Home Blog Page 1368

ការងារចំនួន ១៥ ដែលមានតម្រូវការខ្ពស់នៅសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ក្រោយ

0

បច្ចុប្បន្ន វិស័យថែទាំសុខភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការដឹកជញ្ជូន រួមទាំងការងារឃ្លាំងត្រូវបានព្យាករណ៍ថានឹងមានតម្រូវការទីផ្សារច្រើនបំផុតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
យោងតាមការព្យាករណ៍ការងារឆ្នាំ ២០២២-២០៣២ នៃការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បានឱ្យដឹងថា ចំនួនការងារថ្មីៗនៅសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ៤.៧ លាន ដល់ ១៦៩.១ លានការងារនៅឆ្នាំ ២០៣២។ ដូច្នេះ ការងារថ្មីចំនួន ១៥ ដែលមានតម្រូវការទីផ្សារខ្ពស់បំផុតនោះមានដូចជា៖US job growth beats expectations in January; unemployment rate at 4% -  BusinessToday

១.ជំនួយការថែទាំសុខភាពតាមផ្ទះ ដោយមានឱកាសការងារប្រហែល ៨០៤.៦០០កន្លែងក្នុងឆ្នាំ ២០៣២។
២.ការអភិវឌ្ឍន៍កម្មវិធី នឹងមានឱកាសការងារប្រមាណ ៤១០,៤០០ កន្លែង។
៣.ចុងភៅ (២៧៧.៦០០)។
៤.បុគ្គលិកផ្នែកលក់/បញ្ជាទិញ (១៧៨.៦០០)។
៥.គិលានុបដ្ឋាយិកា (១៧៧.៤០០)។
៦.កម្មករដឹកជញ្ជូនទំនិញ និងសម្ភារៈ (១៥៨.៨០០)។
៧.នាយកប្រតិបត្តិ (១៤៧.៣០០)។
៨.នាយកសេវាវេជ្ជសាស្រ្ត (១៤៤.៧០០)។
៩.បើកឡានភីកអាប់ (១៣៣.៨០០)។
១០.ប្រធានហិរញ្ញវត្ថុ (១២៦.៦០០)។
១១.ការព្យាបាលថែទាំ (១១៨ ៦០០)។
១២.អ្នកវិភាគទីផ្សារ / អ្នកជំនាញទីផ្សារ (១១៦.៦០០)។
១៣.ជំនួយការវេជ្ជសាស្រ្ត (១០៥,៩០០)។
១៤.អ្នកវិភាគការគ្រប់គ្រង (៩៥.៧០០)។
១៥.អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ / រ៉ឺម៉ក (៨៩.៣០០)។How the civilian jobs of U.S. veterans and non-veterans differ | Pew  Research Center

ក្រៅពីការងារចំនួន ១៥ ខាងលើនេះក៏មានការងារជាច្រើនទៀតដូចជា កុំព្យូទ័រ គណិតវិទ្យា ស្ថាបត្យកម្ម និងវិស្វកម្ម វិទ្យាសាស្ត្រជីវិត/រូបវិទ្យា ដែលជំនាញនេះក៏មានកំណើនការងារខ្ពស់ផងដែរ។ បច្ចុប្បន្ន ឱកាសការងារបានក្លាយជាចំណុចទាក់ទាញមួយសម្រាប់និស្សិតអន្តរជាតិដែលមករៀននៅសហរដ្ឋអាមេរិក។ ក្នុងចំណោមសិស្សអន្តរជាតិជិត ៩៥០,០០០ នាក់នៃឆ្នាំសិក្សា ២០២១-២០២២ មានប្រមាណ ៥៤% បន្តការសិក្សាផ្នែក STEM និង ២១% សិក្សាផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ ក៏ដូចជាវិស្វកម្ម រួមទាំងគ្រប់គ្រងអាជីវកម្មជាដើម។Job Corps Commences Recruiting Effort in Illinois | Chicago Defender

ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះទីផ្សារការងារនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះ នេះបើយោងតាម BLS ផងដែរ។ សេដ្ឋកិច្ចបានបន្ថែមការងារថ្មីត្រឹមតែ ១៥០,០០០ ប៉ុណ្ណោះ ដែលស្មើនឹងពាក់កណ្តាលនៃខែកញ្ញា និងទាបជាងជាមធ្យមក្នុងឆ្នាំនេះ ដែលមានការងារថ្មីចំនួន ២៦០,០០០ ក្នុងមួយខែ ដូច្នេះអត្រាគ្មានការងារធ្វើបានកើនឡើង ០.១% បើធៀបនឹងខែកញ្ញាដល់ ៣.៩%៕

ក្រែមលាបមាត់ចម្រាញ់ចេញពីម្ទេស ទទួលបានការគាំទ្រខ្លាំង!

