Home Blog Page 1365

Lisa BLACKPINK ផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រតាមរយៈឪពុកពេលមកទស្សនៈកិច្ចនៅកម្ពុជា

0

អង្គការដើម្បីភាពញញឹមនៃកុមារឬហៅកាត់ថា PSE បានទម្លាយឱ្យដឹងថាតារាចម្រៀង Lisa សមាជិក BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រកម្ពុជាមិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិត។ ការផ្ញើសារនេះបន្ទាប់ពីឪពុក Lisa បានមកទស្សនៈកិច្ចនៅកម្ពុជាតាមរយៈក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីស។May be an image of 2 people and text

ក្នុងសំណេររបស់ Lisa ផ្ញើជូនមកដល់យុវជនកម្ពុជាមានខ្លឹមសារថា «ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “Lisa” សមាជិកនៃក្រុម “???????????????????? ????????????????” នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។May be an image of 5 people and text

អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។”
នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។
នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការពីខ្ញុំ Lisa។May be an image of 2 people and text

អង្គការដើម្បីភាពញញឹមនៃកុមារ បានបញ្ជាក់ថា កាលពីសប្ដាហ៍មុន អង្គការ PSE បានទទួលស្វាគមន៍ដំណើរមកដល់នៃក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីសរយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់។ ក្នុងចំណោមក្រុមការងារប្រទេសស្វីស ក្នុងនោះក៏មានវត្តមាន Chef Marco Brüschweiler ដែលជាឪពុករបស់Lisa សិល្បៈការិនី និងជាតារាចម្រៀងកូរ៉េដ៏ល្បីល្បាញនៃក្រុម BLACKPINK ។ Chef Marco បានមកទស្សនាមណ្ឌលដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍របស់យើងដូចគ្នា។May be an image of 6 people and text that says 'PSE POUR SOURIR D'ENFANT To1 អាហារដ្ឋាន CANTEEN'អង្គការ PSE បានបញ្ជាក់ទៀតថាជាមួយសារលើកទឹកចិត្ត Lisa ចូលរួមជាជំនួយផ្ទាល់ខ្លួន មកកាន់យុទ្ធនាការសប្បុរសធម៌ ខណៈអង្គការសង្ឃឹមយ៉ាងមុតមាំនាពេលអនាគត Lisa នឹងអញ្ជើញមកផ្ទាល់នៅមណ្ឌលផងដែរ៕

ឧត្តមសេនីយ៍ម្នាក់ ផឹកស៊ីបាញ់បោះសេរី ផ្អើលឧទ្យានជាតិគីរីរម្យ

0

ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោយមានករណីបាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបាញ់បោះសេរីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះ។នៅក្នុងករណីចុះទៅពិនិត្យនេះ សមត្ថកិច្ចរកឃើញសំបកគ្រាប់មានចំនួន ២០៣គ្រាប់ ក្នុងនោះប្រភេទអាវុធខ្លីចម្រុះ ១១២គ្រាប់ គ្រាប់M១៦ ចំនួន៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ និងជាច្រើនផ្សេងទៀតមិនស្គាល់ម៉ាក។ ដោយឡែកអត្តសញ្ញាណឧត្តមសេនីយ៍យោធាម្នាក់នោះ មិនត្រូវបានសមត្ថកិច្ចបញ្ចេញឱ្យដឹងនោះទេ។បើតាមពលរដ្ឋនៅទីនោះ បានឱ្យដឹងថា៖”នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកឧត្តមសេនីយ៍យោធាម្នាក់នោះបាញ់បោះបែបនេះ ពោលកន្លងទៅក៏បាញ់ដែរ តែទើបតែលើកនេះមានសមត្ថកិច្ចចុះមកត្រួតពិនិត្យ”៕

 

រដ្ឋាភិបាលថៃជំរុញគម្រោងប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ

0

ប្រទេសថៃ ៖ វាជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋរស់នៅប្រទេសថៃ នៅពេលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដំណើរការគម្រោង «ប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ» ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋថៃគ្រប់រូប ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបានជោគជ័យ៨០% ហើយ ជំហានដំបូង រដ្ឋាភិបាលនឹងសាកល្បងគម្រោងនៅខេត្តចំនួន៤ ។Thai PM Srettha Thavisin Interview: Tesla, US Investments, Vietnam -  Bloomberg

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានសរសេរសារមួយនៅក្នុងបណ្តាញសង្គម X (Twitter) បញ្ជាក់ថា ៖ «ខ្ញុំបានដំណើរការគម្រោងប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសថៃឱ្យកាន់តែល្អប្រសើរជាងមុន» ។

សារព័ត៌មានប្រទេសថៃរាយការណ៍ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានភ្ជាប់ជាមួយ Link បទសម្ភាសន៍របស់លោក Suraphong Suebwonglee ក្នុងឋានៈជាលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធសុខភាពជាតិ អំពីការដំណើរការគម្រោងនេះផងដែរ ។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃតែមួយគត់ ដើម្បីព្យាបាលគ្រប់ជំងឺទាំងអស់នៅប្រទេសថៃ ហើយវាជំរុញដល់គោលនយោបាយរបស់គណបក្សភឿថៃ ។Health Tourism in Thailand - Holiday Guide Magazine

