Home Blog Page 1373

គោលដៅទេសចរណ៍ស្រស់ស្អាតបំផុតទាំង៨ នៅក្នុងប្រទេសកម្ពុជា

0

ប្រទេសកម្ពុជាប្រទេសដែលសម្បូរទៅដោយធម្មជាតិព្រៃប្រឹក្សាដ៏ស្រស់ត្រកាល និងសម្បត្តិបុរាណខ្មែរដែលបានបន្សល់ពីបុរាណកាលជាច្រើន។ តាមរយៈកេរ្តិ៍តំណែលដែលបានបន្សល់ទុកមកនេះព្រមជាមួយភាពអំណោយផលល្អនៃធម្មជាតិ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលសម្បូរទៅដោយកន្លែងរមនីយដ្ឋានស្អាតៗជាច្រើននិងទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសមកលេងកម្សាន្តជាហូហែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងពេញនិយមបំផុតទាំង៨នៃប្រទេសកម្ពុជា៖

១ ឧទ្យានជាតិភ្នំបូកគោ ៖ ជាឧទ្យានធម្មជាតិដ៏ស្រស់ត្រកាលនិងអាថ៌កំបាំងបំផុតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងជាកន្លែងទេសចរណ៍ដ៏ទាក់ទាញព្រោះតែតែទិដ្ឋភាពដ៏អស្ចារ្យនៃជ្រលងភ្នំ ចុះអ័ពត្រជាក់ អមជាមួយនឹងព្រៃប្រឹក្សាដ៏ត្រជាក់ចិត្ត។ ប្រជាជននៅតំបន់នោះបានហៅថា ភ្នំបូកគោគឺផ្អែកទៅលើរូបរាង ដោយវាជាផ្នែកមួយនៃជួរភ្នំដំរី។ ឧទ្យាននេះមានកម្ពស់រហូតដល់ទៅ១០៨០ម៉ែត្រ លាតសន្ធឹងលើផ្ទែដី ១៥៨០គីឡូមែត្រក្រឡា។ រីឯសីតុណ្ហភាពនៅលើភ្នំនេះវិញគឺមានកម្រិតទាបជាងគេបំផុត ដែលជាទូទៅនៅចន្លោះពី១៥ទៅ២០អង់ស្សាសេ។ប្រវត្តិឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ល្បីល្បាញយ៉ាងខ្លាំង ជាឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅប្រទេសកម្ពុជា  - Khmerhome

២ ឆ្នេរអូត្រេះ ៖ ជាឆ្នេរដ៏ស្រស់ស្អាតបំផុត១ក្នុងចំណោមឆ្នេរទាំង៦ក្នុងខេត្តព្រះសីហនុ ព្រមជាមួយនឹងទឹកសមុទ្រពណ៌ខៀវ ឆ្នេរខ្សាច់ពណ៌ស ខ្យល់បក់ល្វើយៗនិងទទួលទានគ្រឿងសមុទ្រស្រស់ៗគ្រប់មុខដ៏គួរឲ្យទាក់ចិត្តបំផុត។ បច្ចុប្បន្ននេះអ្នកអាចធ្វើដំណើរទៅលេងខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿនយ៉ាងងាយស្រួលនិងរហ័សបំផុត។ ពេលទៅដល់ទីនោះអ្នកនឹងឃើញទំនើបកម្មនៃក្រុងព្រះសីហនុព្រមជាមួយនឹងសំណង់អាគារខ្ពស់ៗដ៏ស៊ីវិល័យជឿនលឿនអមជាមួយនឹងទឹកសមុទ្រដ៏ស្រស់ស្អាត។News

៣ ប្រាសាទអង្គរវត្ត៖ប្រាសាទអង្គរវត្តគឺជាសំណង់អច្ឆរិយដ៏ធំបំផុតមួយក្នុងចំណោមប្រាសាទទាំងអស់នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្តជាទីសក្ការបូជាព្រះវិស្ណុនៃព្រហ្មញ្ញសាសនានៅក្នុងសម័យអាណាចក្រខ្មែរ សាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ អំឡុងឆ្នាំ១១១៣ដល់១១៥០។ តាមរយៈស្ថាបតិយ្យកម្មដ៏អស្ចារ្យនេះ បានទាក់ទាញភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោកមកគយគន់ផងដែរ។Angkor Wat | Description, Location, History, Restoration, & Facts |  Britannica

៤ កោះរ៉ុងសន្លឹម៖ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដែលមានភាពល្បីល្បាញនិងទាក់ទាញដោយសារវាជាកោះមួយដ៏ស្ងត់ស្ងាត់និងបរិយាកាសល្អ។ អ្នកដែលបានមកលេងនៅតំបន់នោះបានឈ្មោះថាជាកោះឋានសួគ៌ ដោយមានឆ្នេរដ៏ស្រស់ស្អាត ទឹកសមុទ្រថ្លាត្រជាក់ និងអាកាសធាតុត្រូពិចក្តៅ។ កោះមានសភាពស្ងត់ស្ងាត់ល្អសម្រាប់អ្នកដែលចង់មកសម្រាកលំហែរកាយលក្ខណៈឯកជន គយគន់ទេសភាពដ៏អស្ចារ្យ គេងហាលថ្ងៃដ៏កក់ក្តៅ រៀបចំពិធីជប់លៀងតូចៗជាដើម។ រីឯការធ្វើដំណើរវិញគឺត្រូវជិះសាឡាងល្បឿនលឿនពីក្រុងព្រះសីហនុទៅកាន់កោះ។កោះរ៉ុងសន្លឹមជាដែនកោះ ដ៏ទាក់ទាញសម្រាប់អ្នកទេសចរបរទេស – Popular Magazine

៥ ឧទ្យានជាតិភ្នំគូលេន៖ ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតដែរ ដែលមានទីតាំងស្ថិតលើភ្នំមួយចម្ងាយ៥០គីឡូមែត្រពីទឹកដីខេត្តសៀមរាប។ ម៉្យាងវិញទៀត គេបានដាក់ឈ្មោះភ្នំគូលេននេះដោយសារតែតែជាភ្នំសម្បូរទៅដោយដើមផ្លែគូលេននៅពាសពេញ។ នៅលើភ្នំនោះមានប្រាសាទបុរាណមួយចំនួនអាចចូលទស្សនាបានផងដែរ ក៏ដូចជាជ្រលងលិង្គ១ពាន់នៅក្បាលស្ពាន វត្តព្រះអង្គធំជាដើម ហើយក៏មានកន្លែងដើរកម្សាន្តផ្សេងៗជាច្រើនទៀត ព្រមទំាងទឹកធ្លាក់ផងដែរ។ឧទ្យានជាតិភ្នំគូលែន - វិគីភីឌា

