Home Blog Page 1383

បើបានទៅលេងនៅទីក្រុងបាងកក ប្រទេសថៃ កុំភ្លេចទៅលេងកន្លែងស្អាតៗទាំង៧ ដែលយុវវ័យចូលចិត្តទៅកម្សាន្តបំផុត!

0

ប្រទេសថៃ៖ ថៃគឺជាប្រទេសអភិវឌ្ឍន៍នៅជាប់ព្រំប្រទល់ប្រទេសយើង ហើយក៏ជាគោលដៅទេសចរណ៍មួយដែលមានអ្នកទេសចរ មកពីជុំវិញពិភពលោកចង់មកកំសាន្តផងដែរ។

ជាមួយនឹងទស្សនីយភាពដ៏សម្បូរបែបនិងស្រស់បំព្រង មានកន្លែងដើរលេងជាច្រើននៅក្បែរៗគ្នា ហើយភ្ញៀវទេសចរអាចរីករាយនិងការធ្វើដំណើរតាមសេវាសាធារណៈ រឺក៏ជឹះកំសាន្តតាមមធ្យោបាយឯកជន តាក់ស៊ី ជាមួយនិងតំលៃសេវាសមរម្យបំផុត។

ទីក្រុងបាងកកគឺជាទីក្រុងដ៏ស៊ីវិល័យជឿនលឿនមួយ ដូច្នេះហើយប្រសិនបើលោកអ្នកមានដំណើរកំសាន្តទៅប្រទេសថៃ ក្រុងបាងកក កុំភ្លេចទៅលេងកំសាន្តនៅកន្លែងដែលពេញនិយមបំផុតទាំង៧ទីតាំង ដែលទទួលការពេញនិយមពីស្រទាប់យុវវ័យតែងតែនាំគ្នាមកដើរកម្សាន្ត៖