0

ប្រទេសចិន ៖ ពណ៌ក្រហមស្រស់របស់ក្រែមលាបមាត់ដែលនារីៗទាំងឡាយពេញនិយមនោះ គឺគេបានយកផ្លែម្ទេសធ្វើជាគ្រឿងផ្សំផងដែរ ហើយសារធាតុពណ៌ក្រហមរបស់ផ្លែម្ទេសមួយចំនួនអាចប្រើប្រាស់ធ្វើជាពណ៌ធម្មជាតិយ៉ាងមានសុវត្ថិភាព ។

នៅតំបន់ស្វយ័តអ៊ុយកូ ស៊ីនចៀន ស្ថិតនៅភាគពាយ័ព្យប្រទេសចិន គឺជាតំបន់ផលិតសារធាតុពណ៌ក្រហមពីផ្លែម្ទេសទុំ និងជាតំបន់ផលិតដ៏សំខាន់នៅលើពិភពលោក ។ តំបន់នេះមានអាកាសធាតុអំណោយផល ដូចជា មានខ្យល់ស្ងួត និងពន្លឺថ្ងៃគ្រប់គ្រាន់ ព្រមទាំងមានសីតុណ្ហភាពខុសប្លែកគ្នាខ្លាំងរវាងពេលថ្ងៃ និងពេលយប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrXmE-jt3lkgKzE8_hnLgSDRnY3wXVGpAxPwSxX2c_pTbPZkhbqpMQIn5gwpJBNwPDkYYQetTtQ1OwOD372yWcJn1C1k7ipb9ScVWT4extniUBWbQqla-wMMm58HPAdGh9C5CEYlEkrM9si-0Tr2Is4MwrQ_Nv37oJ_LJG1EmfN2B3tbpJxGTt7VfuWhU/s1024/photo_2023-11-10_14-39-49.jpg

ផ្លែម្ទេសពូជប៉ាន់ចៀវ មានដើមកំណើតនៅស្រុកប៉ូហ៊ូ តំបន់ស៊ីនចៀន ។ ម្ទេសពូជប៉ាន់ចៀវ មានពណ៌ដិតខ្លាំងជាងម្ទេសធម្មតា ហេតុនេះ គេបានយកវាមកធ្វើជាសារធាតុពណ៌ក្រហមរបស់ក្រែមលាបមាត់ ។ លើសពីនេះ សារធាតុពណ៌ក្រហមដែលចម្រាញ់ចេញពីម្ទេសពូជប៉ាន់ចៀវ គឺអាចប្រើប្រាស់សម្រាប់ផ្នែកជាច្រើនទៀតដូចជា ក្រែមលាបមាត់, នំខេក, ការ៉ែមកី, ភេសជ្ជៈ និងថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZxhtiZaOtR3iUyXLc8pm5MlCuLSpK7et_wwF8IyitBtFE2FZNZ85OhrqE4yo70hHKrW4tfltnbxcryUhmjz4EfMrewy51VotjtVVHdPgNtJHw7WX8Au3Z1x50tbeLJl3WGe6QzXIu-8OFok_LCTzQqgjSvIMUBNgR1vM3plmz2IGyYDXkpYPsTAesnps/s1266/photo_2023-11-10_14-39-55.jpg

ស្រុកប៉ូហ៊ូ មានបរិស្ថានស្រស់ស្អាត, ដីមានជីវជាតិ និងពន្លឺថ្ងៃគ្រប់គ្រាន់ ទើបធ្វើឱ្យផ្លែម្ទេសដែលបានដាំដុះនៅទីនេះមានពណ៌ស្រស់ស្អាត និងកាល់ស្យូមខ្ពស់ ។ កាលពីឆ្នាំ២០២០ ផ្លែម្ទេសនៅស្រុកប៉ូហ៊ូ ត្រូវបានសមាគមបន្លែចិនចាត់ក្នុងចំណាត់ថ្នាក់ជាម្ទេសល្អចំនួន១០ប្រភេទនៅប្រទេសចិន ។ ក្រោយពីបានអភិវឌ្ឍន៍វិធីសាស្ត្រដាំដុះអស់រយៈពេលជាច្រើនឆ្នាំមក គេបានដាំម្ទេសនៅស្រុកប៉ូហ៊ូ លើផ្ទៃដីធំទូលាយជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieKcN5T4aV1Nnv5w23uJeLGEYWOGi-ZiMTZdWQ-j67sL8Uev1tQrK8L5I1GiIBxUMahAphX2-y_qr5I66rwGWL6b6XzObpLB4rucd4l3Yg2gULod_9g9Zj8UiQ3KezPLD5-Jco1dPIm_HJefHueWUmhhwcJJsWbGpu7yrlsTIdZgWdr9WQBmCNz5O6H90/s901/photo_2023-11-10_14-39-56%20(2).jpg

ការដាំម្ទេស គឺជាសកម្មភាពមួយដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅឆ្នាំ២០២៣ ។ នៅទូទាំងស្រុកប៉ូហ៊ូ គេបានដាំម្ទេសនៅលើផ្ទៃដីជាង៤.០០០ហិកតា ហើយម្ទេសទាំងនេះជាពូជដែលផ្តល់នូវបរិមាណខ្ពស់, ពណ៌ស្រស់ស្អាត និងមិនខូចខាតដោយសារសត្វល្អិត ។ ហេតុនេះ ម្ទេសពូជប៉ាន់ចៀវ ទទួលបានការនិយមពីកសិករ ក៏ដូចជាអតិថិជន ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUKWINV2maLZI94xIOP24P-6xNKhbt4AwXZo6LYLfkIZWpjbtZE6_XGTj2rv1xi2ZdW2tQR8PptMs5bu6ijtJOTYEukkOCEmOqhTfaWeT-UebHYbQOr92vKwafPOg2oTRgsDXRA3Jy3hXtHTi7J0p1RR029I1SDMSSfuFtSXZ9F7aN0lBUpo_7yd8pjY/s1266/photo_2023-11-10_14-39-56.jpgប្រភព ៖ China face

