វៀតណាម៖ អ្នកជំនាញទេសចរណ៍ជាច្រើនសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping ក្នុងសប្តាហ៍នេះនឹងជួយទីផ្សារទេសចរណ៍ចិនទៅកាន់ប្រទេសវៀតណាមកាន់តែច្រើនដែលឈានដល់អត្រាងើបឡើងវិញពី ៨០% ទៅ ៩០% នៅឆ្នាំ ២០២៤។
យោងតាមប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាទេសចរណ៍របស់វៀតណាម (TAB) បាននិយាយថា ទីផ្សារទេសចរណ៍ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការលើកទឹកចិត្តសម្រាប់ការអភិវឌ្ឍន៍នៃភ្ញៀវអន្តរជាតិមិនត្រឹមតែក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងក្នុងបណ្តាប្រទេសអាស៊ាន និងពិភពលោកទាំងមូលផងដែរ។ ដូច្នេះ ប្រទេសចិនតែងតែជាទីផ្សារបញ្ជូនដ៏ធំបំផុតរបស់ប្រទេសវៀតណាម។
យោងតាមរដ្ឋបាលទេសចរណ៍ជាតិបានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០១៩ គឺជាពេលដែលទេសចរណ៍វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេក្នុងប្រវត្តិសាស្ត្រដែលមានចំនួនជាង ១៨ លាននាក់ ដោយភ្ញៀវទេសចរចិនបានមកច្រើនជាងគេរហូតទៅដល់ ៥.៨ លាននាក់ ប្រមាណ ៣២.២% នៃចំណែកទីផ្សារ។ ទោះជាយ៉ាងណា បន្ទាប់ពីមានជំងឺរាតត្បាត ទីផ្សារភ្ញៀវទេសចរចិនបានថយចុះយ៉ាងខ្លាំង។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះវៀតណាមបានស្វាគមន៍ភ្ញៀវចិនជាង ១.៥ លាននាក់ ដែលស្មើនឹង ១៣.៤% នៃចំណែកទីផ្សារ និងជាប់ចំណាត់ថ្នាក់ទីពីរបន្ទាប់ពីកូរ៉េខាងត្បូង។ អត្រាស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនក្នុងប្រទេសវៀតណាមគឺត្រឹមតែ ២៨.៨% ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងមុនការរីករាលដាល។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញទេសចរណ៍ជាច្រើនរបស់វៀតណាមបាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping នៅថ្ងៃទី ១២-១៣ ខែធ្នូនេះ នឹងមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនចិនជឿជាក់លើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ អ្នកជំនាញជឿថា បន្ទាប់ពីដំណើរកម្សាន្តរបស់លោក Xi នឹងជួយឱ្យទីផ្សារទេសចរណ៍ចិនទៅកាន់ប្រទេសវៀតណាមឈានដល់អត្រាងើបឡើងវិញពី ៨០% ទៅ ៩០% នៅឆ្នាំ ២០២៤។
ហេតុនេះហើយ បច្ចុប្បន្នវៀតណាមកំពុងរៀបចំគោលនយោបាយបន្ធូរបន្ថយ ឬលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ក៏ដូចជាជំរុញការផ្សព្វផ្សាយជាគោលដៅសុវត្ថិភាព មិត្តភាព និងស្វាគមន៍ភ្ញៀវទេសចរចិនដោយរួសរាយរាក់ទាក់ រួមទាំងទាក់ទាញអតិថិជនក្រុមនេះឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ចាំបាច់ត្រូវមានផលិតផលក្នុងស្រុកជាច្រើនដែលមានគុណភាពខ្ពស់និងសេវាកម្មសមរម្យ៕