១ China Town ៖ China Town ជាទីតាំងដ៏ធំមួយក្នុងចំណោម China Townទាំងអស់នៅលើពិភពលោកស្ថិតនៅចំកណ្តាលទីក្រុងបាំងកកប្រទេសថៃ។ China Town នៅទីនោះបានបង្កើតឡើងជាង២០០ឆ្នាំមកហើយនិងបានក្លាយទៅជាសហគមចិនមួយដ៏សំខាន់នាទីក្រុងបាំងកក មានទំាងកន្លែងគោរពបូជាបែបចិន កន្លែងទិញឥវ៉ាន់ ជម្រើសម្ហូបអាហារ និងផ្សារាត្រី។ម៉្យាងវិញទៀត នៅតាមផ្លួវគឺមានសភាពអ៊ូអរនិងបានដាក់លក់នូវម្ហូបចិនរាប់រយមុខក៏ដូចជាគ្រឿងអនុស្សាវរីយ គ្រឿងអល្លង្ការ សម្ភារៈបែបបចិនយ៉ាងសម្បូរបែបផងដែរ។Chinatown in Your Hands - Travelogues from Remote Lands២ BTS Skytrain ៖ គឺជាស្ថាននីយរថភ្លើងលើអាកាស ដែលជាមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការកាត់បន្ថយភាពកកស្ទះនៅក្នុងទីក្រុងបាំងកក ហើយអាចធ្វើដំណើរបានជុំវិញទីក្រុងបាំងកកតែម្តង ដែលមានស្ថាននីយជាង៦០ឆ្លងកាត់៣ខ្សែរ។ សម្រាប់ការជិះរថភ្លើងគឺតម្រូវឲ្យមានការទិញសំបុត្រសម្រាប់ជិះក្នុងមួយជើងៗ សំបុត្រសម្រាប់ជិះក្នុងមួយថ្ងៃ និងជាវកាតក្នុងលក្ខខណ្ឌផ្សេងៗជាដើម។BTS Skytrain - Wikipedia៣ Iconsiam ៖ ទិសដៅទេសចរណ៍ដ៏សំខាន់នៅក្រុងបាំងកកគឺ Iconsiam គឺជាផ្សារទំនើបដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ជាមួយនឹងហាងជាង៧០០០ប្រភេទផ្សេងៗគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅជាន់ផ្ទាល់ដីគឺបានសាងសង់តាមរចនាប័ទ្មស្ថាបតិយកម្មប្រពៃណីថៃ គឺគេឲ្យឈ្មោះថាផ្សារបណ្តែតទឹកបែបបុរាណនៅក្នុងផ្សារទំនើបដ៏ស៊ីវិល័យបំផុតរួមជាមួយនឹងអាហាររាប់រយមុខ និងដាក់បង្ហាញនូវទស្សនីយភាពចម្រុះនិងភាពប្លែកៗគ្នាពី៧៥ខេត្តនាប្រទេសថៃផងដែរ។ICONSIAM - All You Need to Know BEFORE You Go (with Photos)៤ Siam Paragon ៖ ស្យាមផារ៉ាហ្គនគឺជាផ្សារទំនើបប្រជុំដោយម៉ាកយីហោ ប្រេនល្បីៗនៅជុំវិញពិភពលោកមិនថាខោអាវ កាបូប ស្បែកជើង សម្ភារទំនើបផ្សេងៗ ព្រមទាំងមានកន្លែងតាំងពិពណ៌ឡានទំនើបៗផងដែរ។មិនត្រឹមតែប៉ុណ្ណោះក៏មានអាហារជាច្រើនប្រភេទាំងអាហារថៃនិងអាហារអន្តជាតិជាច្រើនផងដែរ។ ស្យាមផារ៉ាហ្គនមានរោងកុនខ្នាតយក្សដូចជា Bangkok Ocean World ដែលពេញនិយមបំផុតសម្រាប់មនុស្សវ័យជំទុងក៏ដូចជាកុមារផងដែរ។ វានឹងកាន់តែបង្កនូវភាពងាយស្រួលប្រសិនបើអ្នកធ្វើដំណើរតាមរយៈ BTS Skytrain ។Siam Paragon, the pride of Bangkok៥ Centralworld ៖ ផ្សារទំនើបដ៏ធំក្នុងទីក្រុងបាំងកកដែលមានហាងជាង៥០០កន្លែងកម្ពស់៧ជាន់នៅក្នុងផ្សារតែមួយផងដែរ។ Centralworld មានរួមបញ្ចូលជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយ៥ រោងកុងអេក្រង់១៥D ទីសក្ការបូជាបែបហិនឌូ កន្លែងជិះស្គីទឹកកជាដើម ដែលវាបង្កនូវលក្ខណៈងាយស្រួលនៅក្នុងការដើរលេងជាលក្ខណៈគ្រួសារ។ សម្រាប់អ្នកដែលនិយមចូលចិត្តដើរ Shopping វិញផ្សារនេះទំនើបគឺប្រជុំទៅដោយម៉ាកយីហោល្បីៗទាំងក្នុងស្រុកនិងក្រៅស្រុក។ ម្យ៉ាងវិញទៀត កុំភ្លេចភ្លក្សជាមួយនឹងមុខម្ហូនរាប់រយមុខនៅជាន់អាហារ មានទាំងភោជនីយដ្ឋាន ហាងកាហ្វេ និងបង្អែមផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត អ្នកទេសចរណ៍ក៏អាចមានឪកាសទទួលបាននូវការបញ្ចុះតម្លៃពិសេសៗផងដែរតាមរយៈបង្ហាញនូវ Passport។CentralWorld - All You Need to Know BEFORE You Go (with Photos)៦ ព្រះបរមរាជវាំងថៃ៖ ព្រះបរមរាជវាំងថៃត្រូវបានបង្កើតតាំងពីឆ្នាំ១៧៨២ ដើម្បីធ្វើជាព្រះរាជដំណាក់របស់ស្តេចថៃដ៏អស្ចារ្យ និងជាទីសក្ការៈរបស់ព្រះសម្មាសម្ពុទ្ធផងដែរ។ ព្រះបរមរាជរាំងថៃនេះគឺជាកន្លែងតម្កល់នូវវត្ថុបុរាណជាច្រើន រួមជាមួយនឹងតួប្រាសាទអមទៅដោយមាសនិងពេជ្រយ៉ាងមានតម្លៃ។ លើសពីនេះក៏មានការសម្តែងនូវល្ខោនពាក់ស្បែកមុខរបស់ថៃនៅសាលមហោស្រពព្រះមហាក្សត្រផងដែរ។The Grand Palace in Bangkok - Must-See Bangkok Attraction – Go Guides

៧ វត្តអារុន ៖ វត្តអារុនជាកន្លែងទេសចរណ៍ដ៏ពេញនិយមគឺជាវត្តសាងសង់ឡើងតាមបែបព្រះពុទ្ធសាសនា សាងសង់ឡើងនៅក្នុងសតវត្សទី១៧ ដែលជាប់ច្រាំងខាងលិចនៃទន្លេចៅព្រះយ៉ា ដែលមយ្យោបាយនៅក្នុងការធ្វើដំណើរគឺអាចជិះទូកតាក់ស៊ីតាមដងទន្លេចៅព្រះយ៉ា។ ប្រាសាទដ៏ស្រស់ស្អាតជាពិសេសគឺនៅពេលថ្ងៃលិច គឺមើលឃើញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតដែលចាំងមកលើប្រាសាទផងដែរ៕Wat Arun - Wikipedia

អបអរសាទរ! បាត់ដំបង ដែលត្រូវបានអង្គការយូណេស្កូចុះក្នុង “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ”

0

ថ្មីៗនេះ ទីក្រុងថ្មីចំនួន ៥៥ ត្រូវចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូនៅ “ថ្ងៃទិវាទីក្រុងពិភពលោកជាបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការ UNESCO”។No photo description available.នៅក្នុងចំណោម៥៥នេះ ក៏មានក្រុងបាត់ដំបង របស់កម្ពុជាមួយដែរ ដែលជាប់ជាបណ្តាញទីក្រុងច្នៃប្រតិដ្ឋ “ផ្នែកម្ហូបអាហារ”។

ក្រុងបាត់ដំបង ត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការទាញយកវប្បធម៌ និងភាពច្នៃប្រតិដ្ឋជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការបង្ហាញការអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតលើមនុស្ស។

នៅក្នុងនោះភាពច្នៃប្រតិដ្ឋចំនួន៧ ដែលតំណាងឱ្យវិស័យនេះ រួមមាន៖

  • សិប្បកម្មនិងសិល្បៈប្រជាប្រិយ
  • ការរចនា
  • ភាពយន្ត
  • អាហារូបត្ថម្ភ
  • អក្សរសាស្ត្រ
  • សិល្បៈប្រព័ន្ធផ្សព្វផ្សាយ
  • តន្ត្រី

No photo description available.

