Home Blog Page 1372

ប្រទេសតែមួយគត់នៅតំបន់អាស៊ានដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែល

0

នៅសល់ប៉ុន្មានថ្ងៃទៀតពិធីបុណ្យណូអែល ឬគេហៅថា Christmas នឹងត្រូវបានប្រារព្ធស្ទើរទូទាំងពិភពលោក។ បុណ្យណូអែលគឺជាពិធីសម្រាប់គ្រីស្ទសាសនា ដែលប្រារព្ធឡើងដើម្បីរលឹកពីកំណើតរបស់ព្រះយេស៊ូវ។ បុណ្យនេះមានដើមកំណើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីប្រហែលឆ្នាំ ៣៣៦ នៃគ្រិស្តសករាជ ហើយក៏បានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោក ក៏ដូចជាសាយភាយនៅអាស៊ី និងបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយើងផងដែរ។Christmas days out 2023 | Hampshire | National Trust

ទោះជាយ៉ាងណាក៏ដោយ នៅតំបន់អាស៊ានមានប្រទេសតែមួយគត់ប៉ុណ្ណោះដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែល នោះគឺប្រទេសប្រ៊ុយណេ។ ប្រ៊ុយណេគឺជាប្រទេសដែលកាន់សាសនាអ៊ីស្លាមដ៏តឹងរឹង ហើយប្រទេសនេះបានចាត់ទុកពិធីបុណ្យណូអែលគឺជាការខុសច្បាប់។ ដូច្នេះមនុស្សដែលល្មើសនឹងច្បាប់នេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ទៅ ២ ម៉ឺនដុល្លារអាមេរិក ក៏ដូចជាជាប់ពន្ធនាគាររយៈ ៥ ឆ្នាំផងដែរ។Sultan of Brunei to make a state visit on November 14 - Khmer Times

យោងតាមក្រសួងព្រះរាជកិច្ចបានថ្លែងថា ច្បាប់នេះក៏ត្រូវបានដាក់ចេញដើម្បីគ្រប់គ្រងបុណ្យណូអែលដែលត្រូវបានប្រារព្ធដោយបើកចំហ និងហួសហេតុពេក ដោយគេបារម្ភថាថ្ងៃឈប់សម្រាកអាចបំផ្លាញលទ្ធិសាសនារបស់សហគមន៍ឥស្លាម។Christians reflect on true spirit of Christmas, harking back to simpler times - The Scoop

ហេតុនេះហើយ ប្រហែល ២ ភាគ ៣ នៃចំនួនប្រជាជននៅក្នុងប្រទេសប្រ៊ុយណេគឺជាអ្នកកាន់សាសនាអ៊ីស្លាម និងមានតែមួយភាគបីប៉ុណ្ណោះដែលមិនកាន់សាសនាអ៊ីស្លាម។ ដូច្នេះពួកគេអាចទៅព្រះវិហារ ឬប្រារព្ធពិធីឯកជននៅក្នុងផ្ទះរបស់ពួកគេដោយស្ងប់ស្ងាត់ ហើយបើអ្នកណាចង់ធ្វើពិធីបុណ្យនេះត្រូវតែជូនដំណឹងដល់អាជ្ញាធរឱ្យដឹងជាមុនផងដែរ៕

ពលរដ្ឋថៃតវ៉ាកសិដ្ឋានមួយកន្លែងដាំកញ្ឆានៅក្បែរទីប្រជុំជន

0

ប្រទេសថៃ ៖ ពលរដ្ឋជាច្រើននាក់បានប្រមូលផ្តុំគ្នាមកតវ៉ាករណីកសិដ្ឋានមួយកន្លែងបានដាំកញ្ឆានៅលើផ្ទៃដីជាង៤០រ៉ៃ (ឬស្មើជាង៦ហិកតា) ស្ថិតនៅឃុំសាមឺងនឿ ស្រុកសាមឿង ខេត្តឈៀងម៉ៃ ប្រទេសថៃ ។ ពួកគេលើកឡើងថា ការដាំកញ្ឆានៅក្បែរទីប្រជុំជនបានធ្វើឱ្យពលរដ្ឋ និងកុមារនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមាររងផលប៉ះពាល់ដោយសារក្លិន និងសំឡេងអស់រយៈពេលជាច្រើនខែ ។

បុរសមកតវ៉ាម្នាក់និយាយថា ៖ «បច្ចុប្បន្ន អ្នកស្រុករស់នៅទីនេះបានរងផលប៉ះពាល់ ដោយសារតែគេយកកញ្ឆាមកដាំក្នុងភូមិ ។ លើសពីនេះ ក៏មានសំឡេងរំខានទាំងថ្ងៃ ទាំងយប់ ហើយនៅពេលកញ្ឆាចេញផ្កា វាបញ្ចេញក្លិនថែមទៀត ។ អ្នករស់នៅឆ្ងាយពីកសិដ្ឋានដាំកញ្ឆាប្រមាណ៥០០ម៉ែត្រ សុទ្ធតែរងផលប៉ះពាល់ទាំងអស់» ។ในประเทศ - สายเขียวเฮ! กมธ.เคาะปลูกกัญชา ในบ้านได้ไม่เกิน10ต้น