៦ ភ្នំព្រះរាជទ្រព្យ ឬ ភ្នំឧត្តុង ៖ ភ្នំឧត្តុងស្ថិតនៅក្នុងខេត្តកណ្តាល មានចម្ងាយ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជារមនីយដ្ឋានមួយដ៏ពេញនិយមទាំងក្មេងទាំងចាស់ព្រោះវាជាទីសក្ការៈបូជាបែបព្រះពុទ្ធសាសនានៅលើភ្នំ អមជាមួយដើមឈើយ៉ាងស្រស់ត្រកាល។ នៅទីនោះក៏ជាបណ្តុំនៃម្ហូប ចំណីអាហារខ្មែររាប់រយដាក់តម្រៀបនៅតាមតូបនីមួយៗ ជាពិសេសគឺតម្លៃសមរម្យបំផុត។ភ្នំឧត្តុង្គ

៧ ព្រៃកោងកាង ៖ ព្រៃកោងកាងមានទីតាំងស្ថិតនៅខេត្តកោះកុង គឺជាព្រៃលិចទឹកប្រៃដែលជាសក្ដានុពលទេសចរណ៍ដ៏សំខាន់មួយ ដោយសារតែនៅទីនេះជាជម្រកសត្វក្នុងទឹក និងសត្វស្លាប និងជាប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះជាច្រើនប្រភេទ។ នៅទីនេះអាចឱ្យភ្ញៀវទេសចរគយគន់ទេសភាពព្រៃកោងកាងពណ៌ខៀវស្រងាត់ ទឹកធ្លាក់ មើលឃើញឆ្នេរសមុទ្រ និងទស្សនាជីវៈចម្រុះជាច្រើនប្រភេទដែលរស់នៅក្នុងព្រៃកោងកាង ព្រមទាំងអាចស្រូបយកខ្យល់ជំនោរសមុទ្រដ៏បរិសុទ្ធបានផងដែរ។ព្រៃកោងកាង នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប  ស្រុកមណ្ឌលសីមា - រដ្ឋបាលខេត្តកោះកុង

៨ ឧទ្យានជាតិគិរីរម្យ៖ ឧទ្យានជាតិគីរីរម្យ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឧទ្យានជាតិគិរីរម្យ ត្រូវបានបង្កើតឡើងនៅលើភ្នំប្រាំពីររយម៉ែត្រ គ្របដណ្តប់លើផ្ទៃដីជាង៣៥០០០ហិកតានៅលើភ្នំដំរី។ ឈ្មោះ គីរីរម្យ មានន័យថា ភ្នំនៃសេចក្តីអំណរ ត្រូវបានព្រះមហាក្សត្រខ្មែរ ប្រទានឱ្យ។ ឧទ្យានជាតិគីរីរម្យ ដែលជាតំបន់ខ្ពង់រាបខ្ពស់ ត្រូវបានគេស្គាល់ថាជាព្រៃស្រល់កម្ពស់ខ្ពស់ៗរាប់រយពាន់ដើម ដែលបង្កើតបានជាក្បាលទឹកជាច្រើនហូរទៅកាន់ទីរួមខេត្តកំពង់ស្ពឺ។ តាមរយៈទេសភាពខៀវស្រងាត់បែបនេះហើយបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្មេងទាំងចាស់ទៅសម្រាកលំហែរនិងបោះតង់នៅទីនោះផងដែរ៕No photo description available.

ឥទ្ធិពលប្រាក់ដុល្លារចុះខ្សោយ ខណៈមានការគំរាមកំហែងយ៉ាងខ្លាំងពីប្រទេសទាំង៥នេះ!

0

BRICS គឺជាពាក្យកាត់តំណាងមកពីប្រទេសចំនួន៥ រួមគ្នាគឺ ប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយ BRICS ក៏ជាក្រុមប្រទេសមហាអំណាចរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារលើពិភពលោកផងដែរ ដែលគេជឿថានៅត្រឹមឆ្នាំ២០៥០ខាងមុខ អាចនឹងមានប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៥នេះនឹងឡើងកាន់តំណែងជើងឯកលើពិភពលោក តាមរយៈការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងធនាគារពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។Can BRICS Become an Effective Actor? — ANKASAM | Ankara Center for Crisis  and Policy Studies

ខណៈពេលនេះ BRICS ដែលជាប្រទេសទាំង៥ខាងលើ កំពុងសម្លឹងរកមើលឪកាសក្នុងការផ្តួលរំលំប្រាក់ដុល្លារអាមេរិក ដោយមានបំណងបើកដំណើរការរូបីយប័ណ្ឌថ្មីនៅលើទីផ្សារអន្តរជាតិ។
ការធ្វើបែបនេះគឺកំពុងតែគំរាមកំហែងយ៉ាងខ្លាំងដល់ប្រាក់ដុល្លារអាមេរិក ដែលគោលបំណងដ៏ធំមួយរបស់ BRICS គឺជាការគ្រងគ្រងហិរញ្ញវិត្ថុពិភពលោក ជំនួសអោយប្រាក់ដុល្លារអាមេរិកទៅនឹងរូបីយប័ណ្ឌថ្មីមួយទៀត។ ជាក់ស្តែងដូចយើងដឹងហើយថាសមាជិកមួយដែររបស់ BRICS គឺប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងនៅជុំវិញពិភពលោក ហើយប្រសិនបើថ្ងៃណាមួយប្រទេសនេះ បើកទទួលការទូទាត់តម្លៃប្រេងពីប្រទេសផ្សេងៗតាមរយៈរូបីយប័ណ្ឌរបស់ប្រទេសនីមួយៗ ដែលមិនមែនជារូបីយប័ណ្ឌដុល្លារនោះ ប្រាកដណាស់ថាការផ្លាស់ប្តូរនឹងកើតមាន ដោយប្រាក់ដុល្លារអាមេរិកនឹងបាត់បង់ឥទ្ធិពលនៅក្នុងការគ្រងគ្រងប្រេងលំដាប់ពិភពលោក ជំនួសមកវិញដោយអារ៉ាប៊ីសាអូឌីត។

បើទោះបីជាយ៉ាងណាក៏ដោយ BRICS អាចប្រកួតប្រជែងជាមួយប្រាក់ដុល្លារបានដោយមិនចាំបាច់បើកដំណើរការនៃរូបីយប័ណ្ឌថ្មីនោះទេ។ ដោយផ្អែកទៅលើទីប្រឹក្សាជាន់ខ្ពស់មួយរូបគឺលោក Joe Sullivan បានបញ្ជាក់ថា ប្រទេសមួយចំនួនគឺកំពុងតែទូទាត់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេដោយផ្អែកទៅលើរូបីយប័ណ្ឌក្នុងស្រុករបស់ពួកគេផ្ទាល់ ដែលមិនមែនជាប្រាក់ដុល្លារនោះទេ។The US dollar is our currency, but it is your problem' | Phnom Penh Post