ប្រទេសថៃលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃលើកឡើងថា គណៈរដ្ឋមន្ត្រីមានមតិអនុម័តឱ្យប្រទេសឥណ្ឌា និងតៃវ៉ាន់ ស្ថិតក្នុងបញ្ជីឈ្មោះប្រទេសដែលក្រសួងមហាផ្ទៃថៃបានប្រកាសកំណត់ឱ្យអ្នកកាន់លិខិតឆ្លងដែន ឬឯកសារប្រើជំនួសលិខិតឆ្លងដែន អាចធ្វើដំណើរមកប្រទេសថៃជាបណ្តោះអាសន្ន ដើម្បីទេសចរណ៍ក្នុងលក្ខណៈពិសេស និងអនុញ្ញាតឱ្យពួកគេស្នាក់នៅប្រទេសថៃ មិនលើសពីរយៈពេល៣០ថ្ងៃ ។Thailand buzzes as Southeast Asia countries await tourist affluence -  Chinadaily.com.cn

ប្រទេសថៃនឹងចាប់អនុវត្តការលើកលែងទិដ្ឋាការដល់ប្រទេសទាំងពីរនេះ គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ (ស្មើនឹងរយៈពេល៦ខែ) ពីព្រោះវាជារដូវកាលទេសចរណ៍សម្រាប់ពលរដ្ឋឥណ្ឌា និងតៃវ៉ាន់ ។ លើសពីនេះ វាក៏ជាប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ និងកិច្ចការបរទេសជារួម ។

ក្រៅពីនេះ ក៏មានការចាត់តាំងឱ្យភ្នាក់ងារពាក់ព័ន្ធ ដូចជា ការិយាល័យប៉ូលិសអន្តោប្រវេសន៍ និងក្រសួងមហាផ្ទៃ ធ្វើការកែលម្អ និងកែតម្រូវការប្រកាស ឬបទប្បញ្ញត្តិពាក់ព័ន្ធបន្ថែមទៀត ។ ភ្នាក់ងារសន្តិសុខត្រូវតែត្រួតពិនិត្យ តាមដាន និងវាយតម្លៃផលប៉ះពាល់ពីសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក្រោយគ្រប់រយៈពេល៦ខែ ។China no longer Thailand's top source for tourists due to visa issues,  flight availability - Global Times

យោងតាមការពិនិត្យទិន្នន័យភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងតៃវ៉ាន់ ឃើញថា ចាប់តាំងពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរឥណ្ឌាធ្វើដំណើរមកកាន់ប្រទេសថៃ ចំនួន១.១៦២.២៥១នាក់ ។ ហេតុនេះ ប្រទេសថៃរំពឹងថា នៅចុងឆ្នាំ២០២៣នេះ ភ្ញៀវទេសចរឥណ្ឌានឹងធ្វើដំណើរមកថៃ ប្រមាណជាង១លាននាក់ ។

ភ្ញៀវទេសចរឥណ្ឌាបានចំណាយប្រាក់ប្រមាណ៤១.០០០បាតសម្រាប់ការមកកម្សាន្តនៅថៃ ចំនួន១លើក ខណៈភ្ញៀវទេសចរតៃវ៉ាន់បានចំណាយប្រាក់ប្រមាណ៤៣.០០០បាតសម្រាប់ការមកកម្សាន្តនៅថៃ ចំនួន១លើក ។ ហេតុនេះ ប្រទេសថៃរំពឹងថា នៅឆ្នាំ២០២៣ នឹងមានចំនួនភ្ញៀវទេសចរធ្វើដំណើរចូលថៃ ប្រមាណ៧សែននាក់ ។Thailand looks to lure back Chinese tourists by easing visa rules to score  US$100 billion in tourism revenue | South China Morning Post

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសថៃបានចាប់ផ្តើមអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន គឺគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបមានរយៈពេល៥ខែ ៕ ប្រភព ៖ Thai PBS

BLACKPINK បានតំណែងមានវីដេអូក្បាច់រាំដែលមានអ្នកមើលច្រើនជាងគេក្នុងចំណោមក្រុម K-pop

0

ជាទូទៅក្រុមចម្រៀង K-pop បន្ទាប់ពីទម្លាក់វីដេអូចម្រៀង (MV) រួចទើបទម្លាក់វីដេអូបង្ហាញពីក្បាច់រាំរបស់បទចម្រៀងនោះ ហើយអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំវីដេអូបញ្ចេញក្បាច់រាំ ដើម្បីបានឃើញពីភាពច្បាស់លាស់ និងសមត្ថភាពរបស់តារាដែលពួកគេចូលចិត្តស្របពេលអ្នកគាំទ្រក៏អាចរៀនហាត់រាំតាមអាយដលរបស់ខ្លួនដែរ។