នេះបញ្ជាក់ថា គម្រោងខាងលើសម្រេចជោគជ័យបាន៨០%ហើយ ដោយជំហានដំបូង រដ្ឋាភិបាលចាប់ផ្តើមអនុវត្តនៅខេត្តចំនួន៤ ហើយនៅឆ្នាំ២០២៤ គម្រោងនេះនឹងរួចរាល់១០០% ។ ដូច្នេះ គេរំពឹងថា នៅថ្ងៃអនាគត អ្នកដែលមានសិទ្ធិប្រើប្រាស់គម្រោងនេះ គឺមន្ត្រីរាជការ និងអ្នកឈ្មោះក្នុងប្រព័ន្ធសន្តិសុខសង្គម ។

គួរបញ្ជាក់ថា គម្រោង «ប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ» ឬឈ្មោះជាផ្លូវការគឺ «គម្រោងធានារ៉ាប់រងសុខភាពជាសកល» ឬ «សិទ្ធិកាតមាស» ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ រដ្ឋាភិបាលថៃបានបង្កើតគម្រោងនេះឡើង ក្នុងគោលបំណងឱ្យពលរដ្ឋមានធានារ៉ាប់រងសុខភាព គឺពួកគេអាចទទួលយកសេវាកម្មព្យាបាលជំងឺគ្រប់មុខ ដោយចំណាយប្រាក់ត្រឹមតែ៣០បាតប៉ុណ្ណោះ (ឬស្មើប្រមាណ៣ពាន់រៀល)៕ What Thailand hospitals should be doing now to prepare for the next  pandemic | hitachiaircon.comប្រភព ៖ khaosod

ទេព បូព្រឹក្ស តបទៅអ្នករិះគន់រឿងតោង «គុនខ្មែរ» យកល្បីដោយសម្តីយ៉ាងត្រជាក់

0

នាពេលថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានលើកស្ទួយវិស័យគុនខ្មែរដោយបានស្លៀកខោគុនខ្មែររត់ក្នុងកម្មវិធីធំមួយដើម្បីចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហាញសកម្មភាពបែបនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញរិះគន់ដល់អ្នកទាំងពីរថាតោងគុនខ្មែរដើម្បីល្បីរហូត ទេព បូព្រឹក្ស តបទៅវិញជាមួយសម្តីដ៏ត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUbWhRzVoXTTRfERvWHiVp4bY6ns0U1lq2YzsT8ld2BP9qnr-6DwwNYhtMFwTkdxxpQ3ckayvD0CSUCsSe5PnME2uYIVNVl5tmfEQRJBJ1A19qixH9p_k90hdiq3iV0ZwClZXta1N4r4BuP21P1HY0y2V6hVRfz73SqCiPcklRkxcyKRXs_-HXYjjvEEk/s2048/401083559_889519442537853_6941930533716135577_n.jpg

នៅលើគណនីហ្វេកប៊ុក ទេព បូព្រឹក្ស បានលើកឡើងដូច្នេះថា «Okay ចឹងក៏ចឹងចុះពួកខ្ញុំចង់ល្បី ចង់តោងល្បីជាការពិតណាស់ពិតជាមិនអាចទាញចិត្តឱ្យអ្នកស្អប់មកស្រលាញ់យើងបាននោះទេ។ ក្នុងការគិតអ្នកគឺមានតែភាព អវិជ្ជមាន ចុះបើគិតថានេះមិនខុសឆ្គងអីផងល្អដែរតាស ឱ្យតែជាអ្វីជាផលប្រយោជន៍ជាតិរួមយើងក៏ដាក់កំហឹងមួយឡែកសិនទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuLbRmmRMFiILydKQV19dVeLz8mAkSp2AeD7KMUr8CSSYcFbjcbXNE1In5BBuJRERU-PYYk_82csJAbHbTzR-L-A7-nCHJ-cCZML4oR0GWSj9LPyOjbmYeKuaVZc7CihJLa0G0O5AHAW7cpXhMptbCjeLEYhPMFsfJqih9NVdehN5wbCG233NA1QpOXwI/s1286/401536500_829069029227364_1615865693837701592_n.jpg