លោកក៏បានបន្តទៀតថា BRICS មិនចាំបាច់រងចាំរហូតដល់រូបីយប័ណ្ឌថ្មីត្រូវដាក់ឲ្យប្រើប្រាស់ជំនួសប្រាក់ដុល្លារនោះទេ។ បើយោងទៅតាមអ្នកវិភាគបានឲ្យដឹងថា ប្រសិនបើប្រទេស BRICS ទាំង៥នេះ បង្កើតច្បាប់ថ្មីមួយដែលតម្រូវឲ្យបណ្តាសមាជិកខ្លួន ធ្វើការទូទាត់ប្រាក់នៅពេលធ្វើពាណិជ្ជកម្មនៅក្នុងទម្រង់រូបីយប័ណ្ឌប្រទេសនីមួយៗ នោះឥទ្ធិពលរបស់ប្រាក់ដុល្លាអាមេរិកនឹងធ្លាក់ចុះដោយស្វ័យប្រវត្តិ លទ្ធផលវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្លាក់ចុះនៃប្រព័ន្ធហិរញ្ញវត្ថុនិងវិស័យធនាគារ ក៏ដូចជាប៉ះពាល់ដល់ទីផ្សារមូលធន ការធ្វើពាណិជ្ជកម្ម ការវិនិយោគអន្តរជាតិ ផលិតកម្ម ការប្រើប្រាស់ បច្ចេកវិទ្យា គោលនយោបាយ និងទេសចរណ៍ជាដើម។

ជាមួយគ្នានេះ BRICS គឺកំពុងតែដាក់ប្រាក់យ័នរបស់ចិនសម្រាប់កិច្ចការពាណិជ្ជកម្មនិងការទូទាត់ផ្សេងៗដើម្បីជំនួសឲ្យប្រាក់ដុល្លារអាមេរិក។ ជាក់ស្តែង ថ្មីៗនេះសមាជិករបស់ BRICS មួយរូបដែរគឺ អាហ្សង់ទីនគឺបានប្រើប្រាស់ប្រាក់យ័នក្នុងការទូទាត់ប្រាក់មូលនិធិរូបិយប័ណ្ឌអន្តរជាតិ IMF ជំនួសឲ្យការទូទាត់ដោយប្រាក់ដុល្លារ ដោយសារតែអាហ្សង់ទីនមានកង្វះខាតប្រាក់ដុល្លារនៅក្នុងទុនបម្រុង។ដូច្នេះហើយទើបធនាគារកណ្តាលរបស់ប្រទេសនេះបានទូទាត់ប្រាក់យ័នមួយចំនួនធំទៅកាន់ IMF និង មួយចំនួនតូចប៉ុណ្ណោះជាប្រាក់ដុល្លារ។Putin is back on the world stage in BRICS, China-hosted summit | CNN

ជាថ្នូរត្រឡប់មកវិញ ប៉ុន្មានឆ្នាំទៅមុខទៀត វាអាស្រ័យទៅលើគោលនយោបាយរបស់ BRICS ថានឹងធ្វើដូចម្តេចដើម្បីរក្សាបានតុល្យភាពប្រាក់ដុល្លារមិនឲ្យឡើងថ្លៃ ហើយប្រសិនបើដូច្នោះមែន ពិភពលោកនឹងផ្អៀងពីការកាន់កាប់របស់លោកខាងលិចទៅជាការកាន់កាប់របស់លោកខាងកើតវិញ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍទាំងអស់ចាយតែលុយដែលជារូបីប័ណ្ឌក្នុងស្រុករបស់ពួកគេ៕

Tesla គ្រោងផលិតរថយន្តអគ្គិសនីក្នុងតម្លៃទាបបំផុតនៅប្រទេសអាល្លឺម៉ង់

0

បរទេស៖ ក្រុមហ៊ុន Tesla គ្រោងនឹងផលិតរថយន្តអគ្គិសនី ដែលមានតម្លៃត្រឹមតែ ២៥,០០០ អឺរ៉ូ (ប្រមាណ ២៦,០០០ ដុល្លារអាមេរិក) ពីរោងចក្រក្នុងប្រទេសអាឡឺម៉ង់នៃទីក្រុងប៊ែរឡាំង។ នេះបើតាមប្រភពព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ។

បច្ចុប្បន្ននេះ តម្លៃជាមធ្យមនៃរថយន្តអគ្គិសនីនៅអឺរ៉ុបភាគច្រើនជាង ៦៥,០០០ អឺរ៉ូ (ប្រមាណជាង ៦៩,០០០ ដុល្លារអាមេរិក) នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ JATO Dynamics ។ រីឯរថយន្ត Tesla នៅក្នុងប្រទេសចិនវិញមានតម្លៃជាមធ្យម ៣១,០០០ យន់ (ប្រមាណ ៤២,០០០ ដុល្លារអាមេរិក)។Electric Vehicle: Tesla to build affordable electric car under 25,000 euro in Germany - Times of India

ដូច្នេះ Tesla គ្រោងនឹងផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតក្នុងទីផ្សារពិភពលោក ដើម្បីឱ្យសមស្របនឹងបរិយាកាសសង្គម ក៏ដូចជាបំពេញតាមតម្រូវការរបស់ទីផ្សារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន Tesla មិនទាន់បានបញ្ជាក់ពីតារាងពេលវេលាច្បាស់លាស់នៅឡើយទេ ក្នុងការផលិតរថយន្តអគ្គីសនីដែលតម្លៃ ២៦,០០០ ដុល្លារអាមេរិកនេះ។The Tesla Model 3 is here and it's ridiculously sexy

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Tesla របស់លោក Elon Musk មានគម្រោងផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតក្នុងទីផ្សារពិភពលោកតាំងពីឆ្នាំ ២០២២ មកម្លេះប៉ុន្តែមិនទាន់ឃើញបានអនុវត្តជំនាញបច្ចេកវិទ្យានៅឡើយទេ ហើយបន្ទាប់មកក៏បានបញ្ឈប់ផែនការនេះរហូតមកដល់ពេលបច្ចុប្បន្ន៕Elon Musk and Tesla.