យ៉ាងណាមិញ វីដេអូក្បាច់រាំ(dance practice videos )របស់ BLACKPINK បង្ហាញពីភាពទាក់ទាញជាសាកលរបស់ពួកគេ ដែលគ្របដណ្តប់លើតារាង YouTube ដោយក្រុមចម្រៀងនារីដ៏ល្បីឈ្មោះនេះ ទទួលបានតំណែងកំពូលទាំងប្រាំសម្រាប់វីដេអូក្បាច់រាំដែលមានអ្នកមើលច្រើនជាងគេក្នុងចំណោមក្រុម K-pop ។Latest > pink black dance - OFF-62% > Free Delivery

១. វីដេអូក្បាច់រាំ «HOW YOU LIKE THAT» មានអ្នកទស្សនា ១.៥១ពាន់លានដង

ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វីដេអូក្បាច់រាំ “How You Like That” ទទួលបានការចូលមើលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១.៥១ពាន់លានដងលើយូធូបដោយទទួលបានតំណែងជាវីដេអូក្បាច់រាំមានអ្នកមើលច្រើនបំផុតដោយក្រុម K-pop ។

២. វីដេអូក្បាច់រាំ «DU-DU DDU-DU» មានអ្នកទស្សនា ៤៩៤លានដង

BLACKPINK បានបញ្ចេញក្បាច់រាំដ៏មានអានុភាពជាប់លាប់ ហើយវីដេអូរាំនៃបទចម្រៀងដ៏ល្បីរបស់ពួកគេ “DDU-DU DDU-DU” ទាញអ្នកចូលទស្សនាជាង ៤៤៩៤លានដង ដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីនេះ។BLACKPINK Lisa surprises fans with new 'MONEY' dance practice video

៣. វីដេអូក្បាច់រាំ «KILL THIS LOVE» មានអ្នកទស្សនា ៤៩៣លានដង

សម្រាប់បទ “Kill This Love” បានជាប់ចំណាត់ថ្នាក់លេខ ៣ដែលមានអ្នកចូលមើលជាង ៤៩៣ លានដងទៅលើវីដេអូក្បាច់រាំរបស់ BLACKPINK ។ ក្បាច់រាំដ៏ជក់ចិត្ត រួមផ្សំជាមួយនឹងចង្វាក់ដ៏ខ្លាំងរបស់បទចម្រៀងនេះ គឺជាទស្សនីយភាពដែលទាក់ទាញបេះដូងអ្នកគាំទ្ររាប់លាននាក់។ វីដេអូនេះបង្ហាញឱ្យឃើញថា សមត្ថភាពរាំរបស់ BLACKPINK គឺគួរឱ្យចាប់អារម្មណ៍ដូចជាជំនាញច្រៀង និងរ៉េបរបស់ពួកគេដូចគ្នា។

៤. វីដេអូក្បាច់រាំ «Don’t Know What To Do» មានអ្នកទស្សនា ៣១៤លានដង

មួយបទនេះរបស់ BLACKPINK មិនបានចេញជា MV នោះទេប៉ុន្តែបានចេញជាវីដេអូក្បាច់រាំតែម្តងដែលបានក្លាយជាវីដេអូក្បាច់រាំមានអ្នកមើលច្រើនជាងគេទី ៤ដោយក្រុម K-pop នៅលើ YouTube ទាញអ្នកចូលទស្សនាចំនួន ៣១៤ លានដង។ វីដេអូនេះបង្ហាញពីជំនាញរាំដ៏ល្អឥតខ្ចោះរបស់ BLACKPINK ។BLACKPINK Nails Choreography in 'Shut Down' Dance Practice Video: Watch –  Billboard

៥. វីដេអូក្បាច់រាំ « BOOMBAYAH» មានអ្នកទស្សនា៣០០លានដង

«BOOMBAYAH»ជាបទចម្រៀងដំបូងរបស់ BLACKPINK ហើយក៏បានជាប់ចំណាត់ថ្នាក់ទី ៥ ដែលមានអ្នកចូលមើលជាង៣០០ លានដងសម្រាប់វីដេអូក្បាច់រាំរបស់ក្រុមចម្រៀងនេះ។ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៦ វីដេអូក្បាច់រាំគួរឱ្យចាប់អារម្មណ៍នេះនៅតែបន្តទាក់ទាញអ្នកគាំទ្រដល់បច្ចុប្បន្ន៕

ក្រុមហ៊ុន HYBE និងប្រព័ន្ធផ្សព្វផ្សាយ MBC បានផ្សះផ្សាជម្លោះដែលអូសបន្លាយរយៈពេល៤ឆ្នាំ