ចំរើន សុភ័ក្ត្រ ស្រក់ទឹកភ្នែកថ្ងៃមង្គលការខ្លួនដោយសារស្វាមីធ្វើរឿងដ៏រំជួលចិត្តមួយ

0

ស្ថិតក្នុងពិធីមង្គលការដោយមានភ្ញៀវកិត្តិយសជាអ្នកសិល្បៈល្បីៗជាច្រើនរូបតារាចម្រៀង ចំរើន សុភ័ក្ត្រ ដែលជាកូនក្រមុំបែរជាស្រក់ទឹកភ្នែកទៅវិញ។ ការស្រក់ទឹកភ្នែករបស់ម្ចាស់ពាន The Mask Singer រូបនេះដោយសារតែកូនកំលោះបានរៀបចំភាពភ្ញាក់ផ្អើលសម្តែងរបាំអង្រែជូនកូនក្រមុំ។

តារាចម្រៀងក្នុងទ្រនំហង្សមាស ចំរើន សុភ័ក្រ ជាសិល្បការិនីពហុជំនាញបានបញ្ចប់ភាពនៅលីវរបស់ខ្លួនសម្រេចចិត្តរៀបការនៅថ្ងៃទី៩ វិចិ្ឆកានេះ ដោយមានសិល្បករ សិល្បការិនី ល្បីៗជាច្រើនរូបចូលរួមពោរពេញដោយស្នាមញញឹមនិងការចូលរួមអបអរសាទរពីមិត្តរួមអាជីព។May be an image of 2 people

អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះកូនក្រមុំ ចំរើន សុភ័ក្រ្តបានស្រក់ទឹកភ្នែកដោយក្តីរំភើបចិត្តជាពន់ពេកក្នុងថ្ងៃមង្គលខ្លួនដោយសារកូនកំលោះបានរៀបចំភាពភ្ញាក់ផ្អើលជូនភរិយា ដោយមិត្តៗរបស់ចំរើន សុភ័ក្ត្រ ជាសិល្បករបុរាណបានសម្តែងរបាំអង្រែនៅក្នុងពិធីជប់លៀងពេលល្ងាច។ ការរៀបចំសម្តែងរបាំបុរាណខ្មែរពីកូនកំលោះមិនឱ្យកូនក្រមុំដឹងជាមុននេះមិនត្រឹមតែធ្វើឱ្យ ចំរើន សុភ័ក្រ ស្រក់ទឹកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យភ្ញៀវកិត្តិយសដទៃទៀតរួមទាំងបណ្តាប្រិយមិត្តទស្សនានៅលើប្រព័ន្ធផ្សព្វផ្សាយក៏រំភើបចិត្តដូចគ្នា។May be an image of 1 person

លើសពីនេះទៅទៀតមិនត្រឹមតែសម្តែងរបាំអង្រែប៉ុណ្ណោះទេ តែពិធីមង្គលការរបស់តារាចម្រៀងរូបនេះក៏សម្តែងរបាំផ្សេងទៀតដូចគ្នា ដោយប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ចំរើន សុភ័ក្ត្រ គឺជាតារាចម្រៀងសម័យដោយមានការបណ្តុះបណ្តាលក្នុងក្រុមកុមារបាសាក់មុនចូលប្រឡូកសិល្បៈសម័យ។May be an image of 2 people and wedding

ជាមួយគ្នានេះដែរ គេចាំបានដែរថា កាលពីខែមេសា ឆ្នាំ២០២២ ចំរើន សុភ័ក្ត្រ និងមិត្តភក្តិបានច្រៀងរាំរបាំបុរាណខ្មែរយ៉ាងស្ទាត់ជំនាញស្វាគមន៍ឆ្នាំថ្មីក៏ដូចជាសម្តែងជូនលោកគ្រូអ្នកគ្រូសិល្បករបុរាណខ្មែរដែលធ្វើឱ្យមហាជនផ្ទុះការសរសើរយ៉ាងខ្លាំងទៅលើក្រុមរបស់ពួកគេ៕

ស្រស់ស្អាតខ្លាំង! ប្រាសាទមួយលាក់ខ្លួនជ្រៅក្នុងព្រៃឬស្សី នៅលើទឹកដីអង្គរ

0

ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ សាងឡើងអំពីថ្មភក់និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។

ប្រាសាទនេះអាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាប ដែលសម្បូរដើមឈើ តែនៅទីនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។ប្រាសាទ ទទឹងថ្ងៃ​គឺជា​ប្រាសាទបុរាណ​មួយ​ដែល​ព័ទ្ធជុំវិញទេសភាពដើមឫស្សី ហ៊ុមព័ទ្ធជុំវិញប្រាសាទ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល អមជាមួយសំឡេងខ្យល់បក់រវិចៗ ធ្វើឱ្យយើងមានអារម្មណ៍ថា ប្រៀបបានជាកំពុងរស់នៅសម័យមហានគរដូច្នេះ។

