកាត់រួចរាល់ការឡើងរឹងរបស់លិង្គគឺមិនអាចកើតឡើងនោះទេ ហេតុនេះហើយប្រសិនបើអ្នកចង់រួមភេទជាមួយស្ត្រីដូចគ្នាគឺពិបាកក្នុងការមានផ្ទៃពោះណាស់ ព្រោះដោយសារអ្នកមិនអាចមានពងស្វាសដែលផលិតមេជីវិតឈ្មោលបាននោះទេ។He was famous for being 'the pregnant man.' Here's where Thomas Beatie is  now

រីឯការវះកាត់ក្នុងករណីទីពីរវិញ (MTF: ប្រុសទៅស្រី) ដែលជាការផ្លាស់ប្តូរពីបុរសទៅស្ត្រី គឺតម្រូវឱ្យអ្នកជំងឺត្រូវកាត់លិង្គចេញដើម្បីវះកាត់ប្តូរទៅជាប្រដាប់បន្តពូជរបស់ស្ត្រីវិញ ក៏ដូចជាការពង្រីកដើមទ្រូង ការវះកាត់កែសម្ផស្សលើផ្ទៃមុខ ការវះកាត់ឆ្អឹង កោរសក់ រួមទាំងការវះកាត់ទ្វារមាស និងការបញ្ចេញសំឡេងជាស្ត្រី។ ទោះជាយ៉ាងក៏ដោយ នៅពេលវះកាត់រួចរាល់ សុខភាពរាងកាយរបស់អ្នកដូចជាការបន្ទោរបង់ ឬក៏រួមភេទគឺធម្មតានោះទេ ប៉ុន្តែមិនអាចពពោះមានកូនដូចជាស្ត្រីពិតប្រាកដបានឡើយ ព្រោះដោយសារអ្នកមិនមានវដ្តរដូវដូចមនុស្សស្រីបានឡើយ៕Transgender man gives birth to baby boy, says he is 'overwhelmed with love'  - National | Globalnews.ca

Seventeen នឹងចូលរួមថ្លែងសុន្ទរកថានិងសម្តែងសម្រាប់វេទិកាយុវជនយូណេស្កូនៅបារាំង

0

ក្រុមចម្រៀង Seventeen នឹងថ្លែងសុន្ទរកថាក្នុងនាមជាតំណាងយុវជនសាកលក្នុងវេទិកាយុវជនយូណេស្កូលើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនៅខែក្រោយពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកា។ នេះបើតាមសារព័ត៌មាន allkpop បានចុះផ្សាយ។ ទន្ទឹមនឹងនេះ SEVENTEEN នឹងក្លាយជាក្រុម K-Pop ដំបូងគេដែលថ្លែងសុន្ទរកថាទោលនៅទីស្នាក់ការកណ្តាលនេះ។Korean Pop Band Seventeen Interview

នៅថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុន Pledis Entertainment បានបញ្ជាក់ថា Seventeen នឹងបង្ហាញវត្តមាននៅក្នុង វេទិកាយុវជនរបស់អង្គការយូណេស្កូលើកទី១៣ ក្នុងនាមជាភ្ញៀវពិសេស ដោយថ្លែងសុន្ទរកថា និងសម្តែងជូនអ្នកចូលរួមនៅថ្ងៃទី១៤ ខែវិច្ឆិកា។ ក្នុងអំឡុងពេលសុន្ទរកថារបស់ពួកគេ Seventeen នឹងថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ សាមគ្គីភាព និងការអប់រំក្នុងចំណោមយុវជនទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។

វេទិកាយុវជនរបស់អង្គការយូណេស្កូលើកទី ១៣ នឹងប្រព្រឹត្តទៅជាផ្នែកមួយនៃសន្និសិទទូទៅរបស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ។Seventeen to release 10th EP 'FML' on April 24

គួររម្លឹកថា កាលពីមុនផលិតកម្ម Pledis Entertainment និង Seventeen បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការ UNESCO និងគណៈកម្មាធិការជាតិកូរ៉េសម្រាប់ UNESCO ដោយចាប់ផ្តើមយុទ្ធនាការអប់រំក្រោមពាក្យស្លោកថា «Going Together»។