0

នៅថ្ងៃទី៣០ ខែតុលា លោក Bang Si Hyuk ប្រធានក្រុមហ៊ុន HYBE បានធ្វើទស្សនកិច្ចទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ MBC (មានទូរទស្សន៍និងវិទ្យុ) សម្រាប់ការពិភាក្សាដោយបើកចំហ និងស្មោះត្រង់ជាមួយលោក Ahn Hyeong Joon ប្រធាន MBC ជុំវិញជម្លោះរបស់ពួកគេកាលពី៤ឆ្នាំមុនដើម្បីមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកឡើងវិញក្នុងគោលដៅប្រយោជន៍រួម។HYBE & MBC Conflict Explained

ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ប្រធាន MBC បានសម្តែងការសោកស្តាយរបស់លោកចំពោះការអនុវត្តខុស និងហួសសម័យរបស់ MBC ដែលបានបង្កគ្រោះថ្នាក់ និងឈឺចាប់ដល់សិល្បកររបស់ HYBE ។ លោក Ahn Hyeong Joon បានចែករំលែកថា “យើងយល់ស្របយ៉ាងមុតមាំថា មានតម្រូវការក្នុងការបង្កើតទំនាក់ទំនងរវាងសិល្បករ និងក្រុមហ៊ុនផ្សព្វផ្សាយ ដែលស័ក្តិសមនឹងស្ថានភាពគួរឱ្យគោរពរបស់ K-pop ។ លើសពីនេះ យើងក៏បានឯកភាពគ្នាក្នុងការកែលម្អវប្បធម៌ផលិតកម្មដែលមានកំហុសឆ្គងជាយូរយារមកហើយរវាងក្រុមហ៊ុនផ្សាយ និងផលិតកម្មកម្សាន្ត និងបង្កើតបរិយាកាសសម្រាប់ការផលិតខ្លឹមសារដោយការគោរព និងការគិតគូរពីគ្នាទៅវិញទៅមក។ លោកក៏បានប្រកាសថា MBC នឹងនាំមុខគេក្នុងការជំរុញបរិយាកាសដែលគាំទ្រសិទ្ធិសិល្បករ និងបង្កើតភាពជាដៃគូដោយយុត្តិធម៌ ដែលការរីកចម្រើនទៅវិញទៅមកអាចធ្វើទៅបាន។HYBE And MBC Mend Fences After Four-Year Conflict | Soompi

ចំណែកឯ ប្រធានក្រុមហ៊ុន HYBE វិញបានទទួលយកការសូមទោសពីភាគី MBC និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការកែលម្អសិទ្ធិរបស់សិល្បករ K-pop ដោយសង្ឃឹមថាកិច្ចប្រជុំនេះនឹងដើរតួជាចំណុចចាប់ផ្តើមសម្រាប់យុគសម័យថ្មីដែលបរិយាកាសផលិតកម្មមាតិកាដែលមាន ភាពល្អត្រូវបានបង្កើតឡើងនៅទូទាំងឧស្សាហកម្មកម្សាន្តក្នុងស្រុកទាំងមូល ដោយឆ្លងកាត់ព្រំដែននៃក្រុមហ៊ុនទាំងពីរ។

បន្ថែមពីលើនេះ ក្នុងជំនួបនោះលោក Bang Si Hyuk បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់សិទ្ធិរបស់សិល្បករសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាពនៃ K-pop ។ លោកបានចង្អុលបង្ហាញពីចំណុចជាក់លាក់ដែលទាមទារឱ្យមានការកែលម្អដូចជាការអនុវត្តដែលសិល្បករត្រូវរង់ចាំរយៈពេលបន្ថែមដើម្បីស្វាគមន៍ក្រុមផលិតកម្មទោះបីជាកម្មវិធីបានបញ្ចប់ក៏ដោយ។ HYBE បានបង្ហាញបន្ថែមទៀតថា ភាគីទាំងពីរមានបំណងចូលរួមក្នុងការពិភាក្សាបន្ថែមទៀតដើម្បីបង្កើតបរិយាកាសផលិតកម្មខ្លឹមសារដែលមានភាពល្អប្រសើរ និងមានបំណងបង្កើតលទ្ធផលដែលអាចមើលឃើញក្នុងពេលឆាប់ៗនេះ។HYBE And MBC Mend Fences After Four-Year Conflict | Soompi

គួរបញ្ជាក់ថាជម្លោះរវាង HYBE និង MBC បានបន្តអស់រយៈពេល ៤ ឆ្នាំមកហើយតាំងពីឆ្នាំ២០១៩ នៅពេលដែលក្រុម BTS បានសម្តែងនៅក្នុងកម្មវិធីតន្ត្រីចុងឆ្នាំដ៏សំខាន់មួយនៅសហរដ្ឋអាម៉េរិក ដោយមិនបានចូលរួមព្រឹត្តិការណ៍ចុងឆ្នាំប្រចាំឆ្នាំរបស់ MBC ក្នុងកម្មវិធី “MBC Music Festival” នៅថ្ងៃតែមួយ។ ការមិនបានចូលរួមនេះធ្វើឱ្យខាង MBC មានការខឹងសម្បារហើយសិល្បករទាំងអស់ដែលមានទំនាក់ទំនងជាមួយ HYBE មិនអាចបង្ហាញខ្លួននៅលើ “Music Core” របស់ MBC ចាប់តាំងពីពេលនោះមក៕

