ដួង វីរៈសិទ្ធ ទប់ចិត្តមិនជាប់និយាយពាក្យនេះទៅកាន់អ្នកនាង ស្រីអូន ខណៈ មាស សុខសោភា រក្សាភាពស្ងៀមស្ងាត់
តារាចម្រៀងសំឡេងផ្អែមពីរោះរណ្តំលោក ដួង វីរៈសិទ្ធ ដែលជាអតីតតារាចម្រៀងក្នុងទ្រនំរាម បានបង្ហោះពាក្យពេចន៍លើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន ដែលជាអគ្គនាយិកាផលិតដែលខ្លួនធ្លាប់បំរើការងារ។ ទន្ទឹមនឹងពាក្យពេចន៍លើកទឹកចិត្តរបស់លោក ដួង វីរៈសិទ្ធ នេះដែរងាកទៅកាន់តារាចម្រៀង មាស សុខសោភា ហាក់រក្សាភាពស្ងៀមស្ងាត់។
ក្រោយពីទទួលដំណឹងថាអ្នកនាង ស្រីអូន ថៅកែសម្រស់ធម្មជាតិ បង្ហាញស្ថានភាពមានបញ្ហាហិរញ្ញវត្ថុរុំព័ន្ធដោយបំណុលរាប់លានដុល្លារ និងប្រឈមមុខជាប់ពន្ធនាគារថែមទៀតប្រសិនជាអតិថិជនបុរីបុស្បាប្តឹងប្តល់ មានអ្នកជំនួញអនឡាញជាច្រើនរូបនិងតារាផ្សេងទៀតបង្ហាញក្តីអាណិតអាសូរយ៉ាងខ្លាំង។ បញ្ហារបស់អ្នកនាង ស្រីអូន ធ្វើឱ្យអ្នកគាំទ្រលើកឡើងថា ជីវិតវាមិនទៀងទាត់បែបនេះធ្លាប់ជួយគេច្រើនរាប់មិនអស់ប៉ុន្តែបែរជាមានបញ្ហាផ្ទួនៗ ទាំងបញ្ហាក្នុងគ្រួសារ ថែមទាំងពេលនេះមានបញ្ហាអាចជាប់គុកច្រវ៉ាក់ទៀត។
ហេតុការណ៍នេះបានធ្វើឱ្យលោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងម្នាក់មិនសូវចេះមាត់កលើបណ្តាញសង្គមបានចេញមុខបង្ហោះសារលើកទឹកចិត្តទៅកាន់អ្នកនាង ស្រីអូន អតីតមេរបស់ខ្លួននិងសង្ឃឹមថាបញ្ហានេះ អ្នកនាង ស្រីអូន នឹងឆ្លងផុតឧបសគ្គនេះឆាប់ៗតាមរយៈអំពើល្អៗដែលអ្នកនាង ស្រីអូន បានសាងកន្លងមក។ តាមខ្លឹមសាររបស់លោក ដួង វីរៈសិទ្ធ នៅថ្ងៃទី១៦ ធ្នូ ម្ចាស់បទ «ខូចចិត្តច្រើនដង» រូបនេះបានរៀបរាប់ថា «ភាពអំណត់ ការតស៊ូ ការតាំងចិត្តដ៏រឹងមាំ ការចូលរួមចំណែកសាងកុសលល្អជាច្រើនទាំងក្នុងក្រុមហ៊ុន
និង នៅក្នុងសង្គមកន្លងមក នឹងជួយទ្រទ្រង់ផ្ដល់ផលតបស្នងឱ្យបងស្រីឆ្លងផុតឧបសគ្គទាំងអស់ទទួលបានស្នាមញញឹមរីករាយឡើងវិញជាក់ជាមិនខាន។ ប្អូននៅតែគោរពជឿជាក់ និងផ្ដល់តម្លៃឱ្យបងស្រីគ្រប់ពេលវេលាទោះក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ »។
លោក ដួង វីរៈសិទ្ធ បន្តថា «ជូនពរឱ្យបងស្រីឆ្លងផុតឧបសគ្គឆ្លងផុតគ្រាដ៏លំបាកមួយនេះទទួលបានភាពជោគជ័យឡើងវិញដើម្បីដឹកនាំគ្រួសារ ដឹកនាំក្រុមហ៊ុន និង បានចូលរួមចំណែកជួយការងារសង្គមបន្ដទៀត …»។
ទន្ទឹមនឹងពាក្យពេចន៍លើកទឹកចិត្តពីលោក ដួង វីរៈសិទ្ធ អតីតតារាចម្រៀងផលិតកម្ម រាម ទៅកាន់អតីតថៅកែខ្លួននេះដែរ គេសង្កេតឃើញថាអ្នកនាង មាស សុខសោភា ដែលជាអតីតតារាក្នុងទ្រនំរាម បានរក្សាភាពស្ងៀមស្ងាត់មិនបាននិយាយពីអ្នកនាង ស្រីអូន ឡើយ។ មាស សុខសោភា មិនត្រឹមតែជាអតីតតារាចម្រៀងក្នុងទ្រនំរាមប៉ុណ្ណោះទេ តែតារាចម្រៀងរូបនេះក៏ធ្វើជំនួញផលិតផលជាមួយគ្នាផងដែរ។
ទន្ទឹមនឹង មាស សុខសោភា រក្សាភាពស្ងៀមស្ងាត់ចំពោះរឿងរបស់ អ្នកនាង ស្រីអូន នេះអាចថា តារាចម្រៀងរូបនេះមិនចង់បង្ហោះអ្វីច្រើននៅលើបណ្តាញសង្គមប៉ុណ្ណោះ ប៉ុន្តែក្រៅឆាកអាចថាអ្នកនាង មាស សុខសោភា នៅភ្ជាប់ទំនាក់ទំនងនិងលើកទឹកចិត្តអ្នកនាង ស្រីអូនធម្មតា៕


ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះមុនីវង្សចាប់ពីសណ្ឋាគារ ស ដល់ស្តុបបេកាសេ និងកំណាត់មហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា ដើម្បីប្រារព្ធពិធីសម្ពោធអគារធនាគារវីងថៅវើ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣៕














តាមពិតទៅដំបូងឡើយ រាជធានីរបស់ប្រទេសវៀតណាម គឺសៃហ្គន (Saigon) ក៏ប៉ុន្តែក ក្រោយមករដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្តូរឈ្មោះសៃហ្គន ទៅជីហូជីមិញ ដើម្បីជាកិត្តិយសដល់លោកហូជីមិញ (Hồ Chí Minh) ដែលកាលនោះ លោកគឺជាមេដឹកនាំបដិវត្តន៍ ដែលបានជួយឱ្យវៀតណាមប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។
លុះដល់ឆ្នាំ១៩៧៥ វៀតណាមក៏បានផ្លាស់ប្តូរាជនធានីពីហូជីមិញ មកហាណូយវិញ ដោយសារ ទីតាំងយុទ្ធសាស្ត្រ ភូមិសាស្រ្ត និងឥទ្ធិពលនយោបាយ មកទល់បច្ចុប្បន្ន។
បើនិយាយស្រួលសយល់ ហាណូយ ជារាជធានីនៃប្រទេសវៀតណាម និងជាទីក្រុងភាគខាងជើងដ៏សំខាន់ ឬគេចាត់ទុកថាជាកន្លែងធ្វើនយោបាយ និងវប្បធម៌។ ចំណែកទីក្រុងហូជីមិញ(សៃហ្គន) ឬខ្មែរយើងស្គាល់ថាព្រៃនគរ គឺជាទីក្រុងភាគខាងត្បូង ជាអតីតរាជធានីនៃប្រទេសវៀតណាម ដែលជាតំបន់ពោរពេញទៅដោយការកម្សាន្ត ពាណិជ្ជកម្ម និងអាហារតាមផ្លូវដ៏ល្បីបំផុតនៅក្នុងប្រទេសនេះ៕
ប្រភព៖ 










២-ប្រទេសថៃ
៣-តំបន់អឺរ៉ុប
៥-ទីក្រុង Can Tho ៖ ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងល្បីល្បាញពីផ្សារបណ្តែតទឹក
៦-កោះបាលី ប្រទេសឥណ្ឌូណេស៊ី
៧-ប្រទេសសិង្ហបុរី
៨-កោះ Phu Quoc (កោះត្រល់) ៖ ស្ថិតនៅភាគខាងត្បូងវៀតណាម បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់កោះ Phu Quoc បានធ្លាក់ចុះ ហើយធ្វើឱ្យការតភ្ជាប់ផ្លូវធ្វើដំណើរទៅកាន់កោះនេះត្រូវផ្អាក ។
៩-កោះ Phung ៖ គឺជាកោះមួយសម្បូរផ្លែឈើជាច្រើនប្រភេទ ជាពិសេស ផ្លែដូង រួមទាំងអាហារឆ្ងាញ់ៗរបស់ជនជាតិវៀតណាមរស់នៅតំបន់អាគ្នេយ៍
១០-ទីក្រុង Buon Ma Thuot ៖ គឺជាទីក្រុងដ៏ធំបំផុតស្ថិតក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ឬត្រូវបានគេហៅឈ្មោះថា «ទីក្រុងកាហ្វេ» ៕