ទន្ទឹមនឹងដំណឹងល្អសម្រាប់អ្នកគាំទ្រខាងលើនេះនៅក្នុងពិភពប្រកួតប្រជែងដ៏ខ្លាំងក្លានៃវិស័យ K-pop វិញ ក្រុម Seventeen បានធ្វើឱ្យឈ្មោះរបស់ពួកគេមាននៅក្នុងប្រវត្តិសាស្ត្រតន្រ្តីដោយសម្រេចបាននូវស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ក្រុមនេះបានបំបែកកំណត់ត្រាសម្រាប់ការលក់អាល់ប៊ុមលើកទី១១របស់គេខ្ពស់បំផុតនៅក្នុងសប្តាហ៍ដំបូងដោយត្រឹមរយៈពេល៤ថ្ងៃនៃការចេញផ្សាយលក់បានរហូតដល់ជាង៤លានបន្ទះ៕Seventeen Announces Tenth Mini Album 'FML' Out in April

ហេតុផល ៥ យ៉ាងដែលអ្នកមិនគួរចតរថយន្តនៅក្រោមដើមឈើ

0

ការចតរថយន្តនៅក្រោមដើមឈើគឺជារឿងដែលមនុស្សភាគច្រើនតែងតែធ្វើ ព្រោះគិតថាការធ្វើបែបនេះនឹងផ្តល់នូវម្លប់ត្រជាក់សម្រាប់យានយន្តរបស់យើង ក៏ដូចជាជួយការពាររថយន្តមិនឱ្យត្រូវពន្លឺថ្ងៃ។ ប៉ុន្តែតាមពិតទៅការចតរថយន្តនៅក្រោមដើមឈើអាចមានគ្រោះថ្នាក់ និងផលអវិជ្ជមានជាច្រើនដូចជា៖

១.ក្លិនមិនល្អ៖ ដើមឈើខ្លះមានក្លិនមិនល្អ ដូចជាដើមកៅស៊ូ ឬដើមស្វាយជាដើម ដូច្នេះការបើឡានចតនៅក្រោមដើមឈើទាំងនេះយូរៗទៅ អាចនឹងបណ្តាលឱ្យមានក្លិនមិនល្អចូលក្នុងឡាន។ហេតុផលដែលអ្នកមិនគួរចតឡាននៅក្រោមដើមឈើ ដើម្បីគេចពីព្រះអាទិត្យ

២.មានសំណើម៖ ដើមឈើទាំងអស់សុទ្ធតែមានសំណើម ដែលសំណើមនេះអាចបណ្តាលឱ្យថ្នាំលាបរថយន្តស្រអាប់ មើលទៅកខ្វក់ និងឆាប់ចាស់។

៣.ជ្រុះផ្លែឈើលើឡាន៖ ពិតណាស់ ការចតរថយន្តនៅក្រោមដើមឈើអាចប្រឈមនឹងគ្រោះថ្នាក់ដូចជាជ្រុះផ្លែឈើលើរថយន្ត ដែលបណ្តាលឱ្យខូចខាតរថយន្ត ឬប្រឡាក់តួរថយន្តជាដើម។Raining Leaves on Car! Don't park under trees lol - YouTube

៤.លាមកបក្សី៖ ការចតឡាននៅក្រោដើមឈើអាចធ្វើឱ្យរថយន្តមានស្នាមប្រឡាក់ដោយសារលាមកបក្សី ដូច្នេះប្រសិនបើអ្នកមិនបានលាងសម្អាតវាឱ្យស្អាតទេនោះ វានឹងក្លាយជាស្នាមប្រឡាក់ជ្រៅ ដែលពិបាកក្នុងការជូតចេញ។

៥.មានសត្វល្មូន៖ ដើមឈើជាជម្រករបស់សត្វល្មូនដូចជា ពស់ កណ្តុរ កន្លាតជាដើម ប្រសិនបើអ្នកចតរថយន្តនៅក្រោមដើមឈើរយៈពេលយូរ សត្វទាំងនេះអាចនឹងស្នាក់នៅក្នុងយានជំនិះអ្នកបាន។Dirty cars due to Coronavirus lockdown - Overdrive

ទោះបីជាការចតរថយន្តនៅក្រោមដើមឈើមានអត្ថប្រយោជន៍ក្នុងការជួយបិទបាំងពន្លឺព្រះអាទិត្យក៏ដោយ ក៏វាមានគ្រោះថ្នាក់ ឬផលអវិជ្ជមានជាច្រើនផងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់ជៀសវាងគ្រោះថ្នាក់ ឬផលប៉ះពាល់អវិជ្ជមានទាំងនេះ ជម្រើសល្អនោះ គឺអ្នកអាចជ្រើសរើសកន្លែងចតឡានដែលមានដំបូលឬរចនាសម្ព័ន្ធផ្សេងទៀតដែលអាចការពាររថយន្តរបស់អ្នកពីពន្លឺព្រះអាទិត្យ និងភ្លៀង ជំនួសឱ្យការចតនៅក្រោមដើមឈើ៕How dangerous is driving a dirty car – Everything you need to know