ផ្លូវការ! លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ​ នឹងប្រកាសនៅថ្ងៃអុំទូក

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ខាងមុខនេះ ដោយក្រសួងកំណត់យកថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក ជាថ្ងៃប្រកាសលទ្ធផល។

នៅក្នុងនោះ ក្រសួងក៏បានប្រកាសអំពីការកាលបរិច្ឆេទ នៃដំណើរការប្រឡងដូចតទៅ៖

  • ពេលវេលាប្រឡង ២ថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣
  • ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
  • ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣
  • ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

 

តើផលប៉ះពាល់អ្វីខ្លះរបស់កាកសំណល់ផ្លែល្ពៅក្រោយពិធីបុណ្យ Halloween ?

0

តើជឿឬទេថា ៩៥% នៃផ្លែល្ពៅត្រូវបានគេបោះបង់ចោលក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ កាកសំណល់ល្ពៅបានបញ្ចេញឧស្ម័នមេតាន រួចហើយបង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលមានឥទ្ធិពលដល់ការឡើងកំដៅផែនដី ច្រើនជាងឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់២០ដង ។ ជារៀងរាល់ឆ្នាំ ក្រោយបញ្ចប់ពិធីបុណ្យ Halloween ផលប៉ះពាល់បរិស្ថានបានកើតឡើងជាបន្តបន្ទាប់ និងបណ្តាលឱ្យមានផលប៉ះពាល់ដល់ពិភពលោកទៀតផង ដែលមនុស្សភាគច្រើននឹកស្មានពុំដល់ ។Dayton's Stoddard Avenue Pumpkin Glow returns for 2021 and needs volunteers

យោងតាមទិន្នន័យរបស់ World Economic Forum បង្ហាញថា ៩៥% នៃផ្លែល្ពៅជាង១០លានផ្លែដែលដាំដុះនៅប្រទេសអង់គ្លេស ត្រូវបានគេយកទៅតុបតែងលម្អនៅតាមទីកន្លែងផ្សេងៗ បន្ទាប់មក គេក៏បោះវាចោលក្រោយបញ្ចប់ពិធីបុណ្យ Halloween ។ បរិមាណផ្លែល្ពៅដែលគេបោះចោលនៅប្រទេសអង់គ្លេស ស្មើនឹងទម្ងន់១៨.០០០តោន ។Severn Trent expects to recycle 50,000 pumpkins after Halloween - BBC News

ចំណែកនៅសហរដ្ឋអាមេរិក ក៏ប្រឈមនឹងបញ្ហាកាកសំណល់ផ្លែល្ពៅក្រោយបញ្ចប់ពិធីបុណ្យ Halloween ដូចគ្នាដែរ ។ អាមេរិកបានដាំផ្លែល្ពៅចំនួន៩សែនតោនក្នុង១ឆ្នាំ ហើយគេបានយកទៅបោះចោលក្នុងធុងសំរាម ជំនួសការយកវាទៅធ្វើជាម្ហូបអាហារ ឬធ្វើជីកសិកម្ម ។ ដូច្នេះ កាកសំណល់ផ្លែល្ពៅទាំងនេះមានចំណែកធ្វើឱ្យកាកសំណល់អាហារនៅលើពិភពលោក មានបរិមាណរហូតដល់១.៣០០លានតោនក្នុង១ឆ្នាំ ។Here's What to do with Pumpkins After Halloween - Tinybeans

ក្រសួងថាមពលអាមេរិកលើកឡើងថា ផ្លែល្ពៅដែលគេយកទៅកប់ចោលនោះ វាបានបង្កទៅជាឧស្ម័នមេតាន រួចហើយបង្កើតជាឧស្ម័នផ្ទះកញ្ចក់ ដែលមានឥទ្ធិពលដល់ការឡើងកំដៅផែនដី ច្រើនជាងឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់២០ដង ។ លើសពីនេះ វានឹងធ្វើឱ្យផែនដីកាន់តែឡើងកំដៅថែមទៀតនៅថ្ងៃអនាគត ។Here's What to do with Pumpkins After Halloween - Tinybeans

ប៉ុន្តែនៅរដ្ឋអ៊ីលីណយរបស់អាមេរិក មានអង្គការមួយមិនស្វែងរកប្រាក់ចំណេញ ឈ្មោះថា Scarce បានបង្កើតទីតាំងទទួលយកផ្លែល្ពៅដែលគេមិនត្រូវការ ក្រោយពិធីបុណ្យ Halloween ដើម្បីយកមកធ្វើជីកសិកម្ម ។ អង្គការនេះបានប្រមូលផ្លែល្ពៅតាំងពីឆ្នាំ២០១៤ មកម៉្លេះ ដោយបង្កើតទីតាំងចំនួន៣១កន្លែងនៅទូទាំងរដ្ឋអ៊ីលីណយ ក្នុងនោះមាន ព្រះវិហារ, សាលារៀន, បណ្ណាល័យ និងសួនសាធារណៈ ។ កាលពីឆ្នាំ២០១៦ ពួកគេបានប្រមូលផ្លែល្ពៅក្រោយពិធីបុណ្យ Halloween រហូតដល់៥៦តោន ។Don't know what to do with your pumpkins after Halloween? Compost them:  RDCO - Kelowna Capital News