រីឯស្ត្រីមកតវ៉ាម្នាក់ទៀតប្រាប់ថា ៖ «ការដាំដុះកញ្ឆានៅក្នុងភូមិនេះ យើងព្រួយបារម្ភអំពីសុខភាពក្មេងៗនៅក្នុងមណ្ឌលថែទាំ ហើយវានឹងបង្កផលប៉ះពាល់រយៈពេលវែងទៅមុខទៀតដល់ពួកគេ» ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ ភ្នាក់ងារគ្រប់គ្រងបរិស្ថានប្រចាំឃុំសាមឺងនឿ ធ្លាប់ទទួលពាក្យបណ្តឹងពីអ្នកភូមិ ។ ភ្នាក់ងារនេះក៏បានធ្វើការត្រួតពិនិត្យ ដោយហៅអ្នកដាំកញ្ឆាមកចរចា និងយល់ព្រមដោះស្រាយបញ្ហារួមគ្នា ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន នៅតែកើតបញ្ហាជាបន្តបន្ទាប់ ។Thailand's Marijuana Business Is Growing Despite Regulatory Risks - The New  York Times

លោក ប្រាក់ជួប ឡាចៃ នាយកភ្នាក់ងារគ្រប់គ្រងបរិស្ថានប្រចាំឃុំសាមឺងនឿ លើកឡើងថា លោកមិនអាចចាត់វិធានការតាមផ្លូវច្បាប់ជាមួយខាងកសិដ្ឋានដាំកញ្ឆាបានទេ ដោយសារប្រទេសថៃចាត់ទុកថា កញ្ឆាមិនមែនជាថ្នាំញៀន ឬកញ្ឆាសេរី ។ ម្យ៉ាងទៀត ពួកគេពុំបានសុំការអនុញ្ញាតដាំដុះកញ្ឆាទេ ។

លោក ប្រាក់ជួប ឡាចៃ និយាយថា ៖ «ភ្នាក់ងាររបស់យើងគ្មានអំណាចគ្រប់គ្រាន់ដើម្បីឱ្យកសិដ្ឋាននេះឈប់ដាំកញ្ឆា ឬអនុញ្ញាតឱ្យដាំកញ្ឆាឬអត់ ។ បញ្ហាសំខាន់ គឺរដ្ឋាភិបាលបានអនុញ្ញាតឱ្យដាំកញ្ឆា ទើបមានបញ្ហារហូតមកដល់បច្ចុប្បន្ន ។ ដូច្នេះ បើចង់ដោះស្រាយបញ្ហានេះ ត្រូវតែដោះស្រាយបញ្ហាពីខាងលើចុះមកក្រោម ហើយរដ្ឋាភិបាលគួរតែមានច្បាប់ច្បាស់លាស់ថា តើអនុញ្ញាតឱ្យដាំកញ្ឆាក្នុងកម្រិតណា ឬអាចដាំកញ្ឆាឆ្ងាយពីទីប្រជុំជនប៉ុន្មានគីឡូម៉ែត្រ» ។Thai marijuana entrepreneurs and farmers urge government to assure marijuana  law due to fear over its first withdrawal - The Pattaya News

បច្ចុប្បន្ន ផលប៉ះពាល់ដោយសារកសិដ្ឋានដាំកញ្ឆាបានកើតឡើងជាច្រើនកន្លែងនៅខេត្តឈៀងម៉ៃ ។ កន្លងមក ពលរដ្ឋដែលរងផលប៉ះពាល់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធជាច្រើនលើក ប៉ុន្តែគ្មានដំណោះស្រាយបញ្ហានេះទេ ៕ ប្រភព ៖ Thai PBS News

ការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ គឺជាគំរូដ៏ល្អជួយសង្គ្រោះជីវិតមនុស្ស

0

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា ធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការ នៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បានចូលរួមបរិច្ចាគ​ឈាមដោយស្ម័គ្រចិត្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម​ មានរហូតដល់១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់  និងនៅតាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggwrB_lmAZawfKntejZ0njrlcgQgyMSMFrIQ50uaK4unAWnHzixJVDNlt6gPVbwFarRqz7Unyy8p0nzUILM21z-A9sEztdbLDyKnlCSTJnnTWJ5yanbCkf99IxkyoKk22f8-XTmgwNh7sfUGN5g7oAQPdD8kthaxNPUAf7lw8MUiX-T2Hj2uus7fsXdkc/s7952/TF_00513.jpg

លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀតការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិត ធនាគារ អេស៊ីលីដា បានចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦ដង រួចមកហើយ គឺកាលពីថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២ លើកទីពីរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ លើកទី៣ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ លើកទី៤ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លើកទី៥ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaiS1v_MO1KsZ41DduMg6jmJovp-SoJ1BXECo61sO5iJeDTEYnD3OKRuwQ3_uea7RRsyDfxuNNonl88Z-hV3atYw1582XDMkq_4UduPv3P1gwXxybPDULeQzCXgZyKZxMUZOiap-m3-u7YgJekoKea5Q5LDXMhNAeAxbZr9v1e5mltGA3_zikTpfw8bFE/s7557/TF_00221.jpg

សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះគឺជាលើកទី០៧ហើយ ដែលកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ និងនៅ តាមបណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ទៀត ក៏បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម​ និង​​មនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមជាចាំបាច់​ ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_4_fPInVE87OhXz2ano8mx8P4BXMyXX6ELoxmqMOo94THZ0-V-rNU4or4QD8YYS_R3NlWw-zOAIV3jz7nmhJZU9_LeFzUYvkVj7Uoxw3eXcm4dqNEKrkGpr6gYctbGDxajhySrA7BpyIrNnUZvWwYb8N4ppQ-hpj8dODCfYfgUIJv2dKaHDw2cwmN7fs/s7952/TF_00123.jpg

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមាន​ប្រសាសន៍​ថា សកម្មភាព​បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើង​មិនទាន់មាន​ឈាម ដែលមានប្រភពពី​អ្នកស្ម័គ្រចិត្ត ​គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺ ហើយនៅទូទាំងប្រទេស​ត្រូវការឈាមប្រមាណ ២០០ប្លោក ជា​រៀងរាល់​​ថ្ងៃ ដូចនេះ យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់។ ​លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវ​នាវទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ​បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរស​ជនស្ម័គ្រចិត្តទាំងឡាយនោះទេ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការ​ចូលរួមរបស់​បងប្អូន​ពិត​ជា​មានសារៈ​សំខាន់​យ៉ាងខ្លាំងណាស់។  លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគ​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ដែលត្រូវ​ការឈាមជា​ចាំបាច់នោះ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV8x-YP3Ihc6vlG-KKxba9itHM3X6WOXWEPQUzELCmb2V9MxpiGOXMT0wPrkQ6HtsH84GuYoBcAcapOTOaDfGMJR9TcwSTlpAH4Pkm2NViX0WwJPX6YAonjPw6mmziGoAFN2k3VvJfJab8lzSlroGOh2C2snJ7J4j4EhqTp31N8Tq3Oy7bZWBvrY-nIt4/s7952/TF_00107.jpg

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៩,៤០ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាមេរិក និងប្រាក់បញ្ញើ សន្សំសរុបចំនួន ៦,៩២ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttaq9Bv9EgeEglF7oSPQ9BQaWs6IHi39UFW-y4WmkNMygrv2_lmTd-YOOgbUtaZ84LsEeAG4bdo24t62ZRVkIVooXg-MQ3GN_E0-uWoGSLOQPmeRoJZacByKEbYtZFzjSgnWEM5VK2jgbzA0vAlGxiLCSaPEi7jddLSoirIAngLJLt0BpErqfN1vXh3s/s7802/TF_00025.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZgKTt17PMUWXfd4GdxA87GOFGqDA_SLzfmXclhmgC3xICWvfhu4ilPb_DNcyht2W_rh7ulzW-DbdLqCoKVHSzpoL7oic1ehZMvQIuMYMri1FWS3Cs7wrKofCtdKoD_nb_yajYCUBMwFFGXS1zeH_Tg8innt5csrWWxXKYmJ8xOQAFr0H0kHJa7lrmoIk/s7952/TF_00139.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMa13lypMR9vjyWERyQtk6-JyLr0dHP7Q7qHwE0eATX-9YT6iqzMs4jOwAvy5wNKkrGuOoU8kMj0ja9FuaGGtK7bP3fpT1QMjV7NjI34FZ8n4SkU81xTwBM2mhpyqy4yVTtMbfEMMRjESGKLNXchbw8mDDv0y4BOwALPR3-WW-93M0k3X2vjqI6N_wiVQ/s7649/TF_00144.jpg

ថៃត្រៀមនឹងដាក់ឈុតបុរាណថៃចូលទៅបញ្ជីបេតិកភ័ណ្ឌពិភពលោក

0

កាលពីពេលថ្មីៗ ក្រសួងវប្បធម៌ថៃបានអះអាងថា ខ្លួនកំពុងតែរៀបចំសំណើរដាក់បញ្ចូលសម្លៀកបំពាក់ប្រពៃណីថៃទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដ៏មានកិត្យានុភាពរបស់អង្គការយូណេស្កូ។

ក្រោមគំនិតផ្តួចផ្តើមរបស់លោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងដាក់ឈុតបុរាណ
ថៃក្នុងបញ្ជីរបស់អង្គការយូណេស្កូ ព្រមទាំងបង្ហាញពីភាពអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាននៃសម្លៀកបំពាក់ប្រពៃណីថៃនីមួយៗ។ គម្រោងការនេះត្រូវបានរៀបចំឡើងដោយបានចងក្រងព័ត៌មានអំពីឈុតបុរាណថៃគ្រប់ទម្រង់ ក៏ដូចជានិទានរឿងដំណាលអំពីវប្បធម៌ដ៏សម្បូរបែបរបស់ថៃតាមរយៈឈុតនីមួយៗទៀតផង។Back In Fashion? Thai Traditional Dress And How To Pull It

លោកក៏បានគូសបញ្ជាក់ពីការរចនា ទាំងការប៉ាក់ឌិន និងលក្ខណៈពិសេសប្លែក មិនច្រឡំគេរបស់ឈុតបុរាណថៃ ដោយបង្ហាញពីសិល្បៈហត្ថកម្មដែលមិនអាចប្រៀបផ្ទឹមបាន ហើយឈុតប្រពៃណីថៃនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់របស់តំបន់ផ្សេងៗគ្នានៅក្នុងប្រទេសថៃ។10 Traditional Dresses of Thailand That Portray Thai Fashion Culture

