Home Blog Page 1385

ឈ្វេងយល់! ការបោះបង់អនីតិជន អាចឱ្យអាណាព្យាបាលជាប់ពន្ធនាគារដល់៥ឆ្នាំ

0

ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត នៅក្រោមអាណាព្យាបាលរបស់ខ្លួននោះគឺជាទង្វើល្មើសច្បាប់ ដោយយោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖” មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ”។

ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលយោងតាមមាត្រា ៣២១នៃក្រមព្រហ្មទណ្ឌ បានកំណត់យ៉ាងច្បាស់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២.០០០.០០០រៀល ទៅ១០.០០០.០០០រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ” ។

លើសពីនេះទៅទៀត អំពើបោះបង់អនីតិជន គឺជាអំពើខុសច្បាប់ និងធ្វើឱ្យសង្គមយើងកើនឡើងនូវក្មេងអនាថា ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយអាចឱ្យពួកគេងាយរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវាយធ្វើបាប ជាដើម៕

ទិដ្ឋភាព​ក្មេង​សុំ​ទាន​តាម​ផ្លូវ — ខ្មែរ

បេក្ខជនហាមដាច់ខាត ធ្វើរឿងទាំងនេះ អំឡុងពេលប្រឡងបាក់ឌុប

0

នៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។

នៅក្នុងនោះ បេក្ខជន គួរណាស់សិក្សាស្វែងយល់ឱ្យបានច្បាស់អំពីទង្វើ ដែលមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ ឬត្រូវចូលបន្ទប់កែពិសេសជាដើម។

ខាងក្រោមនេះ គឺជាដែលបេក្ខជនមិនគួរធ្វើដាច់ខាត៖

  • ចម្លងសំណៅកិច្ចការពីអ្នកដទៃ
  • ប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ក្នុងបន្ទប់ប្រឡង
  • អង្គុយខុសពីលេខតុរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីអនុរក្ស
  • រំកិលតុ ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
  • ប្តូរសន្លឹកកិច្ចការគ្នា
  • យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
  • ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង

សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕

 

តារាសម្តែង Lee Sun Kyun ចូលខ្លួនផ្តល់ចម្លើយឱ្យប៉ូលិសហើយក្រោយសង្ស័យថាប្រើប្រាស់គ្រឿងញៀ.ន

0

នៅថ្ងៃទី២៨ ខែតុលា លោក Lee Sun Kyun បានបង្ហាញខ្លួននៅស្ថានីយ៍ប៉ូលីស Incheon សម្រាប់ការសាកសួរជុំដំបូងរបស់លោកជាមួយអាជ្ញាធរទាក់ទងនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ តារាសម្តែងរូបនេះបាននិយាយជាមួយអ្នកសារព័ត៌មានពេលនៅខាងក្រៅប៉ុស្តិ៍ប៉ូលិសដោយឱនសុំទោសចំពោះទង្វើរបស់លោកនាំឱ្យមានស្ថានការបែបនេះ។Lee Sun Kyun apologises for drug case as he arrives at police station -  Hindustan Times

លោក Lee Sun Kyun បាននិយាយថា «ជាដំបូង ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការខកចិត្តដ៏ធំធេងដែលខ្ញុំជាហេតុនាំឱ្យមានមនុស្សជាច្រើនបានចូលរួមក្នុងឧបទ្ទវហេតុដ៏អាក្រក់បែបនេះ។ ខ្ញុំសូមទោសអ្នករាល់គ្នាដែលជឿជាក់មកលើខ្ញុំ និងគាំទ្រខ្ញុំគ្រប់ពេលវេលា។ ដូចដែលខ្ញុំបានបញ្ជាក់តាមរយៈភ្នាក់ងាររបស់ខ្ញុំ ជំហររបស់ខ្ញុំគឺខ្ញុំនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយអាកប្បកិរិយាស្មោះត្រង់។ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះគ្រួសាររបស់ខ្ញុំដែលកំពុងរងទុក្ខយ៉ាងខ្លាំងនៅពេលនេះ»។Parasite actor Lee Sun-kyun submits drug test samples to South Korean  police | The Straits Times

