សោកស្តាយ! Ahyeon ចាកចេញពីក្រុម Baby Monster ក្រោមហេតុផលផ្ទាល់ខ្លួនខណៈ YG ឆ្លើយតបយ៉ាងខ្លី
Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបាន News1 រាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។
នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបាន News1 រាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។ Baby Monster គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងជាក្រុមដែលមានសមាជិក ៧នាក់ ខណៈការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេជាក្រុមនៅសល់ សមាជិក៦ នាក់ដោយមិនរាប់បញ្ចូល Ahyeon ។
Ahyeon ធ្លាប់ល្បីក្នុងចំណោមអ្នកគាំទ្រថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINK ។ កាលពីខែកុម្ភៈកន្លងទៅ ផលិតកម្ម YG Entertainment បានណែនាំ Ahyeon ជាសិក្ខាកាមដែលមានទេពកោសល្យជាច្រើន។ ចំពោះដំណឹងដែល Ahyeon ចាកចេញពីក្រុម Baby Monster នេះផលិតកម្ម YG បានឆ្លើយតបយ៉ាងខ្លីថា «ពួកយើងនឹងប្រាប់នៅពេលក្រោយពីចាកចេញរបស់នាង»។ Baby Monster គឺជាក្រុមចម្រៀងស្រីដំបូងរបស់ YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី BLACKPINK ហើយគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ។
គួរបញ្ជាក់ថា កន្លងមកពាក្យចចាមអារ៉ាម Ahyeon មិនបង្ហាញក្នុងក្រុមនេះបានកើតឡើងកាន់តែខ្លាំងបន្ទាប់ពីសមាជិក Baby Monster ទៅមើលការប្រគំតន្រ្តីរបស់ BLACKPINK នៅវគ្គបញ្ចប់នៅទីក្រុងសេអ៊ូលដោយអវត្តមាននាង ខណៈកន្លងមក Ahyeon រងមតិរិះគន់បន្ទាប់ពីធ្លាយវីដេអូនាងច្រៀងរ៉េបនៅសាលាទាក់ទងការប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ ៕






.png)
.png)




ប្រភព ៖ AEC connect



នៅល្ងាចថ្ងៃទី១៤ វិច្ឆិកា លោក រស់ កុសល ត្រូវជាឪពុករបស់តារាចម្រៀង ជី ដេវីត បានសរសេរបង្ហោះលើបណ្តាញសង្គមថា «g devithតោងគុនខ្មែរ តោងក៏តោងទៅគុនខ្មែររបស់ដូនតាគាត់ អ្នកខ្លះខំរិះគន់ដើម្បីប្រម៉ូតទីផ្សារការពិតចេតនាតោងg devithសោះទាំងដែល g devithមិនមែនដូនតាគាត់ផង»។