អាជ្ញាធរថៃបញ្ជាបិទហាងលក់គ្រឿងសមុទ្រក្រោយបណ្តេញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ អាជ្ញាធរបានបញ្ជាឱ្យបិទហាងលក់គ្រឿងសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រប្លា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចំនួន៧ថ្ងៃ ក្រោយពីហាងនេះបានបង្កជម្លោះ និងបណ្តេញភ្ញៀវទេសចរកុំឱ្យចតរថយន្តនៅមុខហាងរបស់ខ្លួន ។ ទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ប្រទេសថៃយ៉ាងខ្លាំង ហើយចុងក្រោយ ម្ចាស់ហាងក៏បានលើកដៃសំពះសុំទោសអាជ្ញាធរមូលដ្ឋាន ព្រមទាំងសន្យាថា នឹងទទួលខុសត្រូវចំពោះទង្វើនេះ ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្តនៅឆ្នេរសមុទ្រឡើងវិញ ។ในประเทศ - 'ระยอง'สั่งปิดร้านขายอาหารทะเลริมหาด หลังไล่นทท.ห้ามจอดหน้าร้าน

អ្នកលេងបណ្តាញសង្គមថៃបាននាំគ្នាចែកចាយវីដេអូស្ត្រីអាជីវករម្នាក់នៅឆ្នេរសមុទ្រប្លា ខេត្តរ៉ាក់យ៉ង បានឈ្លោះគ្នាជាមួយភ្ញៀវទេសចរ ដោយសារតែការចតរថយន្តនៅមុខហាងរបស់នាង ។ ពលរដ្ឋថៃជាច្រើននាក់និយាយថា នេះជាទង្វើមិនសមរម្យទាល់តែសោះ ហើយវាបានបំផ្លាញមុខមាត់វិស័យទេសចរណ៍ប្រទេសថៃយ៉ាងខ្លាំង ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក Kitipong Urawat ចៅហ្វាយស្រុកបានឆាង បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅស្រុកបានឆាង ខេត្តរ៉ាក់យ៉ង ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាច្រើនរូប ភ្នាក់ងារពាក់ព័ន្ធផ្សេងៗ និងអ្នកប្រកបអាជីវកម្មនៅតាមបណ្តោយឆ្នេរសមុទ្រប្លា ផងដែរ ។เทศบาลตำบลพลาสั่งปิดร้านขายอาหารทะเลริมหาด 7 วันหลังไล่นทท.จอดรถหน้าร้าน  ด้านเจ้าของขอโทษยอมรับผิดขอปรับปรุงตัว - สยามรัฐ

រីឯលោក Pairot Samniang អភិបាលរងស្រុកឱ្យដឹងថា ជំហានដំបូង លោកបានបញ្ជាឱ្យអាជ្ញាធរបិទហាងលក់គ្រឿងសមុទ្រនេះចំនួន៧ថ្ងៃ ដោយសារបណ្តេញភ្ញៀវទេសចរមិនឱ្យចតរថយន្តនៅមុខហាង ។ លើសពីនេះ លោកបានអញ្ជើញអ្នកប្រកបអាជីវកម្មលក់គ្រឿងសមុទ្រនៅតាមឆ្នេរ មកណែនាំអំពីបម្រាមផ្សេងៗដូចជា បញ្ហាអនាម័យ និងជួយគ្នាថែរក្សាបរិស្ថានឆ្នេរសមុទ្រ ក៏ដូចជាបរិវេណមុខហាងនីមួយៗ ។

លោក Pairot Samniang ថ្លែងថា ៖ «ចំពោះការចតរថយន្តនៅតាមឆ្នេរសមុទ្រ និងកន្លែងសាធារណៈ ខ្ញុំបានជូនដំណឹងទៅអ្នកប្រកបអាជីវកម្មទាំងអស់ឱ្យយល់ថា ភ្ញៀវទេសចរអាចចតរថយន្តបាន ។ ខ្ញុំនឹងត្រៀមរៀបចំសណ្តាប់ធ្នាប់ហាងលក់ដូរ និងតំបន់ឆ្នេរសមុទ្រឱ្យមានរបៀបរៀបរយផងដែរ ។ ដូច្នេះ នៅចុងខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមឆ្នេរ ដើម្បីឱ្យក្លាយជាកន្លែងសម្រាប់ភ្ញៀវទេសចរ» ។เทศบาลตำบลพลาสั่งปิดร้านขายอาหารทะเลริมหาด 7 วันหลังไล่นทท.จอดรถหน้าร้าน  ด้านเจ้าของขอโทษยอมรับผิดขอปรับปรุงตัว - สยามรัฐ