តារាសម្តែងដែលកំពុងមានរឿងអាស្រូវក្តៅគគុកនេះបាននិយាយទៀតថា «ខ្ញុំនឹងឆ្លើយដោយស្មោះអស់ពីចិត្ត និងពិតប្រាកដក្នុងអំឡុងពេលស៊ើបអង្កេតខណៈពេលដែលនៅប៉ុស្តិ៍ប៉ូលិស »។Lee Sun Kyun Makes First Public Appearance Since Drug Abuse Charges -  Koreaboo

គួរបញ្ជាក់ថា លោក Lee Sun Kyun នឹងឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ថាបានប្រើប្រាស់ថ្នាំញៀនឬអត់។ លោក Lee Sun Kyun ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងគ្រឿងញៀន រួមទាំងកញ្ឆា ចាប់តាំងពីដើមឆ្នាំ២០២៣ នៅផ្ទះរបស់នារីម្នាក់អាយុ២៩ឆ្នាំ។ ពេលនេះទូរស័ព្ទរបស់ Lee Sun Kyun ក៏ត្រូវបានរឹបអូស ហើយប៉ូលិសនឹងធ្វើកោសល្យវិច្ច័យឌីជីថល ដើម្បីស្វែងរកភស្តុតាងដែលបង្ហាញពីឧក្រិដ្ឋកម្មរបស់គេផងដែរ៕

ភ្លើងឆេះផ្សារនៅព្រំដែនថៃ និងកម្ពុជា ខូចខាតតូបអាជីវករជាច្រើន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ភ្លើងបានឆាបឆេះផ្សារលក់ដូរនៅព្រំដែនឆងចម ស្រុកកាប់ឈឺង ខេត្តសុរិន្ទ ដែលស្ថិតនៅជាប់ខេត្តឧត្តរមានជ័យ ព្រំដែនអូរស្មាច់ ប្រទេសកម្ពុជា ។ ផ្សារនេះមានតូបលក់ដូរជាច្រើនប្រក់ដំបូលស័ង្កសី ដែលដាក់លក់ទំនិញជាច្រើនដូចជា សម្លៀកបំពាក់កីឡា កាបូប ស្បែកជើង និងទំនិញទូទៅ ។ ក្នុងអំឡុងពេលភ្លើងឆេះ មានខ្យល់បក់ផងនោះ ហើយស្របពេលនៅខេត្តសុរិន្ទចូលដល់រដូវរងា ទើបធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំងឡើង ។ไฟไหม้ตลาดช่องจอม วอด 130 ร้าน เสียหาย 320 ล้าน พ่อค้าแม่ค้ายืนร่ำไห้หมดตัว

សារព័ត៌មានថៃចុះផ្សាយថា មានអាជីវករលក់ដូរជាជនជាតិខ្មែរ និងថៃបាននាំគ្នាជញ្ជូនទំនិញចេញពីតូបលក់ដូររបស់ពួកគេ ដែលភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ។ ប៉ុន្តែអាជីវករខ្លះទៀតបានត្រឹមតែឈរមើលទំនិញដែលត្រូវភ្លើងឆេះ ហើយឱបគ្នាយំប៉ុណ្ណោះ ។

អាជ្ញាធរថៃបានបញ្ជូនរថយន្តពន្លត់ភ្លើងចំនួន៣០គ្រឿងមកកាន់ផ្សារនេះ ហើយពួកគេបានចំណាយពេល១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយការបាញ់ទឹកពន្លត់ ។ អាជ្ញាធរប្រាប់ថា ភ្លើងបានឆេះតូបលក់ដូរក្នុងផ្សារអស់ចំនួន១៣០តូប ហើយខាតបង់ទឹកប្រាក់អស់ជាង៣២០លានបាត ។ ផ្សារនេះធ្លាប់រងគ្រោះដោយសារភ្លើងឆេះម្តងហើយកាលពីឆ្នាំ២០១០ ហើយនៅពេលនោះ ភ្លើងបានឆាបឆេះទំនិញអស់ប្រមាណ៧០% និងខាតបង់ទឹកប្រាក់អស់ច្រើនជាងពេលនេះទៀត ។ ចំណែកមូលហេតុភ្លើងឆេះនៅពេលនោះ គឺបណ្តាលមកពីការផ្ទុះហ្គាសក្នុងតូបលក់ដូរ ហើយភ្លើងក៏បានរាលដាលខ្លាំង និងពន្លត់មិនទាន់ ។ไฟไหม้ตลาดช่องจอม วอด 130 ร้าน เสียหาย 320 ล้าน พ่อค้าแม่ค้ายืนร่ำไห้หมดตัว

រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះផ្សារលើកនេះ គឺត្រូវរង់ចាំការស៊ើបអង្កេតជំហានដំបូងរបស់អាជ្ញាធរ ។ បើតាមអាជីវករលក់ដូរក្នុងផ្សារនេះប្រាប់ថា មុនពេលកើតហេតុ ពួកគេបានឃើញអំពូលភ្លើងឆេះហើយរលត់វិញជាច្រើនលើក ។

ក្រោយកើតហេតុ លោក Suthiroj Charoenthanasak អភិបាលស្រុកកាប់ឈឺង ខេត្តសុរិន្ទ បានចុះមកត្រួតពិនិត្យនៅផ្សារឆងចម ហើយលោកក៏បានទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ដើម្បីស្វែងរកកន្លែងទុកដាក់ទំនិញនៅសេសសល់ ៕ พ่อค้าแม่ค้าร่ำไห้โฮ หมดตัวชั่วพริบตา ตลาดช่องจอม โดนไฟไหม้วอดกว่า 130 ร้านប្រភព ៖ ch3plus

អជ្ញាធរជាតិអប្សារ សម្រេចផ្អាកការឆ្លងកាត់ស្ពានបណ្តែតទឹកចូលប្រាសាទអង្គរ

0

យោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានបណ្តែតទឹលចូលប្រាសាទអង្គរ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន។

ការផ្អាកនេះ គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIAIsoqcPQqNHlWWa9tl5TmfK8X6-2V5HJw6U7aC7iShJ8n5FogBXCmgcA7Ge7y6UA3pgsvcz0W4N0yqfPC0qZGFGyf4JV1YUylu_PL9PB8mUfM2qFbsAB6-ChoI_KDgshRW3S4J_sB1S0ShTJEMVwk2RAymJa551SzXrFHLI5XLclmSeq-ZWS2PCMUU0/s1280/photo_2023-10-28_16-27-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtqbgykR8WH5u3rSW9LdLsZSpSN5TcyFKqIyjWeJl9WbKJ0inIhmrVG6jwILMZU6ZUrdmh4MoNTh5Ib5wsAD1BVyZ-sQnUpLXgKLKXx3l6Yp7JRm2A5LopMRLoSRkL2gfWp7OjBM2GM0EG9o-Xo3wDtmEJvnC1mqQrijo7Wglg_MZ_z6KbeZ-htozevFQ/s1280/photo_2023-10-28_16-27-53.jpg

 

មិនដែលដឹងសោះថា ស្លឹកម្រុំមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ

0

ស្លឹកម្រុំ គឺជាប្រភេទរុក្ខជាតិដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងមិនថាគ្រាប់, ដើម និងស្លឹករបស់វានោះទេ គឺវាបានផ្តល់នូវគុណប្រយោជន៍ទាំងអស់ ពីព្រោះវាមានបរិមាណសារធាតុចិញ្ចឹមខ្ពស់ដូចជាអាស៊ីតអាមីណូដែលយើងត្រូវការជាចាំបាច់សម្រាប់ការលូតលាស់នៃរាងកាយ។ ដូច្នេះហើយ តើស្លឹកម្រុំមានអត្ថប្រយោជន៍អ្វីខ្លះ?Five prime uses of Moringa leaf you didn't know — Features — The Guardian Nigeria News – Nigeria and World News

ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១.ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
២.ជួយការពារបញ្ហានៃការរំលាយអាហារ។
៣.គ្រប់គ្រងកម្រិតជាតិស្ករ។
៤.ធ្វើឱ្យឆ្អឹង និងធ្មេញមានសុខភាពល្អ។
៥.គ្រប់គ្រងសម្ពាធឈាម។
៦.ជំនួយសុខភាពស្បែក និងធ្វើឱ្យស្បែកមានភាពល្អប្រសើរ។
៧.ប្រឆាំងនឹងភ្នាក់ងារចម្លងរោគ ក៏ដូចជាកាត់បន្ថយការឈឺចាប់ និងការរលាក។
៨.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យភ្នែកមានសុខភាពល្អ។
៩.ស្លឹកម្រុំសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលជួយនៅក្នុងការស្រកគីឡូ។
១០. យោងតាមការសិក្សាថ្មីៗនេះបានរកឃើញថាស្លឹកម្រុំមានផ្ទុកនូវសារធាតុម្យ៉ាងដែលអាចជួយកម្ចាត់មហារីកបានយ៉ាងល្អ ៕រូបថត-1698224220467រូបថត 1698224222470