អ្នកស្រាវជ្រាវនិយាយថា ក្រោយបញ្ចប់ពិធីបុណ្យ Halloween ប្រទេសទាំងឡាយគួរយកផ្លែល្ពៅមកធ្វើជាប្រយោជន៍ ជាជាងការបោះវាចោលឱ្យក្លាយជាកាកសំណល់អាហារ (Food Waste) ។ ចំណែកនៅប្រទេសកម្ពុជាវិញ ផ្លែល្ពៅអាចយកធ្វើជាបង្អែម និងម្ហូបអាហារជាច្រើនមុខ ព្រោះក្រៅពីវាមានរសជាតិឆ្ងាញ់ហើយ វាក៏ផ្តល់ប្រយោជន៍ដល់សុខភាព មិនចាញ់បន្លែ និងផ្លែឈើផ្សេងទៀតទេ ៕ ប្រភព ៖ Nation

នំសាយ៉របស់វៀតណាមស្ថិតក្នុងមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោក

0

សាយ៉បំពងរបស់វៀតណាមស្ថិតក្នុងមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោក នេះបើយោងតាមគេហទំព័រ Taste Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែតុលាកន្លងទៅ។
យោងតាមគេហទំព័រនេះបានឱ្យដឹងថា ក្នុងចំណោមមុខម្ហូបល្បីៗចំនួន ១០០ មានតែ ១០ មុខតែប៉ុណ្ណោះដែលជាប់ជាមុខម្ហូបឆ្ងាញ់បំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីបោះឆ្នោតដែលផ្អែកលើការពិនិត្យពីអ្នកជំនាញផ្នែកធ្វើម្ហូបជិត ៣៤០,០០០ នាក់និងអ្នកទទួលទានអាហារជាមួយនឹងលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសមុខម្ហូបដែលមានរសជាតិប្លែក និងពេញនិយម។Best Street Food In Vietnam For Some Delicious Eats

ក្នុងនោះសាយ៉បំពងរបស់វៀតណាមបានស្ថិតក្នុងចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមមុខម្ហូបកំពូលទាំង ១០ ដែលឈានដល់ ៤.៤ លើមាត្រដ្ឋាន ៥។ សាយ៉បំពងនេះ ត្រូវបានធ្វើឡើងដោយសាច់ជ្រូក រួមជាមួយនំបញ្ចុក និងបង្គារមូរក្នុងស្រទាប់ រួចចៀនយ៉ាងក្រៀមក្នុងខ្ទះប្រេង បង្កើតបានជាម្ហូបពណ៌មាស ជាមួយនឹងស្រទាប់ខាងក្រៅស្តើង ស្រួយ ស្រាល និងបំពេញដោយបន្លែក្រអូប អំពិលទុំ ផ្សិតត្រចៀកឈើជាដើម។Vietnam- undiscovered street food land | ASIA DMC

ដូច្នេះមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោករួមមានៈ
– Campur pilaf របស់ឥណ្ឌូណេស៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី១
-Nigiri sushi ជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី២
-Pad Thai របស់ថៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣
-Sashimi kaisendon ជប៉ុន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៤
-Yangzhou របស់ចិន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៥
-Char kway teow សិង្ហបុរី ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦
-Paella របស់អេស្ប៉ាញ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៧
-សាយ៉បំពងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី ៨
-Arroz de marisco ព័រទុយហ្គាល់ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៩
-និង Tom Kha Gai របស់ថៃស្ថិតក្នុងចំណាត់ថ្នាក់ទី ១០នំ​បញ្ចុក​បំពង​មាន​ពណ៌​លឿង​ប្រឡាក់​លើ​ស្បែក បម្រើ​ជាមួយ​ទឹក​ជ្រលក់​ជូរ​ផ្អែម។ រូបថត៖ Bui Thuy

គួរបញ្ជាក់ដែរថា Taste Atlas គឺជាគេហទំព័រផ្សព្វផ្សាយមុខម្ហូបឆ្ងាញ់ៗនៃគោលដៅនានាជុំវិញពិភពលោក ដោយតភ្ជាប់ជាមួយភោជនីយដ្ឋានផ្សេងៗចំនួន ៩,០០០ ណែនាំមុខម្ហូបជាង ១០,០០០ ដល់អ្នកអាន និងការពិនិត្យ រួមទាំងការស្រាវជ្រាវរាប់ពាន់ពីអ្នកជំនាញផ្នែកធ្វើម្ហូប និងមេចុងភៅ៕