ចំណែកម្ចាស់ហាងលក់គ្រឿងសមុទ្រ ដែលបានឈ្លោះប្រកែកជាមួយភ្ញៀវទេសចរ និងល្បីល្បាញក្នុងបណ្តាញសង្គមនោះ បានលើកដៃសំពះសុំទោសអាជ្ញាធរពាក់ព័ន្ធ ដោយសារនាងធ្វើឱ្យខូចមុខមាត់ដល់វិស័យទេសចរណ៍ ។ ម្ចាស់ហាងនេះព្រមឱ្យអាជ្ញាធរបិទហាងចំនួន៧ថ្ងៃ ហើយសុំឱ្យអាជ្ញាធរផ្តល់ឱកាសឱ្យនាងបានកែខ្លួនផងដែរ ។ ម្ចាស់ហាងនិយាយថា ខ្លួនបានឱ្យបុគ្គលិកឈ្មោះ វ៉ាន ផ្អាកការងារចំនួន៣០ថ្ងៃ ដោយសារបង្កជម្លោះជាមួយភ្ញៀវទេសចរ ។สั่งปิด 7 วันร้านขายอาหารทะเลริมหาดพลา จ.ระยอง ทะเลาะไล่นักท่องเที่ยว​จอดรถ หน้าร้าน

លោក Kitipong Urawat ចៅហ្វាយស្រុកបានឆាង ថ្លែងថា ៖ «បញ្ហាជម្លោះជាមួយភ្ញៀវទេសចររឿងចតរថយន្តនោះ ខ្ញុំសូមបញ្ជាក់ថា ភ្ញៀវទេសចរអាចចតរថយន្តបាន ព្រោះវាជាកន្លែងសាធារណៈ ។ យើងត្រូវទទួលស្គាល់ថា ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ រាតត្បាតឃើញថា ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រធ្លាក់ចុះខ្លាំង ។ ដូច្នេះ អ្នកប្រកបអាជីវកម្មត្រូវជួយគ្នាទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅទីនេះឡើងវិញ ហើយអ្នកទាំងអស់គ្នាត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះល្អ និងមិនដើរខ្សែលើ ឬកេងចំណេញភ្ញៀវទេសចរ» ៕ ប្រភព ៖ mgronline

អុញនុះ! អាមេរិកព្រមានចិនកុំឲ្យប៉ះពាល់ហ្វីលីពីនជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង

0

ប្រធានាធិបតីអាមេរិក លោកចូបៃដិនបានព្រមានចំពោះចិនថាអាមេរិកនឹងប្រើសិទ្ធរបស់ខ្លួនក្នុងការគាំពារហ្វីលីពីនទាក់ទងនឹងការវាយប្រហារក្នុងជម្លោះនៃសមុទ្រចិនខាងត្បូង។

ដោយសង្កេតឃើញថារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺមានការប្រឆាំងគ្នារវាងនាវាហ្វីលីពិននិងចិននៅតាមដែនសមុទ្រ។ លោកចូបៃដិនក៏បានថ្លែងទៅកាន់សាធារណៈជនថា ខ្លួននឹងប្រើសិទ្ធរបស់ខ្លួនក្នុងការការពារហ្វីលីពីន។ លោកបន្តថា ភាពតានតឹងនេះបានកើតមានឡើងរវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីលដែលបានកើតឡើងកាលពីប៉ុន្មានខែមុន។Biden says he 'did not demand' Israel delay ground incursion due to  hostages - ABC News