Miss Grand Philippines 2023 បង្ហាញការខកចិត្តឈឺចាប់ពេញបេះដូងក្រោយបរាជ័យកម្មវិធីប្រកួត MGI

0

បវរកញ្ញា Nikki de Moura ជា Miss Grand Philippines 2023 បានដាច់ចិត្តទម្លាយអារម្មណ៍របស់ខ្លួនបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់ក្រោយពីបរាជ័យក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម ដោយមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង២០ (Top20) នៃការប្រកួតឆ្នាំនេះ។ នាងបានបង្ហាញថា «បេះដូងខ្ញុំឈឺចាប់ដោយការខកចិត្ត»។PH's Nikki de Moura fails to make Top 20 of Miss Grand International 2023

Nikki de Moura បាននិយាយនៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី២៦ តុលា ថា៖ «ខ្ញុំបានយកបេះដូង និងព្រលឹងរបស់ខ្ញុំទៅតំណាងប្រទេសហ្វីលីពីន ហើយបេះដូងខ្ញុំឈឺដោយការខកចិត្ត»។ «ប៉ុន្តែទោះប្រឈមមុខនឹងការឈឺចាប់នេះ ខ្ញុំជ្រើសរើសការដឹងគុណ ជីវិតគឺជាដំណើរដែលពោរពេញទៅដោយការឡើងចុះ»។Nikki de Moura admits 'heart aches with disappointment' after 2023 Miss  Grand International | Inquirer Entertainment

Miss Grand Philippines 2023 វ័យ១៩ ឆ្នាំរូបនេះ បាននិយាយថា នាងមានឆន្ទៈក្នុងការធ្វើឱ្យបានច្រើនល្អបំផុតគ្រប់ពេលវេលាដោយបានទទួលស្គាល់ថាប្រហែលជាខ្លួននៅក្មេងខ្ចីនៅឡើយ។ ទោះជាយ៉ាងណា នាងនឹងបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតព្រោះខ្លួនជឿថាការខកចិត្តគ្រាន់តែជាជំហានឈានទៅរកភាពជោគជ័យនាពេលអនាគត។ បទពិសោធន៍ពេលដែលឈឺចាប់គឺគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលធំជាងនេះ។LOOK: Nikki de Moura stuns in Miss Grand International 2023 prelims

បន្ទាប់ពី Nikki de Moura បង្ហាញការឈឺចាប់ដោយការខកចិត្ត និងតាំងចិត្តបន្តឆ្ពោះទៅមុខទៀតអ្នកគាំទ្ររបស់នាងនិងបវរកញ្ញាផ្សេងទៀតជាច្រើនបានចូលរួមលើកទឹកចិត្តនាងក្នុងនោះក៏មានម្ចាស់មកុដ MGI 2023 , បវរកញ្ញាកូឡុំប៊ី លំដាប់រងទី២ MGI , Miss Grand Philippines 2021 រួមទាំងបវរកញ្ញាផ្សេងទៀត។Nikki De Moura eyes PH's first Miss Grand Int'l crown | ABS-CBN News

គួរបញ្ជាក់ថា Miss Grand Philippines 2023 រូបនេះបានកើតនៅប្រទេសប្រេស៊ីល ជាកូនកាត់ប្រេស៊ីល ហ្វីលីពីន ដោយមានឪពុកជាជនជាតិប្រេស៊ីល និងម្តាយជាជនជាតិហ្វីលីពីន។ Nikki បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៦ ដើម្បីបន្តអាជីពជាតារាបង្ហាញម៉ូត។ Nikki de Moura បានគ្រងតំណែងជា Miss Grand Philippines 2023 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣៕

អង្គការសហប្រជាជាតិអំពាវនាវឲ្យឈប់ផ្តល់ជំនួយមនុស្សធម៌ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់

0

United Nation ៖ កាលពីថ្ងៃសុក្រទី២៧ខែតុលានេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់អ៊ីស្រាអែលនិងក្រុមប្រយុទ្ធប៉ាឡេស្ទីន ខណៈជំនួយដែលត្រូវផ្គត់ផ្គង់នោះនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ហ្កាហ្សាស្ទ្រីប និងការពារជនស៊ីវិល។UN overwhelmingly calls for aid truce between Israel and Hamas - Hum NEWS

សេចក្តីសម្រេចដែលបានព្រាងដោយអង្គការសហប្រជាតិនៅអារ៉ាប់នេះពិតជាសំខាន់នៅក្នុងការជួយទ្រទ្រង់កុំឲ្យរីករាលដាលកាន់តែខ្លាំងនៃភ្លើងនយោបាយ ដែលធ្វើឲ្យក្តៅក្រហាយដល់ពិភពលោកទាំងមូលព្រោះតែប្រតិបត្តិការវាយប្រហារនៅតំបន់ហ្កាហ្សាដែលជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវឃោរឃៅបំផុតនៃក្រុមហាម៉ាស់មកលើជនស៊ីវិលរបស់អ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលានេះ។UN overwhelmingly calls for aid truce between Israel and Hamas | RNZ News

មហាសន្និបាទអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតលើកចុងក្រោយទាក់ទងទៅនឹង «សេចក្តីសម្រេចឈប់ផ្តល់ជំនួយរវាងអ៊ីស្រាអែល-ហាម៉ាសនេះ» ដែលទទួលបាននូវសំឡេងគាំទ្រ១២០អសនៈ ខណៈ៤៥អសនៈជំទាស់ និង១៤អសនៈទៀតមិនបានធ្វើចូលរួមបោះឆ្នោត។ យោងទៅតាមច្បាប់រាប់សន្លឹកឆ្នោតតាមគោលការណ៍«សំឡេងឆ្នោតភាគច្រើន២ភាគ៣» ត្រូវបានកំណត់ថាសេចក្តីសម្រេចនេះជាប់ជាស្ថាពរ ខណៈសំឡេងអ្នកជំទាស់មិនត្រូវបានគេរាប់បញ្ចូលទេ។UN overwhelmingly calls for aid truce between Israel and Hamas - National |  Globalnews.ca

រីឯការធ្វើវិសោធនកម្មដំណោះស្រាយរបស់កាណាដាដើម្បីកុំឲ្យមានការថ្កោលទោសទៅលើ «ការវាយប្រហារភេវកម្មនិងការចាប់ចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់» គឺមិនទទួលបានជោគជ័យទៅលើការបោះឆ្នោតយកសំឡេងឆ្នោតភាគច្រើន២ភាគ៣ទេ គឺមាន៨៨អសនៈ ទទួលបាននូវការគាំទ្រ៥៥អសនៈ និងប្រឆាំង២៣អសនៈ។Israel-Hamas war live: Ground battles in Gaza as Israeli jets bomb tunnels  | Israel-Palestine conflict News | Al Jazeera

គួរបញ្ជាក់ផងដែរថា នៅមុនពេលបោះឆ្នោត រដ្ឋមន្រ្តីការបរទេសប្រទេសហ្សកដានីបាននិយាយថាការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការមានន័យថាជសង្ក្រាមនេះគឺគ្មានអត្ថន័យអ្វីទេ និងការសម្លាប់គ្នាយ៉ាងរង្គើរនេះក៏គ្មានន័យដែរ។ លោកក៏បានបង្ហោះនៅក្នុងគណនីយ Twitter ដែរថាមានមនុស្សរាប់លាននាក់កំពុងរងចាំមើលលទ្ធផលនៃការបោះឆ្នោត ហើយប្រវត្តិសាស្រ្តនឹងធ្វើការវិនិច្ឆ័យ។CAN News

មួយបទនេះរបស់ BLACKPINK បានបំបែកឯតទគ្គកម្មជាបទចម្រៀងក្រុម K-pop មានអ្នកមើលច្រើនជាងគេនៅលើ TikTok

