ប្រទេសថៃ ៖ បើតាមវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅក្បែរតារាងបាល់ទាត់ «យ៉ាតធៀម» ក្នុងស្រុកឡាំលូកា ខេត្តប៉ាធុមថានី ប្រទេសថៃ បង្ហាញថា ពីដំបូង គេបានឮសូរសំឡេងអ្នកគាំទ្របាល់ទាត់ស្រែកគាំទ្រយ៉ាងសប្បាយរីករាយ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងកាំភ្លើ.ងចំនួន៥គ្រាប់ ។ ហេតុការណ៍នេះបានធ្វើឱ្យមនុស្សម្នានៅទីនោះភ័យខ្លាច និងជ្រួលច្របល់យ៉ាងខ្លាំង ។
បើតាមអ្នកទៅមើលការប្រកួតបាត់ទាត់ប្រាប់ថា មុនដំបូង ពួកគេមានជម្លោះពាក្យសម្តីជាមួយគ្នា បន្ទាប់មក ជនល្មើសបានយកកាំភ្លើ.ងមកបាញ់គំរាមគូជម្លោះតែម្តង ។ សំណាងល្អ ហេតុការណ៍នេះគ្មានអ្នកម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់ជីវិតទេ ។
ជនល្មើសបង្កហេតុក្នុងតារាងបាល់ទាត់ ឈ្មោះ ឌួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅចំណុចព្រំដែនបានឡែម ខេត្តចាន់ថៈបុរី ខណៈរូបគេបម្រុងរត់គេចខ្លួនទៅប្រទេសកម្ពុជា ។ ជនល្មើសសារភាពថា ខ្លួនបានបោះចោលកាំភ្លើ.ងបង្កហេតុនៅស្ពាន «ឌែងប៉ាកខ្លងរាំងស៊ីត» បន្ទាប់មក ខ្លួនបានជិះរថយន្តសំដៅទៅព្រំដែនបានឡែម ខេត្តចាន់ថៈបុរី បម្រុងរត់គេចខ្លួនទៅប្រទេសកម្ពុជា ។
ជនល្មើសសារភាពទៀតថា ខ្លួនជាមនុស្សតែម្នាក់គត់ ដែលបានបង្កហេតុក្នុងតារាងបាល់ទាត់នេះ ដោយសារខ្លួនមានជម្លោះជាមួយភាគីម្ខាងទៀត ហើយជម្លោះនេះមិនពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ទេ ។ រីឯកាំភ្លើ.ងបង្កហេតុ គឺខ្លួនបានទិញតាមអនឡាញ ក្នុងតម្លៃ៤ពាន់បាត ។
ក្រោយមក ក្រុមការងារសារព័ត៌មាន Thairath បានធ្វើដំណើរទៅកាន់ទៅផ្សារ «ស៊ីមុំមឿង ប៉ាធុមថានី» ជាកន្លែងធ្វើការរបស់ជនល្មើស ហើយខាងសារព័ត៌មាន Thairath ក៏បានជជែកជាមួយអតីតអ្នកគ្រងគ្រងជនល្មើសឱ្យដឹងថា ជនល្មើសមានក្រុមប្រមាណ១០០នាក់ ឈ្មោះថា «ក្រុម BK គុនខ្មែរ» ហើយសមាជិកក្រុមនេះបានសាក់សញ្ញាសម្គាល់នៅត្រង់ដៃ និងក ព្រមទាំងមានសម្លៀកបំពាក់ប្រចាំក្រុមទៀតផង ។ លើសពីនេះ ជនល្មើសចូលចិត្តធ្វើខ្លួនជាក្មេងស្ទាវ និងរករឿងអ្នកដទៃដោយគ្មានហេតុផល ។=
អតីតអ្នកគ្រងគ្រងជនល្មើស ក៏បាននាំក្រុមការងារសារព័ត៌មាន Thairath ទៅមើលបន្ទប់ជួលរបស់ជនល្មើស ហើយបានសាកសួរអ្នករស់នៅក្បែរនោះប្រាប់ថា ជននេះមានទំនាស់ជាមួយគេឯងគ្រប់គ្នា និងវាយតប់ទៀតផង ។ ក្រោយពីជនល្មើសបានបា.ញ់នៅតារាងបាល់ទាត់ គេបានឃើញជនល្មើសមកប្រមូលសម្ភារៈនៅបន្ទប់ជួល និងរត់គេចខ្លួន ។
ចំណែកគូជម្លោះជាមួយជនល្មើស ប្រាប់សមត្ថកិច្ចថា ខ្លួនសប្បាយចិត្តណាស់ ដែលសមត្ថកិច្ចចាប់ខ្លួនជនល្មើសបាន ។ ជនល្មើសបានបង្ករឿងរ៉ាវច្រើនណាស់ ហើយជននេះធ្លាប់ដេញកាប់ក្បាលមិត្តភក្តិរបស់ខ្លួនទៀតផងកាលពីពេលកន្លងមក ។ នៅថ្ងៃកើតហេតុ ជនល្មើសបានមកតារាងបាល់ទាត់ជាមួយបក្ខពួក៦នាក់ទៀត ហើយពេលចូលបន្ទប់ទឹក ជនល្មើសសួរថា «មើលអី?» ខ្លួនក៏ឆ្លើយថា «មើលមិនបានទេឬ?» ហើយភាគីទាំងពីរក៏ចាប់ផ្តើមមានជម្លោះពាក្យសម្តីគ្នា ។ ចុងក្រោយ ជនល្មើសក៏បានបា.ញ់កាំភ្លើ.ងឡើងលើជាច្រើនគ្រាប់ ។ គូជម្លោះបន្តថា ខ្លួនមិនបានណាត់គ្នាជាមួយជនល្មើសនៅតារាងបាល់ទាត់ទេ ប៉ុន្តែវាជាការជួបគ្នាដោយចៃដន្យ ។
រីឯអ្នកគ្រប់គ្រងនៅតារាងបាល់ទាត់បានទៅដាក់ពាក្យបណ្តឹងជនល្មើសនៅស្ថានីយប៉ូលិស ហើយជំហានដំបូង សមត្ថកិច្ចបានសាកសួរពីទ្រព្យសម្បត្តិមួយចំនួនដែលខូចខាត ។ ចំណែកតារាងបាល់ទាត់ត្រូវបិទទ្វារហាមចូលលេងបាល់ទាត់ ចំនួន១ថ្ងៃ ។ សមត្ថកិច្ចឱ្យដឹងថា ជនល្មើសឈ្មោះ ឌួង មិនត្រឹមតែជាប់ពន្ធនាគារទេ តែត្រូវសងប្រាក់ថ្លៃខូចខាតទៅតារាងបាល់ទាត់ផងដែរ ។
សមត្ថកិច្ចចោទប្រកាន់ថា ជនល្មើសបានបាញ់កាភ្លើ.ងនៅទីសាធារណៈ ហើយសមត្ថកិច្ចនឹងតាមចាប់បក្ខពួកផ្សេងទៀតដើម្បីចាត់ការតាមផ្លូវច្បាប់ បើទោះជាជនល្មើសសារភាពថា ខ្លួនបានបង្កហេតុតែម្នាក់ឯងក្តី ។ តាមរយៈការត្រួតពិនិត្យបង្ហាញថា ជនល្មើសបានស្នាក់នៅប្រទេសថៃ លើសថ្ងៃដែលថៃអនុញ្ញាត (Over Stay) តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ៕ ប្រភព ៖ Thairath