ម្ចាស់បទ «វីរៈនារី» បន្តទៀតថា «ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកដែលគិតខ្លីគិតអត់ដល់ ចាំតែទើសចាំតែគិតចេះគិតចុះទាំងដែលខ្លួនឯងមិនបានធ្វើ តែសំរាប់ខ្ញុំនិងដេវីតគឺតែតែងធ្វើអ្វីសំរាប់ជនរួមជាតិទាំងអស់គ្នា ចឹងដើម្បីជាតិរបស់យើងវប្បធម៌របស់យើង យើងត្រូវតែជួយគ្នា កុំអង្គុយនិយាយ ចឹងជួយshareជួយអីទៅ ឱ្យពិភពលោកគេស្គាល់ជាអ្វីដែលយើងមានដែលជារបស់យើង ដូចជាគុនខ្មែរនេះជាដើម អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRASJjFd6GHgp7ZoHeVK5-o_g3cLJXrAKUbobJow9IFL7G3Lpvd0f6Ta4MGA_ONAiJ0mdf6XqqWYozubiBSPfJnOWr3E7dMMgFgG8Tibnd9jDtl-2aB5N8wQtaxL30CB_jF6BHQlKwM2yKv_zEOhpfCzOn2MI0psTCLu8hIUO3IlC1JumLBrlAfdH1YE/s1280/401509324_829068995894034_5301397333549221485_n.jpg

ដ្បិតថាអ្នកមួយចំនួនបានបញ្ចេញមតិថា ទេព បូព្រឹក្ស និង ជី ដេវីត តោងគុនខ្មែរល្បីក៏ពិតមែន ប៉ុន្តែបុគ្គលជួរមុខក្នុងវិស័យគុនខ្មែរ និងបណ្តាអ្នកគាំទ្រជាច្រើនទៀតសុទ្ធតែបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់ពួកគេដែលផ្សារភ្ជាប់គុនខ្មែរនិងវិស័យរ៉េបឱ្យកាន់តែទទួលបានសំឡេងគាំទ្រកាន់តែច្រើនថែមទៀត។
អ្វីដែលកាន់តែពិសេសតារាចម្រៀង ជី ដេវីត ក៏បានស្លៀកខោគុនខ្មែរ ថត Vlog និង TikTok ជាមួយ DJ SODA ដែលជា DJ ដ៏ល្បីល្បាញដូច្នេះរូបភាពនេះនឹងត្រូវបានផ្សាយចេញទៅកាន់អន្តរជាតិជាមួយអ្នកតាមដានរាប់លានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCRL2x-CuicVIshwlNHDlxYKMX8EzuGx2lswOtkK01ZfZ6hRNa6l3dfFph5bO06f-Ybl6-bDcpbPDz7vyxAo99loPHLPiHvMLQE_bPqIde9AD5_SgluXaOPqiPDeAiUXvp8NmZkIVaaim9RXND0Ea-8eyKThgbk08mEZq-unRL3pMerIYfeREmIgOWB8/s842/%E1%9F%A1%20(10).PNG

កសិករថៃរីករាយនឹងគម្រោងឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាល

0

ប្រទេសថៃ ៖ កសិកររស់នៅភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន ប្រទេសថៃ បានសម្តែងក្តីរីករាយដែលរដ្ឋាភិបាលបង្កើតគម្រោងជួយលើកកម្ពស់គុណភាពផលិតកម្មស្រូវរបស់កសិករ ដោយកសិករម្នាក់នឹងទទួលបានប្រាក់ចំនួន១ពាន់បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ (ឬស្មើប្រមាណ០.១៦ហិកតា) ។ ប៉ុន្តែពួកគេបានសំណូមពរថា សូមរដ្ឋាភិបាលកុំកំណត់ល័ក្ខខ័ណ្ឌច្រើនពេក ហើយរដ្ឋាភិបាលត្រូវគ្រប់គ្រងការចំណាយថ្លៃដើម ដូចជា តម្លៃជីកសិកម្ម និងកត្តាផលិតកម្មឱ្យច្បាស់លាស់ ។

គណៈកម្មការគោលនយោបាយ និងគ្រប់គ្រងស្រូវប្រចាំប្រទេសថៃ បានធ្វើកិច្ចប្រជុំអនុម័តគម្រោងគាំទ្រថ្លៃចំណាយ និងលើកកម្ពស់គុណភាពផលិតកម្មស្រូវរបស់កសិករនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្នុងនោះកសិករម្នាក់នឹងទទួលបានប្រាក់ចំនួន១ពាន់បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ (ឬស្មើប្រមាណ០.១៦ហិកតា) ហើយកសិករ១គ្រួសារមិនត្រូវមានផ្ទៃដីស្រែលើសពី២០រ៉ៃ (ឬលើស៣ហិកតា) ទេ ។ ការអនុវត្តវិធានការឧបត្ថម្ភប្រាក់ដល់កសិករនេះ គិតពីចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។Farmers in six central provinces of Thailand targeted to start low-carbon  farming

