ព័ត៌មានសោកនាដកម្មបានលេចឡើងជុំវិញតារាសម្តែង Lee Sun Gyun ដែលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងរថយន្តរបស់លោកនៅឯឧទ្យានមួយក្នុងតំបន់ Jongno-gu ទីក្រុងសេអ៊ូល។ របាយការណ៍បង្ហាញថាមុនពេលស្លាប់លោកបានបន្សល់ទុកនូវកំណត់ត្រាផ្ញើទៅប្រពន្ធរបស់លោក។Lee Sun-kyun Dead: Parasite Actor Was 48 – The Hollywood Reporter

នៅថ្ងៃទី២៧ ខែធ្នូ តារាសម្តែង Lee Sun Gyun អាយុ ៤៨ ឆ្នាំត្រូវបានគេរកឃើញលោកសន្លប់នៅក្នុងរថយន្តកំពុងចតដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានគេរាយការណ៍ថាតារាសម្តែងរូបនេះបានចាកចេញពីផ្ទះរបស់ខ្លួនដោយបន្សល់ទុកនូវកំណត់ត្រាដែលស្រដៀងនឹងសំបុត្រធ្វើអត្តឃាត។Parasite' actor Lee Sun-kyun dead: emergency office | CTV Newsយោងតាមសម្តីរបស់ប៉ូលិស មាននារីម្នាក់បានទូរសព្ទទៅលេខសង្គ្រោះបន្ទាន់ នៅម៉ោង ១០:១២ ព្រឹកដោយរាយការណ៍ថាប្តីរបស់នាងបានចាកចេញពីផ្ទះបន្ទាប់ពីសរសេរកំណត់ត្រាដែលស្រដៀងនឹងការផ្តែផ្តាំចុងក្រោយ ។ ឆ្លើយតបនឹងការសុំជំនួយភ្លាមៗ ប៉ូលិសបានរកឃើញរថយន្តរបស់បុរសជាស្វាមីនោះនៅក្នុងសួនឧទ្យានមួយក្នុងទីក្រុង Jongno-gu នៅម៉ោងប្រហែល ១០:៣០ ព្រឹក ហើយពួកគេបានរកឃើញតារាសម្តែង Lee Sun Gyun សន្លប់។Actor Lee Sun Kyun: Complete Profile, Facts, Photos and TMI - KEPOPER

ក្រោយមកសមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលដែលស្លា.ប់នោះពិតជាតារាសម្ដែង Lee Sun Gyun។ គួររំលឹកថា លោក Lee Sun-gyun ស្ថិតក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀន។Fakta Baru Kasus Narkoba Aktor Lee Sun Kyun

ថ្មីៗនេះ តារាសម្តែងដែលទទួលរងការស៊ើបអង្កេតពេញមួយយប់ បានដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរតាមរយៈមេធាវីរបស់លោកទៅកាន់អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀនរបស់ទីភ្នាក់ងារប៉ូលិសេអ៊ូល នៅថ្ងៃទី២៦ ខែធ្នូ ដោយស្នើសុំឱ្យធ្វើតេស្តឧបករណ៍ចាប់កំហុសបើនិយាយពាក្យមិនពិត។ ព័ត៌មានលម្អិតដែលលាតត្រដាងនៃឧប្បត្តិហេតុសោកនាដកម្មនេះនៅតែបន្តជាបញ្ហានៃការព្រួយបារម្ភ និងការស៊ើបអង្កេតរឿងក្តីរបស់លោកផងដែរ៕