ប្រសិនបើអ្នកទិញម្ទេសច្រើនហើយហូបមិនអស់ រួចដាក់ក្នុងទូទឹកកកច្រើនតែក្រៀម ឬចំហុយបណ្តាលឱ្យរលួយ។ ដូច្នេះដើម្បីរក្សាម្ទេសឱ្យស្រស់បានយូរ ដំណាក់កាលដំបូងអ្នកគួរជ្រើសរើសម្ទេសដែលមានពណ៌ភ្លឺ រលោង ដើមពណ៌បៃតងក្រាស់ និងផ្លែរឹង ដែលនេះជាម្ទេសស្រស់អាចរក្សាទុកបានយូរ ក៏ដូចជាមានរសជាតិឆ្ងាញ់បំផុត។How to preserve chilli pepper | Bottega di Calabria

បន្ទាប់ពីទិញម្ទេសមកត្រូវលាងសម្អាតឱ្យស្អាត រួចសម្ងួតឱ្យស្ងួត ដើម្បីកុំឱ្យឆាប់រលួយ។ បន្ទាប់មកយកផ្លែដែលខូច ឬលែងស្រស់ចេញ ទុកតែម្ទេសណាដែលស្រស់ល្អបានហើយ រួចយកកន្ត្រៃកាត់ដើមវែងចេញ ទុកតែមួយដុំតូចជិតក្បាល។ ការធ្វើបែបនេះនឹងមិនធ្វើឱ្យខូចម្ទេសនោះទេ ហើយវាក៏ងាយស្រួលសម្រាប់ដាក់ក្នុងដបទឹកផងដែរ។

រីឯដបទឹកដែលប្រើសម្រាប់រក្សាទុកម្ទេសត្រូវលាងសម្អាត និងសម្ងួតឱ្យស្ងួត ហើយដាក់ម្ទេសចូលក្នុងឆ្នាំងតូចមួយចាក់ប្រេងឆាពីរបីស្លាបព្រាបាយចូលច្របល់គ្នាឱ្យសព្វដើម្បីឱ្យខាងក្រៅម្ទេសមានស្រទាប់ប្រេងស្តើង ។ ជំហានបន្ទាប់គឺដាក់ម្ទេសចូលទៅក្នុងដបប្លាស្ទិក ប៉ុន្តែកុំដាក់វាឱ្យតឹងពេក ដាក់ឱ្យពេញល្មមៗទៅបានហើយ។HOT CHILLI PEPPERS 🌶 Preserved in OLIVE OIL Italian recipe - how to do at  home @uomodicasa - YouTube

ចំណែកឯជំហានចុងក្រោយវិញគឺត្រូវរឹតបន្តឹងគម្របឱ្យជិត រួចដាក់ដបម្ទេសចូលក្នុងទូរទឹកកក ដែលអាចរក្សាភាពស្រស់បានរហូតដល់កន្លះឆ្នាំ។ ដូច្នេះហើយ វិធីរក្សាទុកម្ទេសឱ្យស្រស់ដូចខាងលើនេះគឺសាមញ្ញណាស់ និងងាយស្រួលបំផុត ដោយអ្នកអាចសាកល្បងបានគ្រប់ពេល ដើម្បីមានម្ទេសសម្រាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ និងមិនបាច់ហត់ក្នុងការទិញម្ទេសជារៀងរាល់ថ្ងៃផងដែរ៕