ម៉្យាងវិញទៀត លោកអគ្គនាយក Kowit បានសង្កត់ធ្ងន់ថា ការស្លៀកពាក់បែបប្រពៃណីថៃ មិនមែនគ្រាន់តែជាជម្រើសនៃម៉ូដប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទនភាពជាតិ មានន័យថាវាជាបទដ្ឋានមួយដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមថៃ។Wear Thai Dresses to These Special Occasions - คณะผู้แทนถาวรไทยประจำอาเซียน  ณ กรุงจาการ์ตา

បើយោងទៅតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ឈុតបុរាណថៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញមោទនភាពដ៏អស្ចារ្យដែលមាននៅក្នុងប្រពៃណីនិងវប្បធម៌ថៃ ហើយវាជាសក្ខីភាពបញ្ជាក់ពីការរស់នៅរបស់ជនជាតិថៃគ្រប់ជំនាន់។The Evolution of Men's Thai Traditional Clothing - Thailand NOW

ដូច្នេះដើម្បីពង្រឹងសំណើនេះទៅកាន់អង្គការយូណេស្កូ លោកសាស្ត្រាចារ្យរង សៅថាន ផុកឡាដ នៃវិទ្យាស្ថានស្រាវជ្រាវ Thai Khadee បានបង្ហើបថា ពួកគាត់បានទទួលការគាំទ្រពីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដើម្បីចងក្រងនូវទិន្នន័យយ៉ាងលម្អិតអំពីសម្លៀកបំពាក់ប្រពៃណីថៃ។ ក្រុមសិក្សាស្រាវជ្រាវកំពុងតែខិតខំប្រឹងប្រែងប្រមូលព័ត៌មានយ៉ាងសកម្មអំពីឈុតបុរាណនីមួយៗ ក៏ដូចជាទៅពិភាក្សាជាមួយអ្នកជំនាញខាងវប្បធម៌ប្រពៃណី ទាក់ទងនឹងសម្បត្តិបេតិកភណ្ឌនេះផងដែរ។10 Traditional Dresses of Thailand That Portray Thai Fashion Culture

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះថៃក៏បានដាក់ «សង្រ្កាន្ត Songkran» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូដោយជោគជ័យផងដែរ។ ខណៈនៅពេលនេះ ប្រទេសថៃកំពុងត្រៀមខ្លួនទទួលពានរង្វាន់មួយទៀតពីអង្គការយូណេស្កូចំពោះការទទួលស្គាល់ជាផ្លូវការនៃសម្លៀកបំពាក់ប្រពៃណីថៃ ហើយវាគឺជាការរួមចំណែកដ៏មានសំខាន់ក្នុងការចែករំលែកសិល្បៈវប្បធម៌នេះទៅកាន់មនុស្សជាតិគ្រប់រូបនៅលើសកលលោក៕

បុរសម្នាក់ចង់ហាត់បា.ញ់ធ្នូនៅទីសាធារណៈត្រូវសមត្ថកិច្ចចាប់ខ្លួន

0

ប្រទេសថៃ ៖ សមត្ថកិច្ចនៅខេត្តឧត្តរថានី ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ភ្លាមៗដោយសារតែដើរកាន់ធ្នូនៅតាមទីសាធារណៈ និងបង្កការភ័យខ្លាចដល់អ្នកដទៃ ។ ក្នុងអំឡុងពេលសមត្ថកិច្ចបម្រុងចាប់ខ្លួន បុរសនេះកំពុងតែដើរសំដៅទៅកាន់លំនៅឋានរបស់អភិបាលខេត្តឧត្តរថានី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

បុរសដើរកាន់ធ្នូ បាននិយាយមកកាន់សមត្ថកិច្ចថា ៖ «ខ្ញុំគ្មានបំណងធ្វើបាបសមត្ថកិច្ច ខ្ញុំមិនបានដាក់សម្ពាធអ្នកណាម្នាក់ ហើយខ្ញុំក៏គ្មានបំណងធ្វើបាបរាងកាយអ្នកណាទេ ។ ខ្ញុំជាកីឡាករ ហើយខ្ញុំចង់មកហ្វឹកហាត់បាញ់ធ្នូនៅទីនេះ ។ ខ្ញុំសូមទោស ខ្ញុំគ្មានចេតនាធ្វើបាបអ្នកណាទេ តែអ្នកបានកាន់អាវុធរត់សំដៅមករកខ្ញុំ ខ្ញុំត្រូវតែការពារខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZrZRex63OlC1nAGLkyunAOCJkWg8W84C46zSxBZEwZXDFYuUqJxAkaQOUFfFS2kHiT-OHAQickbbKL8tsd71KjE_cTkeGDxFPojyve9N9EFMP8SVY3Jtlt75ES930wxEe32jWvHADn7wXmSDZtbDsV3A0ztXl375XrYUtyxYudboZ-p0_7TV-HGOgfwE/s960/photo_2023-12-22_10-42-32.jpg