គិតមកទល់ពេលនេះ ប្រាសាទនេះ ត្រូវបានក្សត្រខ្មែរបោះបង់ចោលនូវប្រាសាទនេះ ជាង ១០ ស.វ ដោយសារតែគ្រានោះមានសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។ប្រាសាទ “ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សីដោយហេតុថាប្រាសាទដ៏ស្រស់ស្អាតនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរមក និងមានការបែងបាក់ប្រាង្គប្រាសាទស្ទើរតែស្រុងផងនោះ ធ្វើឱ្យបុរាណវិទូមិនអាចកំណត់អត្តសញ្ញាណក្សត្រខ្មែរអង្គណា ដែលជាអ្នកកសាងនោះទេ។

គួរឱ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទាំងទេសចរជាតិ និងអន្តរជាតិ ដោយសារតែទីតាំងឆ្ងាយពីប្រាសាទបាគង ឬដោយសារតែផ្លូវចូលបត់បែនចុះឡើងច្រើន ពិបាកក្នុងការស្វែងរក៕ប្រាសាទទឹងថ្ងៃ ហ៊ុមព័ទ្ធដោយព្រៃឫស្សី ទេសភាពដ៏ល្អឯកប្រៀបបានឋានសួគ៌ក្រោមមេឃ –  Popular Magazineប្រាសាទទទឹងថ្ងៃ - Visit Cambodia

 

តារា TikTok អាហ្រ្វិកខាងត្បូងដ៏ល្បីម្នាក់ត្រូវបានប៉ូលីសចាប់.ខ្លួនពីបទក្លែងធ្វើជាវេជ្ជបណ្ឌិត

0

បរទេស៖ ប៉ូលីសបានចាប់ខ្លួនតារា TikTok អាហ្រ្វិកខាងត្បូងដ៏ល្បីម្នាក់ដោយសារតែគាត់បានតាំងខ្លួនជាវេជ្ជបណ្ឌិត នឹងថតឃ្លីបនៅក្នុងការរិយាល័យពេទ្យ ដោយផ្តល់ដំបូន្មានវេជ្ជសាស្រ្តខុសដល់អ្នកតាមដាន។
យោងតាមគេហទំព័រ Audiity Central ដែលបានចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកាថា ប៉ូលីសបានចាប់ខ្លួនលោក Matthew Bokani Lani អាយុ ២៧ ឆ្នាំ ដែលជាតារា TikTok ជនជាតិអាហ្វ្រិកខាងត្បូងដ៏ល្បីម្នាក់មានអ្នកតាមដានជាង ៣០០,០០០ នាក់ ដោយចោទប្រកាន់ពីបទក្លែងបន្លំជាវេជ្ជបណ្ឌិត និងផ្តល់ដំបូន្មានផ្នែកវេជ្ជសាស្រ្តខុស ទាំងដែលគ្មានបទពិសោធលើបញ្ហាវេជ្ជសាស្ត្រទាល់តែសោះ។TikTok Star Arrested After Posing As Doctor in South African Hospital

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៨ យប់ក្នុងមន្ទីរពេទ្យ Helen Joseph នៃទីក្រុង Johannesburg ដោយលោក Lani ពាក់មួក និងពាក់ម៉ាស ហើយព្យួរឧបករណ៍ពិនិត្យសុខភាពនៅជុំវិញករបស់គាត់ នឹងត្រូវបានប៉ូលីសឃាត់ខ្លួនបានសម្រេច។ យោងតាមការស្រាវជ្រាវពីអាជ្ញាធរបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលលោក Lani ក្លែងខ្លួនជាវេជ្ជបណ្ឌិត ហើយលោកក៏បានចូលមន្ទីរពេទ្យនេះដោយសម្ងាត់ នឹងផ្តល់ចំណេះដឹងខុស ដោយអះអាងថាខ្លួនជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ។Matthew Lani: South African TikTok star freed after 'fake doctor' arrest - BBC News

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរដ្ឋអាជ្ញាជាតិអាហ្រ្វិកបាននិយាយថា បច្ចុប្បន្ននេះពួកគេកំពុងស៊ើបអង្កេតថាតើត្រូវបន្តចាត់ការតាមផ្លូវច្បាប់ឬយ៉ាងណា ព្រោះមេធាវីរបស់ជនជាប់ចោទនេះបាននិយាយថា លោក Lani មិនដែលនិយាយថាគាត់ជាវេជ្ជបណ្ឌិតពិតប្រាកដទេ ហើយវីដេអូឃ្លីបរបស់គាត់គឺធ្វើឡើងក្នុងគោលបំណងកម្សាន្តតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjflmctdN7C3elHHZ9WWOmKf4GYpbBY5WlXPkGYa8GeP3sN9J8SvzDkHJn2Zx6ADOB04jT1ycgUHM9kiGpNQ2NCRjF6cwaaifXgLTJy7ERQ6xJbaTQ6FNHRh4QaeaPbLTDckDA-7_iCI6SBL5C5ymlJKGjoL1JtvXWq-RYPsXrRvoQ2pRZCRQ564ddijdM/s750/fake-doc.webp

