កាលពីពេលថ្មីៗ ក្រសួងវប្បធម៌ថៃបានអះអាងថា ខ្លួនកំពុងតែរៀបចំសំណើរដាក់បញ្ចូលសម្លៀកបំពាក់ប្រពៃណីថៃទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដ៏មានកិត្យានុភាពរបស់អង្គការយូណេស្កូ។

ក្រោមគំនិតផ្តួចផ្តើមរបស់លោក Kowit Pakamart អគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងដាក់ឈុតបុរាណ
ថៃក្នុងបញ្ជីរបស់អង្គការយូណេស្កូ ព្រមទាំងបង្ហាញពីភាពអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបាននៃសម្លៀកបំពាក់ប្រពៃណីថៃនីមួយៗ។ គម្រោងការនេះត្រូវបានរៀបចំឡើងដោយបានចងក្រងព័ត៌មានអំពីឈុតបុរាណថៃគ្រប់ទម្រង់ ក៏ដូចជានិទានរឿងដំណាលអំពីវប្បធម៌ដ៏សម្បូរបែបរបស់ថៃតាមរយៈឈុតនីមួយៗទៀតផង។Back In Fashion? Thai Traditional Dress And How To Pull It

លោកក៏បានគូសបញ្ជាក់ពីការរចនា ទាំងការប៉ាក់ឌិន និងលក្ខណៈពិសេសប្លែក មិនច្រឡំគេរបស់ឈុតបុរាណថៃ ដោយបង្ហាញពីសិល្បៈហត្ថកម្មដែលមិនអាចប្រៀបផ្ទឹមបាន ហើយឈុតប្រពៃណីថៃនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់របស់តំបន់ផ្សេងៗគ្នានៅក្នុងប្រទេសថៃ។10 Traditional Dresses of Thailand That Portray Thai Fashion Culture

ម៉្យាងវិញទៀត លោកអគ្គនាយក Kowit បានសង្កត់ធ្ងន់ថា ការស្លៀកពាក់បែបប្រពៃណីថៃ មិនមែនគ្រាន់តែជាជម្រើសនៃម៉ូដប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទនភាពជាតិ មានន័យថាវាជាបទដ្ឋានមួយដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងសង្គមថៃ។Wear Thai Dresses to These Special Occasions - คณะผู้แทนถาวรไทยประจำอาเซียน  ณ กรุงจาการ์ตา

បើយោងទៅតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ឈុតបុរាណថៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញមោទនភាពដ៏អស្ចារ្យដែលមាននៅក្នុងប្រពៃណីនិងវប្បធម៌ថៃ ហើយវាជាសក្ខីភាពបញ្ជាក់ពីការរស់នៅរបស់ជនជាតិថៃគ្រប់ជំនាន់។The Evolution of Men's Thai Traditional Clothing - Thailand NOW

ដូច្នេះដើម្បីពង្រឹងសំណើនេះទៅកាន់អង្គការយូណេស្កូ លោកសាស្ត្រាចារ្យរង សៅថាន ផុកឡាដ នៃវិទ្យាស្ថានស្រាវជ្រាវ Thai Khadee បានបង្ហើបថា ពួកគាត់បានទទួលការគាំទ្រពីនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ដើម្បីចងក្រងនូវទិន្នន័យយ៉ាងលម្អិតអំពីសម្លៀកបំពាក់ប្រពៃណីថៃ។ ក្រុមសិក្សាស្រាវជ្រាវកំពុងតែខិតខំប្រឹងប្រែងប្រមូលព័ត៌មានយ៉ាងសកម្មអំពីឈុតបុរាណនីមួយៗ ក៏ដូចជាទៅពិភាក្សាជាមួយអ្នកជំនាញខាងវប្បធម៌ប្រពៃណី ទាក់ទងនឹងសម្បត្តិបេតិកភណ្ឌនេះផងដែរ។10 Traditional Dresses of Thailand That Portray Thai Fashion Culture

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះថៃក៏បានដាក់ «សង្រ្កាន្ត Songkran» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូដោយជោគជ័យផងដែរ។ ខណៈនៅពេលនេះ ប្រទេសថៃកំពុងត្រៀមខ្លួនទទួលពានរង្វាន់មួយទៀតពីអង្គការយូណេស្កូចំពោះការទទួលស្គាល់ជាផ្លូវការនៃសម្លៀកបំពាក់ប្រពៃណីថៃ ហើយវាគឺជាការរួមចំណែកដ៏មានសំខាន់ក្នុងការចែករំលែកសិល្បៈវប្បធម៌នេះទៅកាន់មនុស្សជាតិគ្រប់រូបនៅលើសកលលោក៕