លោកចូដៃឌិន ក៏បាននិយាយកាលពីថ្ងៃពុធនៅក្នុងសេដ្ឋវិមានក្រោមជំនួបរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលីថា បើទោះបីជាមានការវាយប្រហារនៅតាមដែនអាកាស ដែនសមុទ្រ ឬ មកលើមូលដ្ឋានផ្ទាល់របស់ហ្វីលីពីនទេ គឺអាមេរិកត្រូវធានារ៉ាប់រងនិងគាំពារហ្វីលីពីនតាមរយៈកិច្ចសន្ធិសញ្ញាមួយដែលបានចុះជាមួយគ្នាជានិច្ច។ ព្រោះហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក ហើយនៅឆ្នាំ១៩៥១ អាមេរិកនិងហ្វីលីពីនបានចុះសន្ធិសញ្ញារវាងគ្នាមួយ ដែលខ្លឹមសារនៅក្នុងសន្ធិសញ្ញានោះបានបញ្ជាក់ថាអាមេរិកនឹងជួយការពារឃុំគ្រងហ្វីលីពីនមិនថាមានការវាយប្រហារជាមួយនឹងគូរបក្សសម្ព័ន្ធណាមួយនោះទេ។China and the Philippines exchange accusations following latest South China  Sea clash | The Independent

ហើយកាលពីថ្ងៃអាទិត្យទី២២ខែតុលាកន្លងទៅថ្មីៗនេះ ហ្វីលីពីនបាននិយាយថាសមយុទ្ធដ៏គ្រោះថ្នាក់មួយរបស់ចិនគឺបង្ករឲ្យមានការប៉ះទង្គិចគ្នាមួយរវាងនាវាចិននិងទូកហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ហ្វីលីពីន។ នៅក្នុងឧប្បត្តិវហេតុនោះ ទីភ្នាក់ងារនាទីក្រុងម៉ានីលបានរាយការណ៍ថា ទូកក្រុមជីវពលចិនគឺបានបើកបុកក្រុមនាវាឆ្មាំសមុទ្ររបស់ហ្វីលីពីន។

ក្រសួងការពារជាតិហ្វីលីពីនក៏បានលើកឡើងដែរថា នាវាចិន គឺមានចេតនាបើកបំបុកយកតែម្តងទៅកាន់នាវាហ្វីលីពីន ហើយក៏បានចោទប្រកាន់ថា ចិនបំភ្លៃរឿងដែលខ្លួនឯងបានខុសដើម្បីយករួចខ្លួន។Competing Visions of International Order in the South China Sea | Crisis  Group

លោកចូបៃដិនក៏បានបន្តទៀតថា នាវាចិនគឺបានធ្វើសកម្មភាពខុសច្បាប់និងគ្រោះថ្នាក់បំផុតនៅលើដែនសមុទ្រទើបធ្វើដែលជជាដើមហេតុនៃជម្លោះនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនគឺជាសមមិត្តយុទ្ធសាស្រ្តដ៏សំខាន់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកព្រោះប្រទេសនេះមានព្រំដែនជាប់នឹងតំបន់សក្តានុពល២គឺមួយនៅតំបន់ប៉ាស៊ីហ្វីក (សមុទ្រចិនខាងត្បូង) និងមួយទៀតគឺតៃវ៉ាន់៕Video: Philippine and Chinese vessels collide in disputed South China Sea |  CNNBBC News

ករណីអ្នកជិតខាងជះទឹក ចូលហាងគេរកសុី ត្រូវបានសម្ថកិច្ចធ្វើការសម្រួលបញ្ចប់

0

ករណីអ្នកជិតខាងជះទឹក ចូលហាងគេរកសុី ដែលល្បីនៅក្នុងបណ្តាញសង្គមហ្វេកប៊ុកនោះ ត្រូវបានសម្ថកិច្ចធ្វើការសម្រួលបញ្ចប់គ្នា។May be an image of 4 people, scooter and text

យោងតាមគណនីរបស់ម្ចាស់ហាងរកសុី ដែលបានបង្ហោះនៅលើបណ្តាញសង្គមបានលើឡើងថា សម្ថកិច្ចបានណែនាំឱ្យហាងរបស់លោកត្រូវអនុវត្ត៥ចំណុច៖

១. អនុញ្ញាតអោយរកសុីមិនចាក់ភ្លេង (បើចង់ចាក់ធ្វើបន្ទប់បិទអោយជិត)
២. ឈប់ឌឺដងគ្នា
៣. មិនអោយឡូឡាក្នុងហាង (ទោះបីជាភ្ញៀវ ត្រូវជំរាបភ្ញៀវ)
៤. កាត់បន្ថយពន្លឺភ្លើងក្នុងហាង
៥. ឈប់ Live ពត៌មានមិនពិតអំពីអាជ្ញាធរមិនជួយដោះស្រាយ