នោះអាមេរិកភ័យខ្លួនហើយ! ខណៈចិននិងរុស្សីកំពុងរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការយោធា ក្នុងន័យឡើងកាន់តំណែងពិភពលោកជំនួសឲ្យសហរដ្ឋអាមេរិក

0

Moscow ៖ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ ជំនួបកំពូលរវាង ប្រធានាធិតីរុស្សី លោកវ៉្លាឌីមៀ ពូទីន និងឧត្តមសេនីយ៍កំពូលរបស់ចិន ដែលជាមន្រ្តីជំនិតរបស់លោកស៊ី ជីនពីង នៅទីក្រុងម៉ូស្កូវ ក្នុងខណៈពេលនោះដែរ លោកពូទីនបានធ្វើការកោតសរសើរចំពោះ ការធ្វើកិច្ចសហប្រតិបត្តិការដ៏សំខាន់ គឺ សមយុទ្ធយោធាបច្ចេកទេសខ្ពស់និងទំនើបបំផុតរវាងចិននិងរុស្សី។Putin praises 'unprecedented' energy ties with China | International |  Bangladesh Sangbad Sangstha (BSS)

ប្រទេសចិននិងរុស្សីបានប្រកាសថា ពួកគេទាំងទាំង២គឺជាដៃគូរសហការ«គ្មានដែនកំណត់» គឺក្នុងន័យថាអាចពឹងពាក់គ្នាបាននៅគ្រប់កាលៈទេសៈទាំងអស់ ដែលសេចក្តីប្រកាសនេះបានធ្វើឡើងតាំងពីខែកុម្ភះឆ្នាំ២០២២មកម្ល៉េះ នៅពេលដែលលោកពូទីនបានទៅធ្វើទស្សនកិច្ចជាផ្លូវការជាច្រើនថ្ងៃនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ហើយនៅមុនពេលដែលរុស្សីបានបញ្ជូនទាហានរាប់ម៉ឺននាក់របស់ខ្លួនចូលទៅវាយលុកអ៊ុយក្រែន ដែលបង្កជាភ្លើងសង្រ្គាមវាទដីធ្លីដ៏សាហាវបំផុតបន្ទាប់ពីសង្គ្រាមលោកលើកទី២។Russian defence minister praises cooperation with China at joint wargames |  Reuters

នៅក្នុងជំនួបរវាងឧត្តមសេនីយ៍ចិន Zhang Youxia និង លោក Sergei Shoigu រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្សី ក៏មានបណ្តាំរបស់លោកពូទីនទៅកាន់លោកស៊ីជិនពីងថា មេដឹកនាំយើងទាំង២នឹងបង្កើតនូវទំនាក់ទងជាមិត្តល្អ និងការងារល្អរួមគ្នាបន្តទៀត។ លោកបានសង្កត់ធ្ងន់ថា រុស្សីនិងចិនមិនត្រឹមតែជាសម្ព័ន្ធមិត្តយោធាប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងប្រទេសយើងទាំង២ គឺជាកម្លាំងជួយរក្សាស្ថេរភាពនិងសន្តិភាពសម្រាប់ពិភពលោកទាំងមូលផងដែរ។China vows 'consequences' over US sanctions – DW – 09/21/2018

ជាការឆ្លើយតបផងដែរ លោកប្រធានាធិបតីអាមេរិកគឺ លោកចូ បៃឌិន បានចាត់ទុកថាចិនគឺជាគូរប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួន ហើយរុស្សីវិញក៏ជាការគំរាមកំហែងដ៏ធំបំផុតមកកាន់រដ្ឋរបស់ខ្លួនផងដែរ។ លោកចូបៃឌិន ក៏បានបញ្ជាក់ទៀតដែរថា នៅក្នុងសតវត្សនេះគឺជាការប្រកួតប្រជែងដ៏តឹងតែងមួយរវាងលិទ្ធិប្រជាធិបតេយ្យនិងបក្សកម្មុនីស្ត ដើម្បីដណ្តើមយកអាទិភាពក្នុងការគ្រប់គ្រងពិភពលោកទាំងមូល។China and Russia to hold joint drills in South China Sea - BBC News

លោកពូទីន ដែលជាមេដឹកនាំមហាអំណាចនុយក្លេអ៊ែរ ដ៏ធំបំផុតលើពិភពលោកមួយរូបដែរ ក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការរបស់យើងទាំង២គឺ ចិននិងរុស្សី ទៅលើវិស័យយោធា ក៏ដូចជាបច្ចេកទេសយោធាដ៏ទំនើបបំផុតគឺកំពុងតែកើនឡើងជាលំដាប់ និងឈានមុខគេលើពិភពលោក ព្រមទាំងធានាបាននូវយុទ្ធសាស្រ្តសុខសុវត្ថិភាពជាសកលផងដែរ។ ក្នុងន័យនេះ លោកចង់ផ្តោតទៅលើការគ្រប់គ្រងសព្វាវុធទំនើប ទាំងលើគោក ផ្លូវទឹក និងលំហរអាកាសរបស់ចិននិងរុស្សី ព្រមទាំងមានការសន្យាថានឹងធានាអោយបាននូវសន្តិភាពលើពិភពលោក តាមរយៈយុទ្ធសាស្រ្តរបស់ប្រទេសទាំង២នេះផងដែរ។China military drills: Navy fires live missiles and torpedoes in South  China Sea in preparation for "cruel and short" | The Sun

ឆ្លៀតក្នុងឪកាសនោះ លោកពូទីនក៏បានចោទប្រកាន់អាមេរិកផងដែរថាបានទាក់ទងនឹងការបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ីរបស់អាមេរិក ដោយព្យាយាមបង្កើតនូវសម្ព័ន្ធភាពយោធា របស់ខ្លួន ដោយយកលេសអះអាងរបស់ខ្លួនផ្អែកទៅលើសន្ធិសញ្ញា«AUKAS» (ជាសន្ធិសញ្ញាត្រីភាគី បង្កើតឡើងដោយអូស្រ្តាលី អង់គ្លេសនិងអាមេរិក នៅក្នុងការរក្សាបាននូវសន្តិភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក) ក្នុងការរៀបចំ ពង្រីកកងកម្លាំង ពង្រឹងសមត្ថភាពនិងទំនើបកម្មនុយក្លេអ៊ែររបស់អាមេរិក ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយចិននិងរុស្សីនៅក្នុងពេលណាមួយក៏បាន។China, Russia Showcase Growing Ties With Joint Military Exercises

ដូច្នេះហើយជាការឆ្លើយតប ចិននិងរុស្សីក៏បាន ប្រតិកម្មតបវិញយ៉ាងស្ងប់ស្ងាត់និងប្រុងប្រយ័ត្នបំផុត ព្រមទាំងពង្រឹងសមត្ថភាពការពាររបស់ខ្លួនទំាងលើផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិករួមជាមួយលោកខាងលិច។ និយាយដោយអំណួតនិងទំនុកចិត្តបំផុតផងដែរ គឺរុស្សីពិតជាមានសមត្ថភាពនៅក្នុងការទប់ទល់ជាមួយនិងលោកខាងលិចពិតមែន ដែលបានដាក់ទណ្ឌកម្មដ៏តឹងរឹងបំផុតទៅលើផ្នែកសេដ្ឋកិច្ចជាសកលដែលមិនធ្លាប់មានពីមុនមក។ លើសពីនេះទៅទៀត បើទោះបីជាមានការដាក់ទណ្ឌកម្មបែបនេះទៅកាន់លោកខាងលិច ក៏រុស្សីមិនទទួលបានផលប៉ះពាល់ឬមានការលំបាកខ្លាំងតាមរយៈទណ្ឌកម្មនេះទាល់តែសោះ៕