ចំពោះវិធានការឧបត្ថម្ភប្រាក់ដល់កសិករម្នាក់១ពាន់បាត ខាងក្រសួងពាណិជ្ជកម្មថៃនឹងស្នើសុំការអនុម័នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ផ្តើមផ្តល់ប្រាក់ឱ្យកសិករនៅខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មាន Thairath បានចុះទៅកាន់ភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន ដើម្បីសាកសួរមតិយោបល់ពលរដ្ឋអំពីវិធានការឧបត្ថម្ភប្រាក់ដល់កសិករ ។ កសិករភាគច្រើនប្រាប់ថា ការជួយរបស់រដ្ឋាភិបាលជារឿងល្អ បើទោះជាប្រាក់នេះមិនច្រើនក្តី ។ រដ្ឋាភិបាលបានជួយក្នុងការចំណាយដើមទុនផលិតស្រូវ ប៉ុន្តែចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃជីកសិកម្មច្រើនជាង ព្រោះនៅឆ្នាំ២០២៣ កសិករទទួលបានផលស្រូវច្រើន តែតម្លៃជីកសិកម្មកើនឡើង ទើបធ្វើឱ្យការចំណាយដើមទុនកើនឡើងតាមដែរ ។Thailand's Rice Farmers Adapt to Climate Change - Our World

លោក Nirut Wichai អាយុ៥២ឆ្នាំ ជាកសិកររស់នៅភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន និយាយថា គ្រួសារលោកមានផ្ទៃដីស្រែប្រមាណ១៥រ៉ៃ (ឬស្មើប្រមាណជាង២ហិកតា) នៅពេលឮថា រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យកសិករម្នាក់១ពាន់បាត លោកសប្បាយចិត្តណាស់ ។ ប្រាក់១ពាន់បាតនេះអាចជួយដល់កសិករបាន វាប្រសើរជាងរដ្ឋាភិបាលមិនបានជួយអ្វីសោះ ។ លោកបន្តថា នៅមានគម្រោង១ទៀត គឺគម្រោងផ្ញើស្រូវ បើនៅឆ្នាំ២០២៣ ស្រូវនៅតែមានតម្លៃធ្លាក់ចុះបែបនេះ លោកនឹងចូលរួមក្នុងគម្រោងផ្ញើស្រូវ ដើម្បីរង់ចាំឱ្យស្រូវឡើងថ្លៃ ទើបលោកយកវាមកលក់ ព្រោះការលក់ស្រូវពេលនេះ នឹងខាតដើមទុនច្រើនណាស់ ។

លោក Nirut Wichai និយាយថា ៖ «បើអាចទៅរួច ចង់ឱ្យរដ្ឋាភិបាលជួយរឿងតម្លៃជីកសិកម្ម ព្រោះបើរដ្ឋាភិបាលគ្រប់គ្រងតម្លៃជីកសិកម្មមិនបានទេ វានឹងបង្កើនការចំណាយដើមទុនឱ្យកសិករ ។ តើឱ្យកសិករទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលយ៉ាងម៉េចទៅ បើរដ្ឋាភិបាលមិនអាចគ្រប់គ្រងតម្លៃជីបាន វាគ្មានប្រយោជន៍ទេ ។ នៅឆ្នាំ២០២៣ ទិន្នផលស្រូវល្អ ប៉ុន្តែការចំណាយដើមទុនក៏ខ្ពស់ដែរ ។ ទោះយ៉ាងណា ម៉ាស៊ីនប្រមូលផលស្រូវដែលខ្ញុំជួលមក មិនឡើងថ្លៃតាមជីទេ គឺមានតម្លៃដូចឆ្នាំមុន ។ ម៉ាស៊ីនប្រមូលផលស្រូវ នឹងយកថ្លៃចាប់ពី៧០០បាត ទៅ៨០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ» ។Thai farmers move up value chain - Nikkei Asia

ចំណែកអ្នកស្រី Pong Khuntruk អាយុ៦៨ឆ្នាំ ជាកសិកររស់នៅភូមិ-ឃុំជាមួយគ្នានិយាយថា អ្នកស្រីបានចុះឈ្មោះចូលរួមក្នុងគម្រោងជំនួយរបស់រដ្ឋាភិបាលរួចរាល់ហើយ ។ អ្នកស្រីបានធ្វើស្រែនៅលើផ្ទៃដី៥រ៉ៃ (ឬស្មើប្រមាណ០.៨ហិកតា) សម្រាប់បរិភោគពេញ១ឆ្នាំ ហើយស្រូវនៅសល់ពីការបរិភោគ ទើបយកមកលក់ គឺវាល្អជាងទិញគេមកបរិភោគ ។ ចំណែកគម្រោងចែកប្រាក់ដល់កសិកររបស់រដ្ឋាភិបាលនេះជាការល្អប្រសើរ វាប្រសើរជាងមិនបានជួយអ្វី ។ សូមឱ្យរដ្ឋាភិបាលជួយគ្រប់គ្រងតម្លៃជីកសិកម្មផង ព្រោះនៅឆ្នាំ២០២៣ ជីកសិកម្មមានតម្លៃថ្លៃ ៕ ប្រភព ៖ Thairath

អាជ្ញាធរបារាំងប្រមូលកម្លាំងជួយជម្លៀសពលរដ្ឋគេចពីទឹកជំនន់

0

ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានប្រមូលកម្លាំងជួយជម្លៀសពលរដ្ឋចេញពីតំបន់ទឹកជំនន់នៅខេត្ត Pas de Calai ដោយសារខេត្តនេះនៅតែប្រឈមនឹងគ្រោះទឹកជំនន់ខ្លាំងក្លា បើទោះជាភ្លៀងឈប់ធ្លាក់ក៏ដោយ ។Exceptional' floods hit northern France: authorities

