ប្រទេសថៃ ៖ សមត្ថកិច្ចនៅខេត្តឧត្តរថានី ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ភ្លាមៗដោយសារតែដើរកាន់ធ្នូនៅតាមទីសាធារណៈ និងបង្កការភ័យខ្លាចដល់អ្នកដទៃ ។ ក្នុងអំឡុងពេលសមត្ថកិច្ចបម្រុងចាប់ខ្លួន បុរសនេះកំពុងតែដើរសំដៅទៅកាន់លំនៅឋានរបស់អភិបាលខេត្តឧត្តរថានី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

បុរសដើរកាន់ធ្នូ បាននិយាយមកកាន់សមត្ថកិច្ចថា ៖ «ខ្ញុំគ្មានបំណងធ្វើបាបសមត្ថកិច្ច ខ្ញុំមិនបានដាក់សម្ពាធអ្នកណាម្នាក់ ហើយខ្ញុំក៏គ្មានបំណងធ្វើបាបរាងកាយអ្នកណាទេ ។ ខ្ញុំជាកីឡាករ ហើយខ្ញុំចង់មកហ្វឹកហាត់បាញ់ធ្នូនៅទីនេះ ។ ខ្ញុំសូមទោស ខ្ញុំគ្មានចេតនាធ្វើបាបអ្នកណាទេ តែអ្នកបានកាន់អាវុធរត់សំដៅមករកខ្ញុំ ខ្ញុំត្រូវតែការពារខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZrZRex63OlC1nAGLkyunAOCJkWg8W84C46zSxBZEwZXDFYuUqJxAkaQOUFfFS2kHiT-OHAQickbbKL8tsd71KjE_cTkeGDxFPojyve9N9EFMP8SVY3Jtlt75ES930wxEe32jWvHADn7wXmSDZtbDsV3A0ztXl375XrYUtyxYudboZ-p0_7TV-HGOgfwE/s960/photo_2023-12-22_10-42-32.jpg

សមត្ថកិច្ចលើកឡើងថា បើចង់ហ្វឹកហាត់បាញ់ធ្នូ ហេតុអ្វីមិនទៅហ្វឹកហាត់នៅតារាងបាញ់ធ្នូ? ពីព្រោះការមកហាត់បាញ់ធ្នូនៅទីសាធារណៈបែបនេះបានបង្កការភ័យខ្លាចដល់សាធារណជនទូទៅ ។ បន្ទាប់មក សមត្ថកិច្ចបានចាប់ខ្លួនបុរសនេះបញ្ជូនទៅកាន់ស្ថានីយប៉ូលិសប្រចាំខេត្តឧត្តរថានី និងចោទប្រកាន់ពីបទកាន់កាប់អាវុ.ធនៅទីសាធារណៈ ឬទីប្រជុំជន ។

តាមការសាកសួររបស់សមត្ថកិច្ចឱ្យដឹងថា បុរសដើរកាន់ធ្នូនេះឈ្មោះ វេន ។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសខាងលើធ្លាប់បានដើរកាន់ធ្នូនៅម្តុំសាលារៀមួយកន្លែង ខណៈសាលារៀននេះកំពុងរៀបចំកម្មវិធីប្រកួតកីឡាសិស្ស ។ ពេលនោះ បុរសដដែលបានបាញ់ធ្នូសំដៅទៅលើគ្រូបង្រៀន និងបណ្តាលឱ្យភ្ញាក់ផ្អើលពេញសាលារៀន ។

បើទោះជាគាត់កាន់ធ្នូក្តី ប៉ុន្តែគេចាត់ទុកថា វាជាអាវុធ និងត្រូវដាក់ទោសតាមផ្លូវច្បាប់ ។ រីឯអ្នករត់ហាត់ប្រាណនៅក្នុងតំបន់បារម្ភថា នឹងគ្មានសុវត្ថិភាព ដោយពួកគេនិយាយថា បើចង់ហាត់បាញ់ធ្នូ គួរតែទៅហាត់នៅតារាងបាញ់ធ្នូ ពីព្រោះវាជាកន្លែងបិទជិទ និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-HL4teloKCrMT1VVQSTpDqMBAjCasZ7ovzjFf9VuF5ch7gO8OyJhAF0rJOifv4eWkfifaHx1XLc3iPISmbYsJV5_AFw4rDPQ1uCDF5r72bskvUKiQh-azw1iDjlhSPaXTI9dlZYEy6j2Uc_C5YnUsSC3AEKyDhsaC_i4wOsJZfP-JcCTDeCfSX6L8T9E/s1280/photo_2023-12-22_10-41-50.jpg ប្រភព ៖ amarin news