0

BLACKPINK ជាទូទៅបានបង្ហាញពីទេពកោសល្យឈានមុខរបស់ពួកគេជាប្រចាំមិនថាជាក្បាច់រាំ សំលេង ឬមន្តស្នេហ៍ទេ សមាជិកម្នាក់ៗបញ្ចេញពន្លឺ ដែលរួមគ្នាធ្វើឱ្យក្រុមក្លាយជាមហាអំណាចដែលមិនអាចប្រកែកបាននៅក្នុងឧស្សាហកម្មតន្ត្រី។ ភាពជាប់លាប់របស់ពួកគេធានាថា ទាំងក្រុម និងគម្រោងបុគ្គលរបស់ពួកគេ សម្រេចបានជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលពេញតារាងតន្ត្រី ដោយទទួលបានការសាទរទូទាំងពិភពលោក។Blackpink 'How You Like That': New YouTube Record for 24-Hour Views

គិតត្រឹមថ្ងៃទី២០ ខែតុលា ដោយផ្អែកលើទិន្នន័យ TikTok ក្រុម BLACKPINK បានជាប់ជាក្រុមចម្រៀងនារី K-pop ដែលមានអ្នកចូលមើលច្រើនជាងគេ ដោយមានអ្នកចូលមើលជាង ៥៩ពាន់លានដងនៅលើវីដេអូដែលបង្ហាញពីចម្រៀងរបស់ពួកគេ។ សមិទ្ធិផលនេះគឺកាន់តែគួរឱ្យកត់សម្គាល់របស់ពួកគេបើប្រៀបធៀបទៅនឹងក្រុមនារី K-pop ឈានមុខគេផ្សេងទៀត។

ការសម្រេចបាននូវលទ្ធភាពដែលធ្វើឱ្យវីដេអូផ្ទុះខ្លាំងនៅលើ TikTok គឺមិនងាយស្រួលនោះទេ ដោយនិន្នាការប្រចាំថ្ងៃមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កើតខ្លឹមសាររបស់វេទិកាមានចម្រុះ។ យ៉ាងណាក៏ដោយ BLACKPINK ជាមួយនឹងអ្នកគាំទ្រជាសកលរបស់ពួកគេ បានពួតដៃគ្នាបដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងចង្វាក់ភ្លេង និងមាតិកាដែលគួរឱ្យចាប់អារម្មណ៍របស់ពួកគេ មិនថាវាជាអ្នកគាំទ្រចូលចិត្តតន្ត្រីរបស់ពួកគេ ឬបង្កើតការកែសម្រួលបែបកំប្លែងទេ វត្តមានរបស់ BLACKPINK នៅលើ TikTok គឺមិនអាចប្រកែកបាន។BLACKPINK's Style Evolution, From 'Whistle' to 'Born Pink' – Billboard

ជាមួយគ្នានេះផងដែរបទ «How You Like That »របស់ BLACKPINK បានបំបែកឯតទគ្គកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាបទចម្រៀងដែលមានអ្នកចូលមើលច្រើនជាងគេបំផុតដោយក្រុម K-pop នៅលើ TikTok ទទួលបានអ្នកមើលជាង ១៦ ពាន់លានដងនៅលើវីដេអូផ្សេងៗដែលមាន។

បន្ថែមពីលើនេះចម្រៀងមួយទៀតក្នុងចំណោមបទដែលជាប់ចំណាត់ថ្នាក់លេខមួយរបស់ BLACKPINK គឺបទ “Pink Venom” មានអ្នកចូលមើលជាង ៩.៩ពាន់លានដង ដោយបានបោះជំហានយ៉ាងសំខាន់លើសពីបទ “Butter” របស់ BTS ដែលមានចូលមើលជាង ៩.៣ពាន់លានដង ៕

ភោជនីយដ្ឋានឆ្ងាញ់ៗចំនួន ៤ ដែលអ្នកមិនគួររំលងពេលទៅដល់កោះតៃវ៉ាន់

0

តៃវ៉ាន់ គឺជាកោះមួយដែលល្បីខាងអាហារឆ្ងាញ់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ មិនថាអាហារតាមផ្លូវ ឬអាហារនៅក្នុងភោជនីយដ្ឋានទេ សុទ្ធតែជាអាហារពិសេសទាំងអស់។ ដូច្នេះ ប្រសិនបើអ្នកមានបំណងចង់ទៅកម្សាន្តនូវកោះតៃវ៉ាន់ ហើយចង់សាករសជាតិថ្មីៗ ជាមួយមុខម្ហូបប្លែកៗ ថ្ងៃនេះ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់ភោជនីយដ្ឋានល្បីៗចំនួន ៤ នៅកោះតៃវ៉ាន់៖