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញថា ពលរដ្ឋបារាំងដែលរងគ្រោះដោយសារទឹកជំនន់រាប់រយនាក់បាននាំគ្នាជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅខេត្ត Pas de Calai ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសបារាំង ។Heavy rains flood homes and crops in northern France | Reuters

ចំណែកនៅទីក្រុង Blend Decks ដែលមានទីតាំងនៅជិតទីក្រុង Saint-Omer ភ្នាក់ងារសង្គ្រោះបន្ទាន់បានបង្កើនកម្លាំងជួយសង្គ្រោះក្រុមគ្រួសារជាច្រើន ក្នុងនោះមានការជួយប្រមូលសម្ភារៈមានតម្លៃ រួចបញ្ជូនទៅកាន់ទីកន្លែងមានសុវត្ថិភាព ។ ភ្នាក់ងារសង្គ្រោះរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយធ្វើឱ្យកម្រិតទឹកទន្លេមានកម្ពស់ខ្ពស់លើសច្រាំង និងជន់លិចនៅតំបន់នោះ ។Heavy rains flood homes and crops in northern France | U.S. & World |  gazette.com

ទីក្រុង Blend Decks នៅតែស្ថិតក្រោមការប្រកាសពីគ្រោះថ្នាក់ដោយសារទឹកជំនន់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អាជ្ញាធរប្រចាំទីក្រុងនេះបានដាស់តឿនទៅកាន់ពលរដ្ឋថា បើទោះជាភ្លៀងឈប់ធ្លាក់ក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យខ្ពស់ក្នុងការកើតទឹកជំនន់ ៕ ប្រភព ៖ TNN World

ប្រទេសជប៉ុនបានកែច្នៃកាកសំណល់អេឡិចត្រូនិចទៅជារ៉ែមាស

0

បរទេស៖ ប្រទេសជប៉ុនបានកែច្នៃកាកសំណល់អេឡិចត្រូនិចដូចជា ទូរស័ព្ទដៃខូចៗចំនួន ១០,០០០ គ្រឿងទៅជាមាសប្រហែល ២៨០ក្រាម ដែលមានប្រសិទ្ធភាពជាងការជីកយករ៉ែនៅក្នុងព្រៃ ៥៦ ដង។

យោងតាមគេហទំព័រ Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកាថា ប្រទេសជប៉ុនមានធនធានធម្មជាតិតិចតួចណាស់ ប៉ុន្តែគឺជាទីផ្សារដ៏មានសក្តានុពលបំផុតមួយសម្រាប់ការជីកយករ៉ែលោហៈក្នុងទីក្រុង មានន័យថាជប៉ុនបានកែច្នៃកាកសំណល់លោហៈកម្រចេញពីបន្ទះសៀគ្វីអេឡិចត្រូនិចទៅជារ៉ែមាស។How gold leaf is made in Japan | CNN

យោងតាមក្រសួងបរិស្ថានជប៉ុន បានឱ្យដឹងថា រាល់ទូរស័ព្ទ ១០,០០០ គ្រឿងអាចផ្តល់ទិន្នផលមាសប្រហែល ២៨០ ក្រាម។ ដូច្នេះ ការជីកយករ៉ែមាសពីកាកសំណល់អេឡិចត្រូនិចមានប្រសិទ្ធភាពជាងការជីកយករ៉ែមាសពីធម្មជាតិដល់ទៅ ៥៦ ដង។ នេះបើតាមរោងចក្រ Tanaka Kikinzoku Kogyo ក្នុងទីក្រុង Hiratsuka បានធ្វើការរំលាយសំណល់អេតចាយដែលជាគ្រឿងអេឡិចត្រូនិចនិងទូរស័ព្ទដៃខូចៗ ដើម្បីយកមាសមកធ្វើជាដុំមូល ឬជាគ្រាប់មូល។Turning e-waste trash into treasure - Monash Lens

លោក Akio Nagaoka ប្រធានមជ្ឈមណ្ឌលនេះបាននិយាយថា “យើងចង់ពង្រីកការប្រមូលសំណល់អេឡិកត្រូនិកមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ ដែលជាតម្រូវការសម្រាប់ការកែច្នៃឡើងវិញនូវគ្រឿងអេឡិចត្រូនិកកំពុងកើនឡើង។
Japan might use electronic waste to produce medals for the 2020 Olympics -  Electronic Productsបច្ចុប្បន្ន ទិន្នផលនៃការជីកយករ៉ែ ក៏ដូចជាការកំណត់គោលដៅរុករករ៉ែមាសពីស្មាតហ្វូន ឬគ្រឿងប្រើប្រាស់ក្នុងផ្ទះចាស់ៗ និងសំណល់អេតចាយផ្សេងទៀតកំពុងក្លាយជារឿងសំខាន់។ ដូច្នេះ អាជីវកម្មមួយចំនួនកំពុងពង្រីកការប្រមូល និងសមត្ថភាពកែច្នៃលោហៈក្នុងទីក្រុង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។The Geography of E-Waste – GEOGRAPHY EDUCATION