សមត្ថកិច្ចលើកឡើងថា បើចង់ហ្វឹកហាត់បាញ់ធ្នូ ហេតុអ្វីមិនទៅហ្វឹកហាត់នៅតារាងបាញ់ធ្នូ? ពីព្រោះការមកហាត់បាញ់ធ្នូនៅទីសាធារណៈបែបនេះបានបង្កការភ័យខ្លាចដល់សាធារណជនទូទៅ ។ បន្ទាប់មក សមត្ថកិច្ចបានចាប់ខ្លួនបុរសនេះបញ្ជូនទៅកាន់ស្ថានីយប៉ូលិសប្រចាំខេត្តឧត្តរថានី និងចោទប្រកាន់ពីបទកាន់កាប់អាវុ.ធនៅទីសាធារណៈ ឬទីប្រជុំជន ។

តាមការសាកសួររបស់សមត្ថកិច្ចឱ្យដឹងថា បុរសដើរកាន់ធ្នូនេះឈ្មោះ វេន ។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសខាងលើធ្លាប់បានដើរកាន់ធ្នូនៅម្តុំសាលារៀមួយកន្លែង ខណៈសាលារៀននេះកំពុងរៀបចំកម្មវិធីប្រកួតកីឡាសិស្ស ។ ពេលនោះ បុរសដដែលបានបាញ់ធ្នូសំដៅទៅលើគ្រូបង្រៀន និងបណ្តាលឱ្យភ្ញាក់ផ្អើលពេញសាលារៀន ។

បើទោះជាគាត់កាន់ធ្នូក្តី ប៉ុន្តែគេចាត់ទុកថា វាជាអាវុធ និងត្រូវដាក់ទោសតាមផ្លូវច្បាប់ ។ រីឯអ្នករត់ហាត់ប្រាណនៅក្នុងតំបន់បារម្ភថា នឹងគ្មានសុវត្ថិភាព ដោយពួកគេនិយាយថា បើចង់ហាត់បាញ់ធ្នូ គួរតែទៅហាត់នៅតារាងបាញ់ធ្នូ ពីព្រោះវាជាកន្លែងបិទជិទ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-HL4teloKCrMT1VVQSTpDqMBAjCasZ7ovzjFf9VuF5ch7gO8OyJhAF0rJOifv4eWkfifaHx1XLc3iPISmbYsJV5_AFw4rDPQ1uCDF5r72bskvUKiQh-azw1iDjlhSPaXTI9dlZYEy6j2Uc_C5YnUsSC3AEKyDhsaC_i4wOsJZfP-JcCTDeCfSX6L8T9E/s1280/photo_2023-12-22_10-41-50.jpg ប្រភព ៖ amarin news

ហាណូយប្រែក្លាយកន្លែងចាក់សំរាមទៅជាឧទ្យានព្រៃឈើ

0

វៀតណាម៖ ឧទ្យានព្រៃឈើ Chuong Duong ដែលពីមុនគឺជាកន្លែងចាក់សំរាមទំហំជិត ៩,០០០ ម៉ែត្រការ៉េ ត្រូវបានសម្អាតដោយប្រជាពលរដ្ឋដោយដាំដើមឈើ ដំឡើងភ្លើង និងដំឡើងម៉ាស៊ីនហាត់ប្រាណ។

នៅថ្ងៃទី២០ ខែធ្នូ ប្រជាពលរដ្ឋជាច្រើននាក់នៅហាណូយបានស្ម័គ្រចិត្តចុះទៅសួនព្រៃក្បែរមាត់ទន្លេក្រហម ហើយចាប់ផ្តើមរើសសំរាម និងបោសស្លឹកឈើជ្រុះ ដោយស្ត្រីម្នាក់បាននិយាយថា ពួកគេបានស្ម័គ្រចិត្តចុះទៅសួនសម្អាតពីរដងក្នុងមួយថ្ងៃ ដូច្នេះប្រសិនបើយើងឃើញន្លែងណាកខ្វក់ យើងនឹងសម្អាតវា មិនចាំបាច់មានអ្នកណាមករំលឹកយើងទេ។Hanoi's biggest landfill is running out of space

ស្ត្រីម្នាក់នោះក៏បានបន្តទៀតថា “ឧទ្យាននេះគឺជាសម្បត្តិសាធារណៈ” ហេតុនេះហើយ យើងគួរតែបោសសម្អាតជារៀងរាល់ថ្ងៃ ក៏ដូចជាដាំដុះរុក្ខជាតិបៃតងឱ្យបានច្រើន ដើម្បីប្រែក្លាយកន្លែងចាក់សំរាមដ៏កខ្វក់នេះទៅជាឧទ្យានព្រៃឈើដ៏ស្រស់ស្អាតសម្រាប់អ្នកទេសចរ។

ឧទ្យានព្រៃឈើ Chuong Duong ឬសួនព្រៃឈើនៅមាត់ទន្លេក្រហម ពីមុនតំបន់នេះជាកន្លែងប្រមូលសំរាម និងទឹកស្អុយ ក៏ដូចជាមានក្លិនស្អុយ និងមានមូស រួមទាំងមានសត្វល្អិតជាច្រើនផងដែរ។ កន្លែងនេះក៏ធ្លាប់ជាកន្លែងសម្រាប់អ្នកញៀនថ្នាំ និងមនុស្សមិនល្អជាច្រើនមកជួបជុំគ្នាធ្វើឱ្យអ្នកស្រុកមិនហ៊ានចូលមកទៀតផង។$33.8-mln Hanoi plasma waste converter remains unfinished amid garbage  overload - VnExpress International

