ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីគ្រោងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិត និងអ្នកធ្វើការមានជំនាញទាប ដើម្បីទប់ស្កាត់ចំនួនអ្នកផ្លាស់ប្តូរទីលំនៅកាន់តែច្រើនមកកាន់ប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។

លោកស្រី Claire O’Neill រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី បានលើកឡើងនៅថ្ងៃទី១១ ខែធ្នូ ថា រដ្ឋាភិបាលគ្រោងរឹតបន្តឹងបន្ថែមទៀត និងផ្លាស់ប្តូរច្បាប់ទិដ្ឋាការសម្រាប់និស្សិត និងអ្នកធ្វើការមានជំនាញទាប ។ អូស្ត្រាលីសង្ឃឹមថា ការរឹតបន្តឹងនឹងជួយកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ប្រមាណពាក់កណ្តាលក្នុងរយៈពេល២ឆ្នាំខាងមុខ ។ វាជាផ្នែកមួយនៃការព្យាយាមផ្លាស់ប្តូរការធ្វើចំណាកស្រុកមកកាន់អូស្ត្រាលី ។Indian universities are going to offer a great deal for international  students: Check here what it is - India Today

ការរឹតបន្តឹងនេះ ក្រៅពីបានដាក់សម្ពាធមិនឱ្យពលរដ្ឋអូស្ត្រាលីផ្លាស់ប្តូរទីលំនៅទៅក្រៅប្រទេសហើយ គេសង្ឃឹមថា វានឹងជួយកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដែលព្យាយាមចូលមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលីផងដែរ ។

គោលនយោយបាយថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី គឺសម្រាប់អ្នកចង់ស្នើសុំទិដ្ឋាការនិស្សិត ពួកគេត្រូវតែទទួលបានពិន្ទុច្រើនជាងមុនក្នុងការធ្វើតេស្តភាសាអង់គ្លេស ។ លើសពីនេះ នឹងមានការត្រួតពិនិត្យលើការស្នើសុំទិដ្ឋាការលើកទី២ របស់ក្រុមនិស្សិតឱ្យបានលម្អិតជាងមុន ។Study in Australia - Foreign Studies

ការសម្រេចចិត្តផ្លាស់ប្តូរច្បាប់ទិដ្ឋាការ ព្រមទាំងគោលនយោបាយពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីលំនៅរបស់ប្រទេសអូស្ត្រាលី ក្រោយគេប្រទះឃើញថា មានអ្នកចូលមកកាន់ទឹកដីអូស្ត្រាលី ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ មានចំនួនខ្ពស់រហូតដល់៥១ម៉ឺននាក់ ។ នេះចាត់ទុកថា វាជាចំនួនខ្ពស់បំផុត ដែលអូស្ត្រាលីធ្លាប់បានកត់ត្រា ។

គេរំពឹងថា បើអូស្ត្រាលីអនុវត្តគោលនយោបាយថ្មីនេះ វានឹងជួយឱ្យចំនួនជនអន្តោប្រវេសន៍ធ្លាក់ចុះមកនៅត្រឹមតែ២៥ម៉ឺននាក់ប៉ុណ្ណោះ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ និងចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ។ ចំនួននេះប្រហាក់ប្រហែលគ្នានឹងអំឡុងមុនពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ៕ ប្រភព ៖ TNN World