ហេតុនេះហើយ ទើបវិទ្យាស្ថានជប៉ុនសម្រាប់ការរចនាប្រកបដោយនិរន្តរភាពបានប៉ាន់ប្រមាណថាមាសប្រហែល ៥,៣០០ តោនបានប្រមូលផ្តុំនៅក្នុងប្រទេសជប៉ុន ស្មើនឹង ១០% នៃទុនបម្រុងពិភពលោក។ បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសនេះកំពុងជំរុញការកែច្នៃឡើងវិញនូវមាស និងលោហៈដ៏មានតម្លៃផ្សេងទៀតនៅក្នុងបន្ទះសៀគ្វីរថយន្តអគ្គិសនី ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ច៕

សូមអបអរសាទរ បងប្រុសសំណាង និង បងស្រីទ្រី ច័ន្ទី លេខរៀងទី 177 ទទួលបានជ័យលាភីលេខ១ បានបំបែកកំណត់ត្រាឈកាន់កំប៉ុងយូរជាងគេ កាន់រហូត ៩ម៉ោង ៥០នាទី និង៣១វិនាទី

0

ទីបំផុតលទ្ធផលប្រកួតផ្តាច់ព្រ័ត្របានរកឃើញអ្នកដែលទទួលបានជ័យជំនៈលេខ១ ពីកម្មវិធីសំណាបយោងដី ស្រីយោងបុរស កាន់កំប៉ុងប៊ូស្រង់ឈ្នះរថយន្តថ្មី១គ្រឿងហើយ គឺបានទៅលើ បងប្រុស សំណាង និង បងស្រី ទ្រី ច័ន្ទី ដែលមានលេខរៀងទី 177 បន្ទាប់ពីអ្នកទាំងពីរបានផ្តួលគូរប្រកួតនៅរយៈពេលជិត១០ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzMXrKA0tBXJdQyGsOl0SEYo-PK2tTFO4WnUOIZV9IH5OYp6nWATsQBbUxS8BsVXneTJgrwozHmjNT8UoUfzHE55e1dcuKFoSH96flW6IdygIsYeZ241WJh6EVD5XaXMtVyrS4I3KgTSOmmFZErkv424mDDTXR-7GkJ9O4POz_aZclZdQw3gxmuNli45w/s1280/photo_2023-11-13_02-33-19%20(2).jpgពេលបានដឹងហើយពិតជារំភើបនិងសូមអបអរដល់ជ័យលាភីទាំងអស់ រួមនិងកីឡាករគ្រប់គ្នាដែលបានមកចូលរួមប្រកួត សរុបជាង១ពាន់គូ មកប្រជែងយកជើងឯក។ ជាលទ្ធផលបន្ទាប់ពីចំណាយពេលប្រកួត ឈរកាន់កំប៉ុងប៊ូស្រង់ ដោយចាប់ផ្តើមពីម៉ោង៤ល្ងាច ថ្ងៃទី១២ រហូតដល់ម៉ោងជិត៣រំលងអាទ្រាធ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អស់រយៈពេល១០ម៉ោង ឈដោយគ្មានសម្រាក ក្រោមការជួយជ្រោមជ្រែងពីស្ត្រីជាដៃគូ។លរៀបចំឡើងដោយប៊ូសស្ត្រងនេះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp-Hppy5MFuhahBJ9Rj3gOU5TU6URoZV1Cz9du8LKjGbHgVcpjwoTjngpf45Vfiay2QfRZILAd4Mxy6LLhjZrJt-TjCs6jgypL94D4SJOEtgNPwMrnP63goxDV_xMvqtS8fJl90r3g3YBeefwzEB4UncfRD_edHS9yOFujd02RhVPGSwVPrijZ8v2oyb8/s1280/photo_2023-11-13_02-33-19.jpgហើយប៊ូសស្រ្តង លើកកម្ពស់ស្រ្តី និងឱ្យតម្លៃស្រ្តី បង្កើតមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង សំណាបយោងដី ស្រីយោងប្រុស” កាន់កំប៉ុងឈ្នះឡាន។May be an image of 3 people and text

សូមរំលឹកថាព្រិត្តិការណ៍ពិសេសថ្មី ដែលទទួលបានការឧបត្ថម្ភពីប៊ូសស្ត្រងកន្លងមកនេះ ក៏បានផ្តល់នូវភាពសប្បាយរីករាយពេញបរិវេនកោះពេជ្រ និងមានការផ្សាយបន្តនៅលើបណ្តាញសង្គមជាច្រើនផងដែរ។ហើយបើពិនិត្យពីលក្ខខណ្ឌគឺដៃគូត្រូវតែសហការយល់ចិត្តគ្នា ជួយឈកាន់ដៃគ្នា អោយបានយូរបំផុត ឈអោយនឹង មិនចាកចេញពីរង្វង់ដែលបានកំណត់ ហើយអ្នកទទួលបានជ័យលាភីលេខមួយទទួលបានរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង ជ័យលាភីលេខ២ទទួលបានម៉ូតូ និងលេខ៣ទទួលបានរង្វាន់ផ្សេងទៀត៕May be an image of 4 people and text

មានរឿងអ្វីបានជា ជី ដេវីត បង្ហោះសារសូមទោសទាំងយប់និងស្រក់ទឹកភ្នែកក្នុងថ្ងៃប្រគំតន្រ្តីរបស់ខ្លួន?