គួរបញ្ជាក់ដែរថា លោក Matthew Bokani បានបញ្ចប់ការសិក្សានៅអាយុ ១៦ ឆ្នាំហើយបានចូលសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Witwaterrand និងបានផ្តល់ដំបូន្មានវេជ្ជសាស្រ្តដល់អ្នកតាមដានជាង ៣០០,០០០ នាក់ ទោះជាយ៉ាងណាក៏ដោយ ការក្លែងបន្លំជាវេជ្ជបណ្ឌិតនៅអាហ្វ្រិកខាងត្បូងគឺមិនធម្មតាឡើយ ដោយយោងទៅតាមប្រភពព័ត៌មាន BBC បានឱ្យដឹងផងដែរថា ប៉ូលីសបានចាប់ខ្លួនមនុស្ស ១២៤ នាក់ដែលធ្វើពុតជាវេជ្ជបណ្ឌិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ៕

ទំនប់ទឹកភាគខាងជើងប្រទេសថៃមិនខូចខាតទេក្រោយរញ្ជួយដី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានហេតុការណ៍រញ្ជួយដីកម្រិត៤.៧វ៉ិចទ័រ នៅឃុំវឿងនឿ ស្រុកប៉ាយ ខេត្តម៉េហុងសន ប្រទេសថៃ ដែលមានជម្រៅ២គីឡូម៉ែត្រ ។ ចំណែកតំបន់នៅជុំវិញនោះ រួមទាំងនៅតាមបណ្តាស្រុកផ្សេងៗរបស់ខេត្តឈៀងម៉ៃ ក៏បានទទួលកម្លាំងរំញ័រផងដែរ ។ ក្រោយហេតុការណ៍រញ្ជួយដី មន្ត្រីការិយាល័យធារាសាស្ត្រ និងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលទំនប់ទឹកនានា ហើយឃើញថា ទំនប់ទឹកមិនបានរងផលប៉ះពាល់ដោយសាររញ្ជួយដីទេ ។

លោក Worapot Phetnarachat ប្រធានការិយាល័យធារាសាស្ត្រទី៣ រួមទាំងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលនៅតាមទំនប់ និងអាងស្តុកទឹកនានា ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ការិយាល័យធារាសាស្ត្រ ដើម្បីរាយការណ៍ព័ត៌មានប្រាប់ពលរដ្ឋរស់នៅតំបន់ក្រោមទំនប់ទឹក ឱ្យមានទំនុកចិត្ត និងជឿជាក់លើសុវត្ថិភាព ។

ដូចគ្នានេះ លោក Atthaya Annopphet ប្រធានគម្រោងដឹកជញ្ជូន និងថែទាំទំនប់ទឹក ព្រមទាំងមន្ត្រីនានាបានចុះក្នុងតំបន់ និងដើរពិនិត្យមើលដោយផ្ទាល់ភ្នែកនៅតំបន់ចំនួន៣ របស់ទំនប់មេគួងឧត្តមថារ៉ា (គឺទំនប់ខាងស្តាំ, ខាងឆ្វេង និងទំនប់ធំ) គឺមិនឃើញមានអ្វីខុសប្លែក ដូចជា ស្នាមប្រេះ ឬជ្រាបទឹកទេ ហើយទំនប់ទឹកទាំងអស់មានសភាពធម្មតា និងសុវត្ថិភាព ។ បន្ទាប់មក ក្រុមមន្ត្រីក៏បានដាក់លិខិតទៅកាន់ស្ថាប័នពាក់ព័ន្ធ និងជូនដំណឹងឱ្យពលរដ្ឋបានជ្រាបផងដែរ ។

រីឯលោក Suphamit Kritsanamit ប្រធាននាយកដ្ឋានគ្រប់គ្រងសុវត្ថិភាពទំនប់ និងធារាសាស្ត្រ បានរាយការណ៍ពីស្ថានភាពទំនប់ទឹកក្រោយកើតរញ្ជួយដីនៅខេត្តម៉េហុងសន ថា ទំនប់ទឹកនានាមានសភាពធម្មតា និងមានសុវត្ថិភាព ។

ពលរដ្ឋរស់នៅក្នុងតំបន់ខាងក្រោមទំនប់ទឹកជឿជាក់ថា គ្រោះរញ្ជួយដីមិនបានធ្វើឱ្យប៉ះពាល់ដល់ទំនប់ទឹកទាំងនេះទេ ព្រោះទំនប់ទឹកអាចទប់ទល់នឹងកម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីបាន ។ កន្លងមក ការិយាល័យធារាសាស្ត្របានចុះមកត្រួតពិនិត្យទំនប់ទឹកនានាជាប្រចាំ មិនថាស្ថានការណ៍ធម្មតា ឬមានស្ថានការណ៍រញ្ជួយដី ៕ชลประทาน รับมือเขื่อนอุบลรัตน์ เต็มความจุ เฝ้าระวังอย่างใกล้ชิด ប្រភព ៖ work point news

Tour Eiffel​ សាងសង់បាន២ឆ្នាំ ប៊ិះត្រូវកម្ទេចចោល?