១.ភោជនីយដ្ឋាន Shabu៖ shabu ត្រូវបានគេចាត់ទុកថាជាហាងដ៏ល្បីមួយដែលមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់។ អាហារនៅក្នុងភោជនីយដ្ឋាននេះគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់ ជាមួយនឹងគ្រឿងផ្សំស្រស់ៗ និងល្អ រួមមានសាច់ជ្រូក សាច់មាន់ គ្រឿងសមុទ្រ និងស៊ុបក្រអូបជាដើម។ ដូច្នេះជាទូទៅហាងនេះចាប់ផ្តើមបើកពីម៉ោង ១១:០០ ថ្ងៃត្រង់ដល់ ១:០០ យប់ជារៀងរាល់ថ្ងៃ។MaoMao Eats!: Shantou Chuan Cheng Hotpot 汕頭泉成沙茶火鍋(Kaohsiung)ชี้เป้า 8 ร้าน ชาบู ซีเหมินติง อร่อยเด็ด ไปไต้หวันต้องโดน !

២.Chou’s Shrimp Rolls៖ ហាងដ៏ល្បីមួយទៀតនៅក្នុងទីក្រុង Kaohsiung គឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើន ហើយអាហារដែលល្បីប្រចាំហាងនេះគឺសាច់បង្គា ជាមួយនឹងអាហារបែបចិនផ្សេងៗទៀត។ ភោជនីយដ្ឋាន Chou’s Shrimp Rolls ចាប់ផ្តើមបើកពីម៉ោង ១០:០០ ព្រឹក ដល់ ៩:៣០ យប់។Zhou's Shrimp Roll | Round Taiwan Round4 Best Restaurants in Tainan - Where and What to Eat in Tainan – Go Guides

៣. Ya Tien Zhan៖ ភោជនីយដ្ឋានទាអាំងដ៏ល្បីមួយកន្លែងនៅ Kaohsiung នឹងបង្ហាញពីរបៀបកាត់សាច់ទាឱ្យយើងឃើញភ្លាមៗនៅលើតុតែម្តង ជាមួយនឹងសាច់ទាទន់ ហើយមានរសជាតិឆ្ងាញ់ខ្លាំងណាស់។ ដូច្នេះ Ya Tien Zhan ចាប់ផ្តើមបើកជាពីរពេលគឺ ១១:៣០ ថ្ងៃត្រង់ -២:០០ រសៀល / ៥:៣០ ល្ងាច -៩:០០ យប់ជារៀងរាល់ថ្ងៃ។Chiou Hwa Restaurant - Taiwan Everything10 Best Taipei Foods Everyone Should Try - A Guide to Local Specialties You Should Try in Taipei – Go Guides

៤.ភោជនីយដ្ឋាន Shianye៖ Shianye ត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានមាន់បំពង ដែលអ្នកណាៗក៏ចូលចិត្តរសជាតិនៃម្ហូបក្នុងហាងមាន់បំពងនេះដែរ។ មិនត្រឹមតែមានមាន់បំពងដ៏ឈ្ងុយឆ្ងាញ់នោះទេ ហាងនេះក៏មានម្ហូបបែបប្រពៃណីរបស់តៃវ៉ាន់ជាច្រើនដែលពោរពេញទៅដោយរសជាតិផងដែរ។ សម្រាប់ភោជនីយដ្ឋាន Shianye ជាធម្មតាចាប់ផ្តើមបើកជាពីរពេលគឺ ១១:០០ ថ្ងៃត្រង់ – ២:០០ រសៀល / ៥:០០ ល្ងាច – ១២:០០ យប់៕Hot-Star Large Fried Chicken in the Ximending neighborhood of Taipei, TaiwanTaiwanese Fried Chicken Recipe & Video - Seonkyoung Longest