ករណីនេះ ម្ចាស់ហាងរកសុី ហាក់សម្តែងការមិនពេញចេញ ដោយបានសរសេរសារបញ្ជាក់ចុងក្រោយថា៖”អរគុណសំរាប់សេចក្តីសំរេច និង ដំណោះស្រាយមួយនេះជូនពួកខ្ញុំ ពួកខ្ញុំនឹងចងចាំព្រិត្តិការនេះអស់មួយជីវិត។ សូមបងប្អូនកុំភ្លេចជួយគាំទ្រហាងពួកខ្ញុំផង ព្រោះពួកខ្ញុំប្រឈមនឹងបិទទ្វាហើយ៕May be an image of 1 person, hookah and text

ប្រភព៖ Hong Mina

 

 

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហោះសារយ៉ាងកក់ក្តៅ និងលើកទឹកចិត្ត ភឹម ស្រីនោ កុំឱ្យបាក់ទឹកចិត្តព្រោះសម្តីរបស់អ្នកដទៃ

0

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយបវរកញ្ញាតំណាងប្រទេស ភឹម ស្រីនោ មិនបានចូលTopឡើយក្នុងកម្មវិធី MGI 2023 ខណៈយប់ថ្ងៃទី២៦ តុលា បវរកញ្ញារូបនេះបានវិលមកមាតុប្រទេសវិញហើយ។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះពាក្យពេចន៍យ៉ាងកក់ក្តៅទៅកាន់ ភឹម ស្រីនោ និងកុំឱ្យនាងបាក់ទឹកចិត្តហើយនៅតែពោលថា ស្រីនោ នៅតែស័ក្តិសមជា Miss Grand Cambodia 2023 ដដែល។May be an image of 3 people and people smiling

នៅលើបណ្តាញសង្គមរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបភាពពីរសន្លឹកជាមួយ ភឹម ស្រីនោ អមជាមួយខ្លឹមសារពោរពេញដោយអត្ថន័យថា «មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានក្តីស្រឡាញ់ចំពោះយើងនោះទេ ដូច្នេះហើយយើងត្រូវតែមានក្តីស្រឡាញ់ចំពោះខ្លួនឯងឱ្យបានច្រើនៗជាទីបំផុត ។ នៅក្នុងដំណើរនៃការប្រកួតមនុស្សគ្រប់គ្នាតែងតែចង់ឃើញអ្នកស្ថិតក្នុងថប់កំពូលណាមួយ ដោយមិនគិតពីផលលំបាកដែលអ្នកកំពុងតែប្រឈមមុខឡើយ ទទួលស្គាល់ការចូល Top គឺជាក្តីប្រាថ្នារបស់ Queen និងអ្នកគាំទ្រគ្រប់រូបពិតមែន ប៉ុន្តែការលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ ក៏មិនមែនជារឿងងាយស្រួលផងដែរ។ ក្នុងឆ្នាំនេះយើងពិតជាមោទនភាពចំពោះអ្នកខ្លាំងមែនទែន អ្នកធ្វើបានល្អបំផុតហើយ ឈរលើឆាកអន្តរជាតិស្រែកឈ្មោះ ប្រទេសកម្ពុជា យ៉ាងអង់អាចក្លាហានព្រមទាំងបញ្ចប់ការប្រកួតដោយសន្តិភាពនិងទទួលបានសេចក្តីស្រឡាញ់ពីបណ្តាបវកញ្ញាជុំវិញពិភពលោកជាច្រើន»។May be an image of 2 people and text

ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្តទៀតថា «សម្រាប់អារម្មណ៍ខ្ញុំឆ្លងកាត់ការចូលទៅទស្សនាផ្ទាល់ អ្នកដែលគួរតែអបអរផងដែរនោះគឺ បេក្ខនារីដែលមិនចូល Top កំពូលណាមួយ សូមសរសើរពួកគាត់មានទឹកចិត្តល្អណាស់គឺតែងតែទះដៃ អបអរសាទរមិត្តភក្តិជានិច្ច ពេលដែលមិត្តភក្តិចូលទៅកាន់ Top ណាមួយ សង្ឃឹមថាការវិលត្រឡប់របស់ពួកគាត់មកប្រទេសកំណើតវិញពោរពេញដោយការស្វាគមន៍យ៉ាងកក់ក្តៅតាមរយៈសកម្មភាពនិងពាក្យសម្តីល្អៗ គួរឱ្យគោរព»។May be an image of 2 people and people smiling