0

សំណង់ Tour Eiffel គឺជាស្ថាបត្យកម្មដ៏ល្អឯក និងក៏ជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតនៅលើពិភពលោកផងដែរ។

Tour Eiffel ស្ថិតនៅចំទីក្រុងប៉ារីសប្រទេសបារាំង ដែលបានសាងសង់ឡើងនៅឆ្នាំ១៨៨៧ និងបញ្ជប់ការសាងស់នៅឆ្នាំ១៨៨៩។1887-1889 : the Building of the Eiffel Tower | Un jour de plus à Paris
ស្ថាបត្យកម្មដ៏ល្អឯកនេះ មានកម្ពស់៣២៤ម៉ែត្រ រចនាឡើងដោយលោក Gustave Eiffel។ តាមពិតទៅអគារ Tour Eiffel កសាងឡើងដើម្បីអបអរសាទរខួបគម្រប់១០០ឆ្នាំនៃបដិវត្តបារាំង និងសម្រាប់អ្នកមកទស្សនាតាំងពិព័រណ៍ពិភពលោកក្នុងឆ្នាំ១៨៨៩តែប៉ុណ្ណោះ។Tour Eiffel : deux chefs étoilés pour prendre la place d'Alain Ducasse - Capital.fr
ដោយគ្រានោះ Tour Eiffel គ្រងនឹងត្រូវបានគេកម្ទេចចោលវិញ បន្ទាប់ពីរងការរិះគន់ ដោយថា សំណង់អាគារនេះគ្មានអ្វីអស្ចារ្យនោះទេ ដោយគ្រាន់តែយកដែកដាក់ពីលើគ្នាតែប៉ុណ្ណោះ។

តែក្រោយមក នៅឆ្នាំ១៩៩០ រដ្ឋបាភិបាលបារាំង បាន Tour Eiffel ធ្វើជាមជ្ឈមណ្ឌលបញ្ជូនសំឡេងវិទ្យុវិញ ដែលធ្វើឱ្យប្រជនបារាំងហាក់ស្ងប់ការរិះគន់។ មកទល់បច្ចុប្បន្ន Tour Eiffel ក្លាយជាទិសដៅទេសចរណ៍ដ៏ល្បីបំផុតនៅលើពិភពលោក៕Tour Eiffel, the most visited monument in the world

 

ស្រីស្អាតចិនត្រូវបានហាមមិនឲ្យចូលប្រទេសសិង្ហបុរីមួយជីវិត ដោយសារតែរឿងមួយនេះ

0

យោងតាម Channel News Asia កាលពីថ្ងៃពុធទី៨ខែវិច្ឆិការនេះ ការអះអាងរបស់អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់ប្រទេសសិង្ហបុរីបាននិយាយថា មានស្រីស្អាតជនជាតិចិនម្នាក់គឺនាង Han Feizi បន្ទាប់ពីការផ្ទុះឡើងនូវវីដេអូដែលខ្លួននាងឈ្លោះប្រកែកជាមួយបុគ្គលិកនៅមន្ទីរពេទ្យសិង្ហបុរី និងមន្ត្រីស៊ើបអង្កេតក្នុងស្រុក ក៏ត្រូវបានបណ្តេញទៅប្រទេសចិនវិញ ហើយហាមឃាត់មិនឲ្យចូលប្រទេសសិង្ហបុរីជាអចិន្ត្រៃយ៍។ ។

កាលពីថ្ងៃទី 25 ខែតុលា សារព័ត៌មាន The Straits Times បានរាយការណ៍ថា នេះជាការកាត់ទោសដែលបានធ្វើឱ្យមានភាពប្រសើរឡើងវិញ បន្ទាប់ពីស្រីស្អាតរូបនេះបានជាប់ពន្ធនាគាររយៈពេល 40 ថ្ងៃមុននេះមកហើយ និងពិន័យជាប្រាក់ចំនួន 600 ដុល្លារផងដែរ ខណៈដែលនាងបានសារភាពកំហុសចំពោះការ “ប្រើភាសាប្រមាថ”ទៅលើជនជាតិសិង្ហបុរីពិតមែន ។Han Feizi, 29. Photo from Hans Douyin

ស្រីស្អាត Han Feizi គឺជាជនជាតិចិន អាយុ 29ឆ្នាំ បានជាប់ទោសពីបទរំលោភបំពាននិយាយពាក្យសំដីមិនគប្បី ថែមទាំងរូបនាងបានឈ្លោះប្រកែកគ្នាយ៉ាងចាស់ដៃជាមួយបុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ Singapore General Hospital។ មិនតែប៉ុណ្ណោះនាងក៏បានឈ្លោះជាមួយនឹងមន្ត្រីស៊ើបអង្កេតនៅកន្លែងដដែលនោះទៀត បន្ទាប់ពីនាងត្រូវបានគេណែនាំឱ្យពាក់ម៉ាស់។ ម៉្យាងវិញទៀត នាងថែមទាំងបានបង្ហោះវីដេអូនៃការឈ្លោះប្រកែករបស់នាងយ៉ាងឡូយចូលទៅក្នុងTikTokទៀត ដែលបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសាធារណៈជន។

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃនិងដឹងកំហុសពិតមែន នាងបានសារភាពនៅតុលាការថា ខ្លួនកំពុងតែស្រវឹងនៅពេលប្រព្រឹត្តបទល្មើស ហើយក៏បានធ្វើការសុំទោសដែលបណ្តាលឱ្យមានរឿងមិនគប្បីបែបនេះកើតឡើង។