ទោះជាយ៉ាងណាក៏ដោយ អតីតកន្លែងចាក់សំរាមនេះបច្ចុប្បន្នក្លាយជាតំបន់បៃតង ដែលពោរពេញទៅដោយសួនព្រៃឈើ សួនកុមារ កន្លែងហាត់ប្រាណ កីឡា និងសួនកម្សាន្តប្រកបដោយផាសុកភាព។ ជាពិសេសតំបន់នេះក៏មានសត្វស្លាបធ្វើចំណាកស្រុកហោះហើរឆ្លងកាត់ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីចម្រុះផងដែរ។Hanoi's biggest landfill is running out of space - VnExpress International

លោក Nguyen Tieu Quoc Dat នាយកសួនកម្សាន្ត Thinks ដែលជាអង្គភាពរៀបចំគម្រោងបានមានប្រសាសន៍ថា ដំបូងឡើយប្រជាជនមានការព្រងើយកន្តើយ ប៉ុន្តែនៅពេលដែលយើងសម្អាតកាកសំណល់ជាង ២០០ តោន និងចាក់ដី ប្រជាពលរដ្ឋជាច្រើនក៏បានស្ម័គ្រចិត្តចុះទៅសួនជួយសម្អាត ក៏ដូចជាដាំដុះព្រៃឈើ រៀបចំភ្លើងពណ៌ ស្រោចទឹករុក្ខជាតិជាដើម។ ដូច្នេះការអភិវឌ្ឍនេះក៏ដោយសារការរួមសាមគ្គីគ្នាផងដែរ ប្រសិនបើយើងធ្វើតែម្ខាង ក៏វាមិនល្អដូចសព្វថ្ងៃនេះដែរ៕2+ Hundred Chuong Duong Royalty-Free Images, Stock Photos & Pictures |  Shutterstock

ក្រសួង ត្រៀមប្តឹងក្រុមហ៊ុនក្រៅស្រុកមួយ ដែលហ៊ានយករូបប្រាសាទអង្គរវត្ត និងបាយ័ន ទៅវេចខ្ចប់ផលិតផល

0

ក្រសួងពាណិជ្ជកម្ម បានចាត់វិធានការតាមផ្លូវច្បាប់លើការប្រព្រឹត្តល្មើស ដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័ន លើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញ ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាម៉េរិក។
ក្រៅពីបានប្រើប្រាស់រូបប្រាសាទបាយ័នហើយនោះ ក្រុមហ៊ុននេះក៏បានយករូបប្រាសាទអង្គរវត្ត ប្រើលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា។

ជុំវិញករណីនេះ ក្រសួង ក៏បាននិងកំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ លើករណីផ្សេងទៀតផងដែរ៕

អ្នកដំណើរចិនលួចប្រាក់អ្នកដំណើរផ្សេងទៀតនៅលើយន្តហោះ

0

សារព័ត៌មានបរទេសបានចុះផ្សាយថា មានករណីចោរកម្មនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot គឺមានអ្នកដំណើរជនជាតិចិនម្នាក់បានលួចប្រាក់ពីអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះ ក្នុងពេលកំពុងធ្វើដំណើរចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ទៅកាន់ប្រទេសសិង្ហបុរី ។ ចោររូបនេះបានលួចប្រាក់ពីអ្នកដំណើរដូចគ្នាចំនួន៣នាក់ ស្មើនឹងទឹកប្រាក់២ម៉ឺន៣ពាន់ដុល្លារអាមេរិក ។Singapore officials charge airline passenger after he allegedly stole over  $23K from others on plane

បុរសលួចប្រាក់នៅលើយន្តហោះនេះ ឈ្មោះ Zhang Xiuqiang អាយុ៥២ឆ្នាំ ។ នៅពេលយន្តហោះចុះចតរួចរាល់ អាជ្ញាធរបានចាប់ខ្លួនបុរសនេះបញ្ជូនទៅកាន់ស្ថានីយប៉ូលិសភ្លាមៗ ។ បើតុលាការកាត់ក្តីថា គាត់បានលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ គាត់នឹងត្រូវជាប់ពន្ធនាគារចំនួន៣ឆ្នាំ ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

ក្រុមហ៊ុនអាកាសចរណ៍បញ្ជាក់ថា ពួកគេមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នឹងដាស់តឿនទៅកាន់បុគ្គលិកបម្រើការនៅលើយន្តហោះ និងអ្នកដំណើរទាំងអស់ឱ្យប្រុងប្រយ័ត្នក្នុងការទុកដាក់លុយកាក់ ឬទ្រព្យសម្បត្តិនៅលើយន្តហោះ ។Airline Passenger Charged With Theft After $23,000 Stolen During Flight

ក្រុមហ៊ុនអាកាសចរណ៍បន្តថា បុគ្គលិកបម្រើការនៅលើយន្តហោះបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអំពីការប្រុងប្រយ័ត្នខ្លួន ហើយក្រុមហ៊ុនក៏បានជូនដំណឹងទៅបុគ្គលិកទាំងអស់ អំពីអាកប្បកិរិយាគួរឱ្យសង្ស័យផ្សេងៗនៅលើយន្តហោះ ។ ហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍សូមណែនាំឱ្យអ្នកដំណើរទាំងអស់ការពារវត្ថុមានតម្លៃរបស់ខ្លួនគ្រប់ពេលវេលា ។