0

ស្របពេលក្នុងថ្ងៃប្រគំតន្រ្តីដ៏ធំរបស់ខ្លួនស្រាប់តែតារាចម្រៀង ជី ដេវីត បែរជាបង្ហោះសារសូមទោសនៅលើបណ្តាញសង្គមរបស់ខ្លួនទៅវិញដែលធ្វើឱ្យមានការងឿងឆ្ងល់មិនតិចនោះទេហើយនៅក្នុងពេលប្រគំតន្រ្តីលោកក៏បានស្រក់ទឹកភ្នែកដូចគ្នា។ ខណៈលោកបានលើកឡើងថាដោយសារបញ្ហាសុខភាពដោយមិនមានការព្រៀងទុកទើបធ្វើឱ្យមានភាពរអាក់រអួលបន្តិចក្នុងការបកស្រាយបទចម្រៀងជូនហ្វេនៗ។May be an image of 1 person and text

នាយប់ថ្ងៃទី១២ ខែវិច្ឆិកា មហោស្រពតន្រ្តីដ៏ធំរបស់តារាចម្រៀងឯករាជ្យ ជី ដេវីត បានបញ្ចេញនូវអនុភាពដ៏អស្ចារ្យជាមួយតារាជាតិនិងអន្តរជាតិជាច្រើនរូបក្រោមការចូលរួមផ្ទាល់ពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករនៅទីតាំងOCIC និងបណ្តាអ្នកគាំទ្រជាច្រើនម៉ឺននាក់ទស្សនានៅគេហដ្ឋាន។ ទោះយ៉ាងណាថ្ងៃដ៏ពិសេសនេះនៅលើបណ្តាញសង្គមរបស់លោកជី ដេវីត បង្ហោះសារទាំងយប់ជាមួយពាក្យថា «ខ្ញុំសុំទោស»។ មិនត្រឹមតែបង្ហោះសារទេនៅអំឡុងពេលសម្តែង ជី ដេវីត ក៏ស្រក់ទឹកភ្នែកសូមទោសបណ្តាប្រិយមិត្តដូចគ្នាដែលខ្លួនធ្វើមិនបានល្អ។May be an image of 1 person and text

បញ្ហានេះបានកើតឡើងក្រោយពេលលោក ជី ដេវីត ច្រៀងសុខៗស្រាប់តែស្ងាត់បាត់សំឡេងមិនអាចបន្តទៅមុខរ៉េបលែងកើត ខណៈលោកក៏មិននឹកស្មានដូចគ្នាដែលមានបញ្ហាសំឡេងដោយមិនមានការព្រៀងទុកបែបនេះ។ ជី ដេវីត បានសំពះសូមទោសអ្នកគាំទ្រ និងខ្សឹកខ្សួលដោយទឹកភ្នែកព្រោះការតាំងចិត្តរបស់លោកនឹងធ្វើឱ្យបានល្អប៉ុន្តែបែរជាមានបញ្ហាទៅវិញ។ ទោះបីជាយ៉ាងនេះក្តី ជី ដេវីត បានប្តេជ្ញាចិត្តធ្វើឱ្យអស់ពីលទ្ធភាពរបស់ខ្លួនដោយខិតខំបកស្រាយបទចម្រៀងសប្បាយជាមួយហ្វេនរហូតដល់២១បទ និងបញ្ចប់កម្មវិធីដោយការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាត។May be an image of 1 person, lighting, crowd and textការសូមទោសរបស់ ជី ដេវីត នេះដែរអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិដែរថា តារាចម្រៀងរូបនេះធ្វើបានល្អហើយមិនបាច់សូមទោសហ្វេននោះទេ ព្រោះការច្រៀង២១បទមិនមែនមានភាពងាយស្រួលនោះទេខណៈអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍មោទនភាពដល់សិល្បកររូបនេះយ៉ាងខ្លាំង។

បន្ថែមពីលើនេះដែរ ជី ដេវីត ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា ទំហំចិត្តដ៏មហិមារបស់អ្នកទើបធ្វើឱ្យលោកមានដង្ហើមបន្តនៅលើវិថីនេះ ទោះជាលោកធ្វើមិនបានពេញលេញតែក៏ជាជោគជ័យដ៏អស្ចារ្យមួយទៀតនៅក្នុងវិស័យនេះ បុរសម្នាក់នេះសន្យានឹងនាំមកនូវរសជាតិពិសេសបន្ថែមទៀតនាពេលខាងមុខ ពួកយើងអាចនិយាយយ៉ាងពេញលេញបានថានេះជាបទពិសោធន៍នៃការប្រគំតន្រ្តីដ៏អស្ចារ្យមួយ៕May be an image of fire, crowd, fireworks and text