គួរបញ្ជាក់ផងដែរថា យោងទៅតាមលិខិតស្នើសុំការងារ បានបង្ហាញថានាងកំពុងធ្វើការជាអ្នកទទួលភ្ញៀវនៅហាងមួយកន្លែងនៃសិង្ហបុរីផងដែរ។ អាស្រ័យហេតុនេះ ប័ណ្ណការងាររបស់នាង ត្រូវបានគេដកហូត ខណៈនាងក៏ត្រូវបានគេបណ្តេញចេញឲ្យត្រឡប់ទៅស្រុកកំណើតវិញ និងហាមឃាត់មិនឱ្យចូលប្រទេសសិង្ហបុរីជារៀងរហូត៕

ពលរដ្ឋវៀតណាមប្រឆាំងគម្រោងសាងសង់លំនៅឋានក្បែរឆ្នេរសមុទ្រហាឡុង

0

ប្រទេសវៀតណាម ៖ គម្រោងសាងសង់លំនៅឋាននៅក្បែរឆ្នេរសមុទ្រហាឡុង (Ha Long) ប្រទេសវៀតណាម បានធ្វើឱ្យមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ពលរដ្ឋក្នុងតំបន់ ដោយសារពួកគេបារម្ភពីផលប៉ះពាល់ និងធ្វើឱ្យឆ្នេរសមុទ្រដែលសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ត្រូវខូចខាត ។

ឆ្នេរសមុទ្រហាឡុងបានល្បីល្បាញពីភាពស្រស់ស្អាត និងទឹកសមុទ្រមានពណ៌ខៀវស្រងាត់ ដែលហ៊ុព័ទ្ធទៅដោយព្រៃឈើនៅលើកោះថ្ម ។ ឆ្នេសមុទ្រហាឡុង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមខ្លាំងបំផុតរបស់ប្រទេសវៀតណាម ហើយឆ្នេរនេះបានទាក់ទាញភ្ញៀវទេសចររហូតដល់ជាង៧លាននាក់នៅឆ្នាំ២០២២ ។

ឆ្នេរសមុទ្រ និងទីក្រុងនៅក្បែរៗឆ្នេរបានអភិវឌ្ឍន៍យ៉ាងខ្លាំង ប៉ុន្តែកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ក៏មានការបង្ហាញរូបភាពគម្រោងសាងសង់ដ៏ធំ និងត្រូវការផ្ទៃដីជាច្រើនហិកតា គឺគម្រោងសាងសង់នេះស្ថិតនៅជាប់ឆ្នេរសមុទ្រ Bai Tu Long និងនៅក្បែរឆ្នេរសមុទ្រហាឡុង ។ ចំណែកម្ចាស់គម្រោងសាងសង់ គឺក្រុមហ៊ុន Do Gia Capital Limited កំពុងត្រៀមផ្ទៃដីសម្រាប់សាងសង់លំនៅឋាន និងសណ្ឋាគារធំៗ ។

ការដ្ឋានសាងសង់របស់គម្រោងលំនៅឋាន និងសណ្ឋាគារ គឺស្ថិតនៅតំបន់ដែលអង្គការយូណេស្កូបានកំណត់ជាតំបន់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក ។ ទោះយ៉ាងណា នៅពេលគម្រោងសាងសង់នេះបញ្ចប់ តំបន់ខាងលើនឹងសម្បូរទៅដោយវីឡា និងលំនៅឋានចំនួន៤៥១ខ្នង, សណ្ឋាគារកម្ពស់៧ជាន់ជាច្រើនកន្លែង ព្រមទាំងកន្លែងសេវាកម្ម និងពាណិជ្ជកម្មជាច្រើនទៀត ។Ha Long Bay: One of the 10 stunningly scenic spots in the world - Lily's  Travel Agency

លោក Truong Quoc Binh អតីតអនុប្រធាននាយកដ្ឋានបេតិកភណ្ឌរបស់ក្រសួងវប្បធម៌វៀតណាមលើកឡើងថា តំបន់នៅក្បែរឆ្នេរសមុទ្រហាឡុង កំពុងត្រូវបានគេឈ្លានពានយ៉ាងខ្លាំង ។ ចំណែកមន្ត្រីនៅទីក្រុង Cam Pha ដែលទីក្រុងនេះស្ថិតនៅក្បែរការដ្ឋានសាងសង់ឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យវិនិយោគិនផ្អាកការសាងសង់ ហើយបានចុះត្រួតពិនិត្យតំបន់នេះ នៅមុនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

អ្នកអភិរក្សតំបន់ធម្មជាតិលើកឡើងថា ឆ្នេរសមុទ្រហាឡុងមានផ្កាថ្មប្រមាណ២៣៤ប្រភេទ ប៉ុន្តែបច្ចុប្បន្ន ផ្កាថ្មនៅសល់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។ ក្រៅពីនេះ ឆ្នេរហាឡុង ក៏ប្រឈមនឹងបញ្ហាសំរាមផ្លាស្ទិកផងដែរ ដោយសារពលរដ្ឋវៀតណាមបោះសំរាមគ្មានសណ្តាប់ធ្នាប់ ។ ចំណែកការិយាល័យអង្គការយូណេស្កូប្រចាំប្រទេសវៀតណាម និងគណៈកម្មការគ្រប់គ្រងឆ្នេរហាឡុង ពុំទាន់បញ្ចេញមតិយោបល់អ្វីទេពាក់ព័ន្ធនឹងបញ្ហានេះ ៕Vietnam battles plastic blight in idyllic Ha Long Bay | Environment News |  Al Jazeera ប្រភព ៖ AEC connect