ករណីចោរកម្មនៅលើយន្តហោះបានកើតឡើងជាញឹកញាប់នាពេលកន្លងមក ខណៈមនុស្សទូទៅពុំបានគិតដល់ ។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០២៣ ប៉ូលិសហុងកុងបានប្រកាសថា មានការលួចសម្ភារៈនៅលើយន្តហោះមកកាន់ហុងកុងកាន់តែច្រើន ហើយប៉ូលិសហុងកុងបានរកឃើញករណីលួចកាតឥណទានពីអ្នកដំណើរ ។Passenger arrested as $34k allegedly stolen from carry-on bags on two-hour  flight | news.com.au — Australia's leading news site

ដូចគ្នានេះ កាលពីខែកញ្ញា ឆ្នាំ២០២៣ ប៉ូលិសតៃវ៉ាន់បានចាប់ខ្លួនបុរសម្នាក់នៅតៃវ៉ាន់ អំពីករណីលួចប្រាក់ពីកាបូបរបស់អ្នកដំណើរម្នាក់ទៀតនៅលើយន្តហោះ ដែលហោះហើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងតៃប៉ិ របស់តៃវ៉ាន់ ៕ ប្រភព ៖ Mono News

Donald Trump រិះគន់ទស្សនាវដ្តី Time រឿងដាក់ឈ្មោះ Taylor Swift ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០២៣

0

នៅក្នុងនយោបាយលាយឡំនិងវប្បធម៌ប៉ុប អតីតប្រធានាធិបតីអាម៉េរិក Donald Trump បានរិះគន់ការសម្រេចចិត្តរបស់ទស្សនាវដ្ដី Time ដែលដាក់ឈ្មោះតារាចម្រៀង Taylor Swift ថាជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០២៣។ ទោះបីជាប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិ.ដ្ឋជាច្រើនក៏ដោយលោក Trump ជឿជាក់ថាលោកសមនឹងទទួលបានកិត្តិយសច្រើនជាងនេះTrump claims he's never read Hitler's 'Mein Kampf,' as he doubles down on  anti-immigrant phrase - ABC News

អត្ថបទរបស់លោក Cooper ពិពណ៌នាអំពី Donald Trump ថាជា “ជោគជ័យលើអ្វីគ្រប់យ៉ាងដែលលោកបានព្យាយាម” ដោយលើកឡើងពីឥទ្ធិពលរបស់ប្រធានាធិបតីរូបនេះលើការ ការស៊ើបអង្កេតឱសថ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមសន្តិភាព។ ផ្ទុយទៅវិញ Taylor Swift ជាប់ឈ្មោះថា ” អំណាចទន់អាម៉េរិក” ដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ឆ្នាំដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យតន្ត្រី និងការកម្សាន្តរបស់នាង រួមទាំងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលបំបែកកំណត់ត្រា ភាពយន្តប្រគំតន្ត្រីជោគជ័យ និងការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក។Federal Reserve credits Taylor Swift with boosting hotel revenues through  her blockbuster Eras Tour

លោក Sam Jacobs និពន្ធនាយករបស់ Time បានលើកឡើងពីឥទ្ធិពលរបស់ Taylor Swift ដោយកត់សម្គាល់អាល់ប៊ុមលេខ ១ របស់នាងចំនួន ៣ ក្នុងឆ្នាំ ២០២៣ តែម្នាក់ឯង និងតួនាទីរបស់នាងជាមហាអំណាចសេដ្ឋកិច្ច ជាមួយនឹងការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់នាងបើប្រៀបធៀបទៅនឹង GDP របស់ប្រទេស។ Taylor Swift ត្រូវបានគេរាយការណ៍ថាបានក្លាយជាមហាសេដ្ឋីដែលជំរុញទឹកចិត្តដល់វគ្គសិក្សានៅសាកលវិទ្យាល័យ និងការសរសើរក្នុងទីក្រុង។The “Is Donald Trump a Fascist?” Debate Has Been Ended—by Donald Trump |  The Nation

ទន្ទឹមនឹងនេះដែរ ឆ្នាំរបស់លោក Trump ត្រូវបានបំផ្លាញដោយបញ្ហាប្រឈមផ្នែកច្បាប់។ លោកប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៩១រាប់បញ្ចូលទាំងការជ្រៀតជ្រែកការបោះឆ្នោត ការក្លែងបន្លំ ការបង់ប្រាក់យឺតយ៉ាវ និងការគ្រប់គ្រងមិនត្រឹមត្រូវនូវឯកសាររសើប។ លើសពីនេះលោក Trump បានចាញ់បណ្តឹងបរិហារកេរ្តិ៍ដល់ E. Jean Carroll ដែលបានចោទប្រកាន់លោកពីបទរំលោភបំពានផ្លូវភេទ និងបរិហារកេរ្តិ៍ ហើយប្រឈមមុខនឹងការកាត់ទោសពីបទបរិហារកេរ្តិ៍ជាលើកទីពីរនៅខែមករា ឆ្នាំ២០២៤។Taylor Swift makes history again while also continuing to support boyfriend  Travis Kelce | CNN