ជាចុងក្រោយ MGC2022 រូបនេះបាននិយាយទៅកាន់ ភឹម ស្រីនោ ទៀតថា «ក្នុងនាមជារាមច្បងពិតជាមានមោទនភាពណាស់ដែលឃើញសិស្សប្អូនមានការ តស៊ូ ខិតខំប្រឹងប្រែង បញ្ចេញអស់ពីសមត្ថភាពក្នុងការតំណាងឲ្យប្រទេសកម្ពុជា ដឹងថាបេសកម្មមួយនេះវាពិតជាលំបាក ចូរកុំបាក់ទឹកចិត្តព្រោះតែសម្តីមិនល្អអ្នកដទៃ សូមបន្តដំណើរទៅមុខទៀត សូមចាំថាអ្នកពិតជាសក្តិសមជា Miss Grand Cambodia 2023 »៕

 

ពលរដ្ឋថៃនាំគ្នាសុំលេខឆ្នោតពីដើមដូងមានរូបរាងដូចនាគ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នាបរិវេណក្បែរស្រះចិញ្ចឹមត្រីមួយកន្លែងស្ថិតក្នុងស្រុកស្វែងហា ខេត្តអាងថង ប្រទេសថៃ គេសង្កេតឃើញអ្នកភូមិនាំគ្នាផ្ទៀងមើលលេខឆ្នោតនៅលើដើមដូងចម្លែក១ដើម ដែលមានកម្ពស់ប្រមាណ៧០សង់ទីម៉ែត្រ ។ អ្នកភូមិមានជំនឿថា ដើមដូងនេះនឹងនាំមកនូវលាភសំណាងដល់ពួកគេ ព្រោះកម្រឃើញដើមដូងណាមានរូបរាងដូចសត្វនាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYeZhbIxwuN_-HHcxkja3Z_A_A1G-noRf3Cn5_y7o-2nAIp4OstL1P3U1XwDPbW58EC-HzRkrHH1Lqais45irfesDpH8ttR7YG3TOJSC0FGCnPCD5kKsjLyTcxK3o54wwXneAsL6mC0POJkhyphenhyphenoAeJ8Ne4tXNzW5LIkDGgqKBqkK8fvoC8MGsnnBcqPcKU/s1280/photo_2023-10-27_10-44-10%20(2).jpg

អ្នកភូមិប្រាប់ថា វាចម្លែកខ្លាំងណាស់ ដែលដើមដូងបានប្រែរូបរាងទៅជាសត្វនាគបែបនេះ ។ វាគួរតែដុះពន្លកដូចដើមដូងធម្មតា ប៉ុន្តែដើមនេះបែរជាមានរូបរាងស្រដៀងគ្នានឹងនាគក្បាល៣ ។ រីឯពលរដ្ឋផ្សេងទៀត នៅពេលពួកគេបានដឹងរឿងនេះ ក៏នាំគ្នាធ្វើដំណើរមកមើលដើមដូងមានរូបរាងចម្លែកខុសគេ ហើយវាកាន់តែដូចនាគគ្មានខុស បើគេកាន់តែសម្លឹងមើលវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_FdtCTyqXANaoNyxUTy7LKyqlvKMIQPsSHDSI3L0ZfuJPkILmLTl3V4Kok6_gzGzRuGatkSAe5jluurtB40zg45OTdh1_ay6daBHihEsqRX8xh60MC36OXtbrP_djn_yNojEqd2YbP0F6TFxlctWDxzeSwFwC6hjlYA0g4e5voA9IvrNORnFfIFBGwIE/s1280/photo_2023-10-27_10-44-10.jpg

លោកតាម្នាក់ឈ្មោះតឿន អាយុ៧៣ឆ្នាំ រៀបរាប់ឱ្យស្តាប់ថា ក្រោយពីទទួលបានដំណឹងនេះ លោក និងអ្នកភូមិផ្សេងទៀតក៏ប្រញាប់មកមើលដើមដូងឱ្យឃើញផ្ទាល់ភ្នែក ។ តាំងពីកើតមក លោកទើបតែប្រទះឃើញដើមដូងចម្លែកជាលើកដំបូង ហើយភាគច្រើន លោកបានឃើញតាមទូរទស្សន៍ប៉ុណ្ណោះ ។ បើយើងកាន់តែមើលវា គឺវាកាន់តែដូចសត្វនាគក្បាល៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdUN-Ia6r1ncCE4MPHuII82rTYUvG8-sf3fDAH_O7D7eYPMuUN3pZbT2np8LiS4LFvGXVRWBJ2RWRZbGt1ekr2hUKRbWdh-uweYOBqjhaGANgXDgPGpHXZ4abQ33u74nNOLs3uljNLCaX1lhWsTSpBIV0i3g8DQq08T88e7WboMGFVpunjRayqOEZcaT4/s1280/photo_2023-10-27_10-44-11.jpg