រូបមន្តងាយៗ ៥ យ៉ាង ដើម្បីធ្វើសាប៊ូលាងចានដោយខ្លួនឯង កម្ចាត់ស្នាមប្រឡាក់យ៉ាងស្អាត និងសុវត្ថិភាព

0

ដើម្បីធានាថាសាប៊ូលាងចាន ដែលធ្វើដោយឯងមានសុវត្ថិភាពល្អ និងមិនបង្កគ្រោះថ្នាក់ដល់រាងកាយ ថ្ងៃនេះ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់រូបមន្តងាយៗ ៥ យ៉ាងដើម្បីកម្ចាត់ស្នាមប្រឡាក់យ៉ាងស្អាត ក៏ដូចជាកាត់បន្ថយការចំណាយ មានសុវត្ថិភាពល្អ និងងាយស្រួលផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជារូបមន្តធ្វើសាប៊ូលាងចានដោយខ្លួនឯងងាយៗ៖

១. Baking soda និងក្រូចឆ្មារ៖ ទាំង baking soda និងអាស៊ីតនៃក្រូចឆ្មារគឺល្អក្នុងការបំបែកស្នាមប្រឡាក់ពីលើចាននិងឆ្នាំង។ ចាប់ផ្តើមដោយលាយម្សៅ baking soda ១ ពែង ជាមួយអាស៊ីតនៃក្រូចឆ្មារ និងទឹកខ្មេះ ២ ស្លាបព្រា ដើម្បីអោយសមស្របនឹងបរិមាណចាន ឬឆ្នាំង។ បន្ទាប់មកចាក់ចូលក្នុងដបបូម មុនពេលប្រើ លាយទឹកស្អាត ២ ស្លាបព្រាបាយ រួចលាងចានឱ្យបានស្អាតជាការស្រេច។5 Tips For Using Baking Soda As a Green Cleaner - Bond Cleaning In Sydney

២.សាប៊ូចម្រាញ់ចេញពីអូលីវ៖ រូបមន្តនេះចាប់ផ្តើមដោយកំដៅទឹកក្តៅ ១ ពែងកន្លះ បន្ទាប់មកបន្ថែមសាប៊ូដែលចម្រាញ់ចេញពីអូលីវ ១ឬ៤ ពែង កូររហូតទាល់តែសាប៊ូរលាយ។ ពេលគ្រឿងផ្សំចូលគ្នាល្អ យកចេញពីភ្លើង រង់ចាំទឹកត្រជាក់ រួចចាក់ចូលក្នុងដបស្នប់ បន្ទាប់មកបន្ថែម baking soda ១ឬ២ ស្លាបព្រាកាហ្វេ គ្លីសេរីនបន្លែ ១ឬ២ ស្លាបព្រាកាហ្វេ និងបន្ថែមប្រេងសំខាន់ៗដែលអ្នកចូលចិត្តប្រហែល ១៥-៤០ ដំណក់ រួចអ្រងួនឱ្យល្អ កូរឱ្យសព្វ ទុកចោល ២៤ ម៉ោងមុនពេលប្រើ ប៉ុន្តែក្នុងអំឡុងពេលនោះវាត្រូវបានណែនាំឱ្យអ្រងួនដបជាទៀងទាត់។Olive & Shea Shampoo For Dry Hair – Originals by Africa's Best Hair

៣. ប្រេងសំខាន់ៗ៖ ចង់បានទឹកលាងចានដែលមានក្លិនក្រអូប វាមិនពិបាកធ្វើទេ។ គ្រាន់តែលាយទឹកឆ្អិន ១ឬ២ ពែងជាមួយសាប៊ូចម្រាញ់ចេញពីអូលីវ ១ ពែង ម្សៅ Baking Soda ១ ស្លាបព្រាបាយ ប្រេងដូង ១ ស្លាបព្រាបាយ ប្រេងក្រូចថ្លុង ១២ ដំណក់ និងប្រេងសំខាន់ៗ basil ៨ ដំណក់ កូរឱ្យសព្វចូលគ្នា បន្ទាប់មកចាក់វាចូលក្នុងដបទឹកលាងចានជាការស្រេច។Olive Oil as a Baking Ingredient - The Olive Tap

៤.ប្រេងអាល់ម៉ុន៖ រូបមន្តនេះស័ក្តិសមសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។ យកទឹកចម្រោះ ១ឬ៤ ពែង សាប៊ូអូលីវរាវ ៣ឬ៤ ពែង សូដា ១ ស្លាបព្រាបាយ ម្សៅគ្លីសេរីន ១ ស្លាបព្រាបាយ ប្រេងអាល់ម៉ុន ១ ស្លាបព្រាបាយ និងប្រេងអូលីវហួត ៦ ដំណក់ ក្លិនផ្កាឡាវេនឌឺ និងក្រូចឆ្មា លាយឱ្យបានល្អ បន្ទាប់មកចាក់វាចូលក្នុងដបស្នប់ដើម្បីឱ្យវារួចរាល់សម្រាប់ការប្រើប្រាស់។Best Oils for Beards: What Are the Benefits Of Using Almond Oil For Be

៥.ទឹកក្រូចឆ្មារ៖ ប្រសិនបើអ្នកចង់លុបស្នាមប្រឡាក់ធ្ងន់ៗចេញទាំងអស់ ចូលយកសាប៊ូលាងចានប្រហែល ១ឬ៤ ពែង ហើយរំលាយវាក្នុងទឹកក្តៅ ២ ពែង ដាំឱ្យពុះលើកំដៅមធ្យម ឬតិច ប៉ុន្តែកុំអនុញ្ញាតឱ្យល្បាយឆ្អិន។ បន្ទាប់មកចាក់ទឹកក្រូចឆ្មា ១-២ ពែង និងគ្លីសេរីនបន្លែប្រហែល ១ ស្លាបព្រាបាយ ពេលគ្រឿងផ្សំចូលគ្នា រង់ចាំឱ្យវាត្រជាក់មួយរយៈ បន្ទាប់មកចាក់វាយឺតៗចូលទៅក្នុងដបសម្រាប់ប្រើប្រាស់ជាការស្រេច៕Homemade Lime Juice | Green Smoothie Gourmet
ប្រភព៖kapook.com

តាមការសិក្សាបានបង្ហាញថា ការឱបគ្នាញឹកញាប់នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាងនេះ

0

ការឱបធ្វើឱ្យផ្នែកនៃខួរក្បាលសកម្មដែលគ្រប់គ្រងសរសៃប្រសាទរបស់ប្រព័ន្ធប៉ារ៉ាស៊ីមប៉ាទីទិក។ នៅពេលដែលប្រព័ន្ធនេះដំណើរការ រាងកាយត្រូវបានស្ដារឡើងវិញនូវថាមពល ផ្លាស់ប្តូរទៅជាស្ថានភាពមានតុល្យភាពជាងមុន។ ដូច្នេះការឱបនឹងធ្វើឱ្យមជ្ឈមណ្ឌលខួរក្បាលដំណើរការល្អ ក៏ដូចជាទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាង ដូចខាងក្រោម៖

១.កាត់បន្ថយភាពតានតឹង៖ ការឱបបញ្ចេញអរម៉ូនដូចជា ដូប៉ាមីន សេរ៉ូតូនីន និងអុកស៊ីតូស៊ីន ដែលផ្តល់នូវអារម្មណ៍សុខស្រួល ធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ យោងតាមគេហទំព័រ Medicine.net បានឱ្យដឹងថា ការឱបរយៈពេល ១០ វិនាទីអាចជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត និងការឱបរយៈពេល ២០ វិនាទី បន្ថយភាពតានតឹង រួមទាំងកាត់បន្ថយសម្ពាធឈាម និងធ្វើឱ្យបេះដូងមានសុខភាពល្អ។A humble hug can cheer you up amid pandemic - Times of India

២.បង្កើនអារម្មណ៍នៃសុភមង្គល៖ អុកស៊ីតូស៊ីន គឺជាសារធាតុគីមីក្នុងរាងកាយ ដែលត្រូវបានគេស្គាល់ថាជាអរម៉ូននៃសេចក្តីស្រឡាញ់ ដែលជួយកាត់បន្ថយសម្ពាធឈាម និងអរម៉ូនស្ត្រេស norepinephrine ។ អ័រម៉ូនអុកស៊ីតូស៊ីនមាននិន្នាការកើនឡើងនៅពេលឱប ប៉ះ ឬអង្គុយជិតអ្នកដ៏ទៃ ដែលមានឥទ្ធិពលខ្លាំងចំពោះស្ត្រី។ ដូច្នេះហើយ ទើបស្ត្រីភាគច្រើនតែងតែចូលចិត្តការឱបពីដៃគូ និងឱបកូនៗ។How to tell if a hug is romantic? 16 ways to tell - Hack Spirit

៣.ធ្វើឱ្យប្រសើរឡើងនូវការគេង៖ យោងតាម Verywell Mind បានឱ្យដឹងថា ការឱបគ្នាញឹកញាប់ នឹងជួយឱ្យមានទំនាក់ទំនងរាងកាយ ក៏ដូចជាកាត់បន្ថយភាពតានតឹង រួមទាំងជួយឱ្យអ្នកគេងលក់ស្រួលផងដែរ។How often should you hug and kiss? | body+soul

៤.ការគាំទ្រខាងវិញ្ញាណ៖ យោងតាមការសិក្សាឆ្នាំ ២០១៥ របស់សាកលវិទ្យាល័យ Winnipeg នៅក្នុងប្រទេសកាណាដា បានបង្ហាញថា មនុស្សដែលមានការលំបាកអាចមានអារម្មណ៍ចង់ទទួលបានភាពកក់ក្តៅ។ ដូច្នេះ អ្នកវិទ្យាសាស្ត្របានពន្យល់ថា ការឱបគឺជាកាយវិការទំនាក់ទំនងដែលមានថាមពលដើម្បីបង្កើនអារម្មណ៍ និងចិត្តសាស្ត្រ ដោយហេតុនេះកាត់បន្ថយការថប់បារម្ភ និងកាត់បន្ថយភាពឯកោ។25 Types of Hugs & Subtle Secrets to Tell If It's a Friendly, Flirty or  Romantic One

៥.ជួយកុមារឱ្យអភិវឌ្ឍកាន់តែប្រសើរ៖ ខួរក្បាលរបស់កុមារត្រូវបានជះឥទ្ធិពលដោយបរិយាកាសជុំវិញខ្លួន និងមនុស្សជិតស្និទ្ធដូចជា ឪពុកម្តាយ បងប្អូន និងជីដូនជីតា។ សកម្មភាពដែលឪពុកម្ដាយស្រឡាញ់តាំងពីកំណើតជួយកុមារឱ្យរៀនស្ងប់ស្ងាត់ និងមានសុវត្ថិភាព។ ហេតយនេះហើយ កុមារនឹងមានទំនុកចិត្តនៅពេលរៀនអ្វីដែលថ្មីៗ ធ្វើការសម្រេចចិត្តជាវិជ្ជមាន និងងាយស្រួលអភិវឌ្ឍជំនាញសង្គម៕

អតីតរដ្ឋមន្ត្រីម៉ាឡេស៊ីម្នាក់ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ដោយសារ…

0

ប្រទេសម៉ាឡេស៊ី៖ លោក Syed Saddiq ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ ២.១លានដុល្លារអាមេរិក ដោយសារជាប់ពាក់ព័ន្ធអំពើពុករលួយ។Syed Saddiq gets temporary release of passport to go to Switzerland, South  Korea | The Starយោងតាមគេហទំព័រ CNA News ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកាថ្មីៗនេះថា សមាជិកសភាមួយរូបនៃប្រទេសម៉ាឡេស៊ី មកពីគណបក្សមួយដែលបានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញក្តីកង្វល់អំពីបញ្ហាអំពើពុករលួយ ត្រូវបានតុលាការជាន់ខ្ពស់នៃទីក្រុងគូឡាឡាំពួរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើពុករលួយ។What's next after High Court conviction? Syed Saddiq says need to be  'whiter than white' to lead Muda | Malay Mail

លោក Syed Saddiq Syed Abdul Rahman ដែលជាសមាជិកសភាខាងលើ មកពីគណបក្ស MUDA ត្រូវបានតុលាការរកឃើញថាពិតជាមានទោសពីបទ ពាក់ព័ន្ធការរំលោភទំនុកចិត្ត ការគៃបន្លំទ្រព្យសម្បត្តិ និងការលាងលុយកខ្វក់ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ រួមជាមួយការពិន័យជាប្រាក់ចំនួន ១០ លានរីងហ្គីត ឬស្មើនឹង ២.១ លានដុល្លារអាមេរិក។syed saddiq - Articles & Biography | Entrepreneurកន្លងទៅ កាលពីខែមីនា ឆ្នាំ២០២០ អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើអតីតមន្ត្រីនៃគណបក្ស Bersatu ក្នុងការក្លែងបន្លំថវិកាចំនួន ១ លានរីងហ្គីត (ជាង២១ម៉ឺនដុល្លារ) ដែលជាមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស។Syed Saddiq jailed 7 years, fined RM10mil | Free Malaysia Today (FMT)