ភាពចម្រូងចម្រាសបានពង្រីកហួសពីបញ្ហាផ្លូវច្បាប់របស់លោក Trump ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋ MAGA បានរិះគន់ Taylor Swift ចំពោះតួនាទីរបស់នាងក្នុងការចុះឈ្មោះអ្នកបោះឆ្នោត ដែលអាចជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតឆ្នាំ២០២០។

ការរិះគន់របស់លោក Trump លើការសម្រេចចិត្តរបស់ Time និងការជំរុញឈ្មោះខ្លួនសម្រាប់ការទទួលស្គាល់នៅក្នុងពានរង្វាន់នេះបញ្ជាក់ពីភាពតានតឹងដែលកំពុងបន្តរវាងសេចក្តីប្រាថ្នានយោបាយរបស់ខ្លួន និងពិភពកម្សាន្ត។ រឿងនេះបង្ហាញពីចំណុចប្រសព្វនៃនយោបាយ ភាពល្បីល្បាញ និងមតិសាធារណៈនៅក្នុងវប្បធម៌អាម៉េរិកសហសម័យ៕Taylor Swift named Time magazine's person of the year - The Washington Post

ប្រទេសជប៉ុននឹងស.ម្លា.ប់សត្វខ្លាឃ្មុំរាប់ពាន់ក្បាលបន្ថែមទៀតនៅឆ្នាំក្រោយ

0

ជប៉ុន៖ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំរាប់ពាន់ក្បាលជារៀងរាល់ឆ្នាំ ដោយសារការវាយប្រហារជាបន្តបន្ទាប់មកលើមនុស្សដែលបង្កឱ្យមានការប្រកាសអាសន្ន។

យោងតាមគេហទំព័រអន្តរជាតិ Nippon ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូថា ខ្លាឃ្មុំព្រៃរាប់ពាន់ក្បាលបានផ្លាស់ទីចេញពីតំបន់ជនបទទៅជិតទីផ្សារក្បែរទីក្រុង ដើម្បីស្វែងរកអាហារ ដោយតំបន់ខ្លះបានឃើញចំនួនខ្លាឃ្មុំកើនឡើងបីដងក្នុងរយៈពេលជាងមួយទសវត្សរ៍។ ដូច្នេះចំនួននៃការមើលឃើញខ្លាឃ្មុំបានកើនឡើងជិតទ្វេដងនៅឆ្នាំនេះ ហើយការវាយប្រហារខ្លាឃ្មុំជាបន្តបន្ទាប់មកលើមនុស្សក៏បានបង្កឱ្យមានការប្រកាសអាសន្នផងដែរ។The Japanese created a strategy to deal with wild bears

ក្នុងឆ្នាំ ២០២៣ នេះមនុស្ស ៦ នាក់បានស្លាប់ និង ២១២ នាក់ទៀតបានរងរបួសដោយសារការវាយប្រហាររបស់ខ្លាឃ្មុំ ដែលជាឆ្នាំខ្ពស់បំផុតនៃអ្នកស្លាប់និងរបួសចាប់តាំងពីប្រទេសជប៉ុនបានកត់ត្រាទិន្នន័យក្នុងឆ្នាំ ២០០៦។ ក្រុមអ្នកជំនាញបាននិយាយថាចំនួននៃការវាយប្រហាររបស់ខ្លាឃ្មុំបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះដោយសារតែការថយចុះនៃអាហារ និងផ្លែឈើធ្វើឱ្យសត្វខ្លាឃ្មុំជាច្រើនក្បាលមានការស្រែកឃ្លាន។ បច្ចុប្បន្នចំនួនខ្លាឃ្មុំពណ៌ត្នោតនៅកោះហុកកៃមានចំនួនរហូតទៅដល់ ១១.៧០០ ក្បាល ច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ ១៩៩០។Japan Faces Worst Wild Bear Attacks in Five Years During Covid - Bloomberg

ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុនបានសម្លាប់ខ្លាឃ្មុំជាមធ្យម ៤,៩០០ ក្បាលក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមក្រសួងបរិស្ថាន។ ដូច្នេះហើយនៅឆ្នាំ ២០២៤ ប្រទេសនេះគ្រោងនឹងបាញ់សម្លាប់សត្វខ្លាឃ្មុំប្រមាណ ៦,៣០០ ក្បាល ដោយអ្នកជំនាញជឿថាខ្លាឃ្មុំអាចនឹងកើនឡើងដល់ ៨,០០០ ក្បាលនៅឆ្នាំក្រោយ។Japanese Officials Set Bounties on Bears Amid Extreme Rise in Attacks

គួរបញ្ជាក់ដែរថា ប្រទេសជប៉ុនមានខ្លាឃ្មុំពីរប្រភេទគឺខ្លាឃ្មុំខ្មៅ និងខ្លាឃ្មុំត្នោត។ ខ្លាឃ្មុំខ្មៅតែងតែរស់នៅក្នុងព្រៃ ហើយជារឿយៗលាក់ខ្លួនពីមនុស្ស។ ទន្ទឹមនឹងនេះ ខ្លាឃ្មុំពណ៌ត្នោតដែលមានទំហំធំជាង តែងតែលេចឡើងកាន់តែជិតមនុស្ស ហើយអាចគំរាមកំហែង ឬវាយប្រហារទៅលើមនុស្សផងដែរ៕Who the hell are you?' Japanese man asks bear while it's attacking him -  Japan Today