ដំណោះស្រាយសាមញ្ញចំនួន ៤ ដើម្បីកម្ចាត់មុន ឬរមាស់នៅលើខ្នង
មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ដូចជារបៀបរស់នៅដែលគ្មានផាសុកភាព និងអាហារមួយចំនួនដែលជះឥទ្ធិពលអាក្រក់ចំពោះរាងកាយ។ ប្រសិនបើអ្នកកំពុងមានបញ្ហាមុននៅលើខ្នង ទ្រូង ឬស្មា ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួនដើម្បីកាត់បន្ថយបញ្ហាមុន និងរមាស់នៅលើដងខ្លួនរបស់អ្នក។![]()
១.ប្រើសម្លៀកបំពាក់រលុង ៖ ជ្រើសរើសសម្លៀកបំពាក់រលុង និងខ្យល់ចេញចូលដើម្បីឱ្យស្បែករបស់អ្នក “ដកដង្ហើម” និងស្រូបយកញើសបានល្អ។ ជៀសវាងការស្លៀកសម្លៀកបំពាក់តឹងជាមួយវត្ថុធាតុដូចជា នីឡុង ប៉ូលីស្ទ័រ ជាដើមព្រោះវានឹងធ្វើឱ្យស្បែកមានអារម្មណ៍ថាហប់ ឬតានតឹងជាដើម។
២.សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ៖ ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។
៣.កុំឱ្យសក់ប៉ះស្បែកខ្នង៖ សក់វែង ប្រហែលជាអាចបណ្តាលឱ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឱ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឱ្យបានជាប្រចាំ និងចងសក់ឡើងលើឱ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារ ហើយប្រសិនជាអាច អ្នកគួរកាត់សក់ឱ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។
៤.ទទួលទានអាហារសុខភាព៖ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឱ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ ដូច្នេះអ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ៕
















![BREAKING] All members of BLACKPINK renew contract with YG Entertainment | allkpop](https://www.allkpop.com/upload/2023/12/content/051950/1701823827-blackpink-02.jpg)













ការឃាត់ខ្លួនមន្រ្តីនគរបាលចរាចរណ៍ និងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំង៤នាក់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីមហាជនមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់ និងចាត់ចំណាត់ការ។


ប្រភព ៖ mgronline


.png)
.png)