គួរបញ្ជាក់ដែរថា លោក Syed Saddiq បច្ចុប្បន្នមានអាយុ ៣០ ឆ្នាំធ្លាប់ជាប្រធានក្រុមយុវជនរបស់ Bersatu ប៉ុន្តែបានចាកចេញពីក្រុមនេះ ដើម្បីទៅបង្កើតគណបក្សផ្ទាល់ខ្លួនរបស់គាត់គឺ MUDA នៅឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី តុលាការជាន់ខ្ពស់ទីក្រុងគូឡាឡាំពួ បានសម្រេចអនុញ្ញាតឱ្យលោក Syed Saddiq អាចពន្យារពេលអនុវត្តទោសជាបណ្តោះអាសន្ន ដើម្បីរង់ចាំការប្តឹងឧទ្ធរណ៍៕

នាយករដ្ឋមន្ត្រីមិនយល់ស្របនឹងស្ថានីយប្រេងឥន្ធនៈប្រកាសថាអស់ប្រេង

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា លោកមិនអាចទទួលយកបានទេ ករណីស្ថានីយប្រេងឥន្ធនៈមួយចំនួនដាក់ស្លាកប្រកាសប្រាប់អតិថិជនថា ប្រេងអស់ពីស្តុក ។ ក្រោយពីរដ្ឋាភិបាលមានវិធានការបញ្ចុះតម្លៃប្រេងសាំងនៅទូទាំងប្រទេស ធ្វើឱ្យពលរដ្ឋថៃសម្រុកទៅចាក់ប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ រហូតស្ថានីយប្រេងមួយចំនួនប្រកាសថា ប្រេងអស់ពីស្តុក ។ លោកនាយករដ្ឋមន្ត្រីថៃជឿថា ស្ថានីយទាំងនេះចង់បានប្រាក់ចំណេញច្រើន ហើយលោកក៏បញ្ជាទៅក្រសួងថាមពលឱ្យចាត់ការរឿងនេះ ។Who is Srettha Thavisin, A New Prime Minister Candidate?

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាល លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃ បានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន អំពីករណីពលរដ្ឋត្អូញត្អែរថា ស្ថានីយប្រេងឥន្ធនៈមួយចំនួនបានដាក់ស្លាកប្រកាសថា ប្រេងអស់ពីស្តុក ក្រោយពីរដ្ឋាភិបាលមានវិធានការបញ្ចុះតម្លៃប្រេងសាំង ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកបានជ្រាបពីបញ្ហានេះ ហើយលោកនឹងមិនយល់ស្របជាមួយស្ថានីយប្រេងទេ ។

ចំណែកលោក Peeraphan Salirathawiphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលលើកឡើងថា លោកត្រូវតែត្រួតពិនិត្យករណីនេះ ហើយស្ថានីយប្រេងឥន្ធនៈមិនអាចខ្វះប្រេងលក់ឱ្យអតិថិជនបានទេ ។ ដូច្នេះ វាជាតួនាទីរបស់ក្រសួងថាមពល ដែលត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggjezEzttLMrYewoXMofjJUKAX6HwcVzywKcYOVkgg4a_CYBppgIIvLsav1JA04vTfFmxDnez14EGhDKXui8BiLv736hAMY6MjmxHNWGP2LFiAaQS0C7uKMYd3MbL9hdQXPGPqBbNdzQR1tujq4yh3QFtV7yLBMIfcnogVS_0M4fCo-JczAh_EsMDJb-w/s567/photo_2023-11-09_14-16-51.jpg

ពេលអ្នកសារព័ត៌មានសួរថា តើវាជាការស្តុកទុកប្រេងដើម្បីប្រមូលប្រាក់ចំណេញមែនទេ ? លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃលើកឡើងថា វាជារឿងដែលពួកគេចង់បានប្រាក់ចំណេញច្រើន ប៉ុន្តែយើងមិនអាចទទួលយកបានទេ ហើយយើងត្រូវចាត់ការរឿងនេះ ។

គួរបញ្ជាក់ថា តាំងពីរដ្ឋាភិបាលថៃមានវិធានការបញ្ចុះតម្លៃប្រេងសាំងនៅទូទាំងប្រទេសរយៈពេល៣ខែ ធ្វើឱ្យពលរដ្ឋថៃសម្រុកទៅចាក់ប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈ តាំងពីព្រឹកព្រលឹម រហូតដល់ល្ងាច ។ ប៉ុន្តែស្ថានីយប្រេងឥន្ធនៈមួយចំនួនលើកឡើងថា ពួកគេខ្វះខាតប្រេង ហើយក៏ដាក់ស្លាកប្រកាសថា ប្រេងអស់ពីស្តុក ៕ ប្រភព ៖ Thairath

តើមនុស្សសម័យបុរាណកម្ចាត់មុនដោយរបៀបណា?

0

តើអ្នកធ្លាប់ឆ្ងល់ទេថា មនុស្សកាលពីសម័យបុរាណកម្ចាត់មុនដោយរបៀបណា? មនុស្សភាគច្រើនជឿថា មុនគឺជាបាតុភូតថ្មីដែលវាតែងកើតឡើងនៅលើផ្ទៃមុខរបស់យើង ដោយសារតែរបបអាហារ និងរបៀបរស់នៅមិនសូវល្អរបស់មនុស្ស ជាតិពុលបានបញ្ចេញខ្លួនតាមស្បែកក្នុងទម្រង់ជាមុន។ ដូច្នេះកាលពីជាង ៤០០០ ឆ្នាំមុនតើមនុស្សជំនាន់បុរាណមានវិធីព្យាបាលមុនដូចម្តេចខ្លះ?