លោកតាបន្តថា ពេលបានមកដល់ទីនេះ លោកក៏បានសម្លឹងរកលេខឆ្នោត និងបានឃើញលេខយ៉ាងច្បាស់នៅត្រង់បរិមាណក្បាលនាគ ។ ដូច្នេះ លោកនឹងយកលេខនេះទៅផ្សងសំណាង បើលើកនេះសម្រេចបំណងមែននោះ លោកនឹងរៀបចំគ្រឿងថ្វាយមួយឈុតធំមកថ្វាយតែម្តង ។

ក្រៅពីដើមដូងមានរាងដូចសត្វនាគហើយ នៅបរិវេណក្បែរគ្នានេះ គេប្រទះឃើញដើមចេកណាំវ៉ា១ដើម ដែលគេបានកាត់ដើមរបស់វាចេញហើយ ប៉ុន្តែវាបានចេញត្រយ៉ូងចេកនៅត្រង់ពាក់កណ្តាលដើម ៕ ប្រភព ៖ khaosod

តើការលាបឡេផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?

0

ឡេគឺជាផលិតផលដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ឡេមានតួនាទីយ៉ាងច្រើនសម្រាប់ថែរក្សាស្បែក ផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួយការពារបញ្ហាស្បែកផងដែរ។ សព្វថ្ងៃផលិតផលឡេមានច្រើនប្រភេទណាស់ ដូច្នេះអ្នកគួរជ្រើសរើសឡេណាមួយដែលមានអជ្ញាប័ណ្ណត្រឹមត្រូវ ក៏ដូចជាត្រូវដឹងឱ្យច្បាស់អំពីផលិតផលឡេនីមួយៗផងដែរ។ ជាទូទៅផលិតផលឡេអាចប្រើប្រាស់បានគ្រប់វ័យ និងមិនរើសភេទនោះទេ។ ហេតុនេះហើយ តើការលាបឡេផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?តើ អ្នក អនុវត្ត ការ៉េម ស្បែក ពេល ណា ? អត្ថប្រយោជន៍ស្បែកពីអត្ថប្រយោជន៍អតិបរមា មិនមែនកាកសំណល់ទេ។

+ការលាបឡេបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែកដូចជា៖
១.ជួយផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកស្ងួត។
២.ជួយការពារស្បែករបស់អ្នកពីកាំរស្មី UV។
៣.ជួយកំចាត់ជាតិពុលចេញពីស្បែករបស់អ្នក។
៤.ធ្វើឱ្យស្បែកស ភ្លឺរលោង ចែងចាំង ក៏ដូចជាធ្វើឱ្យស្បែកមានសុខភាពល្អ។
៥.ជួយកាត់បន្ថយការរលាក និងបំបាត់ស្លាកស្នាមតិចតួចនៅលើស្បែក។
៦.ជួយឱ្យស្បែកភ្លឺថ្លាពីខាងក្នុង និងការពារស្បែកមិនឱ្យមានភាពជ្រីវជ្រួញ។
៧.ផ្តល់ភាពត្រជាក់ រួមទាំងមានក្លិនក្រអូប។
៨.ជួយកាត់បន្ថយបញ្ហាស្បែកខ្មៅស្រអាប់ និងការពារមិនឱ្យស្បែកឡើងជាំ ឬអាចម៍រុយ។
៩.ពង្រឹងរបាំងការពារស្បែក ក៏ដូចជាការពារមិនឱ្យបាត់បង់ជាតិទឹក។
១០.ជួយចិញ្ចឹម និងបំប៉នស្បែកដែលនឿយហត់ពេញមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ ការមិនអនុវត្ត ឬមិនលាបឡេឱ្យបានទៀងទាត់នោះគឺមិនអាចទទួលបានអត្ថប្រយោជន៍ដូចខាងលើនោះទេ កាលណាដែលអ្នកលាបឡេជារៀងរាល់ថ្ងៃ ក៏ដូចជាអនុវត្តជាប្រចាំនឹងជួយថែរក្សាស្បែកឱ្យមានសំណើម ស្រស់ថ្លា ការពារស្បែកពីកាំរស្មីព្រះអាទិត្យ រួមទាំងមានសុខភាពល្អផងដែរ៕