តារាសម្តែងជើងចាស់ដ៏ល្បីល្បាញនិងមានរហ្ស័សនាមតារាទឹកភ្នែក អ្នកនាង ច័ន្ទ តារាទី បាននិយាយដោយការឆ្អែតចិត្តនឹងអ្នកសិល្បៈមួយចំនួនធំដោយអ្នកនាងសម្រេចចិត្តត្រៀមវិលទៅរស់នៅស្រុកកំណើតវិញឯខេត្តកំពង់ឆ្នាំងក្នុងដំណើរជីវិតចុងក្រោយ និងមើលថែម្តាយចាស់ជរាដែលមានជន្មាយុ៩៤ឆ្នាំ។ ការដែលអ្នកនាងឆ្អែតចិត្តនឹងអ្នកសិល្បៈដូចគ្នានេះបន្ទាប់ពីឃើញទិដ្ឋភាពបុណ្យស.ពរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ ស្ងាត់ឈឹងមិនមានអ្នកសិល្បៈចូលរួមឱ្យសមនឹងកិត្តិនាមរបស់ខ្លួនឡើយ។.jpg)
ក្នុងឱកាសញុំាអាហារជាមួយគ្នារវាងតារាសម្តែងជើងចាស់ សាវិន ហ្វីលីព និងអ្នកនាង ច័ន្ទ តារាទី បានសំណេះសំណាងគ្នាមុនពេលដែលអ្នកនាងច័ន្ទ តារាទី សម្រេចចិត្តឈប់រស់នៅទីក្រុងហើយប្រើជីវិតនៅជនបទឯស្រុកកំណើតវិញនៅខេត្តកំពង់ឆ្នាំង។ តាមការរៀបរបស់តារាទឹកភ្នែក ច័ន្ទ តារាទី បានឱ្យដឹងថាតាំងពីខ្លួនបានឃើញទិដ្ឋភាពពិធីបុណ្យសពអតីតតារាសម្តែងលោក ពេជ្រ ភិរុណ មកមានអារម្មណ៍បាក់ទឹកចិត្ត បាក់ស្បាតតែម្តង។.jpg)
តារាសម្តែងជើងចាស់រូបនេះបន្តថា បើខ្លួននៅប្រើជីវិតនៅទីក្រុងទៀតពេលណាអស់សង្ខារទៅមិនខុសអ្វីពីលោក ពេជ្រ ភិរុណ ឡើយ។ ប្រការនេះទើបអ្នកនាងសម្រេចចិត្តទៅរស់នៅស្រុកកំណើតតែម្តង។ ការលើកឡើងនេះបន្ទាប់ពីពិធីបុណ្យសពរបស់អតីតតារាសម្តែង ពេជ្រ ភិរុណ ត្រូវជាអតីតស្វាមីអ្នកនាងអម្ពរ ទេវី ដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបត្រូវអ្នកសិល្បៈដូចគ្នាបំភ្លេចចោលមិនបានទៅចូលរួមបុណ្យសពឡើយ គឺស្ងាត់មិនមានអ្នកសិល្បៈចូលរួមច្រើននោះទេ។.jpg)
កន្លងមកនេះអ្នកនាង ច័ន្ទ តារាទី តារាសម្តែងល្បីឈ្មោះតាំងពីជំនាន់ទស្សវត្សរ៍ឆ្នាំ៨០ជាង បំរើសិល្បៈដល់បច្ចុប្បន្ន ក៏ធ្លាប់បានលើកឡើងដោយបង្ហាញអារម្មណ៍ឆ្អែតចិត្ត និងខ្លាចរអា ចំពោះតារាសិល្បៈមួយចំនួនដែលបង្ហាញពីភាពបក្ខពួកនិយម និងចូលចិត្តអែបអបតោងអ្នកដែលមានមុខមាត់ដើម្បីលាភសក្ការៈរបស់ខ្លួន។ អ្នកសិល្បៈដែលមិនពូកែដ្រាមាគ្មានអ្នកណាយកចិត្តទុកដាក់ជាមួយទេ។.jpg)
នៅក្នុងវីដេអូរបស់លោក សាវិន ហ្វីលីព នេះដែរអ្នកនាង ច័ន្ទ តារាទី ថាជីវិតរបស់អ្នកនាងក៏លំបាកដូចគ្នាប៉ុន្តែមិនចេះរៀបរាប់ដ្រាមាមាត់កនៅលើហ្វេកប៊ុកនោះទេ ហើយពេលនេះខ្លួនគ្មានឡានជិះ៤ឆ្នាំមកហើយបន្ទាប់ពីត្រូវទាហ៊ានបោកប្រាស់លុយមិនសងចំនួន១ម៉ឺន៥ពាន់ដុល្លារដោយខ្លួនបានលក់ឡានសងគេទើបគ្មានឡានជិះរយៈពេល៤ឆ្នាំមកនេះ៕