ព្រះសង្ឃថៃស្រវឹងសឹង (ដេក) នៅតាមផ្លូវដើរ សមត្ថកិច្ចសែងយកទៅប៉ុស្តិ៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានីយវិទ្យុប្រចាំស្រុកឧត្តរថានី ប្រទេសថៃ បានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋម្នាក់ថា ប្រទះឃើញព្រះសង្ឃ១អង្គសឹង (ដេក) នៅតាមផ្លូវដើរត្រង់បរិវេណផ្លូវបំបែកជា៥ នៅម្តុំសាលាក្រុងឧត្តរថានី ទើបបារម្ភថា អាចនឹងមានគ្រោះថ្នាក់ ដោយសារព្រះសង្ឃសឹង (ដេក) មិនកម្រើកសោះ ។ ក្រោយទទួលបានសេចក្តីរាយការណ៍នេះ កម្លាំងសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យដល់កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirsHYCibFA0CdMT0Upu2RsKBiwK1NsVJ4yBWZu7tox4EyXGhfBK6mCdVH7AqggjPXWzmPRfIKYAAi-M1RxuKLp_qwKpA6eHku0Mvd1I3jaP5HCTXjlUpsQTWBD3kV9xt2fVw2XmxJV6UGIzRnkStd0jRMG-9QCFZQfBUxLoGkat5osmkmUv4CqkcYlXiw/s482/Screenshot%202023-11-10%20102510.png

នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ទីនោះ ក៏បានប្រទះឃើញព្រះសង្ឃអង្គនេះសឹង (ដេក) មិនកម្រើកនៅតាមផ្លូវថ្មើរជើង និងមានបាត្រលោក១ផងដែរនៅក្បែរនោះ ។ ពេលសមត្ថកិច្ច និងអ្នកសារព័ត៌មានដើរទៅពិនិត្យមើលជិតៗទើបដឹងថា ព្រះសង្ឃឆាន់ស្រា ដោយសារធុំក្លិនស្រាយ៉ាងខ្លាំង ។

ក្រោយមក កម្លាំងសមត្ថកិច្ចក៏ដាស់ព្រះសង្ឃឱ្យភ្ញាក់ដើម្បីសាកសួរ ប៉ុន្តែទោះជាដាស់យ៉ាងណា ក៏ព្រះសង្ឃពុំព្រមភ្ញាក់សោះ ។ ៥នាទីក្រោយមក ព្រះសង្ឃក៏កម្រើកខ្លួនបន្តិចដូចជាចង់ភ្ញាក់ ប៉ុន្តែក៏សឹងលក់ (ដេក) បន្តទៀត ។ ពេលនោះ សមត្ថកិច្ចក៏ព្យាយាមដាស់ម្តងទៀត ប៉ុន្តែព្រះសង្ឃនៅតែមិនភ្ញាក់ដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXIT_BUwyyKINKJ9_CyaO6ck-Xe7GXqCXSDENhk4nZEOsesKq5e341yijOARBacanvlu5IEUIx7WENsecu5a9NcqghqWIqKET_knMcNnsL_gzjqGWtdG2devEjhTY52YQEjCMdalE8uDd5YhS4H4ZIaSlAsInPj_sB_bUrBtVU9ZGlJXlnUahtPDsqKPs/s474/Screenshot%202023-11-10%20102544.png

សមត្ថកិច្ចគិតថា បើទុកឱ្យព្រះសង្ឃសឹង (ដេក) នៅតាមផ្លូវដើរបែបនេះបន្តទៀត វាមិនល្អទេ ក្នុងក្រសែភ្នែកពលរដ្ឋធ្វើដំណើរទៅមក ។ ដូច្នេះ សមត្ថកិច្ចចំនួន៤រូបក៏សម្រេចចិត្តនាំគ្នាសែងព្រះសង្ឃដាក់លើរថយន្តបញ្ជូនទៅប៉ុស្តិ៍ដើម្បីឱ្យស្វាងស្រវឹង មុននឹងសាកសួរថា ជាព្រះសង្ឃពិតប្រាកដ ឬក្លែងក្លាយ ។ បើជាព្រះសង្ឃពិតប្រាកដ សមត្ថកិច្ចនឹងបញ្ជូនទៅវត្ត ព្រមទាំងឱ្យសឹក ។

ពលរដ្ឋលើកឡើងថា កាលពីពេលកន្លងទៅថ្មីៗនេះ មានព្រះសង្ឃ១អង្គស្រវឹងស្រាហើយសឹង (ដេក) នៅក្បែរហាងលក់ទំនិញកណ្តាលស្រុកឧត្តរថានី ប៉ុន្តែពួកគេមិនប្រាកដចិត្តថា ជាព្រះសង្ឃដដែលនេះ ឬព្រះសង្ឃផ្សេងទៀត ។ រីឯពលរដ្ឋខ្លះទៀតនិយាយថា នេះជាព្រះសង្ឃពិតប្រាកដ មិនមែនជាព្រះសង្ឃ AI ទេ ដោយសារព្រះអង្គឆាន់ស្រាជ្រុល ទើបសឹង (ដេក) នៅតាមផ្លូវបែបនេះ ហើយរំខានដល់សមត្ថកិច្ច ៕ ប្រភព ៖ 3Plus News