នៅសល់ប៉ុន្មានថ្ងៃទៀតពិធីបុណ្យណូអែល ឬគេហៅថា Christmas នឹងត្រូវបានប្រារព្ធស្ទើរទូទាំងពិភពលោក។ បុណ្យណូអែលគឺជាពិធីសម្រាប់គ្រីស្ទសាសនា ដែលប្រារព្ធឡើងដើម្បីរលឹកពីកំណើតរបស់ព្រះយេស៊ូវ។ បុណ្យនេះមានដើមកំណើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីប្រហែលឆ្នាំ ៣៣៦ នៃគ្រិស្តសករាជ ហើយក៏បានរីករាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោក ក៏ដូចជាសាយភាយនៅអាស៊ី និងបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយើងផងដែរ។Christmas days out 2023 | Hampshire | National Trust

ទោះជាយ៉ាងណាក៏ដោយ នៅតំបន់អាស៊ានមានប្រទេសតែមួយគត់ប៉ុណ្ណោះដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែល នោះគឺប្រទេសប្រ៊ុយណេ។ ប្រ៊ុយណេគឺជាប្រទេសដែលកាន់សាសនាអ៊ីស្លាមដ៏តឹងរឹង ហើយប្រទេសនេះបានចាត់ទុកពិធីបុណ្យណូអែលគឺជាការខុសច្បាប់។ ដូច្នេះមនុស្សដែលល្មើសនឹងច្បាប់នេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ទៅ ២ ម៉ឺនដុល្លារអាមេរិក ក៏ដូចជាជាប់ពន្ធនាគាររយៈ ៥ ឆ្នាំផងដែរ។Sultan of Brunei to make a state visit on November 14 - Khmer Times

យោងតាមក្រសួងព្រះរាជកិច្ចបានថ្លែងថា ច្បាប់នេះក៏ត្រូវបានដាក់ចេញដើម្បីគ្រប់គ្រងបុណ្យណូអែលដែលត្រូវបានប្រារព្ធដោយបើកចំហ និងហួសហេតុពេក ដោយគេបារម្ភថាថ្ងៃឈប់សម្រាកអាចបំផ្លាញលទ្ធិសាសនារបស់សហគមន៍ឥស្លាម។Christians reflect on true spirit of Christmas, harking back to simpler times - The Scoop

ហេតុនេះហើយ ប្រហែល ២ ភាគ ៣ នៃចំនួនប្រជាជននៅក្នុងប្រទេសប្រ៊ុយណេគឺជាអ្នកកាន់សាសនាអ៊ីស្លាម និងមានតែមួយភាគបីប៉ុណ្ណោះដែលមិនកាន់សាសនាអ៊ីស្លាម។ ដូច្នេះពួកគេអាចទៅព្រះវិហារ ឬប្រារព្ធពិធីឯកជននៅក្នុងផ្ទះរបស់ពួកគេដោយស្ងប់ស្ងាត់ ហើយបើអ្នកណាចង់ធ្វើពិធីបុណ្យនេះត្រូវតែជូនដំណឹងដល់អាជ្ញាធរឱ្យដឹងជាមុនផងដែរ៕