កាលពីជាង ៤០០០ ឆ្នាំមុនជនជាតិអេហ្ស៊ីបបុរាណ មានជំនឿថាអ្នកដែលកើតមុនគឺជាមនុស្សពូកែកុហក បន្ទាប់មកពួកគេក៏បានរកឃើញវិធីសាស្ត្រព្យាបាលមុនដ៏ពេញនិយមមួយនាសម័យនោះ ដោយពួកគេយកទឹកឃ្មុំឆៅទៅលាបលើមុខ ឬប្រើស្ពាន់ធ័រ ម្ស៉ៅអំបិល ទឹកដោះគោ និង aloe vera ជាដើម។The History of Acne - Repeller

រីឯប្រជាជនក្រិចបុរាណវិញ បានរកឃើញវិធីសាស្រ្តព្យាបាលមុនមិនខុសពីជនជាតិអេហ្ស៊ីបប៉ុន្មានទេ ដោយពួកគេយកទឹកឃ្មុំ និងក្រមួនស្ពាន់ធ័រ ឬទឹកខ្មេះ ទៅលាបលើមុខអ្នកជំងឺដែលកើតមុន រួចយកកន្សែងសើមមកជូតលើកន្លែងកើតមុនរបស់ពួកគេ ខណៈពេលកំពុងមើលផ្កាយធ្លាក់ពីលើមេឃ! ស្នាមមុនរបស់ពួកគេនឹងធ្លាក់ចេញពីមុខរបស់ពួកគេផងដែរ។

ចំណែកឯជនជាតិរ៉ូមបុរាណវិញ ក៏ប្រើវិធីសាស្ត្រកម្ចាត់មុនប្លែកខុសពីជនជាតិអេហ្ស៊ីប និងជនជាតិក្រិច ដោយជនជាតិនៃចក្រភពរ៉ូមបុរាណប្រើវិធីព្យាបាលមុនដូចជា ត្រដុសស្លឹកខ្ទឹមនៅលើមុខ ឬងូតទឹកក្នុងប្រេងស៊ីប និងសម្អាតមុនដោយប្រើឈីសជូរ ឬត្រដុស cinnamon នៅលើមុខជាដើម។
ចំពោះប្រជាជនចិនបុរាណក៏មានវិធីសាស្ត្រដូចជា ប្រើផ្កាស្បៃលឿងលាយជាមួយសណ្តែកខៀវបន្ទាប់មកលាបលើមុខកើតមុខ រីឯឥណ្ឌាបុរាណវិញនិយមប្រើរមៀត និងប្រទាលកន្ទុយក្រពើ៕History Daily

ផ្សារបណ្តែតទឹកនៅប្រទេសថៃស្ងប់ស្ងាត់ភ្ញៀវទេសចរមកកម្សាន្ត

0

ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ក្រោយប្រទេសថៃឆ្លងកាត់ដំណាក់កាលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិធានការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថានរួចមក ប៉ុន្តែស្ថានភាពទេសចរណ៍នៅតំបន់ផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» ស្ថិតក្នុងខេត្តរាជបុរី និងផ្សារបណ្តែតទឹក «អាំផាវ៉ា» ស្ថិតក្នុងខេត្តសមុទ្រសង់ក្រាម មានសភាពស្ងប់ស្ងាត់ភ្ញៀវទេសចរមកកម្សាន្ត ។ ហេតុនេះ អ្នកប្រកបអាជីវកម្ម និងសេវាកម្មក្នុងតំបន់ទាំងពីរបានស្នើឱ្យរដ្ឋាភិបាលចេញវិធានការជំរុញវិស័យទេសចរណ៍បន្ថែមទៀត ។ตลาดน้ำดำเนินสะดวก - อัมพวา ยังซบเซา วอนรัฐกระตุ้นท่องเที่ยวเพิ่ม | Thai  PBS News ข่าวไทยพีบีเอส

បើទោះជាស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាលមួយរយៈនៅប្រទេសថៃ ប៉ុន្តែផ្សារបណ្តែតទឹក «អាំផាវ៉ា» ស្ថិតក្នុងខេត្តសមុទ្រសង់ក្រាម ស្ទើរតែគ្មានភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេសមកកម្សាន្តទេ ។ គេសង្កេតឃើញថា ហាងលក់ដូរជាច្រើនកន្លែងបានបិទទ្វារជាបន្តបន្ទាប់ និងប្រកាសលក់ហាងប្រមាណ៨០% ។

តាមការសាកសួរម្ចាស់ហាងលក់ដូរជាច្រើននាក់ទទួលស្គាល់ថា ក្រៅពីចំនួនភ្ញៀវទេសចរបានធ្លាក់ចុះហើយ មួយរយៈចុងក្រោយនេះ តម្លៃជួលហាងលក់ដូរ ក៏បានកើនឡើងផងដែរ ។ ដូច្នេះ ធ្វើឱ្យពួកគេគ្មានប្រាក់បង់ឈ្នួលតូប និងមិនអាចតស៊ូបន្តទៀតឡើយ ។ตลาดน้ำอัมพวา' ฟุบไม่ฟื้น กับมนต์เสน่ห์ที่เลือนหาย

ចំណែកផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» ស្ថិតក្នុងខេត្តរាជបុរី ដែលជាផ្សារបណ្តែតទឹកល្បីល្បាញនៅប្រទេសថៃ បើទោះជាមានភ្ញៀវទេសចរបរទេសមកដើរកម្សាន្ត និងស្នាក់នៅទីនេះក្តី ប៉ុន្តែមានចំនួនមិនច្រើន ជាពិសេស ភ្ញៀវទេសចរចិនមកកម្សាន្តនៅទីនេះមិនច្រើនដូចពេលមុនទេ ។

អ្នកនាង Supharadee Sukkasem នាយកក្រុមអភិរក្សផ្សារបណ្តែតទឹក «ដាំណឺនសាឌួក» បានអំពាវនាវឱ្យរដ្ឋាភិបាលជំរុញចាត់វិធានការជំរុញវិស័យទេសចរណ៍បន្ថែមទៀត ក្រៅពីការលើកលែងទិដ្ឋាការឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ ។ អ្នកនាងស្នើឱ្យរដ្ឋាភិបាលចេញវិធានការអញ្ជើញភ្ញៀវទេសចរនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ភ្ញៀវទេសចរសិង្ហបុរី, ម៉ាឡេស៊ី និងហ្វីលីពីនមកប្រទេសថៃ ដោយសារពួកគេបានចំណាយប្រាក់ខ្ពស់ពេលដើរកម្សាន្ត ។ លើសពីនេះ រដ្ឋាភិបាលក៏ត្រូវជំរុញវិស័យទេសចរណ៍ឱ្យជនជាតិថៃដើរកម្សាន្តក្នុងប្រទេសថៃផងដែរ ។ตลาดน้ำอัมพวา' ฟุบไม่ฟื้น กับมนต์เสน่ห์ที่เลือนหาย

អ្នកប្រកបអាជីវកម្មក្នុងតំបន់ទេសចរណ៍សង្ឃឹមថា ប្រទេសថៃនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀត ក្រោយពីគណៈរដ្ឋមន្ត្រីអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ អាចស្នាក់នៅប្រទេសថៃបានរយៈពេល៣០ថ្ងៃដោយមិនគិតថ្លៃទិដ្ឋាការ គឺអនុវត្តចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងអំឡុងពេលនេះ គឺជាអំឡុងពេលដើរកម្សាន្តរបស់ភ្ញៀវទេសចរឥណ្ឌា និងតៃវ៉ាន់ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងកិច្ចការបរទេស ៕ตลาดน้ำอัมพวา' ฟุบไม่ฟื้น กับมนต์เสน่ห์ที่เลือนหาย ប្រភព ៖ Thai PBS