បរទេស៖ រថយន្តអគ្គិសនីដំបូងបង្អស់របស់រុស្ស៊ី ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសើចចំអកលើបណ្ដាញសង្គម ដោយពួកគេបាននិយាយថា ជារថយន្តដែលអាក្រក់បំផុតនៅក្នុងពិភពលោក ដោយសារតែការរចនាមិនទាក់ទាញ។

យោងតាមគេហទំព័រអន្តរជាតិ Yahoo News ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា រថយន្តអគ្គិសនីដែលមានឈ្មោះថា Amber Yantar គឺជារថយន្តអគ្គិសនីថ្មីបំផុតរបស់ប្រទេសរុស្ស៊ី ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនសើចចំអកយ៉ាងខ្លាំងអំពីរូបរាងរបស់វា។Russia boasted about the prototype of their electric car Amber, it would be  better if they didn't / The New Voice of Ukraine

Amber Yantar គឺជារថយន្តអគ្គិសនីគំរូ (EV) ដែលរចនាដោយក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtotor នៅ Kaliningrad ។ ក្រុមហ៊ុនផលិតនេះបានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសម៉ូស្គូ ហើយវាត្រូវបានចេញផ្សាយជាសាធារណៈកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្រុមហ៊ុន Avtotor ធ្លាប់បានប្រកាសថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី Yantar រហូតដល់ ៥០,០០០ គ្រឿងនៅឆ្នាំ ២០២៥ ជាមួយនឹងគ្រឿងបន្លាស់ រួមទាំងឧបករណ៍រថយន្តអគ្គិសនីទាំងអស់ដូចជា ម៉ូទ័រអេឡិចត្រិច រាល់អាំងវឺរទ័រ ផ្ទាំងបញ្ជា និងថ្ម ដែលត្រូវបានរចនាឡើង និងផលិតទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី។Amber Yantar Archives - 카프레스

ទោះជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីប្រភេទនេះហាក់ដូចជាមិនមានការចាប់អារម្មណ៍នោះទេ ដោយសារតែរូបរាងមិនទាក់ទាញ និងការរចនាដ៏ចម្លែករបស់វា ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមួយចំនួនបាននិយាយរិះគន់ ក៏ដូចជាសើចចំអក និងថែមទាំងបញ្ចេញមតិខ្លាំងៗបែបនេះថា ជារថយន្តអាក្រក់បំផុតនៅក្នុងពិភពលោក រថយន្តគ្មានស្តង់ដារ មិនស្អាត មិនទាន់សម័យជាដើម។These memes about Russia's hideous new 'Tesla killer' EV are *chef kiss* |  Electrek

គួរបញ្ជាក់ដែរថា Amber Yantar គឺជារថយន្តអគ្គិសនីដែលភ្ជាប់មកជាមួយថ្ម 25kW/h និងល្បឿន 105 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងតម្លៃគឺមិនថ្លៃនោះទេ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtotor៕