៣ប្រទេសក្នុងតំបន់អាស៊ាន ដែលមិនទទួលស្គាល់អុីស្រាអែលជារដ្ឋឯករាជ្យ

0

នៅក្នុងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន១៩៣ ក្នុងនោះមាន២៨ប្រទេស មិនធ្លាប់ទទួលស្គាល់អុីស្រាអែលជារដ្ឋឯករាជ្យនោះទេ។Members of the United Nations | Security Council, General Assembly,  International Law | Britannicaក្នុងចំណោម២៨ប្រទេសនេះ មាន៣ប្រទេស នៅតំបន់អាស៊ានគឺ៖
• ឥណ្ឌូនេសុី
• ម៉ាឡេសុី
• ប្រុយណេ

ការដែលមិនទទួលស្គាល់ប្រទេសអុីស្រាអែលនេះ ក៏ព្រោះតែប្រទេសទាំងបីសុទ្ធសឹងតែគោរពប្រតិបត្តិសាសនាអុីស្លាម ដូចទៅនឹងប៉ាឡេស្ទីនដែរ ដែលជាហេតុឱ្យពួកគេតែងតែគាំទ្រពេញទំហឹងទៅលើប៉ាឡេស្ទីនក្នុងការធ្វើសង្គ្រាម ដើម្បីបានទឹកដីមកវិញ។Israel-Hamas war updates and latest news on Gaza conflict

ពលរដ្ឋប៉ាឡេស្ទីន និងបណ្តាប្រទេសកាន់សាសនាអុីស្លាម សុទ្ធតែយល់ឃើញថាទឹកដីអុីស្រាអែល ជារបស់ប៉ាឡេស្ទីន គួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន៕Borneo map glass card paper 3D vector - Malaysia Indonesia Brunei country::  tasmeemME.com

 

អ្នកនាង ខាត់ សុឃីម ស្នើសុំសាធារណជនបន្ថយកម្តៅរឿងនាយក្រឹម និង ណុប ដាណេ ផង

0

ជុំវិញរឿងតារាកំប្លែង នាយក្រឹម បានទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីមហាជនជាពិសេសអ្នកស្រលាញ់ភេទដូចគ្នារហូតដល់មានការស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណែកឯតារាពហុជំនាញអ្នកនាង ខាត់ សុឃីម វិញបានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។May be an image of 1 person

នៅថ្ងៃទី៣១ ខែតុលា យោងតាមទំព័រហ្វេកប៊ុករបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញឱ្យដឹងថាក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម និងបេក្ខជន ណុប ដាណេ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជមានហើយខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។ ឯកឧត្តម បានឱ្យដឹងទៀតថា ការចូលរួមរបស់ភាគីទាំងពីរបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិ។May be an image of 4 people and overcoat

ទន្ទឹមនឹងមានការបង្ហាញពីផលវិជ្ជមាននៃការជជែកពិភាក្សានៃបញ្ហាចម្រូងចម្រាស់នាពេលកន្លងមកថ្មីៗរបស់តារាកំប្លែងនាយក្រឹម ងាកទៅកាន់អ្នកនាង ខាត់ សុឃីម តារាពហុជំនាញនិងជាគណៈកម្មការមួយរូបនៅក្នុង Cambodia’s Got Talent បានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។

តាមរយៈការ Live របស់អ្នកនាង ខាត់ សុឃីម កាលពីថ្ងៃទី៣០ តុលា អ្នកនាងបានលើកដៃសូមទោសមហាជន និយាយដោយភាពត្រង់ខ្លួនក៏មានអារម្មណ៍អត់ល្អនិងមិនសប្បាយចិត្តដូចគ្នានៅពេលឃើញស្ថានភាពបែបនេះ។May be an image of 2 people and text

អ្នកនាង ខាត់ សុឃីម ថាពេលធ្វើការជាមួយគ្នាគណៈកម្មការខម្មិនម្នាក់បន្តិចៗគ្រប់បេក្ខជន ចឹងហើយពេល Liveផ្ទាល់មិនដូចថតទុកនោះទេដែលអាចកាត់តបាន ពេលខ្លះខុសម្តងឆ្គងមួយថ្ងៃ។ អ្នកនាងថា តាមពិតតារាកំប្លែងនាយក្រឹមមានស្នាដៃច្រើនខ្លាំងណាស់នៅក្នុងប្រទេស ស្នាដៃល្អ យូរណាស់មកហើយអ្នកណាក៏ស្គាល់ នាយគុយ នាយក្រឹមដែរ។

អ្នកនាងបន្តទៀតថា ខ្លួនយល់អារម្មណ៍របស់សាធារណជននៅពេលដែលខឹងតារាកំប្លែងនាយក្រឹមពេលនេះប្រៀបដូចជាដូចបាយពុះប៉ុន្តែខ្លួនសុំឱ្យបងប្អូនទាំងអស់គ្នាបន្ថយកំហឹងបន្តិចបើគាត់ខុសឆ្គងទៅហើយសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅដោយគិតថាគាត់ជារៀមច្បងវិស័យសិល្បៈទៅចុះ៕May be an image of 14 people