សារព័ត៌មានបរទេសបានចុះផ្សាយថា មានករណីចោរកម្មនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Scoot គឺមានអ្នកដំណើរជនជាតិចិនម្នាក់បានលួចប្រាក់ពីអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះ ក្នុងពេលកំពុងធ្វើដំណើរចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ទៅកាន់ប្រទេសសិង្ហបុរី ។ ចោររូបនេះបានលួចប្រាក់ពីអ្នកដំណើរដូចគ្នាចំនួន៣នាក់ ស្មើនឹងទឹកប្រាក់២ម៉ឺន៣ពាន់ដុល្លារអាមេរិក ។Singapore officials charge airline passenger after he allegedly stole over  $23K from others on plane

បុរសលួចប្រាក់នៅលើយន្តហោះនេះ ឈ្មោះ Zhang Xiuqiang អាយុ៥២ឆ្នាំ ។ នៅពេលយន្តហោះចុះចតរួចរាល់ អាជ្ញាធរបានចាប់ខ្លួនបុរសនេះបញ្ជូនទៅកាន់ស្ថានីយប៉ូលិសភ្លាមៗ ។ បើតុលាការកាត់ក្តីថា គាត់បានលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ គាត់នឹងត្រូវជាប់ពន្ធនាគារចំនួន៣ឆ្នាំ ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

ក្រុមហ៊ុនអាកាសចរណ៍បញ្ជាក់ថា ពួកគេមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍នឹងដាស់តឿនទៅកាន់បុគ្គលិកបម្រើការនៅលើយន្តហោះ និងអ្នកដំណើរទាំងអស់ឱ្យប្រុងប្រយ័ត្នក្នុងការទុកដាក់លុយកាក់ ឬទ្រព្យសម្បត្តិនៅលើយន្តហោះ ។Airline Passenger Charged With Theft After $23,000 Stolen During Flight

ក្រុមហ៊ុនអាកាសចរណ៍បន្តថា បុគ្គលិកបម្រើការនៅលើយន្តហោះបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអំពីការប្រុងប្រយ័ត្នខ្លួន ហើយក្រុមហ៊ុនក៏បានជូនដំណឹងទៅបុគ្គលិកទាំងអស់ អំពីអាកប្បកិរិយាគួរឱ្យសង្ស័យផ្សេងៗនៅលើយន្តហោះ ។ ហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍សូមណែនាំឱ្យអ្នកដំណើរទាំងអស់ការពារវត្ថុមានតម្លៃរបស់ខ្លួនគ្រប់ពេលវេលា ។

ករណីចោរកម្មនៅលើយន្តហោះបានកើតឡើងជាញឹកញាប់នាពេលកន្លងមក ខណៈមនុស្សទូទៅពុំបានគិតដល់ ។ ជាក់ស្តែង កាលពីខែតុលា ឆ្នាំ២០២៣ ប៉ូលិសហុងកុងបានប្រកាសថា មានការលួចសម្ភារៈនៅលើយន្តហោះមកកាន់ហុងកុងកាន់តែច្រើន ហើយប៉ូលិសហុងកុងបានរកឃើញករណីលួចកាតឥណទានពីអ្នកដំណើរ ។Passenger arrested as $34k allegedly stolen from carry-on bags on two-hour  flight | news.com.au — Australia's leading news site

ដូចគ្នានេះ កាលពីខែកញ្ញា ឆ្នាំ២០២៣ ប៉ូលិសតៃវ៉ាន់បានចាប់ខ្លួនបុរសម្នាក់នៅតៃវ៉ាន់ អំពីករណីលួចប្រាក់ពីកាបូបរបស់អ្នកដំណើរម្នាក់ទៀតនៅលើយន្តហោះ ដែលហោះហើរពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងតៃប៉ិ របស់តៃវ៉ាន់ ៕ ប្រភព ៖ Mono News