 

ផ្នែកសេវាកម្មជាកូនសោរដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឡាវ

0

ប្រទេសឡាវ ៖ លោក Khamjan Wongposi រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគប្រទេសឡាវបានរាយការណ៍ក្នុងកិច្ចប្រជុំទូទៅ លើកទី៦ របស់រដ្ឋសភានីតិកាលទី៩ អំពីប្រធានបទ «ការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រចាំឆ្នាំ២០២៣ និងត្រៀមផែនការទិសដៅសម្រាប់ឆ្នាំ២០២៤» ថា ការរីកចម្រើនយ៉ាងរឹងមាំក្នុងផ្នែកសេវាកម្ម នៅតែជាកត្តាសំខាន់ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ឡាវនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។ ប្រទេសឡាវរំពឹងថា សេដ្ឋកិច្ចឡាវនឹងស្មើ៤,២% នៅឆ្នាំ២០២៣ និងស្មើ៤,៥% នៅឆ្នាំ២០២៤ ។Vientiane Capital plans for the development of a Smart City project - Asia  Property Awards

ទោះយ៉ាងណា អត្រាការរីកលូតលាស់ដែលប្រទេសឡាវរំពឹងទុកថា ស្មើនឹង៤,២% គឺទាបជាងគោលដៅដែលឡាវបានកំណត់ស្មើរហូតដល់៤,៥% ក្នុងផែនការអភិវឌ្ឍប្រចាំឆ្នាំ២០២៣ ។ ការកើនឡើងនៃថ្លៃដើមផលិតកម្ម និងគ្រោះរាំងស្ងួត បានប៉ះពាល់ដល់ការផលិតថាមពលវារីអគ្គិសនី ដែលជាកត្តាសំខាន់ធ្វើឱ្យអត្រាការលូតលាស់ធ្លាក់ចុះនៅឆ្នាំ២០២៣ ។Ten incredible facts about Laos

ចំណែកអាជីវកម្មលក់ដុំ និងលក់រាយ ការដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធជាមួយវិស័យទេសចរណ៍ប្រទេសឡាវ គឺចាត់ទុកថា ជាអាជីវកម្មមានដំណើរការល្អបំផុត ។ វិស័យនេះបានកើនឡើង៥,៦% និងមានភាពលេចធ្លោបំផុតទាក់ទងនឹងការរួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង៣៧,២% ។ បន្ទាប់មក គឺផ្នែកពន្ធ និងគយ, ឧស្សាហកម្ម រួមទាំងកសិកម្ម និងព្រៃឈើ បានកើនឡើង៣,៩%, ៣,៥% និង៣,៤% តាមលំដាប់ ។Laos named among breathtaking travel destinations for 2023: National  Geographic | World | Vietnam+ (VietnamPlus)

លោក Khamjan Wongposi រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគឡាវបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការរក្សាស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីឱ្យមានទំនុកចិត្តលើការងារសំខាន់ៗដែលប្រទេសឡាវនឹងទទួលបានជោគជ័យ និងជំរុញផ្នែកសេវាកម្មឱ្យសម្រេចតាមគោលដៅការលូតលាស់នៅឆ្នាំ២០២៤ ផងដែរ ។What to Know Before You Go to Laos

នៅឆ្នាំ២០២៤ ប្រទេសឡាវរំពឹងថា ផ្នែកឧស្សាហកម្មនឹងកើនឡើងខ្ពស់បំផុតរហូតដល់៥% បន្ទាប់មក គឺផ្នែកសេវាកម្មនឹងកើនឡើង៤,៨%, ផ្នែកពន្ធ និងគយ នឹងកើនឡើង៣,៩% ហើយផ្នែកកសិកម្មនឹងកើនឡើង២,៦% ខណៈពលរដ្ឋឡាវម្នាក់មានប្រាក់ចំណូលជាមធ្យមចំនួន១.៧៨៧ដុល្លារអាមេរិកក្នុង១ឆ្នាំ ។

ក្រៅពីនេះ រដ្ឋាភិបាលឡាវបានប្រកាសពីគោលដៅថា នឹងកាត់បន្ថយអត្រាអតិផរណានៅឆ្នាំ២០២៤ ក្រោយពីអត្រាអតិផរណាមានកម្រិតខ្ពស់បំផុតអស់រយៈពេលជាច្រើនឆ្នាំ ។ អត្រាអតិផរណាបច្ចុប្បន្ន មាននិន្នាការធ្លាក់ចុះពី៤១,២៦% នៅខែកុម្ភៈ មកស្មើត្រឹមតែ២៥,៦៩% នៅខែកញ្ញា ឆ្នាំ២០២៣ ៕ ប្រភព ៖ AEC connect