បុណ្យណូអែលឬ Christmas គឺជាបុណ្យដ៏ធំមួយរបស់អ្នកកាន់គ្រិស្តសាសនា ប៉ុន្តែប្រជាជនទូទៅនៅតែអាចចែករំលែកក្តីស្រលាញ់ ជូនអំណោយនានា ដល់មនុស្សជាទីស្រលាញ់ដោយមិនមានការហាមប្រាមអ្វីឡើយ។ ក្នុងឱកាសនេះតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP ពោរពេញដោយស្នាមញញឹមនិងទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រពីទឹកចិត្តដ៏ប្រពៃរបស់តារាចម្រៀងល្បីឈ្មោះទាំងពីរ។.jpg)
តាមការចែករំលែកពីផេកអ្នកគាំទ្ររបស់ ជី ដេវីត បានឱ្យដឹងថា នៅថ្ងៃទី២៤ ធ្នូ តារាចម្រៀងរូបនេះនិងគូស្នេហ៍ អ្នកនាង ទេព បូព្រឹក្ស បានដឹកដៃគ្នាធ្វើអំពើសប្បុរសធម៌ដោយបានចែករំលែកក្តីស្រលាញ់ ស្នាមញញឹម អំណោយ កម្មវិធីជប់លៀងជូនទៅដល់កុមារនៅអង្គការ AFESIP Cambodia ដែលជាអង្គការមួយភាគច្រើនជួយកុមារពីការរំលោភបំពាន។ ការចែករំលែកក្តីស្រលាញ់ទៅកាន់កុមារក្នុងអង្គការខាងលើនេះ គឺក្នុងឱកាសអបអរ បុណ្យណូអែល និង ឆ្លងឆ្នាំសកលនាថ្ងៃខាងមុខនេះផងដែរ។
តាមរយៈរូបភាពនិងវីដេអូ គេសង្កេតឃើញថាកុមារៗនៅក្នុងអង្គការមានក្តីរំភើបចិត្តជាខ្លាំងដែលទទួលបានការស្រលាញ់ពីតារាចម្រៀងល្បីទាំងពីររូបចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគេមានទាំងអំណោយ រួមទាំងការបកស្រាយបទចម្រៀងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយគ្នា។
ក្រោយពីឃើញទិដ្ឋភាពដូចនេះហើយ អ្នកគាំទ្របានពោលសរសើរទឹកចិត្តដ៏ល្អឯករបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដែលបានរួមដៃគ្នាធ្វើអំពើសប្បុរសធម៌ជាភាពគម្រូមួយក្នុងនាមជាអ្នកសិល្បៈ។
គួរបញ្ជាក់ថា ជី ដេវីត និង ទេព បូព្រឹក្ស ជារឿយៗតែងតែរួមគ្នាជួយទៅដល់សង្គមទាំងការជួយសាងសង់សាលារៀនជាដើម ខណៈអ្នកទាំងពីរទទួលបានការកើតសរសើរពីសំណាក់ហ្វេនៗថាជាតារាល្បីមិនឆ្មើងឆ្មៃទៅណាមកណាធ្វើខ្លួនធម្មតា ផ្តល់ភាពស្និទ្ធស្នាលទៅដល់ហ្វេនៗជានិច្ច៕










